អាមេរិកតែងតែបំពានទៅលើសេចក្តីសម្រេចរបស់អង្គការពាណិជ្ជកម្មពិភពលោក WTO ពិសេសគឺនៅក្នុងវិវាទជាមួយចិន។ នៅពេលនេះអ្នកនាំពាក្យក្រសួងការបរទេសចិនបានដាស់តឿនអាមេរិកឱ្យគោរពការកាត់ក្តីរបស់អង្គការពាណិជ្ជកម្មពិភពលោកស្តីពីករណីហុងកុង ហើយកែតម្រូវកំហុសរបស់ខ្លួន។ ថ្ងៃទី២១ ខែធ្នូ ក្រុមអ្នកជំនាញដោះស្រាយករណីវិវាទនៃអង្គការពាណិជ្ជកម្មពិភពលោកសម្រាប់សំណុំរឿងចិនហុងកុងប្តឹងវិធានការបញ្ជាក់ប្រភពដើមទំនិញរបស់អាមេរិក បានចេញផ្សាយរបាយការណ៍ដោយកាត់ក្តីថា វិធានការនិងការកំណត់របស់អាមេរិកក្នុងការបញ្ជាក់ប្រភពដើមទំនិញបានល្មើសនឹងច្បាប់អង្គការពាណិជ្ជកម្មពិភពលោក។ … អានបន្ថែម អាមេរិកត្រូវតែគោរព ការកាត់ក្តីរបស់អង្គការ WTO ស្តីពីហុងកុង