គ្រោះថ្នាក់រថភ្លើងនៅអាមេរិក ស្លាប់និងរបួសជាង ៥០នាក់

បណ្តាញទូរទស្សន៍CNN អាមេរិក បានផ្សាយថា គ្រោះថ្នាក់រថភ្លើងនៅរដ្ឋ Montana កាលពីល្ងាចថ្ងៃទី ១៥ខែកញ្ញា(ពេលវេលាក្នុងតំបន់) បណ្តាលឲ្យមនុស្សស្លាប់៣នាក់ និងរបួសរាប់សិបនាក់។ តាមសារព័ត៌មាន … អាន​បន្ថែម គ្រោះថ្នាក់រថភ្លើងនៅអាមេរិក ស្លាប់និងរបួសជាង ៥០នាក់

ថៃបង្កើនការចាក់វ៉ាក់សាំងជូនពលរដ្ឋឱ្យបានមួយលានដូសក្នុងមួយថ្ងៃដើម្បីបើកដំណើរការសេដ្ឋកិច្ចឡើងវិញ (មានវីដេអូ)

ថៃបានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដទ្រង់ទ្រាយធំ ដោយកំណត់គោលដៅចាក់វ៉ាក់សាំងឲ្យបាន១លានដូសក្នុងមួយថ្ងៃ រួមទាំងដូសទីមួយនិង ដូសទីពីរ ព្រមទាំងដូសជំរុញបន្ថែម។ ជាមួយគ្នានេះដែរ ថៃក៏បាន ចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារចាប់ពីអាយុ ១២ឆ្នាំឡើង ដើម្បីបើកសាលារៀនឡើងវិញក្នុងពេលឆាប់ៗ … អាន​បន្ថែម ថៃបង្កើនការចាក់វ៉ាក់សាំងជូនពលរដ្ឋឱ្យបានមួយលានដូសក្នុងមួយថ្ងៃដើម្បីបើកដំណើរការសេដ្ឋកិច្ចឡើងវិញ (មានវីដេអូ)

រាប់សន្លឹកឆ្នោតឡើងវិញនៅរដ្ឋអារីហ្ស៊ូណា លោកបៃឌិននៅតែឈ្នេះដដែល

លទ្ធផលនៃការរាប់សន្លឹកឆ្នោតដោយដៃនូវសន្លឹកឆ្នោតចំនួន២,១លានសន្លឹកនៅក្នុងតំបន់ Maricopa រដ្ឋអារីហ្ស៊ូណា បង្ហាញឱ្យឃើញថា លោកបៃឌិន ទទួលបានសន្លឹកឆ្នោតគាំទ្រច្រើនជាងមុនទៅទៀត ។ លោក Doug Logan … អាន​បន្ថែម រាប់សន្លឹកឆ្នោតឡើងវិញនៅរដ្ឋអារីហ្ស៊ូណា លោកបៃឌិននៅតែឈ្នេះដដែល

មេដឹកនាំកូរ៉េខាងជើងបញ្ជាក់ពីការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយចិនកាន់តែរឹងមាំថែមទៀត

មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន បានបញ្ជាក់ថា ទំនាក់ទំនងរវាងទីក្រុងព្យុងយ៉ាងនិងទីក្រុងប៉េកាំងកាន់តែជិតស្និទ្ធ ឆ្លងផុតរាល់ឧបស័គនិងការញុះញង់ពីខាងក្រៅ។ តាមសារព័ត៌មាន ជាតិកូរ៉េខាងជើង KCNA នៅក្នុងលិខិតផ្ញើទៅកាន់ប្រធានាធិបតីចិនស៊ីជីងពីង ដែលជាការឆ្លើយតបទៅនឹង … អាន​បន្ថែម មេដឹកនាំកូរ៉េខាងជើងបញ្ជាក់ពីការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយចិនកាន់តែរឹងមាំថែមទៀត

កូវីដ ១៩៖ ទីក្រុងហូជីមិញ នឹងវិលត្រឡប់មកសភាពធម្មតាវិញ នៅថ្ងៃទី ៣០ខែកញ្ញា

ទីក្រុងហូជីមិញ មិនអាចគ្រប់គ្រង ការឆ្លងកូវីដ១៩ បានល្អមុនថ្ងៃទី ១៥ខែកញ្ញា ដូចសេចក្តីសម្រេចលេខ ៨៦ ។ ប៉ុន្តែលទ្ធផលដែលទីក្រុងហូជីមិញអាចគ្រប់គ្រង ការឆ្លងកូវីដ … អាន​បន្ថែម កូវីដ ១៩៖ ទីក្រុងហូជីមិញ នឹងវិលត្រឡប់មកសភាពធម្មតាវិញ នៅថ្ងៃទី ៣០ខែកញ្ញា

