ជម្លោះស្នេហាត្រីកោណអ្នកចម្រៀង ប៉ាត់ សុធារ៉ា ,លាន អាព្រីលគីនីន និងអ្នកនាង កែវ វល័ក្ខ កាន់តែរីកធំ

ភ្នំពេញ៖ ទីបំផុតរឿងរ៉ាវស្នេហាត្រីកោណ វាងលោកលាន អាព្រីលគីនីន ភរិយាអ្នកនាង កែវ វល័ក្ខ និង តារាចម្រៀងអ្នកនាង ប៉ាត់ សុធារ៉ា បានផ្ទុះកាន់តែធំទប់លែងជាប់ ហើយក្រោយពីសារឆ្លើយឆ្លងរវាង … អាន​បន្ថែម ជម្លោះស្នេហាត្រីកោណអ្នកចម្រៀង ប៉ាត់ សុធារ៉ា ,លាន អាព្រីលគីនីន និងអ្នកនាង កែវ វល័ក្ខ កាន់តែរីកធំ

ព្រះនាងតូច នរោត្តម ជេនណា នឹងសម្តែងក្នុងភាពយន្តភាគថ្មីរឿង “នគរមាស”បន្ទាប់ពីជោគជ័យខ្លាំងក្នុងរឿង”ផ្កាព្កុលមាស”

ភ្នំពេញ៖ បន្ទាប់ពីបង្ហាញព្រះវត្តមាននិងសមត្ថភាពយ៉ាងពិសេសក្នុងការសម្តែងភាពយន្តភាគរឿង”ផ្កាព្កុលមាស”ដែលទទួលបានការគាំទ្រច្រើននោះ កាលពីថ្មីៗនេះ ព្រះនាងតូច នរោត្តម ជេន ណា ត្រូវបានប្រកាសអំពីការលេចព្រះវត្តមានជាថ្មីក្នុងភាពយន្តភាគថ្មីមួយទៀតរបស់ទូរទស្សន៍CTN គឺរឿង”នគរមាស”។ ទោះជាយ៉ាងណាភាពយន្តនេះនៅមិនទានបានធ្វើការសម្ពោធន៍ក្រុងពាលីចេញផលិតនៅឡើយ ប៉ុន្តែប្រាកដណាស់ថាជាភាពយន្តភាគបុរាណមួយនេះនឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍CTN។ ​ទោះជាយ៉ាងណានេះគឺជាភាពយន្តភាគទី២ហើយដែលទ្រង់មានព្រះវត្តមានសម្តែង ស្របពេលដែលថ្មីៗកន្លងទៅនេះទ្រង់ក្លាយជារាជទូតសុឆន្ទៈលើផលិតនិងសេវាកម្មធំៗនៅកម្ពុជា និងឱកាសការងារជាច្រើនបន្តបន្ទាប់។ ស្របនឹងស្នាព្រះហស្ថនៃការបង្ហើរសូរសៀងក្នុងបទចម្រៀងមួយចំនួនកាន់តែធ្វើឲ្យធ្វើព្រះនាងទទួលបានការពេញចិត្តច្រើនពីទស្សនិកជន ។ គួររំលឹកដែរថាកន្លងមកអ្នកអង្គម្ចាស់តូចនរោត្ដម ជេនណា ធ្លាប់ រំលេចពីវីដេអូចម្រៀងមួយបទដែលកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គម ។ ព្រះនាងតូច នរោត្ដម ជេនណា ជាសែរាជវង្សវ័យក្មេងបំផុតនៃព្រះរាជាណាចក្រកម្ពុជា ជាបុត្រីទីពីររបស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផារី និង ជាព្រះរាជនត្តារបស់ សម្តេចព្រះមហិស្សរា នរោត្តមចក្រពង្ស ព្រះនាងតូច នរោត្ដម ជេនណា ក៏ធ្លាប់មានព្រះកិត្តិនាមល្បីផងដែរថាអាចបង្ហើរសូរសៀង បានរហូតដល់ទៅ ៥ភាសាឯណោះ គឺមានដូចជា ថៃ បារាំង ចិន អង់គ្លេសជាដើម។ ក្រៅពីច្រៀងអ្នកអង្គម្ចាស់ក៏សព្វព្រះទ័យ និងមានជំនាញលើការហ្វឹកហាត់រាំបទចម្រៀង ជាចង្វាក់បុរាណ ប្រជាប្រិយ និងបទចម្រៀងអន្តរជាតិផងដែរ៕ដោយ៖ វឌ្ឍនា   អាន​បន្ថែម ព្រះនាងតូច នរោត្តម ជេនណា នឹងសម្តែងក្នុងភាពយន្តភាគថ្មីរឿង “នគរមាស”បន្ទាប់ពីជោគជ័យខ្លាំងក្នុងរឿង”ផ្កាព្កុលមាស”

