ស្ត្រីម្នាក់ត្រូវបានជនដៃដល់ជិះម៉ូតូមកកាប់បណ្តាលអោយរងរបួសធ្ងន់

ខេត្ត​កំពង់ឆ្នាំង​ ៖ ស្ត្រីម្នាក់ត្រូវបានជនដៃដល់ជិះម៉ូតូមកកាប់នៅកន្លែងលក់ដូរបណ្តាលអោយរងរបួសធ្ងន់  ។ ហេតុការណ៍​ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៥និង​៣០នាទីថ្ងៃទីមេសា២០១៨ម្សិលមិញនភចំណុចភូមិ កែវឡាត់ ឃុំពន្លៃស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង ។ សម្ថកិច្ចដែលស្ថិតក្នុងហេតុការបង្ក្រាបខាងលើនេះបានអោយដឹងថាជនដៃដល់ដែលបង្ករបួសស្នាមដល់អ្នកដ៍ទៃចាងលើនេះមាន​ឈ្មោះ ខេងណៃហៀង ភេទប្រុសអាយុ២៧ឆ្នាំរសនៅក្នុងភូមិជើងខ្នារឃុំពន្លៃស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង ដោយឡែកស្ត្រីរងគ្រោះក្នុងការកាប់ខាងលើនេះផងដែរឈ្មោះ រិនពុទ្ធារិទ្ធ ភេទស្រីអាយុ៧ឆ្នាំមានមុខរបរលក់ទឹកក្រឡុករសនៅក្នុងភូមិឃុំស្រុកកើតហេតុ ។ ប្រភពពីស្ត្រីដែលជាបងជនរងគ្រោះបានអោយដឹងនៅក្នុងមន្ទីពេទ្យបង្អែកខេត្តកំពង់ឆ្នាំងយប់មិញនេះថានៅមុនពេលកើតហេតុប្អូនស្រីរបស់គាត់កំពង់អង្គុយលក់ទឹកក្រឡុកដូចសព្វដង់ស្រាប់តែជនដៃដល់បានជិះម៉ូតូមកដល់ប្អូនស្រីរបស់គាត់សួថាអូនហូបអីដែរភ្លាមៗនោះជនដៃដល់បានទាញកាំបិទគប់មកលើស្ត្រីរងគ្រោះចំដើមដៃខាងឆ្វេងបណ្តាលអោយរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនមកមន្ទីពេទ្យបង្អែកខេត្តកំពង់ឆ្នាំអធ្វើការសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ  ។ ភ្លាមៗនោះសមត្ថកិច្ចកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៥០១បានមកដល់ធ្វើការឃាត់ខ្លួនជនសង្សយ័នាំយកមកធ្វើការសាកសួរនៅទីស្នាក់ការសន្តិសុខ៥០១និងធ្វើការដកហូតបានម៉ូតូ១គ្រឿង ហុងដាសេ១២៥ពណ៍ខ្មៅមួយគ្រឿងពាក់ស្លាកលេខ កំពង់ឆ្នាំង 1E8720 កាំបិតតាំងតោ១ ប្រាក់ដុល្លា៨០០ដុល្លា  ប្រាក់រៀល២៧ម៉ឺនរៀល ។ ក្រោយការសាកសួសមត្ថកិច្ចកងរាជអាវុធហត្ថស្នាក់ការ៥០១បាន​ក៍សាងឯកសារបញ្ជូនជនដៃដល់រួមនិងវត្ថុតាងបន្តមកទីបញ្ជាករកងរាជអាវុធត្ថខេត្តកំពង់ឆ្នាំងគ្រោងនិងបញ្ជូនទៅសាលាតំបូងចាត់ការតាមនិតវិធី  ។ គួរបញ្ជាក់ផងដែរថាជនដៃដល់ដែលត្រូវបានសមត្ថកិច្ចធ្វើការឃាតខ្លួនបាននេះជាមុខសញ្ញាជាប់ពន្ធនាគាព្រៃស ដែលទើបនិងចេញពីមិនទាំងបានប៉ុន្មានហើយមានសតិមិនប្រក្រតីនោះឡើយសូម្បីតែលុយក៍មិនស្គាល់ហើយជាមនុស្សបែកថ្នាំផងដែរ ៕ ចន្ថា អាន​បន្ថែម ស្ត្រីម្នាក់ត្រូវបានជនដៃដល់ជិះម៉ូតូមកកាប់បណ្តាលអោយរងរបួសធ្ងន់

