ក្រុម Borussia Dortmund ច្រានចោលការលក់ខ្សែប្រយុទ្ធ Haaland ចំពេលក្លិប Chelsea ចាប់អារម្មណ៍

ក្លិប Borussia Dortmund បានច្រានចោលការលក់ខ្សែប្រយុទ្ធ Erling Haaland នៅរដូវក្តៅនេះចំពេលមានការចាប់អារម្មណ៍ពីក្លិបChelsea។ BBC Sport បានផ្សាយថា ក្រុមតោខៀវមិនបានដាក់ពាក្យដេញថ្លៃជាផ្លូវការសម្រាប់ខ្សែប្រយុទ្ធរូបនេះដែលមានវ័យ២១ឆ្នាំដែលនឹងធ្វើឡើងថ្ងៃទី២១ ខែកក្កដាខាងមុខនោះទេ។ គ្រូបង្វឹកក្លិបតោខៀវលោក Thomas Tuchel ចាប់អារម្មណ៍នឹង Haalandដែលរកបាន២០គ្រាប់ក្នុងការប្រកួត Champions League ចំនួន១៦លើកសម្រាប់ក្រុម Red Bull Salzburg និង Borussia Dortmund បានធ្វើឱ្យគាត់ក្លាយជាកីឡាករដែលស្វែងរកការចាប់អារម្មណ៍បំផុតនៅអឺរ៉ុប។ អ្នកចាត់ការក្រុម Manchester City លោក Pep Guardiola ក៏បានឃ្លាំមើលស្ថានការណ៍កីឡាកររូបនេះផងដែរ។ គាត់កំពុងសម្លឹងរកការចុះហត្ថលេខាលើខ្សែប្រយុទ្ធម្នាក់នៅរដូវក្តៅនេះបន្ទាប់ពីការចាកចេញរបស់កីឡាករស៊ុតបាល់បញ្ចូលទីកំណត់ត្រាច្រើនរបស់ក្លិប កីឡាករ Sergio Aguero ដែលបានចូលរួមជាមួយ Barcelona ក្នុងការផ្ទេរដោយឥតគិតថ្លៃ។ Man … អាន​បន្ថែម ក្រុម Borussia Dortmund ច្រានចោលការលក់ខ្សែប្រយុទ្ធ Haaland ចំពេលក្លិប Chelsea ចាប់អារម្មណ៍

អតីតកីឡាករជម្រើសជាតិហុល្លង់ Arjen Robben ប្រកាសចូលនិវត្តន៍ជាលើកទីពីរ

កីឡាករ Arjen Robben បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ជាលើកទី២នៅអាយុ៣៧ឆ្នាំ។ អតីតកីឡាករជម្រើសជាតិហុល្លង់រូបនេះ ពីដំបូងបានព្យួរស្បែកជើងរបស់គាត់នៅឆ្នាំ២០១៩ មុនពេលសម្រេចចិត្តវិលត្រឡប់ទៅលេងឲ្យក្លិបដំបូងរបស់គាត់គឺ Groningen កាលពីរដូវកាលមុន។ ការរងរបួសនិងជំងឺកូវីដ-១៩ រាតត្បាតឆ្លងរាលដាលបានធ្វើឱ្យគាត់បានប្រកាសពីការសម្រេចចិត្តរបស់គាត់កាលពីថ្ងៃព្រហស្បតិ៍ និងបានបង្ហោះលើបណ្តាញ Twitter របស់គាត់ផ្ទាល់កាលពីថ្ងៃសុក្រផងដែរ។ Robben បានឈ្នះពានរង្វាន់ Premier League ២ដង, League Cup ២ដង និង FA Cup ជាមួយក្លិប Chelsea ក្នុងអាជីព។ គាត់ក៏ធ្លាប់លេងនៅក្លិប PSV … អាន​បន្ថែម អតីតកីឡាករជម្រើសជាតិហុល្លង់ Arjen Robben ប្រកាសចូលនិវត្តន៍ជាលើកទីពីរ

