កូរ៉េខាងជើងធ្វើសមយុទ្ធ មានគោលដៅវាយប្រហារទីក្រុងសេអ៊ូល
សារព័ត៌មានយ៉នហាបរបស់កូរ៉េខាងត្បូងបានផ្សាយថា កូរ៉េខាងជើងកំពុងតែធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដោយមានគោលដៅវាយប្រហារទៅលើទីតាំងសំខាន់ៗនៅទីក្រុងសេអ៊ូល។ សមយុទ្ធខាងលើរបស់កូរ៉េខាងជើងគឺស្ថិតនៅក្នុងគម្រោង«សកម្មភាពរំដោះទីក្រុងស៊េអូល»។ ព័ត៌មានស្តីពីការធ្វើសមយុទ្ធបាញ់គ្រាប់ពិតកើតឡើងក្នុងពេលដែលអាមេរិកនិងកូរ៉េខាងត្បូងធ្វើសមយុទ្ធទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមកនៅឆ្នេរសមុទ្រ ទីក្រុង ប៉ូហាន កូរ៉េខាងត្បូង។ កូរ៉េខាងជើងបានធ្វើសកម្មភាពឌឺដងនៅក្បែរព្រំដែនប្រទេសទាំងពីរ ហើយទីក្រុងព្យុងយ៉ាងអាចបញ្ជូនយន្តហោះគ្មានមនុស្សបើកសើុបការចូលទៅទឹកដីកូរ៉េខាងត្បូង។ … អានបន្ថែម កូរ៉េខាងជើងធ្វើសមយុទ្ធ មានគោលដៅវាយប្រហារទីក្រុងសេអ៊ូល