ធ្លាប់ជាប់គុកពីដងហើយ ចេញមកវិញដដែល

ខេត្តកណ្តាល៖ជនសង្សយ័ម្នាក់ជាជើងខ្លាំង ខាងលួច និងត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនពីលើកហើយ ដល់ពេលចេញមកវិញ រកសីុជួញដូរគ្រឿងញៀន ត្រូវបាននគរបាលស្រុកស្អាងធ្វើការឃាត់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃ ពុធ ០៤រោច ខែចេត្រ … អាន​បន្ថែម ធ្លាប់ជាប់គុកពីដងហើយ ចេញមកវិញដដែល

អភិបាលនៃគណៈអភិបាលខេត្តរៀបចំពិធីបួងសួងនិងប្រសិទ្ធិពរជ័យសិរីសួស្តី ដល់មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃពុធ ៤កើត ខែចេត្រ នព្វស ព.ស ២៥៦១ ត្រូវថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ … អាន​បន្ថែម អភិបាលនៃគណៈអភិបាលខេត្តរៀបចំពិធីបួងសួងនិងប្រសិទ្ធិពរជ័យសិរីសួស្តី ដល់មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តស្ទឹងត្រែង

ចតម៉ូតូមួយភ្លែតចូលទិញម្ហូប លោកចោរលួចយកទៅបាត់

ភ្នំពេញ ៖ នារី​ម្នាក់បានស្រែកឆោឡោនៅមុខរោងចក្រ ខណៈទិញម្ហូបរួច រកម៉ូតូមិនឃើញ ​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ព្រលប់ ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០១៨ នៅ​មុខរោងចក្រ​អា​មេ​រិ​ក​កាំ​ង​ជាប់​ផ្លូវ​វេ​ង​ស្រេង ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ នារីរូបនេះបានឲ្យដឹងថា ម៉ូតូ​របស់គាត់ ម៉ាក​ហុងដា​សេ១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ1FP-9868 ជាកម្មសិទ្ធរបស់ឈ្មោះ សុ​ន ស្រី​ណេ​ត ភេទស្រីអាយុ​២៣​ឆ្នាំ ។ … អាន​បន្ថែម ចតម៉ូតូមួយភ្លែតចូលទិញម្ហូប លោកចោរលួចយកទៅបាត់

នគរបាលចោមចៅ៣បង្ក្រាបក្រុមគាស់ផ្ទះយ៉ាងសកម្មចំនួន៤នាក់

ភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់ជាមុខសញ្ញាគាស់ផ្ទះប្រជាពលរដ្ឋយ៉ាងសកម្មត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ធ្វើការឃាត់ខ្លួនបន្ទាប់ពីពួកគេធ្វើសមកម្មភាពគាស់បន្ទប់ជួលកម្មករោងចក្រលួចធុងបាស់និងទូរទស្សន៍ បានសម្រេច កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃពុធ ៤រោចខេចេត្រ ឆ្នាំរកា នព្វស័ក  ព.ស ២៥៦១ត្រូវនិងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ នៅបន្ទប់ជួលភូមិអូឌឹម សង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យទី១ឈ្មោះសួងវ៉ាលីណាឃីម ភេទប្រុសអាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល  ភូមិជម្ពូវន្តសង្កាត់ចោមចៅ៣ ទី២ ឈ្មោះ   សឺនចាន់វិសាល ភេទប្រុស អាយុ២២ឆ្នាំមុខរបរមិនពិតប្រាកដ សង្កាត់ចោមចៅ៣  ទី៣ឈ្មោះខេងទៀង ភេទប្រុសអាយុ៣២ឆ្នាំ  មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ ជួល ភូមិជម្ពូវន្ត២ សង្កាត់ចោមចៅ៣ ទី៤ឈ្មោះចាន់វិន ហៅប៊ី   ភេទប្រុសអាយុ១៩ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិជម្ពូវន្ត សង្កាត់ចោមចៅ៣ ។ ជនរងគ្រោះឈ្មោះលិន ធារិទ្ធិ ភេទប្រុសអាយុ៣១ឆ្នាំ  មុខរបរកម្មករោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ២៦ … អាន​បន្ថែម នគរបាលចោមចៅ៣បង្ក្រាបក្រុមគាស់ផ្ទះយ៉ាងសកម្មចំនួន៤នាក់