អាមេរិកទទួលអតីតបុគ្គលិក អ្នកបកប្រែជនជាតិអាហ្វហ្គានីស្ថានរាប់មុឺននាក់ព្រោះខ្លាចក្រុមតាលីបង់សម្លាប់

ក្រោយពីមានការព្រួយបារម្ភលើសុវត្ថិភាពបុគ្គលិកធ្លាប់បម្រើការដល់ទាហានអាមេរិក ពិសេសគឺអ្នកបកប្រែ អាចប្រឈមនឹងការសម្លាប់ពិីក្រុមតាលីបង់ ពេលនេះអាមេរិកសម្រេចទទួលយកអ្នកទាំងនោះទៅរស់នៅក្នុងទឹកដីអាមេរិកហើយ។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានបើក«យុទ្ធនាការភៀសខ្លួនសម្ព័ន្ធមិត្ត» ដោយទទួលយកពលរដ្ឋអាហ្វហ្គានីស្ថានប្រមាណ២០ពាន់នាក់ឲ្យទៅរស់នៅអាមេរិក។ អ្នកទាំងនោះធ្លាប់ធ្វើការឲ្យអាមេរិក ក្នុងរយៈពេលនៃសង្គ្រាម២០ឆ្នាំកន្លងមក ។ សកម្មភាពជួយដល់ពលរដ្ឋអាហ្វហ្គានីស្ថានខាងលើ … អាន​បន្ថែម អាមេរិកទទួលអតីតបុគ្គលិក អ្នកបកប្រែជនជាតិអាហ្វហ្គានីស្ថានរាប់មុឺននាក់ព្រោះខ្លាចក្រុមតាលីបង់សម្លាប់

វៀតណាមរកឃើញករណីឆ្លងកូវីដ- ១៩ រហូតដល់ជាង៣៣០០នាកក្នុងថ្ងៃទី១៦ខែកក្កដា

នៅយប់ថ្ងៃទី១៦ខែកក្កដានេះ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា បានរកឃើញអ្នកឆ្លងថ្មីបន្ថែម១.៨៩៨នាក់ទៀត ធ្វើឲ្យអ្នកឆ្លងសរុបក្នុងមួយថ្ងៃកើនឡើងដល់ទៅ៣.៣៣៦នាក់។ ក្នុងថ្ងៃជាមួយគ្នានេះវៀតណាមក៏បានរកឃើញអ្នកស្លាប់ដោយសារជំងឺនេះរហូតដល់ទៅ១៨នាក់ផងដែរ។ ក្នុងចំណោមអ្នកឆ្លងមានភាគច្រើននៅទីក្រុងហូជីមិញ ដោយមានអ្នកឆ្លងដល់ទៅ១.៣៤៩នាក់ ក្នុងមួយថ្ងៃ ។ ជាមួយគ្នានេះបណ្តាខេត្តនៅតំបន់ភាគខាងត្បូងវៀតណាម … អាន​បន្ថែម វៀតណាមរកឃើញករណីឆ្លងកូវីដ- ១៩ រហូតដល់ជាង៣៣០០នាកក្នុងថ្ងៃទី១៦ខែកក្កដា

យន្តហោះដឹកអ្នកដំណើរ១៧នាក់របស់រុស្សីដែលបាត់ទំនាក់ទំនងពេលនេះរកឃើញហើយ

យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍Sila ដែលបានបាត់ពីប្រព័ន្ធទំនាក់ទំនងនៅក្នុងតំបន់ Siberia ប្រទេសរុស្ស៊ីនោះ បានរកឃើញហើយ នៅតំបន់ភាគកណ្តាលប្រទេសនេះ ហើយអ្នកដំណើរទាំងអស់នៅមានជីវិតនោះទេ។ តាមការលើកឡើងរបស់ក្រសួងគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ីបានឱ្យដឹងថា យន្តហោះដឹកអ្នកដំណើរធុនតូចប្រភេទ An-28 … អាន​បន្ថែម យន្តហោះដឹកអ្នកដំណើរ១៧នាក់របស់រុស្សីដែលបាត់ទំនាក់ទំនងពេលនេះរកឃើញហើយ