ក្រៅពីអ្នកជំនួញធំនៅកម្ពុជា តើសិល្បករណាខ្លះចូលរួម បរិច្ចាគថវិកាដល់សម្តេច តេជោ ដើម្បីទិញវ៉ាក់សាំងការពារកូវីដ-១៩

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ដែលការបញ្ជាក់នេះបានធ្វើឡើងកាល ថ្ងៃទី៧ ខែធ្នូឆ្នាំ២០២០នេះ ខណៈដែលគេសង្កេតឃើញមានសប្បុរសជនជាច្រើនបានបរិច្ចាកថវិកាផ្ទាល់ខ្លួនជាច្រើនចូលរួមជួយដល់រាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងការពារកូវីដ-១៩ នេះដែលមានទាំងសិល្បករផងដែរមានដូចជា៖ ​- តារាចម្រៀងផលិតកម្មហង្សមាសលោក  ខេមរៈ សិរីមន្ត ចូលរួមថវិកាចំនួន ៤លានរៀល។ -​កញ្ញា តន់  ចន្ទសីម៉ា តារាច្រៀងប្រចាំផលិតកម្ម … អាន​បន្ថែម ក្រៅពីអ្នកជំនួញធំនៅកម្ពុជា តើសិល្បករណាខ្លះចូលរួម បរិច្ចាគថវិកាដល់សម្តេច តេជោ ដើម្បីទិញវ៉ាក់សាំងការពារកូវីដ-១៩

ម៉ៃ សុគន្ធ អាចប្រឈមនឹងពាក្យបណ្តឹងរឿងបរិហាកេរិ៍គ្លីនិចកែសម្ផស្សមួយនៅប្រទេសថៃ

ភ្នំពេញ៖ ថ្មីៗនេះ តារាចម្រៀង ម៉ៃ សុគន្ធ រហ័សនាម មហាទើស បានបង្ហោះសារ ភ្ជាប់ដោយរូបថតមួយចំនួនដែលបានលើកឡើងអំពីបញ្ហារលួយចុងច្រមុះរបស់ខ្លួនព្រោះតែការកែសម្ផស្សនៅគ្លីនិចមួយនាប្រទេសថៃ។ សារភ្ជាប់ដោយរូបថតដែលបង្ហាញច្បាស់ពីឈ្មោះគ្លីនិចល្បីល្បាញឈ្មោះយីហោ សុមចៃគ្លីនិចដែលមានទីតាំងនៅរាជធានីបាងកកព្រះរាជាណាចក្រថៃ ដែលសារនេះបានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំងពីមហាជន។ … អាន​បន្ថែម ម៉ៃ សុគន្ធ អាចប្រឈមនឹងពាក្យបណ្តឹងរឿងបរិហាកេរិ៍គ្លីនិចកែសម្ផស្សមួយនៅប្រទេសថៃ