ភ័យ​លស់​ព្រលឹង​ ឌុបប្រពន្ធផ្ទៃពោះបីខែទៅពិនិត្យសុខភាព​ របូតកន្ទុយរ៉ឺម៉កម៉ូតូប៉ះត្រូវ

ខេត្ត​ស្ទឹងត្រែង​ ៖​ មនុស្ស​ពីរ​នាក់បានរងរបួស​ ខណៈ​ប្តីឌុប​ប្រពន្ធទៅពិនិត្យសុខភាពផ្ទៃពោះ​ ចៃដន្យ​ស្រាប់​តែ​មាន​រ៉ឺម៉កម៉ូតូមួយគ្រឿងបានរបូតកន្ទុយរ៉ឺម៉កមកប៉ះជាមួយ​ម៉ូតូរបស់ជនរងគ្រោះ​ ដែលកំពុងធ្វើដំណើរលើដងផ្លូវ​ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨​និង៤៥នាទី​ ព្រឹក​ ថ្ងៃពុធ … អាន​បន្ថែម ភ័យ​លស់​ព្រលឹង​ ឌុបប្រពន្ធផ្ទៃពោះបីខែទៅពិនិត្យសុខភាព​ របូតកន្ទុយរ៉ឺម៉កម៉ូតូប៉ះត្រូវ

សេន រ៉ានុតបញ្ចេញបទ Original Song ក្រោយអវត្តមានក្នុងសិល្បៈច្រើនឆ្នាំ

ភ្នំពេញ៖ តារាចម្រៀងស្រស់សង្ហា សេន រ៉ានុត បានចាកចេញពីកម្ពុជាទៅរស់នៅលើទឹកដី នៃសហរដ្ឋអាមេរិកអស់៦ឆ្នាំមកហើយ។ ក្រោយពីថ្លែងរឿងនឹកសិល្បៈខ្លាំងនោះ លោកបានបញ្ចេញបទចម្រៀងមួយយ៉ាងពិរោះរណ្តំចិត្តរហូតធ្វើឲ្យអ្នកស្តាប់មិនសរសើរមិនបាន។ គេចាំបានថាកន្លងមកលោកសេនរ៉ានុតធ្លាប់បានថ្លែងពីសហរដ្ឋអាមេរិកថាលោកនៅតែនឹកនិងចង់ត្រឡប់ចូលវិញណាស់ប៉ុន្តែពេលវេលាហាក់មិនអំណោយផលទាល់តែសោះ បើទោះបីជានៅទីនោះមានប្រជាជនខ្មែរជាច្រើនស្នើនិងអញ្ជើញឲ្យលោកចេញមុខច្រៀងក្តី។ … អាន​បន្ថែម សេន រ៉ានុតបញ្ចេញបទ Original Song ក្រោយអវត្តមានក្នុងសិល្បៈច្រើនឆ្នាំ

ថ្នាក់ដឹកនាំ ព្រមទាំងនិយោជិតទាំងអស់ នៃទូរគមនាគមន៍កម្ពុជា សូមផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធខួបកំណើតគម្រប់ ៦៧ឆ្នាំ ឈានចូល ៦៨ឆ្នាំ

