អ្នកចាំទី Thibaut Courtois ចោទស្ថាប័នគ្រប់គ្រងបាល់ទាត់ថា មិនខ្វល់ពីកីឡាករគិតតែពីលុយ

អ្នកចាំទី Thibaut Courtois បានចោទប្រកាន់ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ថា បានផ្តល់អាទិភាពទៅលើប្រាក់ជាជាងសុខុមាលភាពរបស់កីឡាករដែលគាត់មានអារម្មណ៍ថា កំពុងត្រូវបានចាត់ទុកកីឡាករដូចជា “មនុស្សយន្ត” ។ អ្នកចាំទីរបស់ក្រុម Real Madrid រូបនេះបានលេងនៅក្នុងការប្រកួតកម្មវិធីNations League របស់បែលហ្ស៊ិកទាំង២ប្រកួតក្នុងអំឡុងពេលសម្រាកអន្តរជាតិនាពេលបច្ចុប្បន្ន។ នេះរួមបញ្ចូលទាំងការប្រកួតជម្រុះលើកទី៣កាលពីថ្ងៃអាទិត្យជាមួយប្រទេសអុីតាលីដែលបានបង្កឱ្យមានការរិះគន់របស់កីឡាករវ័យ២៩ឆ្នាំរូបនេះ។ អ្នកចាំទីរូបនេះបានប្រាប់ទូរទស្សន៍ Sky Sports ថា “ការប្រកួតនេះគ្រាន់តែជាល្បែងដើម្បីប្រាក់ដែលយើងត្រូវតែស្មោះត្រង់ចំពោះវា។ យើងគ្រាន់តែលេងវា ព្រោះសម្រាប់ UEFA វាជាប្រាក់បន្ថែមហើយវាជាហ្គេមបន្ថែមនៅលើទូរទស្សន៍។ Courtoi បានបន្ថែមថា “មិនអីទេសម្រាប់យើង វាជាការប្រកួតល្អ ព្រោះវាប៉ះអុីតាលី ហើយសម្រាប់អុីតាលីជាការប្រកួតល្អ ព្រោះវាប៉ះជាមួយបែលហ្សុិក ប៉ុន្តែមើលថា តើក្រុមទាំងពីរផ្លាស់ប្តូរកីឡាកររបស់ពួកគេប៉ុណ្ណាបើយើងទាំង២ក្រុមនៅវគ្គផ្តាច់ព្រ័ត្រនឹងមានអ្នកផ្សេងទៀតលេង” ។ … អាន​បន្ថែម អ្នកចាំទី Thibaut Courtois ចោទស្ថាប័នគ្រប់គ្រងបាល់ទាត់ថា មិនខ្វល់ពីកីឡាករគិតតែពីលុយ

Messi បង្កើតប្រវត្តិសាស្ត្រនៅតំបន់អាមេរិកខាងត្បូងជាមួយនឹងការរកគ្រាប់បាល់ក្នុងការប្រកួតអន្តរជាតិទី៨០

ខ្សែប្រយុទ្ធ Lionel Messi បានក្លាយជាជនជាតិអាមេរិកខាងត្បូងដំបូងគេដែលរកបានគ្រាប់បាល់ក្នុងការប្រកួតជាលក្ខណៈអន្តរជាតិចំនួន៨០គ្រាប់ខណៈដែលក្រុមអាហ្សង់ទីនបានផ្តួលក្រុមអ៊ុយរ៉ាហ្គាយក្នុងការប្រកួតជម្រុះ World Cup កាលពីថ្ងៃទី១១ ខែតុលា។ ប្រធានក្រុម Messi បានបើកការស៊ុតបាល់បញ្ចូលទីសម្រាប់ក្រុមរបស់គាត់ជាមួយនឹងគ្រាប់បាល់១គ្រាប់មុនគេនៅនាទីទី៣៨ ដែលក្នុងការប្រកួតនេះអាហ្សង់ទីនបានយកឈ្នះអ៊ុយរ៉ាហ្គាយ៣ទល់០។ ចំណែកគ្រាប់ទី២រកបានដោយកីឡាករ Rodrigo de Paul នៅនាទីទី៤៤និងគ្រាប់ទី៣រកបានដោយ Lautaro Martinezនៅនាទីទី៦២ ក្នុងតង់ទី២។ Messi បាននិយាយថា “យើងបានលេងដ៏អស្ចារ្យ អ្វីគ្រប់យ៉ាងដំណើរការល្អឥតខ្ចោះ។ អ៊ុយរ៉ាហ្គាយរង់ចាំអ្នក ហើយពួកគេបង្កើតគ្រោះថ្នាក់។ … អាន​បន្ថែម Messi បង្កើតប្រវត្តិសាស្ត្រនៅតំបន់អាមេរិកខាងត្បូងជាមួយនឹងការរកគ្រាប់បាល់ក្នុងការប្រកួតអន្តរជាតិទី៨០

