ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានធ្វើពិធីដុតកម្ទេចចោលនៅ សត្វចង្រិត កន្តេះឡង់ ឌុកឌឿ ខុសច្បាប់ និងខូចគុណភាព ជាងមួយតោន នៅទីលានដុតសំរាម ក្នុងខណ្ឌដង្កោ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរសំរឹទ្ធិស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីសមត្ថកិច្ចធ្វើការបង្ក្រាបបាននៅរាជធានីភ្នំពេញ ។ លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធានយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានឲ្យដឹងថាចង្រិត កន្តេះឡង់ ឌុកឌឿ ខុសច្បាប់ និងខូចគុណភាព ជាងមួយតោន ត្រូវបានកម្លាំងជំនាញបង្ក្រាបនៅចំណតរថយន្តនៅសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន ។ លោកប្រធាននាយកដ្ឋានបន្តថា ការបង្ក្រាបខាងលើដោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាមានចង្រិត កន្តេះឡង់ ឌុកឌឿ ខុសច្បាប់ និងខូចគុណភាព ជាងមួយតោន សង្ស័យនាំចូលតាមច្រកអន្តរជាតិប៉ោយប៉ែត ក្រោយទទួលបានព័ត៌មានភ្លាមលោកប្រធាននាយករដ្ឋានបានចាត់កម្លាំងទៅបង្ក្រាបភ្លាមៗ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចជំនាញនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានបង្ក្រាបករណីនាំចូលចង្រិត កន្តេះឡង់ ឌុកឌឿ ខុសច្បាប់ និងខូចគុណភាព ៕ស រស្មី អានបន្ថែម សត្វចង្រិត កន្តេះឡង់ ឌុកឌឿ ខុសច្បាប់ និងខូចគុណភាព ជាង១តោន ត្រូវសមត្ថកិច្ចចាប់បានយកដុតកម្ទេចចោល