អាសូរណាស់! អ្នកកាន់កាំមេរ៉ាល្បីឈ្មោះម្នាក់គាំងបេះដូងស្លាប់ចំពេលប្រពន្ធសរសៃខ្ចីទើបសម្រាលកូនបាន២ថ្ងៃ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលអមដោយសារ សោកស្តាយ និងអាណិតអាសូរជាពន់ពេកក្រោយពីគេទទួលបានដំណឹងថា អ្នកថតCamera Man ភាពយន្តម្នាក់ បានស្លាប់ដោយសារជំងឺគាំងបេះដូង។ កាន់តែខ្លោចចិត្តអាណិតជាពន់ពេកនោះ គឺស្របពេលប្រពន្ធសរសៃខ្ចី ទើបនឹងសម្រាលកូនបាន២ថ្ងៃប៉ុណ្ណោះពោកគឺលោកបានស្លាប់នៅមន្ទីរពេទ្យគ្រាដែលទៅមើលថែប្រពន្ធនៅមន្ទីរពេទ្យមួយ។ ​នៅលើគេហទំព័រផលិតកម្មសាស្ត្រាហ្វីមក៏មានការបង្ហោះសារដោយសោកសៅមួយផងដែរដែលមានខ្លឹមសារថា”ថ្ងៃនេះយើងបានបាត់បង់ធនធាន ក៏ដូចជាសមាជិកគ្រួសារដ៏ល្អម្នាក់ គឺលោក ចែ សុភក្ត្រ ដែលជាអ្នកគ្រប់គ្រង់ប្លង់ថត(DOP) ម្នាក់នៅក្នុងផលិតកម្មSastra Film។ គាត់បានគាំងបេះដូងនៅក្នុងមន្ទីពេទ្យ ក្នុងអំលុងពេលមើលថែប្រពន្ធទើបសម្រាលនៅមន្ទីពេទ្យ។ … អាន​បន្ថែម អាសូរណាស់! អ្នកកាន់កាំមេរ៉ាល្បីឈ្មោះម្នាក់គាំងបេះដូងស្លាប់ចំពេលប្រពន្ធសរសៃខ្ចីទើបសម្រាលកូនបាន២ថ្ងៃ

តបទៅកាន់នារីម្នាក់ដែលរិះគន់លើអត្តចរិកអាកប្បកិរិយា របស់ មាស សុខសោភា(មានវីដេអូ)

ភ្នំពេញ៖ ផ្ទុះការភ្ញាកផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក និងTik Tok ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបន្ទាប់ពីលេចចេញវីដេអូពីនារីម្នាក់ ឈ្មោះស្រីម៉ុចបានធ្វើការរិះគន់អំពីអាកប្បកិរិយារបស់តារាចម្រៀងមាស សុខសោភា ដោយបានចោទទៅកាន់តារាចម្រៀងលំដាប់ជួរមុខរូបនេះថាជាតារាចម្រៀងវាយឬក និងរើសអើង និងដើរគន្លងម្ហូបអាហាររបស់នាង។សាររិះគន់នេះធ្វើឡើងក្រោយពីអ្នកលេងTik … អាន​បន្ថែម តបទៅកាន់នារីម្នាក់ដែលរិះគន់លើអត្តចរិកអាកប្បកិរិយា របស់ មាស សុខសោភា(មានវីដេអូ)

រ៉េត សារីតា ធ្លាប់បរាជ័យលើការប្រកួតជាច្រើនមុនពេលក្លាយជាម្ចាស់មកុដកញ្ញាឯកចក្រវាលកម្ពុជា២០២០

