រំភើបនឹងការផ្តល់ភាពកក់ក្តៅពីស្វាមី និងកូនៗ ធ្វើឲ្យគង់ សុជាតិ ស្រក់ទឹកភ្នែកហើយលើកដៃសំពះ លោក ជាវិបុល

ភ្នំពេញ៖ ពិតជាធ្វើឲ្យអ្នកទស្សនាវីដេអូ កម្មវិធីមួយ មិនសម្រក់ទឹកភ្នែកមិនបាន ដោយក្តីរំភើប ក្រោយពីក្រុមគ្រួសារកូនៗរបស់ពិធីការិនី គង់ សុជាតិ បានបង្ហាញពីក្តីស្រលាញ់ការលះបង់ដ៏ធំធេងមិនខ្លាចនឿយហត់ និងពាក្យជូនពរទៅកាន់គង់ … អាន​បន្ថែម រំភើបនឹងការផ្តល់ភាពកក់ក្តៅពីស្វាមី និងកូនៗ ធ្វើឲ្យគង់ សុជាតិ ស្រក់ទឹកភ្នែកហើយលើកដៃសំពះ លោក ជាវិបុល

ផ្ទុះរឿងធំហើយ តារាចម្រៀង វណ្ណដា រងបណ្តឹងពីក្រុមហ៊ុនSmart Axiata

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលក្រោយពីលេចចេញករណីតារាចម្រៀងOriginal Song ល្បីឈ្មោះលោក វណ្ណដា បានរងបណ្តឹងពីក្រុមហ៊ុនទូរស័ព្ទ Smart Axiata ដែលតារាចម្រៀងរូបនេះចាត់ទុកថាវាបានធ្វើឲ្យលោករងសម្ពាធផ្លូវចិត្ត។ តាមរយៈសារជា វីដេអូដែលមានរយៈពេលជាង៧នាទីនេះ តារាចម្រៀង វណ្ណ ដាក៏ទម្លាយអំពីដីកាកោះហៅពីសាលាដំបូងរាជធានីភ្នំពេញតបនឹងបណ្តឹងរបស់ក្រុមហ៊ុន Smart Axiata។  លោកបានចាត់ទុកថាជារឿងអយុត្តិធម៌សម្រាប់រូបលោក និងធ្វើឲ្យលោករងសម្ពាធផ្លូវចិត្ត ដោយការខកចិត្តអន់ចិត្ត និងឈឺចិត្ត ព្រោះតែលោកមិនបានខុស ការបញ្ជាក់នេះក៏ត្រូវបានធ្វើឡើងក្រោយពីតារាចម្រៀងរូបនេះទើបនឹងត្រូវបានប្រកាសក្លាយជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនCellcard កាលពីថ្ងៃទី២៦ ខែ វិច្ឆិកាឆ្នាំ២០២០នេះ។លោកថាមិនមានកិច្ចសន្យាបន្ត ប្រាក់កម្រៃក៏មិនបានស្របនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ទើបនឹងត្រូវចាយលុយប្រាក់សន្សំផ្ទាល់ខ្លួនដើម្បីជួយខ្លួនឯង គ្រួសារ និងផលិតបទចម្រៀងថ្មី។ អ្វីដែលលោកសង្ឃឹមយ៉ាងខ្លាំងគឺតុលាការដែលធ្វើសាវនាការថ្ងៃទី២៦ ខែវិច្ឆិកានេះនឹងផ្តល់យុត្តិធម៌ឲ្យសិល្បករខ្មែរដូចជាលោក ហើយលោករំពឹងថានឹងទទួលបានយុត្តិធម៌។  ក្រៅពីការប្រកាសជាសមាជិកថ្មីតារាចម្រៀងរូបនេះក៏បានបញ្ចេញស្នាដៃបទចម្រៀងថ្មីជាមួយក្រុមហ៊ុននេះផងដែរ។លោកថាក្រុមហ៊ុន Smart Axiata និងលោកមានកិច្ចសន្យានឹងគ្នា ហើយចាប់តាំងពីឆ្នាំ២០១៨ ចាប់ផ្តើមមានបញ្ហាច្រើន ប៉ុន្តែលោកបានបន្តកិច្ចសន្យាដដែលក្រោមការជួយសម្របសម្រួលពីក្រុមហ៊ុនបារមីដែលកិច្ចសន្យាចាប់ពីអំឡុងខែមីនា ឆ្នាំ២០១៩ ដល់ខែមីនា ឆ្នាំ២០២០។ លោកថាមុនពេលដល់ថ្ងៃបញ្ចប់កិច្ចសន្យាចាស់ ក្រុមហ៊ុនតំណាងលោកបានជជែកគ្នាអំពីកិច្ចសន្យាថ្មី ប៉ុន្តែដោយក្រុមហ៊ុន Smart Axiataបានស្នើដកលក្ខខណ្ឌមួយចំនួនហើយជជែកគ្នាឡើងវិញលើតម្លៃសេវាផ្សេងៗ ប៉ុន្តែបន្តអូសបន្លាយរហូតដល់ផុតកិច្ចសន្យា។ លោកថាចាប់ពីពេលនោះមកក្រុមហ៊ុន Smart Axiata ក៏លែងខ្វល់ លោកក៏លែងបានប្រាក់កម្រៃ ប៉ុន្តែលោកបែរជារងបណ្តឹងពីក្រុមហ៊ុនមួយនេះទៅវិញដែលបូករួមទាំងខ្លឹមសារដីកាដែលដាក់បម្រាមលោកមិនឲ្យបំពេញការងារនៅក្រុមហ៊ុនថ្មី ដែលលោកចាត់ទុកថាជាការបិទសិទ្ធិសេរីភាពរបស់លោក ៕        ដោយ៖ វឌ្ឍនា អាន​បន្ថែម ផ្ទុះរឿងធំហើយ តារាចម្រៀង វណ្ណដា រងបណ្តឹងពីក្រុមហ៊ុនSmart Axiata