មីយ៉ាន់ម៉ា​៖​ ស្របពេល​អត្រាឆ្លង និងស្លាប់ដោយសារកូវីដ-១៩ កេីនឡើងវិញ​,​ ខណប្រទេសមួយនេះនឹងទទួលវ៉ាក់សាំង ៦លានដូសពីចិន

អន្តរជាតិ​៖ ប្រទេសមីយ៉ាន់ម៉ា​ នឹងទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ០៦លានដូសពីប្រទេសចិន នៅអំលុងខែសីហាខាងមុខនេះ ខណៈអត្រាឆ្លង និងស្លាប់កំពុងតែស្ទុះងើបឡើងវិញជាលំដាប់។​ នេះបេី​យោង​តាម​របាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មានបារាំង … អាន​បន្ថែម មីយ៉ាន់ម៉ា​៖​ ស្របពេល​អត្រាឆ្លង និងស្លាប់ដោយសារកូវីដ-១៩ កេីនឡើងវិញ​,​ ខណប្រទេសមួយនេះនឹងទទួលវ៉ាក់សាំង ៦លានដូសពីចិន

លោក ប៊ូស បង្ហាញពីក្តីបារម្ភចំពោះជោគវាសនាអ្នកបកប្រែ ពេលនេះមានអ្នកបកប្រែជាង២ម៉ឺននាក់ហើយបានសុំសិទ្ធិរស់នៅសហរដ្ឋអាមេរិក

អតីតប្រធានាធិបតីអាមេរិក លោក ប៊ូសបានបង្ហាញការខកចិត្តយ៉ាងខ្លាំងដែលរដ្ឋាភិបាលអាមេរិក ប្រញាប់ដកទាហានចេញពីទឹកដីអាហ្វហ្គានីស្ថាន ។ លោកបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងចំពោះបុគ្គលិកជនជាតិអាហ្វហ្គានីស្ថានដែលធ្លាប់បម្រើការជាអ្នកបកប្រែភាសាឲ្យទាហានអាមេរិក។ អតីតប្រធានាធិបតីប៊ូសបារម្ភថា ជីវិតអ្នកបកប្រែជនជាតិអាហ្វហ្គានីស្ថានឲ្យទាហានអាមេរិក ព្រមទាំងក្រុមគ្រួសាររបស់ពួកគាត់អាចប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតក្រោយអាមេរិកដកទាហានចេញ។ ក្រុមតាលីបង់នឹងមិនលើកលែងដល់អ្នកទាំងនោះឡើយ។ … អាន​បន្ថែម លោក ប៊ូស បង្ហាញពីក្តីបារម្ភចំពោះជោគវាសនាអ្នកបកប្រែ ពេលនេះមានអ្នកបកប្រែជាង២ម៉ឺននាក់ហើយបានសុំសិទ្ធិរស់នៅសហរដ្ឋអាមេរិក

តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ ​ចាប់ពី​ថ្ងៃទី ១៦ កក្កដា​​ដល់ ៣១ខែកក្កដា​បន្ត​ឡើងថ្លៃ ១០០រៀល​ក្នុង​១​លីត្រ

ភ្នំពេញ​៖​ បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្មកម្ពុជា​ ​នៅ​ថ្ងៃទី​១៦​ ខែកក្កដា​​ ឆ្នាំ​២០២១​នេះ បានបញ្ជាក់ថា​ តម្លៃ​លក់រាយប្រេងឥន្ធនៈ​ ​បាន​បន្ត​ឡើងថ្លៃ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ។ ចំពោះ​ការឡើង​ថ្លៃ​នេះ​ត្រូវបាន​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ អះអាងថា​ … អាន​បន្ថែម តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ ​ចាប់ពី​ថ្ងៃទី ១៦ កក្កដា​​ដល់ ៣១ខែកក្កដា​បន្ត​ឡើងថ្លៃ ១០០រៀល​ក្នុង​១​លីត្រ