ភ្នំពេញ៖ កញ្ញា រ៉េត សារីតាបានក្លាយម្ចាស់ជ័យលាភីដែលពោរពេញទៅដោយសមត្ថភាព និងសក្កដានុពល។ មុនពេលគ្រងមកុដកញ្ញា ឯកចក្រវាលកម្ពុជា២០២០ តើ រ៉េត សារីតា ឆ្លងកាត់ការតស៊ូ យ៉ាងស្វិតស្វាញលើវិស័យនេះ។ រ៉េត សារីតា វ័យ២៤ឆ្នាំ មានកម្ពស់កម្ពស់១,៦៥ម៉ែត្រ មានមុខរបរជាពិធីការិនី និងតារាសម្តែង។មុនពេលឈានជើងចូលប្រកួតកម្មវិធីដ៏ធំនេះនាងឆ្លងកាត់តការតស៊ូច្រើន ទម្រាំតែមកដល់ទីកន្លែងដែលជាក្តីស្រមៃមួយនេះបាន ដោយបូកបញ្ចូលទាំងការឆ្លងកាត់នូវភាពលំបាកល្វីងជូរចត់ជាច្រើនរាប់មិនភ្លេច ជាពិសេសគឺអំឡុងពេលប្រកួតចូលវិស័យសិល្បៈនេះតែម្តង។ដោយហេតុថានាងជាមនុស្សដែលតស៊ូ និងមោះមុតមិនងាយនឹងបោះបង់ចោលនូវអ្វីដែលខ្លួនស្រឡាញ់ នាងបានសម្រេចដាក់ចិត្តដាក់កាយទៅប្រកួតជាបន្តបន្ទាប់។ក្រៅពីក្លាយខ្លួនជាម្ចាស់មកុដ នាងក៏ទទួលបានពានរង្វាន់កិត្តិយសពីរផ្សេងទៀតដែរគឺពាន បទសម្ភាសន៍ឆ្នើម និងពាន តស៊ូមតិឆ្នើម ផងដែរ។ មហាជនជាច្រើនបានថ្លែងការកោតសរសើរ និងចាប់អារម្មណ៍ខ្លាំងលើសមត្ថភាព និងសក្កដានុពលដ៏ខ្លាំងក្លាដែលបេក្ខនារី កញ្ញា រ៉េតសារីតាមាន មុនពេលថ្ងៃប្រកាសលទ្ធផលម្ល៉េះ។ ទោះជាយ៉ាងណាមុនពេលសម្រេចចិត្តដាក់ពាក្យចូលរួមប្រកួតកម្មវិធីសម្រស់ កញ្ញាឯកចក្រវាឡកម្ពុជា២០២០ នាងមានចំណុចលេចធ្លោជាច្រើនដែលទស្សនិកជនមួយចំនួននៅមិនទាន់ដឹង។ ទាំងនោះមានដូចជាមុនពេលឈានជើងចូលប្រកួតក្នុងកម្មវីធីកញ្ញាឯកចក្រវាឡកម្ពុជា២០២០ នាងធ្លាប់បានឆ្លងកាត់ការហ្វឹកហាត់ដើរបង្ហាញម៉ូត និងឆ្លើយសំណួរជាមួយអ្នកជំនាញនៅប្រទេសហ្វីលីពីនផងដែរ។ កញ្ញា  រ៉េត សារីតា ធ្លាប់បានចូលរួមប្រកួតក្នុងកម្មវធី Freshie Girl រហូតដល់ទៅ២លើករួចមកហើយ។ នាងប្រឹងប្រែងពង្រឹងសមត្ថភាពតាមរយៈការងារសិល្បៈដោយមិនរុញរារហូតនាងក្លាយជាតារាសម្តែង និងជាពិធីការិនីដែលមានទេពកោសល្យយ៉ាងស្ទាត់ជំនាញ និងប្រកបដោយភាពបត់បែនខ្ពស់។ក្រៅពីនេះនាងក៏ពោរពេញដោយភាពច្នៃប្រឌិតខ្ពស់លើការតុបតែងខ្លួនពិសេសលើការគូមុខ និងតុបតែងសក់។ ម្ចាស់មកុដកញ្ញាឯកចក្រវាលកម្ពុជារូបនេះធ្លាប់ព្យាយាមសិក្សាលើជំនាញភាសាមួយចំនួនរហូតអាចប្រើប្រាស់ភាសា៣ក្រៅពីភាសាកំណើតរបស់នាងដែលក្រៅពីការប្រើប្រាស់ភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ នាងក៏អាចច្រើប្រាស់ភាសាថៃនិងភាសាបារាំងបានផងដែរ។ សមត្ថភាពនិងការខិតខំគ្មានឈប់សម្រាកធ្វើឲ្យ សារីតា បានបញ្ចប់ការសិក្សានៅសាលាThe private … អាន​បន្ថែម រ៉េត សារីតា ធ្លាប់បរាជ័យលើការប្រកួតជាច្រើនមុនពេលក្លាយជាម្ចាស់មកុដកញ្ញាឯកចក្រវាលកម្ពុជា២០២០