កូរ៉េខាងត្បូងមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ជាប្រវត្តិសាស្ត្រ ក្រោយថ្ងៃឈប់សម្រាកបុណ្យសែនព្រះខែ

នៅថ្ងៃទី២៥ខែកញ្ញា កូរ៉េខាងត្បូង បានបំបែកកំណត់ត្រាពីចំនួនករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់ ក្រោយពីពលរដ្ឋវិលត្រឡប់មកពីសម្រាកថ្ងៃបុណ្យសែនព្រះខែដែលកូរ៉េខាងត្បូង ហៅថាបុណ្យ «Chuseok»។ គណៈកម្មការគ្រប់គ្រង និងបង្ការជំងឺឆ្លងកូវីដ-១៩ របស់កូរ៉េខាងត្បូង (KDCA) … អាន​បន្ថែម កូរ៉េខាងត្បូងមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ជាប្រវត្តិសាស្ត្រ ក្រោយថ្ងៃឈប់សម្រាកបុណ្យសែនព្រះខែ

អត្តពលិកអាមេរិកទាំងអស់នឹងត្រូវចាក់វ៉ាក់សាំង COVID-19 សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកនាទីក្រុងប៉េកាំងខាងមុខ

គណៈកម្មាធិការអូឡាំពិក និងប៉ារ៉ាឡាំពិកសហរដ្ឋអាមេរិកបានប្រកាសថាអត្តពលិកអាមេរិកទាំងអស់ដែលសង្ឃឹមថានឹងចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ២០២២ នឹងត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ–១៩ ទាំងអស់គ្នាឲ្យបានមុនព្រឹត្តិការណ៍នេះ។ លោកស្រី Sarah Hirshland នាយកប្រតិបត្តិគណៈកម្មាធិការអូឡាំពិកនិងប៉ារ៉ាឡាំពិកសហរដ្ឋអាមេរិក ហៅកាត់ថា USOPC បានសរសេរនៅក្នុងលិខិតមួយថា “មានប្រសិទ្ធិភាពចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈកម្មាធិការអូឡាំពិក និងប៉ារ៉ាឡាំពិកអាមេរិកនឹងតម្រូវឱ្យបុគ្គលិក USOPC អត្តពលិក និងអ្នកដែលប្រើប្រាស់គ្រឿងបរិក្ខារ USOPC រួមទាំងមជ្ឈមណ្ឌលបណ្តុះបណ្តាលត្រូវចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ជាចាំបាច់” ។ លិខិតដដែលបានបន្តថា “តម្រូវការនេះក៏នឹងអនុវត្តចំពោះគណៈប្រតិភូក្រុមអត្តពលិករបស់សហរដ្ឋអាមេរិកទាំងអស់របស់យើងនៅអូឡាំពិក និងប៉ារ៉ាឡាំពិកហ្គេមនាពេលអនាគត។ អត្តពលិក និងបុគ្គលិកនឹងមានឱកាសទទួលបានការលើកលែងផ្នែកវេជ្ជសាស្ត្រ ឬសាសនាចំពោះអាណត្តិនេះ”។ គ្មានសម្ព័ន្ធកីឡាធំៗនៅអាមេរិកខាងជើងណាមួយទាមទារឱ្យអត្តពលិករបស់ពួកគេត្រូវចាក់វ៉ាក់សាំងការពារឡើយ។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិមិនតម្រូវឱ្យអត្តពលិកដែលចូលរួមប្រកួតនៅកីឡាអូឡាំពិកទីក្រុងតូក្យូត្រូវចាក់វ៉ាក់សាំងទេ ទោះបីវាត្រូវបានលើកទឹកចិត្តក៏ដោយ។ លោកស្រី Hirshland បាននិយាយថា “USOPC សង្ឃឹមថាការរឹតត្បិតការការពារជំងឺកូវីដ-១៩ … អាន​បន្ថែម អត្តពលិកអាមេរិកទាំងអស់នឹងត្រូវចាក់វ៉ាក់សាំង COVID-19 សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកនាទីក្រុងប៉េកាំងខាងមុខ