ការប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោករវាង Fury នឹង DeontayWilder ធ្វើឡើងនៅថ្ងៃទី៩ ខែតុលា

ការប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោកលើកទី៣របស់ Tyson Fury ប៉ះជាមួយនឹង Deontay Wilder ត្រូវបានរៀបចំឡើងវិញនៅថ្ងៃទី៩ ខែតុលាខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១៦ កក្កដា។ ការប្រកួតដែលនឹងត្រូវធ្វើឡើងនៅ Las Vegas នៅថ្ងៃទី២៤ ខែកក្កដាត្រូវបានពន្យារពេលបន្ទាប់ពីកីឡាករអង់គ្លេសទម្ងន់ធ្ងន់បានធ្វើតេស្តរកឃើញជំងឺកូវីដ–១៩។ Fury វ័យ៣២ឆ្នាំបានផ្តួលកីឡាករ American Wilder វ័យ៣៥ឆ្នាំដើម្បីក្លាយជាម្ចាស់ជើងឯក WBC នៅខែកុម្ភៈ ឆ្នាំ២០២០ នៅ១៤ខែបន្ទាប់ពីពួកគេទាំងពីរបានចាប់ឆ្នោតប្រកួតគ្នានៅក្នុងទីក្រុង Los … អាន​បន្ថែម ការប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោករវាង Fury នឹង DeontayWilder ធ្វើឡើងនៅថ្ងៃទី៩ ខែតុលា

ខ្សែការពារ Kieran Trippier ចង់វិលត្រឡប់ទៅក្របខ័ណ្ឌ Premier League ខណៈរង់ចាំការផ្លាស់ប្តូរមក Manchester United

តារាឆ្នើមអង់គ្លេស Kieran Trippier កំពុងចង់វិលទៅកាន់ក្របខ័ណ្ឌ Premier League នៅរដូវក្តៅនេះ ខណៈដែលខ្សែការពារខាងស្តាំរង់ចាំមើលថាតើក្រុមបិសាចក្រហម Manchester United ធ្វើការដេញថ្លៃថ្មីសម្រាប់រូបគេឬអត់។យោងតាមការចេញផ្សាយរបស់ telegraph បានបង្ហាញថា ក្លិបបិសាចក្រហមបានបរាជ័យក្នុងការដេញថ្លៃដើម្បីចុះហត្ថលេខាលើ Kieran Trippier នៅរដូវក្តៅនេះដោយក្លិប Atletico Madrid ចង់បានប្រហែល៣០លានផោនសម្រាប់កីឡាករវ័យ៣០ឆ្នាំរូបនេះ។ Kieran Trippier នៅសល់មួយឆ្នាំទៀតលើកិច្ចសន្យាកុងត្រារបស់ Atletico Madrid ដែលរួមបញ្ចូលទាំងជម្រើសនៃការពន្យាពេល១២ខែផងដែរ ប៉ុន្តែអតីតកីឡាករក្លិប Tottenham Hotspur រូបនេះបានត្រៀមខ្លួនថា គាត់ចង់វិលត្រឡប់ទៅអង់គ្លេសវិញ។ គេយល់ថាក្លិបនៅ Premier League ពីរផ្សេងទៀតក្រៅពី Man United បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Trippier ដែរ ប៉ុន្តែការផ្លាស់ទៅកាន់ទឹកដី Old Trafford ត្រូវបានគេជឿជាក់ថាជាចំណូលចិត្តរបស់គាត់។ Trippier បានបំពេញតួនាទីយ៉ាងអស្ចារ្យសម្រាប់អង់គ្លេសក្នុងពានរង្វាន់យូរ៉ូ និងបានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមពីខ្សែការពារឆ្វេង Luke Shaw របស់ក្រុមបិសាចក្រហមស៊ុតបញ្ចូលទីនៅវគ្គផ្តាច់ព្រ័ត្រទល់នឹងអុីតាលីផងដែរ។ ការលេងរបស់កីឡាកររូបនេះនៅក្នុងការប្រកួតដែលភាគច្រើនបានត្រឡប់មកវិញដែលរួមបញ្ចូលទាំងប្រធានក្រុមបិសាចក្រហម Harry … អាន​បន្ថែម ខ្សែការពារ Kieran Trippier ចង់វិលត្រឡប់ទៅក្របខ័ណ្ឌ Premier League ខណៈរង់ចាំការផ្លាស់ប្តូរមក Manchester United

