ជួបទុក្ខធំតារាសម្តែង គៀត សុវណ្ណាឡាង ឪពុកទទួលមរណភាពក្រោយចូលសង្គ្រោះបន្ទាន់បាន៣ថ្ងៃ
ភ្នំពេញ៖ សារចូលរួមរំលែកទុក្ខទៅកាន់តារាសម្តែង គៀត សុវណ្ណាឡាងបានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំងក្នុងចង្កោមអ្នកសិល្បៈ។ សារនេះ ក្រោយពីគេទទួលបានដំណឹងថាឪពុករបស់នាងទទួលមរណភាព។ នៅមិនទាន់អាចស្វែងរកការបញ្ជាក់ណាមួយបន្ថែមពីតារាសម្តែងរូបនេះបាននៅឡើយទេ ប៉ុន្តែតាមការបញ្ជាក់របស់សិល្បករដែលជិតដិតនឹងតារាសម្តែងរូបនេះបានបញ្ជាក់ថា ឪពុករបស់នាងពិតជាទទួលមរណភាពនៅព្រលប់ថ្ងៃទី៣០ ខែមេសាឆ្នាំ២០២១នេះពិតប្រាកដមែន … អានបន្ថែម ជួបទុក្ខធំតារាសម្តែង គៀត សុវណ្ណាឡាង ឪពុកទទួលមរណភាពក្រោយចូលសង្គ្រោះបន្ទាន់បាន៣ថ្ងៃ
