រុស្ស៊ីផ្អាករាល់សកម្មភាពកិច្ចការបរទេសជាមួយអង្គការណាតូ
រុស្ស៊ីផ្អាករាល់សកម្មភាពទំនាក់ទំនងការបរទេសជាមួយអង្គការណាតូ ដើម្បីប្រឆាំងដល់សម្ព័ន្ធយោធាមួយនេះដែលបានបណ្តេញពលរដ្ឋរុស្ស៊ី៨រូប ។ ទន្ទឹមនឹងនោះគណៈប្រតិភូណាតូប្រចាំនៅទីក្រុងមូស្គូក៏ត្រូវចាកចេញពីប្រទេសរុស្ស៊ីផងដែរឱ្យបានមុនថ្ងៃទី ១ខែវិច្ឆិកា ហើយណាតូត្រូវបិទទ្វារការិយាល័យទំនាក់ទំនងជាមួយរុស្ស៊ី។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកLavrov បានបញ្ជាក់ថា «ប្រសិនបើសមាជិកណាតូណាមួយមានបញ្ហាសំខាន់ចង់ទំនាក់ទំនងជាមួយរុស្ស៊ីគឺអាចទំនាក់ទំនងតាមស្ថានទូតរុស្ស៊ីប្រចាំនៅក្នុងប្រទេសបែលហ្ស៊ិក»។ … អានបន្ថែម រុស្ស៊ីផ្អាករាល់សកម្មភាពកិច្ចការបរទេសជាមួយអង្គការណាតូ