កីឡាករវាយកូនហ្គោលប្រឈមមុខនឹងការដកសិទ្ធិបើបំពានពិធីសារណែនាំពីការការពារកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ The Open Championship ២០២១

អ្នករៀបចំការប្រកួតកីឡាវាយកូនហ្គោល R&A បាននិយាយថា កីឡាករចំនួន១៥៦នាក់នៅក្នុងព្រឹត្តិការណ៍ Open Championship នៅសប្តាហ៍នេះត្រូវបានគេប្រាប់ថា ពួកគេអាចនឹងត្រូវបានគេដកសិទ្ធិប្រសិនបើពួកគេរំលោភលើពិធីសារនៃការការពារការឆ្លងជំងឺកូវីដ–១៩។ កីឡាករទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យចូលហាង, ភោជនីយដ្ឋាន ឬផ្សារទំនើប ហើយត្រូវស្នាក់នៅក្នុងសណ្ឋាគារដែលបានអនុញ្ញាត ឬកន្លែងស្នាក់នៅឯកជនដែលមានកំណត់សម្រាប់មនុស្ស៤នាក់។ នាយកប្រតិបត្តិ R&A លោក Martin Slumbers បាននិយាយថា “វាប្រហែលជាមិនអាចជៀសរួចទេដែលពួកគេនឹងប្រឈមមុខនឹងបញ្ហា។មិនមែនជាយើងជាអ្នកបង្កើតច្បាប់ទេ តែជាច្បាប់ចក្រភពអង់គ្លេស។ ខ្ញុំរំពឹងថាអ្នកចូលរួមប្រកួតនឹងមានប្រតិកម្ម និងដោះស្រាយតាមរបៀបប្រកបដោយវិជ្ជាជីវៈនិងការទទួលខុសត្រូវ”។ លោក Martin Slumbers បន្តថា “នៅពេលត្រូវបានគេសួរថា តើកីឡាករម្នាក់នឹងត្រូវបានគេដកសិទ្ធិប្រសិនបើពួកគេត្រូវបានគេប្រទះឃើញនៅក្នុងរង្គសាលនោះ? លោកបានឆ្លើយថា “ខ្ញុំគិតថាគាត់នឹងប្រឈមនឹងការដកសិទ្ធិមែន”។ នៅពេលត្រូវបានគេសង្កត់ធ្ងន់លើបញ្ហានេះ លោកអះអាងថា “ខ្ញុំបានរៀនធ្វើជាមន្ត្រី និងវិធានដែលអ្នកចង់យល់ពីកាលៈទេសៈ ប៉ុន្តែខ្ញុំមិនគិតថាវាជាបញ្ហាទេ។ ខ្ញុំគិតថាអ្នកប្រកួតដឹងពីហានិភ័យ ពួកគេមិនចង់ដាក់កីឡាករផ្សេងទៀតទេ”។ អ្វីដែលអាក្រក់បំផុតដែលអ្នកចូលរួមប្រកួតអាចទទួលបានគឺកីឡាករម្នាក់ត្រូវបានគេតាមដាន ព្រោះការប្រកួតរយៈពេល១០ថ្ងៃដើម្បីជ្រើសរើសជើងឯក។ ព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោលនេះនឹងមានអ្នកទស្សនារហូតដល់៣២,០០០នាក់ដែលត្រូវបានអនុញ្ញាតឱ្យទស្សនានៅជិតទីលាន Kent នៅរៀងរាល់ថ្ងៃនៃកម្មវិធី The Open Championship ដែលនឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ ហើយលោក Slumbers បានចង្អុលបង្ហាញថាមានភាពខុសគ្នាសម្រាប់កីឡាករ និងអ្នកទស្សនា ហើយត្រូវបានឃ្លាំមើលសកម្មភាពដោយមន្ត្រីរដ្ឋាភិបាល។ លោកអះអាងថា … អាន​បន្ថែម កីឡាករវាយកូនហ្គោលប្រឈមមុខនឹងការដកសិទ្ធិបើបំពានពិធីសារណែនាំពីការការពារកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ The Open Championship ២០២១

