យុទ្ធនាការ១ដុល្លារដើម្បីកញ្ញាឯកចក្រវាឡកម្ពុជា ត្រូវបានបង្កើតឡើងដើម្បីគាំទ្ររ៉េត សារីតា

ភ្នំពេញ៖ ចាប់តាំងពីរសៀលថ្ងៃទី១០ ខែឧសភានេះមានបណ្តាគណនីហ្វេសប៊ុកផ្លូវការស្តីពីកញ្ញាឯកល្បីៗមួយចំនួននៅកម្ពុជាចាប់ផ្តើមបើកយុទ្ធនាការបរិច្ចាគ១ដុល្លារដើម្បីរួមគ្នាចូលរួមការបោះឆ្នោតសម្រាប់កញ្ញាឯកពីកម្ពុជា កញ្ញារ៉េត សារីតា ។ យុទ្ធនាការនេះក្រោយពីលក្ខខណ្ឌនៃកម្មវិធីតម្រូវឲ្យធ្វើការបោះឆ្នោតជ្រើសរើសបេក្ខនារីឆ្នើមម្នាក់ទៅកាន់វគ្គ២១នាក់ចុងក្រោយ ហើយការបោះឆ្នោតនេះតម្រូវឲ្យធ្វើឡើងតាមApp មួយរបស់កញ្ញឯកក្រវាឡពិភពលោកបង្កើតឡើង ហើយការបោះឆ្នោទសុទ្ធតែត្រូវចំណាយប្រាក់នោះ។ … អាន​បន្ថែម យុទ្ធនាការ១ដុល្លារដើម្បីកញ្ញាឯកចក្រវាឡកម្ពុជា ត្រូវបានបង្កើតឡើងដើម្បីគាំទ្ររ៉េត សារីតា

ចូលរួមរំលែកទុក្ខផង! ភរិយាកវី ជុំ ប៊ុនធឿន ទទួលមរណភាពនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតហើយ

ភ្នំពេញ៖ ដំណឹងដ៏ក្រៀមក្រំរបស់ក្រុមគ្រួសារកវី ជុំ ប៊ុនធឿន នោះគឺមរណភាពរបស់លោកស្រី ប្រាក់ ផល្លី ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ ប៉ុន្តែដោយសារស្ថានភាពជំងឺសួតធ្ងន់ធ្ងរនោះគឺគាត់បានទទួលមរណភាពហើយនៅវេលាម៉ោង៥ល្ងាចថ្ងៃទី១០ ខែឧសភា … អាន​បន្ថែម ចូលរួមរំលែកទុក្ខផង! ភរិយាកវី ជុំ ប៊ុនធឿន ទទួលមរណភាពនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតហើយ

ប្រពន្ធរត់ចោលហើយពេលនេះនាយក្រិន ចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់ទៀត

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយ ក្រោយពីគេទទួលបានដំណឹងថា តារាកំប្លែងមាឌល្អិតលោក ទេស សុជន ហៅនាយ ក្រិន ដោយមានជំងឺប្រចាំកាយធ្ងន់ធ្ងរ រហូតត្រូវក្រុមគ្រួសារដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យថែមទៀត។ដំណឹងដ៏គួរឲ្យអាណិតនេះមានជាថ្មីក្រោយពីប្រពន្ធតារាកំប្លែងរូបនេះទើបនឹងរត់ចោលទុកឲ្យលោកនៅចិញ្ចឹមកូនៗតែឯងនោះ។ … អាន​បន្ថែម ប្រពន្ធរត់ចោលហើយពេលនេះនាយក្រិន ចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់ទៀត

ខាត់ សុឃីម បញ្ជាក់ពីមូលហេតុដែលនាងជំរុញនិងបំផុសមហាជនឲ្យគាំទ្រវិស័យប្រកួតកញ្ញាឯក

ភ្នំពេញ៖ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានក្លាយជាតារាល្បីនាំមុខម្នាក់ក្នុងចំណោមតារាល្បីៗនៅកម្ពុជាមួយចំនួន ដែលបានខិតខំដុតដៃដុតជើងជួយចែករំលែក គាំទ្រ បំផុតគំនិតទៅកាន់មហាជនបន្ថែមឲ្យងាកមកចាប់អារម្មណ៍លើវិស័យកញ្ញាឯកនៅកម្ពុជា។ គេក៏កក់សម្គាល់ដែរថា នាងតែងតែធ្វើការចែករំលែក … អាន​បន្ថែម ខាត់ សុឃីម បញ្ជាក់ពីមូលហេតុដែលនាងជំរុញនិងបំផុសមហាជនឲ្យគាំទ្រវិស័យប្រកួតកញ្ញាឯក