ភ្ញាក់ផ្អើលខ្លាំងលើវិស័យកញ្ញាឯកក្រោយគណនីយហ្វេសប៊ុកមួយជេប្រមាថ រឿន ណាត យ៉ាងសាហាវ

ភ្នំពេញ៖ មានការជជែកវែកញែកគ្នាច្រើនក្នុងចង្កោមអ្នកនិយមតាមដានវិស័យបវរកញ្ញាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយកើតជម្លោះជាពាក្យសម្តីក្រោយពីគណនីយហ្វេសប៊ុកមួយឈ្មោះ បវរកញ្ញា កម្ពុជាអាស៊ានបានចេញមុខរិះគន់និងជេរប្រមាថធ្ងន់លើកញ្ញាឯកចក្រវាលកម្ពុជា២០១៨ កញ្ញា រឿនណាត ។ ផ្ទុះសារជេរប្រមាថនេះគឺបន្ទាប់ពីកម្មវិធីប្រកួតកញ្ញាឯកចក្រវាលកម្ពុជា២០២០ត្រូវបានបញ្ចប់និងក្រោយពីកញ្ញាឯករឿន ណាត បង្ហោះសារមួយ។ សារដែល បានបង្ហោះសារអមដោយរូបភាពមួយសន្លឹកនៃការចូលរួមក្នុងកម្មវិធីប្រកួតខាងដែលនាងបានសរសេរថា “ពេលណាយើងយកចំណេះមកធ្វើជាគោលការណ៍ខ្លាំងពេក គឺវានឹងធ្វើឱ្យយើងមានអំនួតមើលងាយអ្នកដទៃថាអន់ជាងខ្លួន កាន់តែប្រកាន់ វាយឫកក្រអឺតក្រទម ឆ្មើងឆ្មៃ ពូកែខាងអួត  តែបើយើងយកគុណធម៌មកបំពាក់ឱ្យខ្លួនឯងថែមទៀត គឺយើងនឹងចេះឱ្យតម្លៃអ្នកដទៃចេះដឹងគុណអ្នកបង្រៀន ចេះដាក់ខ្លួនរៀនបន្ថែមពីសង្គមជុំវិញនិងចេះរកវិធីបង្រួមមនុស្សឱ្យចេះស្រឡាញ់គ្នា” ។  សារនេះលេចចេញជាការជជែកវែកញែកច្រើនរហូតមានការប្រតិកម្មខ្លាំងពីសំណាក់អ្នកគាំទ្រវិស័យកញ្ញាឯកមួយចំនួនដោយចោទទៅកាន់ កញ្ញា រឿន ណាត នាងបានលម្អៀងទៅកាន់កញ្ញា ឌីសុរៈក្ខិតា និងមិនពេញចិត្តនឹងការទទួលបានមកុដរបស់កញ្ញា រ៉េត សារីតានោះ។ បើទោះបីជាមានការខ្វែងគំនិតគ្នាជាច្រើនជុំវិញសារនេះក្តី ក៏វានៅមិនទាន់បានលុបចេញនៅឡើយខណៈដែលអ្នកគាំទ្រ និងផលិតកម្មវិធីកញ្ញាឯកបានចេញមុខបកស្រាយខ្លះៗអំពីសារនេះគឺសារចាស់ដែលនាងធ្លាប់បានបង្ហោះលើបណ្តាញសង្គមកាលពីអំឡុងឆ្នាំ២០១៩ ហើយត្រូវបាននាងចម្លងមកបង្ហោះជាថ្មី។ បើទោះបីជាមានការបកស្រាយយ៉ាងនេះក្តីក៏គេសង្កេតឃើញគណនីយហ្វេសប៊ុកបវរកញ្ញាកម្ពុជាអាស៊ាន  បានបង្ហោះសារ និងរិះគន់ខ្លាំងទៅលើកញ្ញារឿនណាតរហូតមានការប្រើប្រាស់ពាក្យជេប្រមាថគ្រោតគ្រាតមិនពិរោះត្រចៀកជាច្រើនរួមទាំងចោទប្រកាន់ថានាងគឺជាមនុស្សស្រីពិសពុល ពុតត្បុតថែមទៀតផង។ លោក ម៉ែន និមលរតន៍ អ្នករៀបចំកម្មវិធីប្រកួត Miss Universe Cambodia 2020 បានលើកឡើងជុំវិញប្រតិកម្មនេះដែរថា សម្រាប់កញ្ញាឯក និងកញ្ញាឯកមិនដែលមានបញ្ហានឹងគ្នាឡើយ ដែលលោកចាត់ទុកការបង្កើតបញ្ហាគឺជាអ្នកជ្រុលនិយមដែលចូលចិត្តធ្វើខ្លួនជាអ្នកវិនិច្ឆ័យជាងគណកម្មការ។ ក្រៅពីនេះលោកប្រកាសអំពីទំនាក់ទំនងល្អរវាងកញ្ញាឯក និងកញ្ញាឯក ហើយពួកគេផ្តោតសំខាន់លើការងារសង្គម និងការពង្រឹងសមត្ថភាពនិងមិនបានគិតរឿងអត់ប្រយោជន៍ឡើយ។ ​លេចចេញសារប្រតិកម្មខ្លាំងក្រោយពីគេបានឃើញសារជេរប្រមាថកប់ៗមាត់នេះ មកកាន់កញ្ញាឯកដែលធ្លាប់លើកមុខមាត់កម្ពុជានិងធ្លាប់ជាមនុស្សតំណាងជាតិនាំមកនូវមោទកភាពសម្រាប់កម្ពុជាលើឆាកអន្តរជាតិនោះ។ទោះជាយ៉ាងណាសារជេរប្រមាថនោះត្រូវបានលុបចេញវិញផងដែរក្រោយការរិះគន់ខ្លាំងៗពីក្រុមអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជា។ គេនៅមិនទាន់ដឹងនៅឡើយទេថាតើនឹងមានចំណាត់ការលើផ្លូវច្បាប់ចំពោះជនជេរប្រមាថនេះដែរឬយ៉ាងណា  ខណៈ ដែលសារនេះបាននឹងកំពុងដុតចិត្តអ្នកគាំទ្រកញ្ញាឯករឿន ណាត និងវិស័យបវរកញ្ញានៅកម្ពុជានៅឡើយ។ … អាន​បន្ថែម ភ្ញាក់ផ្អើលខ្លាំងលើវិស័យកញ្ញាឯកក្រោយគណនីយហ្វេសប៊ុកមួយជេប្រមាថ រឿន ណាត យ៉ាងសាហាវ

បវរកញ្ញាចក្រវាលប្រទេសប៉េរូ ឆ្នាំ ២០១៩ ឈ្មោះ Anyella Grados ត្រូវបានគេដកឋានៈ និង ម្កុដចេញ