មុនពេលគ្រងមកុដកញ្ញា ឯកចក្រវាលកម្ពុជា២០២០ តើ រ៉េត សារីតា ឆ្លងកាត់ការតស៊ូ និងមានចំណុចលេចធ្លោអ្វីខ្លះ?

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកញ្ញាឯកចក្រវាលកម្ពុជា២០២០ បានបញ្ចប់ហើយកាលពីរាត្រីថ្ងៃទី២៦ ខែវិច្ឆិកានេះ ដោយរកបានម្ចាស់ជ័យលាភីដែលពោរពេញទៅដោយសមត្ថភាព និងសក្កដានុពល។ ចង់ដឹងទេថាតើមុនពេលគ្រងមកុដកញ្ញា ឯកចក្រវាលកម្ពុជា២០២០ តើ រ៉េត សារីតា ឆ្លងកាត់ការតស៊ូ និងមានចំណុចលេចធ្លោអ្វីខ្លះ? រ៉េត សារីតា វ័យ24ឆ្នាំ មានកម្ពស់កម្ពស់1,68ម៉ែត្រមានមុខរបរ ជាពិធីការិនី និង តារាសម្តែង។មុនពេលឈានជើងចូលប្រកួតកម្មវិធីដ៏ធំនេះនាងឆ្លងកាត់ការតស៊ូច្រើន ទម្រាំតែមកដល់ទីកន្លែងដែលជាក្តីស្រមៃមួយនេះបានដោយបូកបញ្ចូលទាំងការឆ្លងកាត់នូវភាពលំបាកល្វីងជូរចត់ជាច្រើនរាប់មិនភ្លេច ជាពិសេសគឺអំឡុងពេលប្រកួតចូលវិស័យសិល្បៈនេះតែម្តង។ដោយហេតុថានាងជាមនុស្សដែលតស៊ូ និងមោះមុតមិនងាយនឹងបោះបង់ចោលនូវអ្វីដែលខ្លួនស្រឡាញ់ នាងបានសម្រេចដាក់ចិត្តដាក់កាយទៅប្រកួតម្តងជាបន្តបន្ទាប់។ មហាជនជាច្រើនបានថ្លែងការកោតសរសើរនិងចាប់អារម្មណ៍ខ្លាំងលើសមត្ថភាព និងសក្កដានុពលដ៏ខ្លាំងក្លាដែលបេក្ខនារី កញ្ញា រ៉េត សារីតា មាន ។ មុនពេលសម្រេចចិត្តដាក់ពាក្យចូលរួមប្រកួតកម្មវិធីសម្រស់ កញ្ញាឯកចក្រវាឡកម្ពុជា២០២០ នាងមានចំណុចលេចធ្លោរជាច្រើនដែលទស្សនិកជនមួយចំនួននៅមិនទាន់ដឹង។ ទី១ សារីតា គឺជាតារាសម្តែង និងជាពិធីការិនីដែលមានទេពកោសល្យយ៉ាងស្ទាត់ជំនាញ និងប្រកបដោយភាពបន់បែនខ្ពស់។ ធ្លាប់ធ្វើជាពិធីការិនីក្នុងកម្មវិធីឡូយ៩ និងកម្មវិធីទូរទស្សន៍ «ស្នេហ៍៩»ដែលរៀបចំដោយ BBC Media … អាន​បន្ថែម មុនពេលគ្រងមកុដកញ្ញា ឯកចក្រវាលកម្ពុជា២០២០ តើ រ៉េត សារីតា ឆ្លងកាត់ការតស៊ូ និងមានចំណុចលេចធ្លោអ្វីខ្លះ?

