អក្សរសិល្ប៍ខ្មែរ រឿង”មរណៈមាតា” នឹងយកមកផលិតជាភាពយន្តភាគខ្នាតវែងលើកដំបូងប្រកបដោយគុណភាព

ភ្នំពេញ៖ អត្ថបទកំណាព្យអក្សរសិល្ប៍ខ្មែរដ៏មានប្រជាប្រិយគឺរឿង”មរណៈមាតា” ត្រូវបានផលិតកម្មភូមិពេជ្រភាពយន្ត យកមកផលិតជាភាពយន្តភាគខ្នាតវែងជាលើកដំបូងដែលស្ថិតក្រោមការចាយទុនជិត៣០ម៉ឺនដុល្លារអាមេរិក។ វានឹងក្លាយជាភាពយន្តដែលមានគុណភាពប្រកួតប្រជែងមួយក្រោមការផលិតដោយសម្រិតសម្រាំង និងយកចិត្តទុកដាក់អមដោយការចាយទុនខ្ពស់ផងនោះ។ កម្មវីធីនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២១នេះនៅទូរទស្សន៍PNNដែលជាកម្មវិធីក្រុងពាលីទ្រង់ទ្រាយធំមិនធ្លាប់មានមួយត្រូវបានរៀបចំយ៉ាងគគ្រឹកគគ្រេងដោយមានតារាសម្តែងរាប់សិបនាក់ក្នុងភាពយន្តតែងខ្លួនក្នុងសម្លៀកបំពាក់ប្រណីតបុរាណខ្មែរ អមដោយការដង្ហែរក្បួនដោយសត្វដំរី ដែលនេះគឺជាការដកស្រងចេញពីក្នុងឈុតឆាកមួយនៃភាពយន្តខាងលើ។ … អាន​បន្ថែម អក្សរសិល្ប៍ខ្មែរ រឿង”មរណៈមាតា” នឹងយកមកផលិតជាភាពយន្តភាគខ្នាតវែងលើកដំបូងប្រកបដោយគុណភាព

🌟ក្រោយរងការរិះគន់ថាលួចចម្លងម៉ូតសម្លៀកបំពាក់ពីតារាល្បីថៃ គង់ ចាន់ស្រីមុំ ចេញមុខបញ្ជាក់

ភ្នំពេញ៖ ប៉ុន្មានថ្ងៃមុខនេះលេចចេញសាររិះគន់ជាច្រើនទៅកាន់តារាសម្តែង និងពិធីការិនី អ្នកនាង គង់ ចាន់ស្រីមុំ ជុំវិញការចម្លងម៉ូតសម្លៀកបំពាក់តាមតារាស្រីថៃល្បីឈ្មមោះម្នាក់គឺអ្នកនាង Mai Davika នូវឈុតសម្លៀកបំពាក់ការ៉ូពណ៌ក្រហមស … អាន​បន្ថែម 🌟ក្រោយរងការរិះគន់ថាលួចចម្លងម៉ូតសម្លៀកបំពាក់ពីតារាល្បីថៃ គង់ ចាន់ស្រីមុំ ចេញមុខបញ្ជាក់

សាលាហ្វាពន្លឺសិល្បៈខេត្តបាត់ដំបង ស្នើឱ្យមានការចូលរួមចំណែកនិងការគាំទ្រដើម្បីបន្តការអប់រំក្មេងៗ

សាលាហ្វារពន្លឺសិល្បៈនៅបាត់ដំបងនៅប៉ែកពាយ័ព្យនៃប្រទេសកម្ពុជាផ្តល់ការបណ្តុះបណ្តាលដល់កុមារពីសិល្បៈទស្សនីយភាព និងអនុវត្ដដូចជា ការគូររូប ជីវចលនា ការថតរូប ការរចនាក្រាហ្វិចនិងខ្សែភាពយន្ត បន្ថែមពីលើសិល្បៈសម្តែងដូចជា តន្ត្រី ល្ខោន របាំនិងការលោតហក់(កីឡា)។ … អាន​បន្ថែម សាលាហ្វាពន្លឺសិល្បៈខេត្តបាត់ដំបង ស្នើឱ្យមានការចូលរួមចំណែកនិងការគាំទ្រដើម្បីបន្តការអប់រំក្មេងៗ

