អាហ្វ្រិកខាងត្បូងធ្លាក់ក្នុងស្ថានភាពចលាចលនយោបាយដោយសារតែ ស្នើឲ្យស្ត្រីយកប្តីច្រើន

ពីដើមមកមានតែប្រទេសនៅតំបន់អារ៉ាប់ទេដែលបានឲ្យបុរសមានសិទ្ធិយកប្រពន្ធច្រើនរហូតដល់ទៅ៣-៤នាក់ ។ នៅពេលនេះអ្វីដែលខុសប្លែកនោះ គឺរដ្ឋាភិបាលប្រទេសអាហ្វ្រិកខាងត្បូងបានអនុញ្ញាតឲ្យស្ត្រីអាចយកប្តីច្រើនបាន ។ សំណើបែបនេះធ្វើឲ្យគណបក្សប្រឆាំងនៅក្នុងប្រទេសនេះប្រឆាំងជាដាច់ខាត ។ សំណើឲ្យស្ត្រីយកប្តីបានច្រើននេះត្រូវបានក្រសួងមហាផ្ទៃអាហ្វ្រិកខាងត្បូងលើកឡើងនៅក្នុងរបាយការណ៍ផ្ញើទៅកាន់រដ្ឋាភិបាល ដោយសង្ឃឹមថា នឹងធ្វើឲ្យអាពាហ៍ពិពាហ៍កាន់តែទូលំទូលាយជាងនេះ … អាន​បន្ថែម អាហ្វ្រិកខាងត្បូងធ្លាក់ក្នុងស្ថានភាពចលាចលនយោបាយដោយសារតែ ស្នើឲ្យស្ត្រីយកប្តីច្រើន

ក្រោយ Ronaldo ធ្លាក់ចេញពីយូរ៉ូ ខ្សែប្រយុទ្ធ Patrik Schick កំពុងប្រជែងជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេ

ខ្សែប្រយុទ្ធ Patrik Schick របស់សាធារណរដ្ឋឆេកបានជួយឲ្យក្រុមធានាកៅអីទៅវគ្គ៨ក្រុមចុងក្រោយយូរ៉ូ២០២០ បន្ទាប់ពីបានយកឈ្នះហុល្លង់ដោយលទ្ធផល ២-០ កាលពីយប់ថ្ងៃអាទិត្យ។ ក្រុមហុល្លង់ហាក់បាត់លំនឹងបន្ទាប់ពីខ្សែការពារកណ្ដាល Matthjis de … អាន​បន្ថែម ក្រោយ Ronaldo ធ្លាក់ចេញពីយូរ៉ូ ខ្សែប្រយុទ្ធ Patrik Schick កំពុងប្រជែងជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេ

ប៉ូលិសកំពុងស៊ើបអង្កេតរបាយការណ៍អំពីបដាសរសេរគំរាមអតីតគ្រូបង្វឹកក្រុមហង្សក្រហមLiverpool

ប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេតលើរបាយការណ៍ដែលថា ផ្ទាំងបដាបានសរសេរគំរាមកំហែងមួយត្រូវបានទុកចោលនៅក្បែរផ្ទះរបស់អតីតគ្រូបង្វឹក Liverpool លោក Rafael Benitez ដែលត្រៀមចូលរួមជាមួយក្រុម Everton រដូវកាលក្រោយ។ សារព័ត៌មាន BBC Sport បានផ្សាយនៅព្រឹកថ្ងៃ២៩ មិថុនាថាការមកដល់របស់លោក Rafael Benitez នឹងមានភាពចម្រូងចម្រាសនៅពេលអ្នកគាំទ្រ Everton ជាច្រើនជំទាស់នឹងបុរសអេស្ប៉ាញដែលមានវ័យ៦១ឆ្នាំរូបនេះបន្ទាប់ពីគាត់ធ្លាប់បានពិពណ៌នាពួកគេថា Everton ជាក្លិបតូចមួយក្នុងឆ្នាំ២០០៧ ។ គាត់នឹងក្លាយជាអ្នកគ្រប់គ្រងដំបូងគេដែលដឹកនាំក្លិបដែលនៅជិតខាងចាប់តាំងពីទសវត្សឆ្នាំ១៨៩០ ។ រូបភាពផ្ទាំងបដាដែលត្រូវបានផ្សព្វផ្សាយតាមអុីនធើណេតបានសរសេរថា “យើងដឹងកន្លែងដែលអ្នករស់នៅសូមកុំចុះហត្ថលេខា” ។ … អាន​បន្ថែម ប៉ូលិសកំពុងស៊ើបអង្កេតរបាយការណ៍អំពីបដាសរសេរគំរាមអតីតគ្រូបង្វឹកក្រុមហង្សក្រហមLiverpool

Serena Williams អះអាងថានាងមិនបានលេងនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅតូក្យូទេ