ភ្នំពេញ​ ៖ ក្នុងឱកាសដ៏នក្ខត្តឫក្សប្រារព្ធខួបកំណើតគម្រប់ ៦៧ឆ្នាំ ឈានចូល ៦៨ឆ្នាំ របស់ សម្ដេចតេជោ ហ៊ុន សែន … អាន​បន្ថែម ថ្នាក់ដឹកនាំ ព្រមទាំងនិយោជិតទាំងអស់ នៃទូរគមនាគមន៍កម្ពុជា សូមផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធខួបកំណើតគម្រប់ ៦៧ឆ្នាំ ឈានចូល ៦៨ឆ្នាំ

រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នារងការខូចខាតសំណាងល្អមិនមានអ្នករងរបួស

ភ្នំពេញ៖ រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នាបណ្តាលអោយរងការខូចខាតតែសំណាងល្អមិនមានអ្នករងរបួសហើយគេសង្ស័យថាមកពីរថយន្តដឹកឥដ្ឋដែលបើកពីក្រោយចាប់ហ្វាំងមិនសុី។ គ្រោះថ្នាក់ចរាចរនេះបានកើងកាលពី ថ្ងៃ ពុធ ៤ កើតខែ ចេត្រ ឆ្នាំរកា នព្វស័ក … អាន​បន្ថែម រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នារងការខូចខាតសំណាងល្អមិនមានអ្នករងរបួស

ថ្នាក់ដឹកនាំ ព្រមទាំងនិយោជិតទាំងអស់នៃប្រៃសណីយ៍កម្ពុជា សូមផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធខួបកំណើតគម្រប់ ៦៧ឆ្នាំ ឈានចូល ៦៨ឆ្នាំ

ភ្នំពេញ​ ៖ ក្នុងឱកាសដ៏នក្ខត្តឫក្សប្រារព្ធខួបកំណើតគម្រប់ ៦៧ឆ្នាំ ឈានចូល ៦៨ឆ្នាំ របស់ សម្ដេចតេជោ ហ៊ុន សែន … អាន​បន្ថែម ថ្នាក់ដឹកនាំ ព្រមទាំងនិយោជិតទាំងអស់នៃប្រៃសណីយ៍កម្ពុជា សូមផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធខួបកំណើតគម្រប់ ៦៧ឆ្នាំ ឈានចូល ៦៨ឆ្នាំ

លួចគេបានគ្រាន់ ពេលគេទាន់វាក្រែល សមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ ៖ ធ្លាប់តែលួចគេបានវាគ្រាន់ ឥឡូវម្ចាស់គេទាន់វាក្រែលអញ្ចឹង ក្រោយពីជនសង្ស័យម្នាក់បានធ្វើសកម្មភាព​លួចដែករបស់គេយកមកលក់កន្លែងដេប៉ូអេតចាយ ហើយត្រូវម្ចាស់តាមទាន់ហៅសមត្ថកិច្ចមូលដ្ឋានឲ្យឃាត់ខ្លួនកាលពីថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក … អាន​បន្ថែម លួចគេបានគ្រាន់ ពេលគេទាន់វាក្រែល សមត្ថកិច្ចឃាត់ខ្លួន

ឃាត់ខ្លួនចោរប្រុសស្រី៣នាក់ គាស់ផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិ

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ ​ក្រោយពីពួកគេធ្វើសកម្មភាព​គាស់ផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិ បានសម្រេចប្រុងគេចខ្លួនក៏ប្រទះនិងកម្លាំងល្បាតចាប់ក្របួចជាប់តែម្តង ។ ករណីឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះ បានធ្វើឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអាធ្រាតឈានចូល ថ្ងៃពុធ ៤រោច … អាន​បន្ថែម ឃាត់ខ្លួនចោរប្រុសស្រី៣នាក់ គាស់ផ្ទះប្រជាពលរដ្ឋយកទ្រព្យសម្បត្តិ