អាមេរិកផ្តល់លិខិតឆ្លងដែនដំបូងបង្អស់សម្រាប់មនុស្សភេទ «X»

ក្រសួងការបរទេសអាមេរិក ទើបតែចេញលិខិតឆ្លងដែនដំបូងដែលអាចដាក់ភេទ«X»សម្រាប់មនុស្សដែលមិនអាចបញ្ជាក់ពីភេទច្បាស់លាស់ ឬហៅថាភេទទីបី។ សារព័ត៌មានAP បានផ្សាយថា ក្រសួងការបរទេសអាមេរិកមិនបានប្រកាសឈ្មោះ អត្តសញ្ញាណបុគ្គលដែលមានលិខិតឆ្លងដែន ភេទ«X»នោះឡើយ ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានផ្សាយថា … អាន​បន្ថែម អាមេរិកផ្តល់លិខិតឆ្លងដែនដំបូងបង្អស់សម្រាប់មនុស្សភេទ «X»

អាមេរិកបណ្តេញបុគ្គលិកការទូតរុស្ស៊ី៥៥នាក់

អាមេរិកបានស្នើឱ្យបុគ្គលិកការបរទេសរុស្ស៊ី៥៥នាក់ចាកចេញពីទឹកដីអាមេរិកនៅខែក្រោយនេះ ។ សកម្មភាពខាងលើរបស់អាមេរិក ប្រាកដជាទទួលរងការតបតវិញពីប្រទេសរុស្ស៊ីជាក់ជាមិនខាន។ សារព័ត៌មាន TASS បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova … អាន​បន្ថែម អាមេរិកបណ្តេញបុគ្គលិកការទូតរុស្ស៊ី៥៥នាក់

អាមេរិកអំពាវនាវដល់កម្លាំងទាហានស៊ូដងមិនត្រូវប្រើហិង្សាប្រឆាំងក្រុមបាតុករសន្តិភាព

ក្រសួងការបរទេសអាមេរិក នៅថ្ងៃទី២៩ខែតុលា បានអំពាវនាវដល់កម្លាំងទាហានស៊ូដងរក្សាការអត់ធ្មត់ បញ្ចៀសការប្រើហិង្សាប្រឆាំងក្រុមបាតុករសន្តិភាព ។ តាមគម្រោង ក្រុមប្រឆាំងនៅស៊ូដងនាថ្ងៃទី ៣០ ខែតុលានេះ បាននាំគ្នាធ្វើបាតុកម្ម … អាន​បន្ថែម អាមេរិកអំពាវនាវដល់កម្លាំងទាហានស៊ូដងមិនត្រូវប្រើហិង្សាប្រឆាំងក្រុមបាតុករសន្តិភាព

ថៃហាមពលរដ្ឋធ្វើបាតុកម្មពេលប្រទេសជាតិបើកទ្វារឡើងវិញ

រដ្ឋាភិបាលថៃបានចេញច្បាប់ហាមប្រាមពលរដ្ឋធ្វើបាតុកម្មក្នុងពេលប្រទេសជាតិបានបើកទ្វារដំណើរការឡើងវិញសម្រាប់វិស័យទេសចរណ៍។ ការធ្វើបាតុកម្មអាចប្រមូលផ្តុំមនុស្សច្រើនប្រឈមនឹងហានិភ័យឆ្លងកូវីដ-១៩ ខ្ពស់។ ច្បាប់ហាមប្រាមត្រូវបានអនុវត្តតាមមាត្រាទី៩ នៃច្បាប់គ្រាមានអាសន្ន ហើយត្រូវបានប្រកាសនៅក្នុងរាជសារនៅថ្ងៃទី២៩ ខែតុលា។ នៅថ្ងៃទី១ខែវិច្ឆិកា ថៃនឹងបើកទ្វារទទួលអ្នកទេសចរនៅខេត្តក្រុងចំនួន១៧ ដើម្បីទទួលអ្នកទេសចរមកពី៤៦ប្រទេសជុំវិញពិភពលោក … អាន​បន្ថែម ថៃហាមពលរដ្ឋធ្វើបាតុកម្មពេលប្រទេសជាតិបើកទ្វារឡើងវិញ

លោក Tedros Adhanom Ghebreyesus ត្រូវបានជ្រើសរើសបន្តដឹកនាំWHO

នៅថ្ងៃទី២៩ខែតុលា បណ្តាមន្ត្រីការបរទេសលោកខាងលិច បានឱ្យដឹងថា លោក Tedros Adhanom Ghebreyesus អាចនឹងបន្តកាន់តំណែងជាអគ្គនាយកអង្គការសុខភាពពិភពលោក WHO អាណត្តិទីពីរជាបន្តទៀត … អាន​បន្ថែម លោក Tedros Adhanom Ghebreyesus ត្រូវបានជ្រើសរើសបន្តដឹកនាំWHO