កញ្ញា ជី ឡា រងការរិះគន់ខ្លាំង ក្រោយលើកយកបទចម្រៀងថៃPoo Neep E-Pi មកច្រៀង

ភ្នំពេញ៖ តារាចម្រៀងស្រី កញ្ញា ជី ឡា  បានរងការរិះគន់ខ្លាំងៗពីអ្នកលេងបណ្តាញសង្គម ក្រោយពី នាងបានបង្ហាញមុខក្នុងបទចម្រៀងដ៏ល្បីដែលចម្លងពី ថៃមួយបទ គឺបទ Poo Neep … អាន​បន្ថែម កញ្ញា ជី ឡា រងការរិះគន់ខ្លាំង ក្រោយលើកយកបទចម្រៀងថៃPoo Neep E-Pi មកច្រៀង

អបអរសាទរ ហេង សុទ្ធនិស្ស័យទទួលបានពានរង្វាន់ល្អផ្ដាច់គេ ក្នុងវិញ្ញាសារចម្រៀង

ភ្នំពេញ៖ សាងភាពភ្ញាក់ផ្អើលជាថ្មី និងនាំមក នូវមោទនភាពសម្រាប់កម្ពុជា ក្រោយពីបវរកញ្ញាផែនដី២០២០កញ្ញា ហេងសុទ្ធនិស្ស័យទទួលបានពានរង្វាន់ បញ្ចេញសមត្ថភាពល្អផ្ដាច់គេក្នុងទ្វីប អាស៊ី នៅក្នុងវិញ្ញាសារចម្រៀង។ការប្រកាសនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលជាថ្មីលើសមត្ថភាព ប្រកបដោយសក្កដានុពលរបស់បេក្ខនារីឆ្នើមរូបនេះ។ នេះគឺជាជោគជ័យថ្មីមួយទៀតសម្រាប់វិស័យកញ្ញាឯកបន្ទាប់ពីនាងទើបនឹងទទួលបានមេដាយមាសម្តងរួចមកហើយលើការប្រកួតនេះតាមរយៈកម្មវិធី Earth Talk លើប្រធានបទ”វិទ្យាសាស្ត្រធម្មជាតិ” នោះ។ លទ្ធផលត្រូវបានបញ្ចេញកាលពីថ្មីៗនេះបន្ទាប់ពីនាងបានបង្ហាញសមត្ថភាពតាមរយៈការផ្ញើឯកសារ និងតាមបណ្តាញសង្គមកន្លងមកនិងទទួលបានការចាប់អារម្មណ៍ខ្លាំងពីគណកម្មការអន្តរជាតិនោះ។ ក្នុងចំណោមបេក្ខនារីជាច្រើននាក់មកពីបណ្តាប្រទេសនានានៅជុំវិញពិភពលោកនាងទទួលបានពានរង្វាន់បញ្ចេញសមត្ថភាពល្អផ្ដាច់គេប្រចាំទ្វីប អាស៊ី ក្នុងការប្រកួតបវរកញ្ញាផែនដី Miss Earth ឆ្នាំ២០២០។ខណៈដែលទ្វីប អាហ្វ្រិក បានទៅលើបេក្ខនារីLungo  Katete មកពីប្រទេស អាហ្វ្រិកខាងត្បូងស្របដែលបេក្ខនារីមកពីទ្វីបអឺរ៉ុប បានទៅលើបេក្ខនារី Anette Muursepp មកពីប្រទេស អេស្តូនី និងទ្វីបអាមេរិក បានទៅលើបេក្ខនារី Lindsey Coffey មកពីសហរដ្ឋអាមេរិក។ នៅមានពានរង្វាន់ ជាច្រើនទៀតដែលគណកម្មការនឹងបន្តប្រកាសខណៈដែលកម្មវិធីប្រកួតសម្រស់និងសមត្ថភាពឆ្នាំនេះត្រូវបានធ្វើឡើងតាមរយៈបណ្តាញសង្គមប៉ុណ្នោះ។ គួរបញ្ជាក់ដែរថាកញ្ញា ហេង សុទ្ធនិស្ស័យ មានអាយុ ២៤ ឆ្នាំកម្ពស់ ១,៧០ម៉ែត្រ នាងបានបញ្ចប់ការសិក្សាលើជំនាញទំនាក់ទំនងអន្តរជាតិ។ បានក្លាយជាកញ្ញាឯកផែនដីកម្ពុជាឆ្នាំ២០២០ និងក្លាយជាបេក្ខភាពដំណាងកម្ពុជាក្នុងការចូលរួមប្រកួតកម្មវិធីសម្រស់កញ្ញាឯកផែនដីពិភពលោក២០២០ ។នាងបានក្លាយជាបេក្ខនារីដ៏គួរឲ្យចាប់អារម្មណ៍ម្នាក់និងប្រកបដោយសក្កដានុពលគឺក្រោយពីនាងបានបង្ហាញទាំងរូបសម្រស់ និងសមត្ថភាពនៃការប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អប្រសើរនោះ៕       … អាន​បន្ថែម អបអរសាទរ ហេង សុទ្ធនិស្ស័យទទួលបានពានរង្វាន់ល្អផ្ដាច់គេ ក្នុងវិញ្ញាសារចម្រៀង