ក្លិបបាល់ទាត់អុីតាលី Genoa ត្រូវបានលក់ទៅឱ្យក្រុមហ៊ុនវិនិយោគរបស់អាមេរិក

ក្លិប Genoa បានប្រកាសកាលពីថ្ងៃសុក្រទី២៤ ខែកញ្ញាថា ពួកគេត្រូវបានទិញដោយមូលនិធិភាគហ៊ុនឯកជនអាមេរិកឈ្មោះក្រុមហ៊ុន “៧៧៧” ក្នុងតម្លៃ១៥០លានអឺរ៉ូ (១៧៥លានដុល្លារ) ខណៈដែលពាណិជ្ជករអុីតាលីឈ្មោះ Enrico Preziosi បានបញ្ចប់ភាពជាម្ចាស់រយៈពេល១៨ឆ្នាំរបស់គាត់នៃក្លិបបាល់ទាត់ចាស់ជាងគេរបស់អុីតាលី។ សេចក្តីថ្លែងការណ៍នេះបាននិយាយថា “ក្រុមម្ចាស់ថ្មីដែលនឹងទទួលបាន៩៩,៩ភាគរយនៃដើមទុនរបស់ក្រុម Genoa នឹងចំណាយដើមទុនថ្មីចូលទៅក្នុងក្លិប ហើយនឹងទទួលខុសត្រូវបំណុលពាក់ព័ន្ធមួយចំនួន។ ម្ចាស់មុនគឺ Enrico Preziosi នឹងនៅតែជាក្រុមប្រឹក្សាភិបាលដដែល រីឯនាយកប្រតិបត្តិលោក Alessandro Zarboni នឹងបន្តគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃរបស់ក្លិប” ។ លោក Preziosi មានវ័យ៧៣ឆ្នាំបានកាន់កាប់ក្លិប Genoa ដែលត្រូវបានបង្កើតឡើងដោយជនជាតិអង់គ្លេសក្នុងឆ្នាំ១៨៩៣ … អាន​បន្ថែម ក្លិបបាល់ទាត់អុីតាលី Genoa ត្រូវបានលក់ទៅឱ្យក្រុមហ៊ុនវិនិយោគរបស់អាមេរិក

ចិនដោះលែងជនជាតិកាណាដាពីររូបក្រោយលោកស្រី Meng Wanzhou ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ

សារព័ត៌មាន CNN បានដកស្រង់សម្តីនាយករដ្ឋមន្ត្រីកាណាដា លោក Grudeau ដែលបានឱ្យដឹងថា ជនជាតិកាណាដាពីររូបដែលចិនចាប់ខ្លួនចោទប្រកាន់ពីបទចារកិច្ចនោះ ពេលនេះត្រូវបានដោះលែងឱ្យមានសេរីភាពវិញហើយ។ នាយករដ្ឋមន្ត្រីកាណាដា លោក … អាន​បន្ថែម ចិនដោះលែងជនជាតិកាណាដាពីររូបក្រោយលោកស្រី Meng Wanzhou ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ

អាមេរិកបានព្រមព្រៀងដោះលែង អគ្គនាយិកាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនហួវៃ

ក្រុមរដ្ឋអាជ្ញាអាមេរិក បានព្រមព្រៀងបញ្ឈប់រាល់ការចោទប្រកាន់ទៅលើលោកស្រី ម៉េង វ៉ាន់ស៊ូ (Meng Wanzhou) អគ្គនាយិកាហិរញ្ញវត្ថុ និងជាកូនស្រីរបស់ម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យាហួវៃ។ លោកស្រី ម៉េង … អាន​បន្ថែម អាមេរិកបានព្រមព្រៀងដោះលែង អគ្គនាយិកាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនហួវៃ

កូរ៉េខាងជើងមានសុទិដ្ឋិនិយមក្នុងការកែប្រែទំនាក់ទំនងជាមួយកូរ៉េខាងត្បូង

នៅក្នុងសេចក្តីប្រកាសថ្មីបំផុតនៅថ្ងៃទី២៤ខែកញ្ញា ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន គឺលោកស្រី Kim Yo-jong បានប្រកាសថា ទីក្រុងព្យុងយ៉ាងមានគម្រោងកែប្រែទំនាក់ទំនងកូរ៉េទាំងពីរ ប្រសិនបើកូរ៉េខាងត្បូង … អាន​បន្ថែម កូរ៉េខាងជើងមានសុទិដ្ឋិនិយមក្នុងការកែប្រែទំនាក់ទំនងជាមួយកូរ៉េខាងត្បូង

អូស្ត្រាលីនឹងចាក់វ៉ាក់សាំង គ្រប់ចំនួនដល់ពលរដ្ឋនៅចុងឆ្នាំ២០២១នេះ

មកទល់ពេលនេះពលរដ្ឋអូស្ត្រាលី បានចាក់វ៉ាក់សាំង ប្រឆាំងកូវីដ ១៩ ចំនួនពីរដូសកើនឡើងដល់ទៅ ៥០%ហើយ ដល់ពលរដ្ឋមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ។ ល្បឿននៃការចាក់វ៉ាក់សាំងបានកើនឡើងខ្ពស់ ដោយមានវ៉ាក់សាំងរហូតដល់លទៅ ៣៥០ពាន់លានដូសត្រូវបានចាក់ជូនពលរដ្ឋក្នុងពេលមួយថ្ងៃ។ … អាន​បន្ថែម អូស្ត្រាលីនឹងចាក់វ៉ាក់សាំង គ្រប់ចំនួនដល់ពលរដ្ឋនៅចុងឆ្នាំ២០២១នេះ