ម្ចាស់មេដាយមាសអូឡាំពិក៤សម័យកាល Serena Williams បានបញ្ជាក់ថា នាងនឹងមិនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិកដែលពន្យារពេលនៅរដូវក្តៅនេះទេ។ កីឡាការិនីវាយតឺន្នីសជនជាតិអាមេរិកអាយុ៣៩ឆ្នាំដែលបានបង្ហាញខ្លួនលើកដំបូងរបស់នាងនៅស៊ីដនីក្នុងឆ្នាំ២០០០ បានធ្វើការប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតរបស់នាងនៅ Wimbledon កាលពីថ្ងៃអាទិត្យ។ នាងនិយាយថា “តាមពិតខ្ញុំមិនមានឈ្មោះក្នុងបញ្ជីអូឡាំពិកទេមិនមែនខ្ញុំបានដឹងទេ។ បើដូច្នោះមែនខ្ញុំមិនគួរស្ថិតនៅលើវាទេ ។ ខ្ញុំមិនចង់និយាយលម្អិតនៅពេលត្រូវបានសួរបន្ថែមអំពីការសម្រេចចិត្ត”។ ម្ចាស់ជើងឯក Grand Slam ២៣សម័យកាលរូបនេះបានបញ្ជាក់រួចហើយថា នាងមិនចង់ធ្វើដំណើរទៅទីក្រុងតូក្យូទេ ព្រោះនាងមិនអាចយកកូនស្រីអាយុ៣ឆ្នាំទៅជាមួយនឹងការរឹតត្បិតរបស់នាងនៅក្នុងការប្រកួតនេះ។ កីឡាការិនី Williams បានឈ្នះមេដាយមាសលើវិញ្ញាសាឯកត្តជន និងវិញ្ញាសាវាយគូនារីនៅទីក្រុងឡុងឆ្នាំ២០១២ … អាន​បន្ថែម Serena Williams អះអាងថានាងមិនបានលេងនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅតូក្យូទេ

ម្ចាស់ជើងឯកពិភពលោកបារាំង និងជើងឯករងក្រូអាតធ្លាក់ត្រឹមវគ្គ១៦ក្រុម ក្នុងព្រឹត្តិការណ៍យូរ៉ូ

ក្រុមម្ចាស់ជើងឯកពិភពលោក World Cup 2018 មាន់គកបារាំង និងម្ចាស់ជើងឯករងក្រូអាត បានធ្លាក់ទាំង២ក្រុមក្នុងការប្រកួតវគ្គជម្រុះ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍យូរ៉ូ២០២០កាលពីយប់មិញ ដែលធ្វើឲ្យអ្នកគាំទ្រ និងអ្នកទស្សនាស្ទើរមិនគួរឲ្យជឿ។ ក្រុមបារាំងចាញ់ក្រុមស្វ៊ីសក្នុងបាល់កាត់សេចក្តីប៉េណាល់ទី … អាន​បន្ថែម ម្ចាស់ជើងឯកពិភពលោកបារាំង និងជើងឯករងក្រូអាតធ្លាក់ត្រឹមវគ្គ១៦ក្រុម ក្នុងព្រឹត្តិការណ៍យូរ៉ូ

ទីតាំងយោធាអាមេរិកនៅតំបន់ភាគខាងកើតស៊ីរីរងការវាយប្រហារដោយគ្រាប់រ៉ុក្កែត

រយៈពេល១ថ្ងៃក្រោយការវាយប្រហារតាមដែនអាកាសរបស់កម្លាំងទាហានអាមេរិកទៅលើទីតាំងក្រុមឧទ្ទាមនៅក្នុងប្រទេសស៊ីរីនិងអុីរ៉ាក់ ពេលនេះក្រុមឧទ្ទាមបានបើកការវាយប្រហារដោយគ្រាប់រ៉ុក្កែតទៅលើទីតាំងយោធាអាមេរិកស្ថិតនៅតំបន់ភាគខាងកើតប្រទេសស៊ីរី។ ប្រភពព័ត៌មានបានឱ្យដឹងថា ទីតាំងយោធាអាមេរិកដែលរងការវាយប្រហារគឺស្ថិតនៅតំបន់ជិតអណ្តូងប្រេង al Omar ក្នុងខេត្ត Deir Ez Zor … អាន​បន្ថែម ទីតាំងយោធាអាមេរិកនៅតំបន់ភាគខាងកើតស៊ីរីរងការវាយប្រហារដោយគ្រាប់រ៉ុក្កែត

ប្រធានាធិបតី Duterte ចងឲ្យប៉ាក់គីអាវលាតត្រដាងអ្នកប្រព្រឹតពុករលួយ

ប្រធានាធិបតី Duterte បាននិយាយទៅកាន់កីឡាប្រដាលលំដាប់ពិភពលោក និងជាតំណាងរាស្ត្ររបស់ហ្វីលីពីន លោកម៉ានី ប៉ាក់គីអាវ អាចចង្អុលចំៗការិយាល័យរដ្ឋាភីបាលណាដែលពុករលួយ។ កាលពីថ្ងៃទី ២៨ខែមិថុនា ប្រធានាធិបតី … អាន​បន្ថែម ប្រធានាធិបតី Duterte ចងឲ្យប៉ាក់គីអាវលាតត្រដាងអ្នកប្រព្រឹតពុករលួយ

