ការនាំរថយន្តចេញរបស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចុះក្នុងរយៈពេល៩ខែជាបន្តបន្ទាប់រហូតដល់ខែកក្កដាកន្លងមកនេះដោយសារតែការធ្លាក់ចុះនៃតម្រូវការសកលលោកនិងក្នុងស្រុក។ ដោយយោងទៅតាមក្រសួងពាណិជ្ជ កម្មឧស្សាហកម្មនិងថាមពលរបស់សាធារណរដ្ឋកូរ៉េបានឱ្យដឹងថាការនាំរថយន្តចេញមានចំនួន២១៩.៩៨២គ្រឿងកាលពីខែមុនពោលគឺធ្លាក់ចុះ១៦,៩ភាគរយដល់ ចំនួន២៥៨.៥៣៦គ្រឿង។ សម្រាប់ខែមិថុនាការនាំចេញនេះបានធ្លាក់ចុះ១៣,៩ភាគរយខណៈដែលខែឧសភាធ្លាក់ចុះ១២,៤ភាគរយ។ សម្រាប់ខែមេសាធ្លាក់ចុះ១៩,៧ភាគរយពោលគឺជាខែដែលមានការធ្លាក់ចុះខ្លាំងជាងគេបំផុតចាប់តាំងពីខែកញ្ញាឆ្នាំ២០០៩មក នៅពេលដែល មានវិបត្តិហិរញ្ញវត្ថុសកលលោក។ តម្លៃនៃការនាំចេញសរុបបានធ្លាក់ចុះ ១៤,៦ភាគរយដល់ចំនួន៣,៣៩ពាន់លានដុល្លារសហរដ្ឋអាមេរិកបើធៀបនឹងឆ្នាំមុន … អានបន្ថែម ការនាំរថយន្តចេញរបស់កូរ៉េខាងត្បូងបានធ្លាក់ចុះក្នុងរយៈពេល៩ខែបន្តបន្ទាប់គ្នារហូតដល់ខែកក្កដាកន្លងមកឆ្នាំ២០១៦