អាមេរិកមានករណីឆ្លងជំងឺអុតស្វាកើនឡើងជាង១០០០នាក់ក្នុងមួយថ្ងៃ
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងអាមេរិក (CDC) បានបញ្ជាក់ថា មានករណីកើតជំងឺអុតស្វានៅអាមេរិកកើនឡើងជាង ១០០០នាក់ក្នុងរយៈពេល២៤ម៉ោង ក្លាយទៅជាប្រទេសដែលមានករណីឆ្លងជំងឺអុតស្វាច្រើនជាងគេបំផុតលើពិភពលោក។ តាមការប្រកាសរបស់(CDC) នៅថ្ងៃទី២៧ខែកក្កដា នៅទូទាំងអាមេរិកបានរកឃើញករណីកើតជំងឺអុតស្វាដល់ទៅ១.០៤៨នាក់ សរុបអ្នកកើតជំងឺអុតស្វានៅអាមេរិកកើនឡើងដល់៤.៦៣៩នាក់ឈរលំដាប់ទីមួយនៅលើពិភពលោក។ … អានបន្ថែម អាមេរិកមានករណីឆ្លងជំងឺអុតស្វាកើនឡើងជាង១០០០នាក់ក្នុងមួយថ្ងៃ