បរទេស៖ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន កម្ពុជា បានបង្ហោះលើ Facebook ផ្លូវការលើ បង្ហាញពីការសោកស្តាយដល់ បវរកញ្ញាចក្រវាលប្រទេសប៉េរូ ឆ្នាំ ២០១៩ … អាន​បន្ថែម បវរកញ្ញាចក្រវាលប្រទេសប៉េរូ ឆ្នាំ ២០១៩ ឈ្មោះ Anyella Grados ត្រូវបានគេដកឋានៈ និង ម្កុដចេញ

ទីបំផុត ម៉ៃ សុគន្ធ បង្ហាញឈ្មោះគ្លីនិកកែសម្ផស្សនៅថៃដែលធ្វើឲ្យចុងច្រមុះរលួយ

​ភ្នំពេញ៖ ថ្មីៗនេះមានការភ្ញាក់ផ្អើលខ្លាំងលើករណីតារាចម្រៀងម៉ៃ សុគន្ធ រហ័សនាម មហាទើស លេចចេញវីដេអូរលួយចុងច្រមុះព្រោះការវះកាត់ខុសបច្ចេកទេសនោះបានលេចធ្លាយចេញជាច្រើនថ្ងៃមកហើយ ប៉ុន្តែពេលនេះតារារូបនេះបានទម្លាយអំពីទីតាំងពេទ្យកែសម្ផស្សនៅប្រទេសថៃនោះហើយថាបានធ្វើឲ្យច្រមុះលោកមានបញ្ហារហូតរលួយចុងលេចចេញជ័រខ្ទង់ច្រមុះមកក្រៅគួរឲ្យស្រៀវសាច់។ ​ទោះជាយ៉ាងណាលោក ម៉ៃ សុគន្ធ បានបញ្ជាក់លើបណ្តាញសង្គមថា … អាន​បន្ថែម ទីបំផុត ម៉ៃ សុគន្ធ បង្ហាញឈ្មោះគ្លីនិកកែសម្ផស្សនៅថៃដែលធ្វើឲ្យចុងច្រមុះរលួយ

រំភើបនឹងការផ្តល់ភាពកក់ក្តៅពីស្វាមី និងកូនៗ ធ្វើឲ្យគង់ សុជាតិ ស្រក់ទឹកភ្នែកហើយលើកដៃសំពះ លោក ជាវិបុល

ភ្នំពេញ៖ ពិតជាធ្វើឲ្យអ្នកទស្សនាវីដេអូ កម្មវិធីមួយ មិនសម្រក់ទឹកភ្នែកមិនបាន ដោយក្តីរំភើប ក្រោយពីក្រុមគ្រួសារកូនៗរបស់ពិធីការិនី គង់ សុជាតិ បានបង្ហាញពីក្តីស្រលាញ់ការលះបង់ដ៏ធំធេងមិនខ្លាចនឿយហត់ និងពាក្យជូនពរទៅកាន់គង់ … អាន​បន្ថែម រំភើបនឹងការផ្តល់ភាពកក់ក្តៅពីស្វាមី និងកូនៗ ធ្វើឲ្យគង់ សុជាតិ ស្រក់ទឹកភ្នែកហើយលើកដៃសំពះ លោក ជាវិបុល