ក្រសួងសុខាភិបាលវៀតណាមបានអនុម័តប្រភេទវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដល់កុមារ

ក្រសួងសុខាភិបាលវៀតណាមបានអនុម័តវ៉ាក់សំាងប្រឆាំងកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer និង Moderna ដើម្បីចាក់វ៉ាក់សាំងជូនកុមារអាយុចាប់ពី១២-១៧ឆ្នាំ ។ ពេលថ្មីៗនេះបណ្តាទីក្រុងបានចាប់ផ្តើមចាក់វ៉ាក់សាំង Pfizer មុនគេ។ … អាន​បន្ថែម ក្រសួងសុខាភិបាលវៀតណាមបានអនុម័តប្រភេទវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដល់កុមារ

កូរ៉េខាងត្បូងចាប់ផ្តើមអនុវត្តដំណាក់កាលទីមួយនៃគម្រោងរស់នៅជាមួយកូវីដ-១៩

សារព័ត៌មាន TTXVN បានផ្សាយថា ក្រសួងសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃទី២៩ ខែកញ្ញាបានប្រកាសគម្រោងរស់នៅធម្មតាជាមួយកូវីដ-១៩ ក្នុងដំណាក់កាលទីមួយក្នុងចំណោម៣ដំណាក់កាល ដែលហៅថា«រស់នៅជាមួយកូវីដ-១៩»។ ក្នុងដំណាក់កាលនីមួយៗ មាន៤សប្តាហ៍ … អាន​បន្ថែម កូរ៉េខាងត្បូងចាប់ផ្តើមអនុវត្តដំណាក់កាលទីមួយនៃគម្រោងរស់នៅជាមួយកូវីដ-១៩

Insigne ស៊ុត​បញ្ចូល​ទី២​គ្រាប់​ជួយ Napoli ឡើង​ទៅ​លើ​កំពូល​តារាងSerie A

ខ្សែបម្រើប្រយុទ្ធ Lorenzo Insigne បានស៊ុតបញ្ចូលទីបាន២គ្រាប់ដោយបាល់ប៉េណាល់ទី ខណៈដែល ក្រុម Napoli ត្រឡប់មកឈរកំពូលតារាង Serie A វិញ ដោយមានពិន្ទុស្មើគ្នាជាមួយនឹងក្រុម AC Milan ដែលមិនធ្លាប់ចាញ់ដូចគ្នា បន្ទាប់ពីយកឈ្នះលើក្រុម Bologna ក្នុងផ្ទះ ៣-០ កាលពីរាត្រីថ្ងៃព្រហស្បតិ៍ទី២៨ ខែតុលា។ ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Fabian Ruiz បានបើកការស៊ុតបញ្ចូលទីបើកឆាកនៅនាទីទី១៨ នៅកីឡដ្ឋាន Diego Armando Maradonaដោយជើងឆ្វេងស៊ុតចូលជ្រុងកំពូលពីក្រៅប្រអប់ … អាន​បន្ថែម Insigne ស៊ុត​បញ្ចូល​ទី២​គ្រាប់​ជួយ Napoli ឡើង​ទៅ​លើ​កំពូល​តារាងSerie A

ការប្រជែងដណ្តើមពាន La Liga កាន់តែបើកទូលាយ ខណៈដែល Real និង Barce ធ្លាក់ទម្រង់លេង

ក្លិប Real Madrid និង Barcelona បានគ្រងពាន La Liga ជាយូរណាស់មកហើយ ជាមួយនឹងពានរង្វាន់ 15ក្នុងចំណោម 17 ចុងក្រោយរវាងក្លិបទាំង២ ប៉ុន្តែពេលវេលាអាចនឹងផ្លាស់ប្តូរ ដោយសារក្លិបទាំង២បានធ្លាក់ទម្រង់លេងបន្តិច ហើយមានក្លិបផ្សេងទៀតកំពុងឡើងជើង។ បន្ទាប់ពីជោគជ័យដែលក្លិបយក្សអេស្ប៉ាញទាំង២នេះទទួលបាន ដោយមាន Lionel Messi និង Cristiano Ronaldo នាំមុខគេនោះ ពានរង្វាន់របស់ពួកគេត្រូវបានបំបែកកាលពីរដូវកាលមុនដោយក្លិបAtletico Madrid ជាលើកទីពីរក្នុងរយៈពេល 8 ឆ្នាំ ហើយនោះអាចជាសញ្ញានៃយុគសម័យថ្មី។ បច្ចុប្បន្នក្រុម Real Sociedad គឺជា​ក្រុម​ដែល​ឡើងជើង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ក្នុង​លីគ … អាន​បន្ថែម ការប្រជែងដណ្តើមពាន La Liga កាន់តែបើកទូលាយ ខណៈដែល Real និង Barce ធ្លាក់ទម្រង់លេង