WHO ស្នើដល់អ្នកដែលមានអង់ទីគ័រចុះខ្យោយទៅចាក់វ៉ាក់សាំង ជំរុញបន្ថែម

អង្គការសុខភាពពិភពលោក WHO បានស្នើដល់អ្នកដែលមានប្រព័ន្ធការពារភាពស៊ាំចុះខ្យោយ គឺចាំបាច់ត្រូវតែទៅចាក់វ៉ាក់សាំងបំពេញបន្ថែម ឬដូសទីបី ដោយសារតែពួកគាត់អាចប្រឈមនឹងការឆ្លងជាថ្មី។ សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី១២ខែតុលា បានផ្សាយថា តាមក្រុមអ្នកឯកទេសស្តីពីយុទ្ធសាស្ត្រ … អាន​បន្ថែម WHO ស្នើដល់អ្នកដែលមានអង់ទីគ័រចុះខ្យោយទៅចាក់វ៉ាក់សាំង ជំរុញបន្ថែម

ក្រុមគ្រូពេទ្យអាហ្វហ្គានីស្ថានធ្វើកូដកម្ម ដោយសារតែប្រាក់ខែយឺតយ៉ាវ រយៈពេល១៤ខែកន្លងមក

សារព័ត៌មាន Khaama Press បានផ្សាយថា គ្រូពេទ្យអាហ្វហ្គានីស្ថានរាប់រយនាក់មកពីខេត្ត Samangan និង Nuristan បានប្រមូលផ្តុំគ្នានៅខាងក្រៅទីតាំងអង្គការសហប្រជាជាតិក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយទាមទារឱ្យធនាគារពិភពលោកបើកប្រាក់ខែ … អាន​បន្ថែម ក្រុមគ្រូពេទ្យអាហ្វហ្គានីស្ថានធ្វើកូដកម្ម ដោយសារតែប្រាក់ខែយឺតយ៉ាវ រយៈពេល១៤ខែកន្លងមក

បេក្ខភាព (តារា)ជាច្រើនចូលរួមប្រកួតប្រជែងតំណែងប្រធានាធិបតីហ្វីុលីពីននៅក្នុងឆ្នាំ២០២២

នៅក្នុងការបោះឆ្នោតប្រធានាធិបតីហ្វីុលីពីន ឆ្នាំ២០២២ ខាងមុខគឺជាការប្រកួតប្រជែងយ៉ាងស្វិតស្វាញ នៃបណ្តាបេក្ខភាពដែលមកពីស្ថាប័ន និងវិស័យផ្សេងគ្នា ទាំងសិល្បៈនិងកីឡា។ បណ្តាញព័ត៌មាន CNN បានផ្សាយថា បើទោះបីយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងប្រទេសនេះមិនទាន់ចាប់ផ្តើមនៅឡើយក្តី … អាន​បន្ថែម បេក្ខភាព (តារា)ជាច្រើនចូលរួមប្រកួតប្រជែងតំណែងប្រធានាធិបតីហ្វីុលីពីននៅក្នុងឆ្នាំ២០២២

ទីក្រុងប៉ាងកកប្រទេសថៃកំណត់គោលដៅចាក់វ៉ាក់សាំងជូនពលរដ្ឋឱ្យបាន៧០%ដើម្បីបើកទ្វារសេដ្ឋកិច្ច

សារព័ត៌មាន TTXVN បានផ្សាយថា អភិបាលនៃគណៈអភិបាលក្រុងបាងកក ប្រទេសថៃលោក Aswin Kwanmuang នៅថ្ងៃទី១១ខែតុលា បានសន្យាថានឹងចាក់វ៉ាក់សាំងជូនពលរដ្ឋឲ្យបានគ្រប់ចំនួន ៧០% … អាន​បន្ថែម ទីក្រុងប៉ាងកកប្រទេសថៃកំណត់គោលដៅចាក់វ៉ាក់សាំងជូនពលរដ្ឋឱ្យបាន៧០%ដើម្បីបើកទ្វារសេដ្ឋកិច្ច

🔴បាញ់ប្រហារនៅរង្គសាលអាមេរិក ស្លាប់និងរបួសជាង១០នាក់

នៅថ្ងៃទី១០ ខែតុលា (ពេលវេលានៅអាមេរិក) មានករណីបាញ់ប្រហារកើតឡើងនៅក្នុងរង្គសាលដែលមានមនុស្សច្រើនស្ថិតនៅក្នុងតំបន់ Saint Paul រដ្ឋ Minnesota សហរដ្ឋអាមេរិក បណ្តាលឲ្យមនុស្សម្នាក់ស្លាប់និង១៤នាក់រងរបួសធ្ងន់ … អាន​បន្ថែម 🔴បាញ់ប្រហារនៅរង្គសាលអាមេរិក ស្លាប់និងរបួសជាង១០នាក់

អតីតជើងឯកពិភពលោកឆ្នាំ២០១៩ Chepngetich របស់ប្រទេសកេនយ៉ាទទួលបានជ័យជម្នះក្នុងការរត់ម៉ារ៉ាតុងនៅឈីកាហ្គោ