អតីតកញ្ញាឯក សេង រដ្ឋា ឆក់បានឱកាសធំក្រោយពីបោះបង់តំណែង

អតីតកញ្ញាឯក Miss Grand Cambodia 2020 កញ្ញា សេង រដ្ឋាមិនត្រឹមតែស្ថិតក្នុងតំណែងតួឯកនោះទេ គឺតម្លៃខ្លួននៃការថតខ្សែភាពយន្តវិញក៏ខ្ពស់មិនធម្មតាដែរ ពោលគឺប្រហាក់ប្រហែលទៅនឹងតារាសម្តែងរៀមច្បងលំដាប់ជួរមុខ … អាន​បន្ថែម អតីតកញ្ញាឯក សេង រដ្ឋា ឆក់បានឱកាសធំក្រោយពីបោះបង់តំណែង

នាយ ចាបចៀន សងប្រាក់៧០០ដុល្លារទៅជនរងគ្រោះបញ្ចប់រឿងបង្កគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ ថ្មីៗនេះលេចចេញការរិះគន់មួយចំនួនលើករណីតារាកំប្លែងល្បីឈ្មោះលោក អ៊ុក សុវណ្ណារិទ្ធហៅ នាយ ចាបចៀន បានបើករថយន្តមួយគ្រឿងបុកពីក្រោយម៉ូតូរ៉ឺម៉ករើសអេតចាយ ពីក្រោយ បណ្តាលឲ្យម្ចាស់ម៉ូតូបាក់ដងកាំបិត និងបណ្តាលឲ្យរ៉ឺម៉ក ខូចខាតនោះ។ ក្រោយកើតហេតុក៏លេចចេញដំណឹងថាលោកបានបើករថយន្តគេចខ្លួនពីកន្លែងកើតហេតុដោយគ្រាន់តែប្រគល់ប្រាក់១០០ដុល្លារទៅជនរងគ្រោះរួចចាកចេញពីកន្លែងកើតហេតុ ប៉ុន្តែក្រោយពីបានដឹងអំពីស្ថានភាពសុខភាព និងតបទៅនឹងសំណើររបស់ជនគ្រោះលោកបានសងប្រាក់៧០០ដុល្លារទៅជនរងគ្រោះបញ្ចប់រឿងបុកជនរងគ្រោះ។ គួរបញ្ជាក់ដែរថាហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ យប់ថ្ងៃទី១៣ ខែកុម្ភៈ ស្ថិតនៅក្បែរស្ដុបតិចណូ។ នៅថ្ងៃកើតហេតុខាងលើលោកបានធ្វើដំណើរតាមឡានluxus 400h ពីរង្វង់មូលសម្ដេចពិជ័យសេនា ទៀបាញ់ ឆ្ពោះលើផ្លូវសហព័ន្ធរុស្សុី។ មកដល់កន្លែងកើតហេតុស្ថិតនៅក្បែររបងសាលាតិចណូ លោកក៏បត់ស្ដាំក្នុងល្បឿនយឺតល្មមប៉ុណ្ណោះ ប៉ុន្តែដោយពើបនឹងម៉ូតូអូសរទេះអេតចាយរបស់បុរសម្នាក់ដែលពុំមានចំណាំងផ្លាត ក៏លោកជ្រុលទៅបុកពីក្រោយតែម្ដង។ ទោះជាយ៉ាងណា លោកទទួលស្គាល់កំហុសរបស់លោកដែលទៅបុកគេពីក្រោយ។ ជួបគ្រោះថ្នាក់ភ្លាមលោកបានសងទឹកប្រាក់១០០ដុល្លារ ទៅជនរងគ្រោះហើយផ្តាំថាបើជនរងគ្រោះមានបញ្ហាអ្វី សូមទាក់ទងទៅលោកពូ លោកពូនឹងជួយបន្ថែមទៀត។តារាកំប្លែងរូបនេះបានបញ្ជាក់ថា ករណីនេះគឺបានបញ្ចប់គ្នាហើយកាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ នេះដោយលោកថា ជនរងគ្រោះបានទាមទារសំណងចំនួន៦៥០ដុល្លារ ប៉ុន្ដែលោកផ្ដល់ជូនចំនួន៧០០ដុល្លារ ដើម្បីបញ្ចប់រឿង។ សំណងនេះ លោកបានប្រគល់តាមរយៈលោក អុឹម ជីវ៉ា ផងដែរ។ លោកបញ្ជាក់ថាលោកគ្មានគោលបំណងគេចពីការទទួលខុសត្រូវឡើយពោលគឺ បុកភ្លាមលោកបានចុះទៅជួយលើកគ្រាហ៍ ហើយបានហុចប្រាក់១០០ដុល្លារ ថែមទាំងប្រាប់ឈ្មោះលោកទៅកាន់ជនរងគ្រោះភ្លាម និងបារម្ភ  ខ្លាចបងប្អូន ឬសាច់ញាតិជនរងគ្រោះ ព្រួតវាយលោក ។ ​ការបញ្ជាក់នេះក៏ស្របគ្នាទៅនឹងការបញ្ជាក់របស់បុរសរត់ម៉ូតូឌុបម្នាក់ដែលបានលើកឡើងដែរថា “ម៉ូតូរ៉ឺម៉កហ្នឹងខូច វារអាក់រអ៊ួល អែបចង់ឈប់ ខណៈពេលនោះរថយន្តរបស់នាយចាបចៀន ឡើងមកក៏បុកតែម្តងទៅ។លោកបានប្រាប់បន្ថែមទៀតថា “លោកពូចាបចៀន គាត់ប្រញាប់ទៅយកប្រពន្ធប៉ុន្តែបើមានបញ្ហាអ្វី គាត់នឹងទទួលខុសត្រូវទៀតគាត់ឲ្យ១០០ដុល្លារសិន ៕       ដោយ៖ វឌ្ឍនា អាន​បន្ថែម នាយ ចាបចៀន សងប្រាក់៧០០ដុល្លារទៅជនរងគ្រោះបញ្ចប់រឿងបង្កគ្រោះថ្នាក់ចរាចរណ៍