ផ្ទុះរឿងធំហើយ តារាចម្រៀង វណ្ណដា រងបណ្តឹងពីក្រុមហ៊ុនSmart Axiata

ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលក្រោយពីលេចចេញករណីតារាចម្រៀងOriginal Song ល្បីឈ្មោះលោក វណ្ណដា បានរងបណ្តឹងពីក្រុមហ៊ុនទូរស័ព្ទ Smart Axiata ដែលតារាចម្រៀងរូបនេះចាត់ទុកថាវាបានធ្វើឲ្យលោករងសម្ពាធផ្លូវចិត្ត។ តាមរយៈសារជា វីដេអូដែលមានរយៈពេលជាង៧នាទីនេះ តារាចម្រៀង វណ្ណ ដាក៏ទម្លាយអំពីដីកាកោះហៅពីសាលាដំបូងរាជធានីភ្នំពេញតបនឹងបណ្តឹងរបស់ក្រុមហ៊ុន Smart Axiata។  លោកបានចាត់ទុកថាជារឿងអយុត្តិធម៌សម្រាប់រូបលោក និងធ្វើឲ្យលោករងសម្ពាធផ្លូវចិត្ត ដោយការខកចិត្តអន់ចិត្ត និងឈឺចិត្ត ព្រោះតែលោកមិនបានខុស ការបញ្ជាក់នេះក៏ត្រូវបានធ្វើឡើងក្រោយពីតារាចម្រៀងរូបនេះទើបនឹងត្រូវបានប្រកាសក្លាយជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនCellcard កាលពីថ្ងៃទី២៦ ខែ វិច្ឆិកាឆ្នាំ២០២០នេះ។លោកថាមិនមានកិច្ចសន្យាបន្ត ប្រាក់កម្រៃក៏មិនបានស្របនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ទើបនឹងត្រូវចាយលុយប្រាក់សន្សំផ្ទាល់ខ្លួនដើម្បីជួយខ្លួនឯង គ្រួសារ និងផលិតបទចម្រៀងថ្មី។ អ្វីដែលលោកសង្ឃឹមយ៉ាងខ្លាំងគឺតុលាការដែលធ្វើសាវនាការថ្ងៃទី២៦ ខែវិច្ឆិកានេះនឹងផ្តល់យុត្តិធម៌ឲ្យសិល្បករខ្មែរដូចជាលោក ហើយលោករំពឹងថានឹងទទួលបានយុត្តិធម៌។  ក្រៅពីការប្រកាសជាសមាជិកថ្មីតារាចម្រៀងរូបនេះក៏បានបញ្ចេញស្នាដៃបទចម្រៀងថ្មីជាមួយក្រុមហ៊ុននេះផងដែរ។លោកថាក្រុមហ៊ុន Smart Axiata និងលោកមានកិច្ចសន្យានឹងគ្នា ហើយចាប់តាំងពីឆ្នាំ២០១៨ ចាប់ផ្តើមមានបញ្ហាច្រើន ប៉ុន្តែលោកបានបន្តកិច្ចសន្យាដដែលក្រោមការជួយសម្របសម្រួលពីក្រុមហ៊ុនបារមីដែលកិច្ចសន្យាចាប់ពីអំឡុងខែមីនា ឆ្នាំ២០១៩ ដល់ខែមីនា ឆ្នាំ២០២០។ លោកថាមុនពេលដល់ថ្ងៃបញ្ចប់កិច្ចសន្យាចាស់ ក្រុមហ៊ុនតំណាងលោកបានជជែកគ្នាអំពីកិច្ចសន្យាថ្មី ប៉ុន្តែដោយក្រុមហ៊ុន Smart Axiataបានស្នើដកលក្ខខណ្ឌមួយចំនួនហើយជជែកគ្នាឡើងវិញលើតម្លៃសេវាផ្សេងៗ ប៉ុន្តែបន្តអូសបន្លាយរហូតដល់ផុតកិច្ចសន្យា។ លោកថាចាប់ពីពេលនោះមកក្រុមហ៊ុន Smart Axiata ក៏លែងខ្វល់ លោកក៏លែងបានប្រាក់កម្រៃ ប៉ុន្តែលោកបែរជារងបណ្តឹងពីក្រុមហ៊ុនមួយនេះទៅវិញដែលបូករួមទាំងខ្លឹមសារដីកាដែលដាក់បម្រាមលោកមិនឲ្យបំពេញការងារនៅក្រុមហ៊ុនថ្មី ដែលលោកចាត់ទុកថាជាការបិទសិទ្ធិសេរីភាពរបស់លោក ៕        ដោយ៖ វឌ្ឍនា អាន​បន្ថែម ផ្ទុះរឿងធំហើយ តារាចម្រៀង វណ្ណដា រងបណ្តឹងពីក្រុមហ៊ុនSmart Axiata