ឈុតតំណាងជាតិកញ្ញាឯកផែនដី២០២០លេចចេញមតិមិនពេញចិត្តច្រើន

ភ្នំពេញ៖ លេចចេញការមិនពេញចិត្តរបស់អ្នកគាំទ្រលើវិស័យកញ្ញាឯកជាច្រើនជុំវិញការប្រើប្រាស់ឈុតតំណាងជាតិដែលនៅមិនទាន់បានល្អដូចឆ្នាំកន្លងទៅនោះឡើយ។ មានអ្នកមិនពេញចិត្តខ្លះលើកឡើងថាវាគឺជាឈុតតំណាងជាតិដែលគួរតែជ្រើសរើសឈុតបានល្អជាងនេះ ហើយបើមិនបានល្អជាងឆ្នាំកន្លងទៅក៏ប្រហាក់ប្រហែលដែរ ហើយឈុតមួយនេះគឺពិតជាសាមញ្ញ ដែលគេធ្លាប់ឃើញសម្អាងការមួយចំនួនបានប្រើប្រាស់ឈុតប្រហាក់ប្រហែលគ្នានេះក្នុងពិធីមង្គលការផងដែរ។ កញ្ញា ហេង សុទ្ធនិស្ស័យ បានក្លាយជាកញ្ញាឯកផែនដីកម្ពុជាឆ្នាំ២០២០ និងក្លាយជាបេក្ខភាពតំណាងកម្ពុជាក្នុងការចូលរួមប្រកួតកម្មវិធីសម្រស់កញ្ញាឯកផែនដីពិភពលោក២០២០ ដែលនឹងត្រូវធ្វើឡើងនៅពេលដ៏ខ្លីខាងមុខ។ នាងបានក្លាយជាបេក្ខនារីដ៏គួរឲ្យចាប់អារម្មណ៍ម្នាក់​និងប្រកបដោយសក្កដានុពលគឺក្រោយពីនាងបានបង្ហាញទាំងរូបសម្រស់ និងសមត្ថភាពនៃការប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អប្រសើរនោះ។ បើទោះជាយ៉ាងណាតាមការបង្ហាញឈុតទាំងនេះនៅបណ្តាញសង្គម បេក្ខនារីរូបនេះក៏ទទួលបានការលើកទឹកចិត្តច្រើនពីអ្នកគាំទ្រក្នុងស្រុក។ … អាន​បន្ថែម ឈុតតំណាងជាតិកញ្ញាឯកផែនដី២០២០លេចចេញមតិមិនពេញចិត្តច្រើន

មុនថ្ងៃគ្រងម្កុដ បេក្ខជនកញ្ញាឯកចក្រវាឡ៥នាក់នេះ ធ្វើឲ្យទស្សនិកជនពេញចិត្តខ្លាំង