ចាន់ណា រ៉ូណាន ជួបទុក្ខធំ ប្អូនប្រុសជាអ្នកផ្នែករៀបចំឆាក ទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖  សារចែករំលែកទុក្ខជាច្រើនហូរហែបានផ្ញើទៅកាន់ផលិតករភាពយន្តល្បីឈ្មោះលោក ចាន់ណា រ៉ូណាន ក្រោយពីគេទទួលបានដំណឹងថា ប្អូនប្រុសបង្កើតរបស់លោកបានទទួលមរណភាពកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ តាមការបញ្ជាក់របស់លោកបានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកបានបញ្ជាក់ថា … អាន​បន្ថែម ចាន់ណា រ៉ូណាន ជួបទុក្ខធំ ប្អូនប្រុសជាអ្នកផ្នែករៀបចំឆាក ទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍

តារាពហុជំនាញ ស៊ូ ដាណេ ចេញមុខរិះគន់ បទ«ដៃសើម»

ភ្នំពេញ៖ បទ”ដៃសើម” របស់លោក សុវណ្ណសេដ្ឋី បានបញ្ចេញហើយកាលពីប៉ុន្មានថ្ងៃមុននេះ ដោយទទួលបានការចាប់អារម្មណ៍ច្រើនពីក្រុមយុវវ័យ រហូតបទចម្រៀងនេះត្រូវបានក្រុមអ្នកលេងបណ្តាញសង្គមនានា ពិសេសអ្នកលេង Tik Tok … អាន​បន្ថែម តារាពហុជំនាញ ស៊ូ ដាណេ ចេញមុខរិះគន់ បទ«ដៃសើម»

ដល់សហរដ្ឋអាមេរិកភ្លាម រ៉េត សារីតា ធ្វើសកម្មភាពមួយចំនួន និងបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាជនខ្មែរនៅទីនោះ

ជាលើកដំបូងក្នុងការចេញទៅប្រកួតកញ្ញាឯកនៅក្រៅប្រទេសដែលសហគមន៍ខ្មែររស់នៅសហរដ្ឋអាមេរិកគឺជាអ្នករៀបចំកម្មវិធីស្វាមគមន៍ទ្រង់ទ្រាយធំសម្រាប់កញ្ញាឯកចក្រវាឡកម្ពុជា។ កម្មវិធីនេះធ្វើឡើងក្រោយកញ្ញារ៉េត សារីតា បានធ្វើដំណើរចាកចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកចាប់តាំងពីថ្ងៃទី២៣ ខែមេសាមកម្ល៉េះ ដើម្បីចូលរួមកម្មវិធីប្រកួតសម្រស់អន្តរជាតិដ៏ធំសម្បើមជាងគេលើកទី៦៩ គឺកម្មវិធី កញ្ញាឯកចក្រវាឡពិភពលោក២០២០។ ធ្វើដំណើរទៅដល់ប្រទេសមហាអំណាចនេះភ្លាម សារីតា … អាន​បន្ថែម ដល់សហរដ្ឋអាមេរិកភ្លាម រ៉េត សារីតា ធ្វើសកម្មភាពមួយចំនួន និងបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាជនខ្មែរនៅទីនោះ

តារាកំប្លែង យ៉េៗ និយាយទាំងអរផងយំផងក្រោយទទួលលទ្ធផលជាពីជំងឺកូវីដ១៩

ភ្នំពេញ៖ តារាកំប្លែង នាងយ៉េៗ បានថ្លែងទាំងអរផងយំផងរៀបរាប់ក្នុងវីដេអូខ្លីមួយបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់នាងថានាងបានជាសះស្បើយពីជំងឺកូវីដ១៩ហើយនៅរាត្រីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ ។ នាងបាននិយាយថា នាងបានចេញទៅវិញហើយ នាងសប្បាយចិត្តនាងបានជាហើយ … អាន​បន្ថែម តារាកំប្លែង យ៉េៗ និយាយទាំងអរផងយំផងក្រោយទទួលលទ្ធផលជាពីជំងឺកូវីដ១៩

បញ្ញាសិទ្ធិ ចេញមុខស្នើឲ្យបញ្ចប់ការផ្សាយអំពីក្រុមនិយមជេរបញ្ចោរហែកហួរគ្នាតាមបណ្តាញសង្គម

