ខេត្តមណ្ឌលគិរី៖រថយន្តកាមរីឆ្លាមវះគូទដឹកឈើពេញព្រៀបបំណងឆ្ពោះទៅប្រទេសវៀតណាមត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ នៃគណ:បញ្ជាការឯកភាពស្រុកកែវសីមាស្ទាក់ចាប់ហើយបានបុកគ្នាជាមួយរថយន្តសមត្ថកិច្ចយ៉ាងពេញទំហឹងតែម្ដងបណ្តាលឱ្យអ្នកបើកបររថយន្តដឹកបទល្មើសរងបួសធ្ងន់ធ្ងរត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅភ្នុំពេញដោយសង្ឃឹមរស់តិចតួចណាស់។ ហេតុការណ៍សមត្ថកិច្ចស្ទាក់បង្ក្រាបរថយន្តដឹកឈើបង្កជាគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរនេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៤ៈ៣៥នាទីទៀបភ្លឺថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នៅត្រង់ចំណុចក្បែរទីស្នាក់ការ ផ្នែករដ្ឋបាលព្រៃឈើ កែវសីមា ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី។ … អានបន្ថែម រថយន្តកាមរីឆ្លាមដឹកឈើត្រូវរថយន្តសមត្ថកិច្ចបើកបំបុកទាំងព្រឹកបណ្តាលឱ្យអ្នកបើករងរបួសធ្ងន់ធ្ងរ