ភ្នំពេញ៖ ថ្មីៗនេះវគ្គប្រកួតបឋមនិងសម្ភាសន៍ផ្ទាល់កាលពីពេលថ្មីៗនេះកាន់តែពន្លេចឲ្យឃើញពីភាពលេចធ្លោររបស់បេក្ខជន ចំនួន៥រូបដែលទទួលបានការចាប់អារម្មណ៍ និងរំពឹងថាពួកគេអាចនឹងឈានដល់វគ្គ១០ នាក់ ឬ ៥នាក់ចុងក្រោយនៃកម្មវិធីប្រកួតសម្រស់ទ្រង់ទ្រាយធំ កញ្ញាឯកចក្រវាល។ ទី១-កញ្ញា រ៉េត សារីតា បេក្ខនារីពាក់ស្លាកលេខ១៨ មាន វ័យ24ឆ្នាំមានកម្ពស់កម្ពស់168cm មហាជនជាច្រើនបានថ្លែងការកោតសរសើរនិងចាប់អារម្មណ៍ខ្លាំងលើសមត្ថភាព និងសក្កដានុពលដ៏ខ្លាំងក្លាដែលបេក្ខនារី រូបនេះ។ នាងគឺជាពិធីការិនីប្រកបដោយភាពបត់បែនខ្ពស់ មានភាពច្នៃប្រឌិតខ្ពស់លើការតុបតែងខ្លួន អាចប្រើប្រាស់ភាសា៣ក្រៅពីភាសាកំណើត ធ្លាប់បានឆ្លងកាត់ការហ្វឹកហាត់ដើរបង្ហាញម៉ូត និងឆ្លើយសំណួរជាមួយអ្នកជំនាញនៅប្រទេសហ្វីលីពីន និង ធ្លាប់បានចូលរួមប្រកួតក្នុងកម្មវិធី សម្រស់ធំៗ និង បានបញ្ចប់ការសិក្សា ផ្នែកបរិញ្ញាបត្រភាសាអង់គ្លេស ហើយ នាងក៏កំពុងបន្តការសិក្សាអនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិផងដែរ៕ ​ទី២-កញ្ញា ម៉ាច ដាវី អាយុ២៥ ឆ្នាំ កម្ពស់ 1.72 m បេក្ខនារីពាក់ស្លាកលេខ១០។ នាងជាបេក្ខនារីដែលបានបង្ហាញពីភាពស្វាហាប់ អមដោយរូបសម្រស់ស្រស់ប្លែកគួរឲ្យចាប់អារម្មណ៍ពិសេសលើទម្រង់មុខដ៏ទាក់ទាញ។ ក្រៅពីការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រក្នុងស្រុកនាងបាននឹងកំពុងធ្វើឲ្យអ្នកគាំទ្រផ្នែកកញ្ញាឯកក្នុងតំបន់អាស៊ានកោតសរសើរខ្លាំង ថានាងមានរូបសម្រស់ស្រស់ស្អាតដូចគ្នានឹងកញ្ញាឯកពិភពលោកមួយចំនួនផងដែរ។ កាន់តែទាក់ទាញការចាប់អារម្មណ៍ក្រោយពីនាងធ្វើឲ្យទស្សនិកជនសរសើរអំពីការឆ្លើយសំណួររបស់នាងបានយ៉ាងល្អនោះ។ ទី៣-កញ្ញា … អាន​បន្ថែម មុនថ្ងៃគ្រងម្កុដ បេក្ខជនកញ្ញាឯកចក្រវាឡ៥នាក់នេះ ធ្វើឲ្យទស្សនិកជនពេញចិត្តខ្លាំង