ផលិតករហ៊ុយ យ៉ាឡេង ចេញផលិតភាពយន្តឆ្លុះបញ្ចាំងពីបញ្ហាជីវិតព្រោះជំងឺកូវីដ-១៩

ភ្នំពេញ៖ ក្រោយពីការរងចាំអស់រយៈពេលជាច្រើនខែដើម្បីចេញផលិតភាពយន្តផលិតករភាពយន្តល្បីឈ្មោះលោក ហ៊ុយ យ៉ាឡេង បានសម្រេចចិត្តចេញផលិតភាពយន្តខ្នាតធំថ្មីរបស់ខ្លួនហើយគឺរឿង“គ្រោះជីវិតកូវីដ-១៩”។ ការប្រកាសចេញថតនេះត្រូវបានធ្វើឡើងក្នុងពិធីក្រុងពាលីប្រកាសចេញផលិតភាពយន្តនេះកាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះក្រោមវត្តមានសិល្បករនិងក្រុមការងារក្នុងភាពយន្តខាងលើ។ ភាពយន្តនេះនឹងឆ្លុះបញ្ចាំងអំពីបញ្ហាប្រឈមក្នុងជិវិតរបស់មនុស្សក្នុងសង្គមនាអំឡុងពេលនៃការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩នោះ។ នេះបើតាមការបញ្ជាក់របស់ហ៊ុយ … អាន​បន្ថែម ផលិតករហ៊ុយ យ៉ាឡេង ចេញផលិតភាពយន្តឆ្លុះបញ្ចាំងពីបញ្ហាជីវិតព្រោះជំងឺកូវីដ-១៩

ឱក សុគន្ធ កញ្ញា ហក់ចូលច្រៀងបទរ៉េបបន្ទាប់ពី ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលខ្លាំងក្រោយពីតារាចម្រៀងនៅកម្ពុជា លោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត បញ្ចេញចម្រៀងរបស់ខ្លួនដោយការងាកមកបន្ថែមលើការច្រៀងបទចម្រៀងបែបរ៉េបរហូតធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើល និងចាប់អារម្មណ៍។ … អាន​បន្ថែម ឱក សុគន្ធ កញ្ញា ហក់ចូលច្រៀងបទរ៉េបបន្ទាប់ពី ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត

ធ្វើខួបកំណើតធំដុំម្តង មាន សូនីតា រៀបចំផ្គួបកម្មវិធីបើកមុខជំនួញថ្មីតែម្តងចាយទុនរាប់ម៉ឺនដុល្លារ

​ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលជាថ្មីសម្រាប់សិល្បកររួមអាជីព និងអ្នកគាំទ្របន្ទាប់ពីតារាសម្តែងស្រីល្បីឈ្មោះមាន សូនីតា រៀបចំកម្មវីធីខួបកំណើតគម្រប់វ័យ៣១ឆ្នាំ អមដោយការផ្គួបនឹងកម្មវិធីបើកមុខជំនួញថ្មីដែលគេដឹងថាបានបោះទុនរាប់ម៉ឺនដុល្លាអាមេរិកនោះ។ កម្មវិធីនេះធ្វើឡើង កាលពីរាត្រីថ្ងៃទី១០ ខែ កុម្ភៈឆ្នាំ២០២១នេះនៅហាង“Noth Coffee”នៅតំបន់ទួលទំពូងនេះមានការចូលរួមពី មិត្តរួមអាជីពហើយក៏ជាកម្មវិធីដ៏ធំមិនធ្លាប់មានរបស់កញ្ញា មាន សូនីតា។ កម្មវិធីនេះបានធ្វើឲ្យអ្នកសិល្បៈ ដែលបានចូលរួមលាន់មាត់សរសើរហាងថ្មីរបស់នាងស្ទើរគ្រប់គ្នា។ភ្ញៀវកិត្តិយសដែលជាតារាល្បីៗជាច្រើនដួង បានពោលសរសើរថា មុខជំនួញរបស់កញ្ញា សូនីតា គឺជាហាងមួយដែលមើលពីមុខទៅហាក់ដូចជាផាប់ធម្មតា ប៉ុន្តែផ្នែកខាងក្នុងមានរចនាបថថ្មី និងប្លែកៗគួរជាទីមនោរម្យ និងមានផាសុខភាព។ជុំវិញការលើកឡើងនេះ កញ្ញា មាន សូនីតា ប្រាប់អ្នកសារព័ត៌មានថាហាង“Noth Coffee” មានច្រើនសាខានៅរាជធានីភ្នំពេញប៉ុន្តែហាងដែលកំពុងសម្ពោធបើកនេះ គឺជាហាងដែលនាងគ្រប់គ្រងដោយផ្ទាល់ ហើយមានភាគហ៊ុនជាមួយមិត្តភក្ដិជិត១០នាក់។ពិធីខួបកំណើត និងសម្ពោធបើកហាងថ្មីដែលគេជឿថាមានទុនវិនិយោគរួមគ្នាចន្លោះពី១០ ទៅ២០ម៉ឺនដុល្លារនេះ ត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នៅក្នុងហាង“Noth … អាន​បន្ថែម ធ្វើខួបកំណើតធំដុំម្តង មាន សូនីតា រៀបចំផ្គួបកម្មវិធីបើកមុខជំនួញថ្មីតែម្តងចាយទុនរាប់ម៉ឺនដុល្លារ

កញ្ញា តេង ស៊ីណាត ហៅ អាជី និងប្អូនស្រី និងប្អូនស្រី តេង ដាណា ហៅអាម៉ី និងបក្សពួកមានចេតនាទុច្ចរិត បំផ្លាញសាសនា, អក្សរសាស្ត្រខ្មែរ មិនត្រូវបញ្ចប់ត្រឹមសូមទោស និងលុបfacebook ចោលទេ គួរចំណាត់ការបន្