Man Utd នឹងត្រូវបង្ខំចិត្តបង់ប្រាក់ ៧.៥ លានផោនដល់លោក Ole Gunnar Solskjaer ប្រសិនបើបណ្តេញអ្នកចាត់ការទូទៅរូបនេះចេញ

ក្លិបបិសាចក្រហម Manchester United នឹងត្រូវបង្ខំចិត្តបង់ប្រាក់ឱ្យលោកOle Gunnar Solskjaer ចំនួន 7.5 លានផោនដើម្បីបណ្តេញគាត់ចេញឥឡូវនេះ។ គ្រូបង្វឹកក្រុមបិសាចក្រហមកំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងក្នុងការជួយសង្គ្រោះការងាររបស់គាត់ ចំពេលមានលទ្ធផល និងទម្រង់លេងដ៏គួរឱ្យភ្ញាក់ផ្អើល។ ក្រុមរបស់គាត់ត្រូវបានបំបាក់ 5-0 នៅOld Trafford ពីគូប្រជែងដ៏ជូរចត់ក្រុមLiverpool និងគ្មានការឈ្នះក្នុងក្របខ័ណ្ឌ Premier League ក្នុងរយៈពេល៤ប្រកួត។ … អាន​បន្ថែម Man Utd នឹងត្រូវបង្ខំចិត្តបង់ប្រាក់ ៧.៥ លានផោនដល់លោក Ole Gunnar Solskjaer ប្រសិនបើបណ្តេញអ្នកចាត់ការទូទៅរូបនេះចេញ

Xavi អាចនឹងក្លាយជាអ្នកចាត់ការទូទៅរបស់ Barcelona បើសិនជាក្លិបបណ្តេញគ្រូបង្វឹកបច្ចុប្បន្នចេញ

វីរបុរសក្លិប Barcelona លោក Xavi នឹងត្រូវបានបញ្ជាក់ជាអ្នកចាត់ការថ្មីរបស់ក្លិបក្នុងពេលឆាប់ៗនេះ។ ឥឡូវនេះនៅក្នុងដំណាក់កាលនៃវិបត្តិនេះ វាជាពេលវេលាសម្រាប់ ជំនឿរបស់ប្រធានក្លិបលោក Joan Laporta មិនខុសពីអ្វីដែលគាត់បានយកនៅពេលដែលគាត់បានជ្រើសរើសលោក Pep Guardiola ដែលជាគ្រូបង្វឹកក្រុម B Barcelona កាលពី១៣ឆ្នាំមុន។ ភាពខុសប្លែកគ្នានៅពេលនេះគឺថា ខណៈដែលគាត់កោតសរសើរ គោរព និងមានជំនឿលើលោក Guardiola គាត់មិនមានអារម្មណ៍ដូចគ្នាចំពោះបុរសដែលមកពី Terrassa នោះទេ ដោយលោកមានជំនឿទៅលើអតីតកីឡាករលោក Xavi។ រហូតមកដល់ពេលថ្មីៗនេះ Xavi ដែលបច្ចុប្បន្នជាអ្នកគ្រប់គ្រងក្រុម Al Sadd នៅប្រទេសកាតា … អាន​បន្ថែម Xavi អាចនឹងក្លាយជាអ្នកចាត់ការទូទៅរបស់ Barcelona បើសិនជាក្លិបបណ្តេញគ្រូបង្វឹកបច្ចុប្បន្នចេញ

ប្រធានាធិបតីអាមេរិកចាប់ផ្តើមបំពេញទស្សនកិច្ចទៅកាន់តំបន់អឺរ៉ុប

ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន បានបំពេញទស្សនកិច្ចនៅទីក្រុងរ៉ូម ប្រទេសអុីតាលី នៅព្រឹកថ្ងៃទី២៩ខែតុលា ជាការចាប់ផ្តើមនៃដំណើរទស្សនកិច្ចក្នុងតំបន់អឺរ៉ុប។ គោលដៅនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីពង្រឹងទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោនជាមួយបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប។ នៅក្នុងដំណើរទស្សនកិច្ចនោះ … អាន​បន្ថែម ប្រធានាធិបតីអាមេរិកចាប់ផ្តើមបំពេញទស្សនកិច្ចទៅកាន់តំបន់អឺរ៉ុប