ក្រុមកីឡាបាល់ទាត់នារីនឹងលុតជង្គង់មុនពេលចាប់ផ្តើមប្រកួតនៅព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ

ក្រុមកីឡាបាល់ទាត់នារីរបស់ចក្រភពអង់គ្លេសនឹងលុតជង្គង់មុនពេលការប្រកួតរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូនៅខែនេះ។នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport។ កាលពីដើមខែនេះវាត្រូវបានគេប្រកាសអំពីច្បាប់ជុំវិញអត្តពលិកដែលតវ៉ានៅព្រឹត្តិការណ៍ក្នុងទីក្រុងតូក្យូ២០២០ ត្រូវបានបន្ធូរបន្ថយដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។ លោកស្រី Hege Riise គ្រូបង្វឹកក្រុមបាល់ទាត់នារីជម្រើសជាតិអង់គ្លេសបាននិយាយថា ក្រុមទាំងអស់រួបរួមគ្នាក្នុងការសម្រេចចិត្តធ្វើកាយវិការដោយលុតជង្គង់មួយមុនចាប់ផ្តើមការប្រកួតមកដល់។ យើងរីករាយដែល IOC បានទទួលស្គាល់សារៈសំខាន់ទម្រង់នៃសេរីភាពក្នុងការបញ្ចេញមតិនេះ។ អ្នកលេងនៅក្នុងប្រកួតទាំងស្ត្រីនិងបុរសបានលត់ជង្គង់ដើម្បីបង្ហាញពីភាពអយុត្តិធម៌ក្នុងការប្រកាន់ពូជសាសន៍។ លោកស្រីបានបន្តថា “យើងទាំងអស់គ្នារួបរួមគ្នាក្នុងការសំរេចចិត្តបន្តធ្វើអ្វីដែលយើងអាចធ្វើបានដើម្បីលើកកម្ពស់ការយល់ដឹងអំពីការរើសអើងជាតិសាសន៍ និងការរើសអើងគ្រប់រូបភាពទាំងអស់ឈរដោយសាមគ្គីភាព និងឯកភាពជាមួយមនុស្សទាំងអស់ដែលរងគ្រោះ”។ លោកស្រីបន្ថែមថា “យើងដឹងច្បាស់ថាការលុតជង្គង់គឺជានិមិត្តរូបសំខាន់មួយនៃការតវ៉ាដោយសន្តិវិធីប្រឆាំងនឹងការរើសអើងភាពអយុត្តិធម៌ និងវិសមភាពនៅក្នុងសង្គម”។ លោក Andy Anson ប្រធានសមាគមអូឡាំពិកអង់គ្លេសក៏បានអះអាងដែរថា ការលុតជង្គង់ពីសំណាក់ក្រុមកីឡាបាល់ទាត់ស្ត្រីរបស់យើងកំពុងបញ្ចូលតម្លៃនៃក្រុមជម្រើសជាតិរបស់យើង។ យើងបានស្វាគមន៍ការបំភ្លឺថ្មីៗដែលផ្តល់ដោយ IOC ។ … អាន​បន្ថែម ក្រុមកីឡាបាល់ទាត់នារីនឹងលុតជង្គង់មុនពេលចាប់ផ្តើមប្រកួតនៅព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