ភ្នំពេញ, កញ្ញា តេង ស៊ីណាត ហៅ អាជី និងប្អូនស្រី និងប្អូនស្រី តេង ដាណា … អាន​បន្ថែម កញ្ញា តេង ស៊ីណាត ហៅ អាជី និងប្អូនស្រី និងប្អូនស្រី តេង ដាណា ហៅអាម៉ី និងបក្សពួកមានចេតនាទុច្ចរិត បំផ្លាញសាសនា, អក្សរសាស្ត្រខ្មែរ មិនត្រូវបញ្ចប់ត្រឹមសូមទោស និងលុបfacebook ចោលទេ គួរចំណាត់ការបន្

ទីបំផុត អាជី និងបក្សពួកប្រគល់ហ្វេសប៊ុក ឲ្យក្រសួងលប់ និងសន្យាបញ្ឈប់អំពើអនាចារក្នុងបណ្តាញសង្គមទាំងអស់

ភ្នំពេញ៖ ព្រឹកថ្ងៃទី១០ ខែកុម្ភៈឆ្នាំ ២០២១នេះកញ្ញា តេង ស៊ីណាត ហៅ អាជី និងប្អូនស្រី និងប្អូនស្រី … អាន​បន្ថែម ទីបំផុត អាជី និងបក្សពួកប្រគល់ហ្វេសប៊ុក ឲ្យក្រសួងលប់ និងសន្យាបញ្ឈប់អំពើអនាចារក្នុងបណ្តាញសង្គមទាំងអស់

រឿង“នាងរាមវីរនារីជិះក្របី”ដែលរកចំណូលបាន ជិត៧លានដុល្លារក្នុងរយៈពេល២សប្ដាហ៍ នោះចាក់បញ្ចាំងនៅកម្ពុជាបញ្ចេញឈុតខ្លី ដ៏គួរឲ្យទាក់ទាញ ភាពយន្តបែបកំប្លែង

រឿង“នាងរាមវីរនារីជិះក្របី” ត្រៀមចាក់បញ្ចាំងលើរោងភាពយន្តជាផ្លូវការចាប់ពីថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២១នេះហើយ។ ស្នាដៃភាពយន្តកំប្លែងថៃមួយនេះត្រូវបានបញ្ចេញក្រោយពីជោគជ័យនៃរឿងម៉ុតូឌុបបះសក់ BIKEMAN ទាំង២វគ្គនោះ ខណៈនៅប្រទេសថៃភាពយន្តនេះរកចំណូលបានប្រមាណជិត៧លានដុល្លារ ក្នុងរយៈពេល២សប្ដាហ៍។ ភាពយន្តថ្មីនេះបានប្ដូរខ្លឹមសាររឿងឲ្យរឹតតែកំប្លុកកំប្លែងលើសមុន ប្ដូរតួជិះម៉ូតូ … អាន​បន្ថែម រឿង“នាងរាមវីរនារីជិះក្របី”ដែលរកចំណូលបាន ជិត៧លានដុល្លារក្នុងរយៈពេល២សប្ដាហ៍ នោះចាក់បញ្ចាំងនៅកម្ពុជាបញ្ចេញឈុតខ្លី ដ៏គួរឲ្យទាក់ទាញ ភាពយន្តបែបកំប្លែង

ដាញ់ ម៉ូនីកា និង ស៊ុក សុភា តួឯកសម្តែងក្នុងភាពយន្តរឿង”ទុំទាវ”មានស្ថានភាពគ្រួសារយ៉ាងណាក្រោយបញ្ចប់ការងារសិល្បៈ?

ភាពយន្តរឿង “ទុំទាវ” ដ៏ល្បីល្បាញដែលផលិតដោយផលិតករលោកហ្វៃ សំអាង ធ្លាប់ធ្វើឲ្យអង្រួនចិត្តទស្សនិកជនមិនតិចទេកាលពីអំឡុងឆ្នាំ២០០៣។ ក្នុងនោះតារាសម្តែង២រូបដែលជាតួអង្គ ទុំ និងទាវ គឺ លោក … អាន​បន្ថែម ដាញ់ ម៉ូនីកា និង ស៊ុក សុភា តួឯកសម្តែងក្នុងភាពយន្តរឿង”ទុំទាវ”មានស្ថានភាពគ្រួសារយ៉ាងណាក្រោយបញ្ចប់ការងារសិល្បៈ?