មកភ្នំពេញតែមួយថ្ងៃ យ៉ង់ ស្រីនីត ទទួលបានឱកាសច្រើនពីអ្នកអាណិតស្រលាញ់ចូលចិត្ត

ភ្នំពេញ៖ ធ្វើដំណើរមកដល់ភ្នំពេញកាលពីថ្ងៃទី២០ខែវិច្ឆិកានេះ យ៉ង់ ស្រីនីត ទទួលបានការស្វាគមន៍ និងផ្តល់ឱកាសការងារសិល្បៈនានាមួយចំនួនបន្តបន្ទាប់ពីអ្នកស្រលាញ់ចូលចិត្ត។ នាង បានលេចមុខចូលរួមថតកម្មវិធីទូរទស្សន៍ PNN , ការចូលរួមសម្តែងក្នុងភាពយន្តអប់រំខ្លីរបស់ផលិតកម្មLD ជាមួយនាយពែកមី និងការចេញថតឈុតប្រណីតរបស់សម្អាងការប្រសិទ្ធសិរីជាដើម។ ​កាលពីដើមខែវិច្ឆិកានេះមានការភ្ញាក់ផ្អើលពីរូបសម្រស់ និងទឹកដមសំនៀងរបស់កុមារីយ៉ង់ ស្រីនិត  អមដោយសារបង្ហាញក្តីអាណិតក្រោយពី ក្រុមបោះ ជំរំ តង់ Cambodia Amazing Trip Planner បានធ្វើ ដំណើរ កម្សាន្ត នៅក្នុង សហគមន៍ ដាក់ដាំនា ខេត្តមណ្ឌលគិរីហើយបានជួបកុមារីរូបនេះដែលជាអ្នកលក់ចេកឆាប និងបានឃើញពីទេពកោសល្យច្រៀងរបស់នាងទើបស្នើឲ្យនាងច្រៀង និងបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុករហូតទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន ។ កាន់តែភ្ញាក់ផ្អើលក្រោយពីរូបថតជាច្រើនសន្លឹករបស់នាងត្រូវបានបញ្ចេញភ្លាមក្រោយថតសម្អាងការចប់។ គ្រងឈុតសម្លៀកបំពាក់នេះបានធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងក្រោយពីរូបសម្រស់របស់នាងបានប្រែប្រួលស្ទើមិនគួរឲ្យជឿក្រោមទឹកដៃតុបតែងមុខរបស់អ្នកជំនាញផាត់មុខធ្វើសក់ល្បីឈ្មោះលោក សុភ័ក្រណាណូ ។ទម្រង់មុខស្អាតពីធម្មជាតិ អមដោយស្បែកសម្បុរខ្មៅស្រស់ ក្រោយគ្រងសម្លៀកបំពាក់ និងគ្រឿងអលង្ការខ្មែរដែលរៀបចំដោយអ្នកជំនាញពិតជាធ្វើឲ្យសម្ផស្សនាងកាន់តែលេចធ្លោរខ្លាំងមិនគួរឲ្យជឿ។ ២ ឈុតពីសម្អាងការប្រសិទ្ធសិរីនេះពិតជាធ្វើឲ្យអ្នកគាំទ្រនាងពេញចិត្តខ្លាំងដែលមិនត្រឹមតែជាការបើកឱកាសឲ្យនាងចូលសិល្បៈ និងរកប្រាក់ចំណូលទេ ប៉ុន្តែក៏បានពន្លេចរូបសម្រស់នាងឲ្យស្រស់ប្រិមប្រិយឡើង។ មានការលើកឡើង អំពីភព្វសំណាងរបស់កុមារីរូបនេះដែលទទួលបានឱកាសច្រើនលើការងារសិល្បៈទាំងនេះដែលគេគិតថានឹងអាចកែប្រែវាសនាកុមារីតំបន់ព្រៃភ្នំម្នាក់ឲ្យខ្ពស់ត្រដែតបាន ហើយក៏រំពឹងដែរថាសប្បុរសជន ជាច្រើនបន្តទៀតនឹងផ្តល់ការងារស្រដៀងគ្នានេះដល់នាង។   គួរបញ្ជាក់ដែរថា ស្រីនីតមានវ័យ១១ឆ្នាំមានបងប្អូន៦នាក់នាងជាកូនច្បង រស់នៅខេត្តមណ្ឌលគិរី  និងមានម្តាយជាអ្នកលក់ចេកឆាប និងមឪពុកជាកម្មករសំណង់។ ក្រោយធ្វើដំណើរមកភ្នំពេញតាមការអញ្ជើញនោះនាងនៅតែបន្តក្តីស្រមៃក្នុងការក្លាយខ្លួនជាគ្រូបង្រៀន និងតារាចម្រៀងដដែល ខណៈនាយពែកមីស្នើឲ្យសប្បុរសជនជួយនាងដើម្បីបន្តការសិក្សានៅភ្នំពេញ និងអាចឆ្លៀតធ្វើការងារសិល្បៈខ្លះដើម្បីនាងខ្លួនឯង និងគ្រួសារ និងអាចបំពេញក្តីស្រមៃរបស់នាងបាន៕                 … អាន​បន្ថែម មកភ្នំពេញតែមួយថ្ងៃ យ៉ង់ ស្រីនីត ទទួលបានឱកាសច្រើនពីអ្នកអាណិតស្រលាញ់ចូលចិត្ត

កញ្ញាឯកចក្រវាឡកម្ពុជា២០១៧ ប៊ី សុធារី ប្រឡូកក្នុងអាជីពសម្តែងលើកដំបូង

ភ្នំពេញ៖ ក្រោយបញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុនគ្រប់គ្រងកញ្ញាប៊ី សុធារី ម្ចាស់ម្កុដកញ្ញាឯកចក្រវាឡកម្ពុជា២០១៧ ផ្តើមចេញបង្ហាញមុខក្នុងការជាតារាសម្តែងហើយ។ ផ្តើមអាជីពជាតារាសម្តែងភ្លាមនាងទទួលបានតំណែងជាតួអង្គកាចឆ្នាសឆ្នើមភ្លែតក្នុងភាពយន្តភាគខ្ទង់ចំណាយធំមួយរបស់ទូរទស្សន៍។ ប៊ី សុធារី ធ្លាប់បានក្លាយជាស្ត្រីខ្មែរដំបូងគេបង្អស់ដែលបានបង្ហាញវត្តមានក្នុងកម្មវីធីកញ្ញាឯកចក្រវាឡពិភពលោក។មានវ័យ២២ឆ្នាំ នាងធ្លាប់បានបង្ហាញមោទកភាពនៅលើឆាកអន្តរជាតិកាលពីអំឡុងឆ្នាំ … អាន​បន្ថែម កញ្ញាឯកចក្រវាឡកម្ពុជា២០១៧ ប៊ី សុធារី ប្រឡូកក្នុងអាជីពសម្តែងលើកដំបូង