កីឡាការិនី Ruth Chepngetich របស់អេនយ៉ាបានបង្កើតកំណត់ត្រាអស្ចារ្យដើម្បីឈ្នះការប្រកួតរត់ម៉ារ៉ាតុងទីក្រុងឈីកាហ្គោរបស់ស្ត្រីកាលពីថ្ងៃអាទិត្យ ខណៈដែលកីឡាករ Seifu Tura ជនជាតិអេត្យូពីទទួលបានជ័យជម្នះក្នុងការប្រណាំងផ្នែកបុរស។ កីឡាការិនី Chepngetich … អាន​បន្ថែម អតីតជើងឯកពិភពលោកឆ្នាំ២០១៩ Chepngetich របស់ប្រទេសកេនយ៉ាទទួលបានជ័យជម្នះក្នុងការរត់ម៉ារ៉ាតុងនៅឈីកាហ្គោ

ទីក្រុងស៊ីដនីបើកទ្វារឡើងវិញហើយក្រោយរយៈពេលជាង១០០ថ្ងៃបិទខ្ទប់

បណ្តាហាងលក់កាហ្វេ លក់ទំនិញ ភោជនីយដ្ឋាន កន្លែងហាត់ប្រាណ… ក្នុងទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីបានចាប់ផ្តើមបើកទ្វារឡើងវិញនៅថ្ងៃទី១១ខែតុលា ដែលជាការចាប់ផ្តើមទទួលស្វាគមន៍អ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូស។ ហាងលក់ស្រានៅទីក្រុងស៊ីដនីដែលជាទីក្រុងធំបំផុតរបស់ប្រទេសអូស្ត្រាលីបានចាប់ផ្តើមបើកទ្វារដំណើរការនៅវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី១១ខែតុលា ។ រូបភាពដែលបានបង្ហោះលើបណ្តាញសង្គមបង្ហាញឱ្យឃើញថា … អាន​បន្ថែម ទីក្រុងស៊ីដនីបើកទ្វារឡើងវិញហើយក្រោយរយៈពេលជាង១០០ថ្ងៃបិទខ្ទប់

វ៉ាក់សាំងប្រឆាំងកូវីដ-១៩រាប់ម៉ឺន ដូសត្រូវបានបោះចោលនៅតាមឆ្នេរព្រែកជីកប្រទេសអេហ្សុីប (មានវីដេអូ)

សារព័ត៌មានរ៉យទ័របានផ្សាយថា កម្លាំងសន្តិសុខអេហ្ស៊ីប បានចាប់ខ្លួនមនុស្ស៣នាក់ដែលបានយកវ៉ាក់សាំងមិនទាន់ផុតកំណត់ប្រើប្រាស់ទៅបោះចោលតាមបណ្តោយព្រែកជីកនៃប្រទេសអេហ្ស៊ីប។ រូបភាពដែលបានបង្ហោះលើបណ្តាញសង្គមបង្ហាញឱ្យឃើញថា មានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាច្រើនត្រូវបានយកទៅបោះចោលនៅតាមបណ្តោយព្រែកជីកក្នុងខេត្ត Bani Bazar ស្ថិតនៅភាគខាងជើងទីក្រុង Minya … អាន​បន្ថែម វ៉ាក់សាំងប្រឆាំងកូវីដ-១៩រាប់ម៉ឺន ដូសត្រូវបានបោះចោលនៅតាមឆ្នេរព្រែកជីកប្រទេសអេហ្សុីប (មានវីដេអូ)

មានខេត្តចំនួន៩ហើយនៅក្នុងប្រទេសចិន បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដូសទីបី

នៅមុនពេលរដូវរងាចូលមកដល់ និងការប្រកួតកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ២០២២ ជិតមកដល់ ចិនបានបង្កើនសកម្មភាពចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួន ពិសេសគឺដូសជំរុញបន្ថែមឬដូសទីបី។ មកទល់ពេលនេះ មានខេត្តចំនួន៩ ហើយនៅក្នុងប្រទេសចិនបានចាក់ ដូសទីបី ដើម្បីបង្កើនប្រសិទ្ធភាពវ៉ាក់សាំងក្នុងការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ … អាន​បន្ថែម មានខេត្តចំនួន៩ហើយនៅក្នុងប្រទេសចិន បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដូសទីបី

Fury ផ្តួល Wilder ឲ្យសន្លប់ក្នុងទឹកទី១១ដើម្បីរក្សាខ្សែក្រវ៉ាត់ WBC

Tyson Fury បានរក្សាខ្សែក្រវ៉ាត់ទម្ងន់ធ្ងន់ WBC របស់គាត់កាលពីថ្ងៃអាទិត្យនៅពេលដែលគាត់បានផ្តួលកីឡាករDeontay Wilder យកឈ្នះជាលើកទី៣ដោយប្រើដៃស្តាំវាយឲ្យសន្លប់ក្នុងទឹកទី១១ នៅសង្វៀន T-Mobile ក្នុងទីក្រុងឡាសវេហ្គាស។ … អាន​បន្ថែម Fury ផ្តួល Wilder ឲ្យសន្លប់ក្នុងទឹកទី១១ដើម្បីរក្សាខ្សែក្រវ៉ាត់ WBC