ខេត្តបន្ទាយមានជ័យៈ បុគ្គលិកជនជាតិចិនម្នាក់ចាក់សំលាប់អ្នកគ្រប់គ្រងជនជាតិចិនដូចគ្នាបណ្តាលឲ្យស្លាប់កាលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នៅអគារស្នាក់នៅបរិវេណកាស៊ីណូហ្គោលឌិនស្ថិតភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ជនរងគ្រោះដែលស្លាប់អាយុជាង៣០ឆ្នាំ(ជនជាតិចិនមានតួនាទីគ្រប់គ្រោងកាស៊ីណូ)ស្នាក់នៅអគារខាងលើ។ សមត្ថកិច្ចរូបនោះបញ្ជាក់ថា ក្រោយទទួលព័ត៌មានករណីឃាតកម្មចាក់សំលាប់កម្លាំងជំនាញចុះទៅពិនិត្យឃើញថាជនរងគ្រោះដែលស្នាក់នៅត្រូវបានចាក់សំលាប់៧ទៅ៨កន្លែងចំលើដើមដោះដោយកាំបិតចុងស្រួចបានស្លាប់ក្នុងបន្ទប់ហើយជនដៃដល់ ដែលស្គាល់ថាជនជាតិចិនដូចគ្នាក្រោយកើតហេតុជនសង្ស័យបានគេចខ្លួន។ … អានបន្ថែម ជនជាតិចិនម្នាក់ចាក់សំលាប់អ្នកគ្រប់គ្រងជនជាតិចិនដូចគ្នាបណ្តាលឲ្យស្លាប់