ម្តាយអ្នកនាងប្រាសាទ ដាវីន នៅតែស្រស់ស្អាតមិនចាញ់កូន ធ្វើឲ្យមហាជនយល់ច្រលំស្មានតែបងស្រីរបស់នាង

ភ្នំពេញ៖ តារាសម្ដែង និងតារាម៉ូដែល អ្នកនាង ប្រាសាទ ដាវីន ជាសិល្បការិនីមួយរូបមានឈ្មោះល្បីល្បាញខ្លាំងក្នុងសង្គមសិល្បៈ បើទោះបីជានាងមានស្វាមី និងកូនរួចក៏ពិតមែន ប៉ុន្តែតារាស្រីរូបនេះ … អាន​បន្ថែម ម្តាយអ្នកនាងប្រាសាទ ដាវីន នៅតែស្រស់ស្អាតមិនចាញ់កូន ធ្វើឲ្យមហាជនយល់ច្រលំស្មានតែបងស្រីរបស់នាង

អតីតភរិយាលោកយឹម តាស្រង់បញ្ជាក់ពីមូលហេតុនៅពីក្រោយការលែងលះគ្នា(មានវីដេអូ)

ភ្នំពេញ៖ ប៉ុន្មានថ្ងៃចុងក្រោយនេះគេសង្កេតឃើញមានការភ្ញាក់ផ្អើលនឹងករណីអតីតភរិយាអ្នកនិពន្ធបទចម្រៀងល្បីឈ្មោះ លោក យឹម តាស្រង់ បានចេញមុខអះអាងលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយបើកកកាយអំពីប្រវត្តិទំនាក់ទំនងស្នេហ៍ជាមួយអតីតស្វាមី។ ការបើកបង្ហាញមុខនែះទោះបីជាស្នេហានេះមានអាយុកាល១៥ឆ្នាំមកហើយក្តីក៏គេមិនដែលបានឃើញមុខមាត់ពិតរបស់ភរិយាអ្នកនិពន្ធល្បីឈ្មោះម្នាក់នេះដែរ គឺមានតែការបង្ហោះរូបថតជា មួយកូនៗប៉ុណ្ណោះ។ … អាន​បន្ថែម អតីតភរិយាលោកយឹម តាស្រង់បញ្ជាក់ពីមូលហេតុនៅពីក្រោយការលែងលះគ្នា(មានវីដេអូ)

ឈុតប្រណីតខ្មែរ​ «ព្រះថោងតោងស្បៃនាងនាគ»នឹង ត្រូវបានលើកយកមកបង្ហាញ ពិភពលោក ក្នុងព្រឹត្តិការណ៍សម្បើមអស្ចារ្យមួយនៅប្រទេសថៃ

បាងកក៖ ឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងប្រណីត”ព្រះថោងនាងនាគ” នឹងត្រូវបានលើកយកមកបង្ហាញក្នុងព្រឹត្តិការណ៍អន្តរជាតិជាតិមួយមានឈ្មោះថា “10th Thai Silk Road to the World 2020” ដែលត្រូវបានធ្វើឡើងនៅទីក្រុងបាងកកព្រះរាជាណាចក្រថៃនៅចុងឆ្នាំ២០២០នេះ។ … អាន​បន្ថែម ឈុតប្រណីតខ្មែរ​ «ព្រះថោងតោងស្បៃនាងនាគ»នឹង ត្រូវបានលើកយកមកបង្ហាញ ពិភពលោក ក្នុងព្រឹត្តិការណ៍សម្បើមអស្ចារ្យមួយនៅប្រទេសថៃ