ភ្នំពេញ៖ អាចជារឿងកម្រសម្រាប់សិល្បករដែលបានចេញនិយាយចំៗអំពីក្រុមនិយមជេរបញ្ចោរហែកហួរគ្នាតាមបណ្តាញសង្គមនានា ដែលនាំឲ្យសីលធម៌សង្គមធ្លាក់ចុះ ដែលក្នុងនេះដែរលោកបានបណ្តាញផ្សព្វផ្សាយឲ្យបញ្ចប់ការយកក្រុមអ្នកលេងសម្តីមិនសមទំនងទាំងនោះមកផ្សព្វផ្សាយបន្តព្រោះជាគំរូមិនល្អដល់ក្មេងៗជំនាន់ក្រោយ។    តារាចម្រៀង និងសម្តែងរូបនេះបានបញ្ជាក់ថា នេះគ្រាន់តែជាការស្នើសុំប៉ុណ្ណោះ ដែលលោកមិនមានឥទ្ធិពលណាមួយទៅលើស្ថាប័នសារព័ត៌មាននោះឡើយ។ ការបង្ហាញសារជាសាធារណៈនេះលោកក៏បានប្រកាន់ជំហរក្នុងការស្វាគមន៍ការវាយបកណាមួយពីក្រុមជំនាញជេបញ្ចោរពីមនុស្សមួយក្រុមតូចនោះដែរ ហើយគោលបំណងគឺលោកចង់លប់បំបាត់ការជេរបញ្ចោរនៅលើបណ្តាញសង្គមតែប៉ុណ្ណោះ។ … អាន​បន្ថែម បញ្ញាសិទ្ធិ ចេញមុខស្នើឲ្យបញ្ចប់ការផ្សាយអំពីក្រុមនិយមជេរបញ្ចោរហែកហួរគ្នាតាមបណ្តាញសង្គម

បទ “លក់គោយន្ត” របស់ Noly Record ក៏អាចទាក់ចិត្តទាំងគ្រូពេទ្យជួរមុខ និងមន្ត្រីសមត្ថកិច្ចបានដែរ

ភ្នំពេញ៖ បទ “លក់គោយន្ត” របស់ Noly Record ដោយមានអ្នកចូលទស្សនា និងស្តាប់រាប់លានដងរួចមកហើយនៅលើបណ្តាញសង្គមនានា ក៏កំពុងតែផ្ទុះការគាំទ្រខ្លាំងទៅលើស្នាដៃបទចម្រៀងមនោសញ្ចេតនាស៊ីជម្រៅមួយនេះ។ បទចម្រៀងនេះមិនត្រឹមតែអាចទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីក្រុមយុវវ័យប៉ុណ្ណទេ … អាន​បន្ថែម បទ “លក់គោយន្ត” របស់ Noly Record ក៏អាចទាក់ចិត្តទាំងគ្រូពេទ្យជួរមុខ និងមន្ត្រីសមត្ថកិច្ចបានដែរ

ព្រាប សុវត្ថិ ជួយគ្រួសារកវី ជុំ ប៊ុនធឿន ៤លានរៀល

ភ្នំពេញ៖ តារាចម្រៀងព្រាប សុវត្ថិបានជួយដល់គ្រួសារសពកវី ជុំ ប៊ុនធឿននូវថវិកា៤លានរៀលក្រោយពីទទួលបានដំណឹងអំពីស្ថានភាពគ្រួសារសពកវី ជុំ ប៊ុនធឿន ដែលបាននិងកំពុងប្រឈមនឹងបញ្ហាជីវភាពក្នុងបរិបទនៃជំងឺកូវី១៩ និងក្រោយពីលោកទទួលបានដំណឹងថាភរិយារបស់កវីរូបនេះបាននិងកំពុងសម្រាកព្យាបាលជំងឺសួតធ្ងន់ធ្ងរនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ក្រោយសះស្បើយពីជំងឺកូវីដ១៩នោះ។ … អាន​បន្ថែម ព្រាប សុវត្ថិ ជួយគ្រួសារកវី ជុំ ប៊ុនធឿន ៤លានរៀល

ជួបទុក្ខធំតារាសម្តែង គៀត សុវណ្ណាឡាង ឪពុកទទួលមរណភាពក្រោយចូលសង្គ្រោះបន្ទាន់បាន៣ថ្ងៃ

ភ្នំពេញ៖ សារចូលរួមរំលែកទុក្ខទៅកាន់តារាសម្តែង គៀត សុវណ្ណាឡាងបានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំងក្នុងចង្កោមអ្នកសិល្បៈ។ សារនេះ ក្រោយពីគេទទួលបានដំណឹងថាឪពុករបស់នាងទទួលមរណភាព។ នៅមិនទាន់អាចស្វែងរកការបញ្ជាក់ណាមួយបន្ថែមពីតារាសម្តែងរូបនេះបាននៅឡើយទេ ប៉ុន្តែតាមការបញ្ជាក់របស់សិល្បករដែលជិតដិតនឹងតារាសម្តែងរូបនេះបានបញ្ជាក់ថា ឪពុករបស់នាងពិតជាទទួលមរណភាពនៅព្រលប់ថ្ងៃទី៣០ ខែមេសាឆ្នាំ២០២១នេះពិតប្រាកដមែន … អាន​បន្ថែម ជួបទុក្ខធំតារាសម្តែង គៀត សុវណ្ណាឡាង ឪពុកទទួលមរណភាពក្រោយចូលសង្គ្រោះបន្ទាន់បាន៣ថ្ងៃ