រុស្ស៊ី៖​ ខណៈ​ខ្លួន​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​វគ្គ ១/៤ នៃ​ព្រឹត្តិការណ៍​យូរ៉ូ ២០២០​ កំពុង​ព្រួយបារម្ភ​អំពី​ការឆ្លង​រាលដាល​កូវី​ដ​-១៩​ បំ​ប្លែង​ខ្លួន​​(វីរុស​ដែល​តា)

អន្តរជាតិ​៖ បន្ទាប់ពី​ទីក្រុង​សេន​ភី​ត​ធឺ​ស្បឺ​ក​របស់​រុស្ស៊ី​ ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៨​មិថុនា​ ឆ្នាំ​២០២១​ បានបង្ហាញ​ចំនួន​អ្នក​ស្លាប់​ដោយសារជំងឺឆ្លងកូវី​ដ-​១៩​ ឡើង​ខ្ពស់​បំផុត​ដែល​មិន​ធ្លាប់​មានកន្លងមក ខណៈ​ដែល​ប្រទេស​មួយ​នេះ​ ត្រៀម​ខ្លួន​ធ្វើ​ម្ចាស់ផ្ទះ​វគ្គ ១/៤ នៃ​ព្រឹត្តិការណ៍​យូរ៉ូ … អាន​បន្ថែម រុស្ស៊ី៖​ ខណៈ​ខ្លួន​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​វគ្គ ១/៤ នៃ​ព្រឹត្តិការណ៍​យូរ៉ូ ២០២០​ កំពុង​ព្រួយបារម្ភ​អំពី​ការឆ្លង​រាលដាល​កូវី​ដ​-១៩​ បំ​ប្លែង​ខ្លួន​​(វីរុស​ដែល​តា)

លោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានផ្ញើសារលិខិតអបអរសាទរដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ, លោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានផ្ញើសារលិខិតអបអរសាទរដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី … អាន​បន្ថែម លោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានផ្ញើសារលិខិតអបអរសាទរដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

ស្ថានភាពកូវីដ-១៩នៅថៃ តារាសម្តែងស្រីដ៏ស្រស់ស្អាតម្នាក់ឆ្លងកូវីដ-១៩

ការឆ្លងកូវីដ-១៩នៅក្នុងប្រទេសថៃ បានកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ បង្ខំឲ្យរដ្ឋាភិបាលថៃត្រូវបិទខ្ទប់តាមតំបន់មួយចំនួនក្នុងទីក្រុងបាងកក។ ថៃសម្រេចបិទការដ្ឋានសាងសង់ទាំងអស់ក្នុងក្រុងបាងកកហើយបញ្ជូនទាហានការពារ ទប់ស្កាត់កម្មករដែលចង់វិលត្រឡប់ទៅស្រុកវិញ។ នៅថ្ងៃទី២៨ខែមិថុនា មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) … អាន​បន្ថែម ស្ថានភាពកូវីដ-១៩នៅថៃ តារាសម្តែងស្រីដ៏ស្រស់ស្អាតម្នាក់ឆ្លងកូវីដ-១៩

ឥណ្ឌាបញ្ជូនកម្លាំងទាហាន៥ម៉ឺននាក់ទៅកាន់ព្រំដែនជាប់ប្រទេសចិន

ឥណ្ឌាបានបញ្ជូនកម្លាំងទាហានរហូតដល់៥ម៉ឺននាក់ទៅកាន់តំបន់ជាប់ព្រំដែនប្រទេសចិន ក្នុងពេលដែលការប្រឈមមុខតានតឹងនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរដែលមានពលរដ្ឋសរុបជិត ៣ពាន់លានមិនទាន់ថយកម្តៅនៅឡើយទេ។ សារព័ត៌មាន Bloomberg បានផ្សាយថា បើទោះបីប្រទេសទាំងពីរធ្លាប់ផ្ទុះសង្គ្រាមនឹងគ្នានៅតាមបណ្តោយជើងភ្នំហេមពាន្ត (Himalaya)កាលពីឆ្នាំ១៩៦២ក្តីក៏ប៉ុន្តែយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលទីក្រុងញូវដេលី គឺសំដៅទៅលើប្រទេសប៉ាគីស្ថាន ក្រោយទទួលបានឯករាជ្យពីប្រទេសអង់គ្លេសហើយគ្រប់គ្រងតំបន់ដែលមានវិវាទ … អាន​បន្ថែម ឥណ្ឌាបញ្ជូនកម្លាំងទាហាន៥ម៉ឺននាក់ទៅកាន់ព្រំដែនជាប់ប្រទេសចិន

នាយករដ្ឋមន្ត្រីស៊ុយអែតលាលែងចេញពីតំណែង

ក្រោយការបរាជ័យក្នុងការបោះឆ្នោតផ្តល់ទំនុកចិត្ត នាយករដ្ឋមន្ត្រីស៊ុយអែត លោក Stefan Lofven នៅថ្ងៃទី២៨ខែមិថុនាបានប្រកាសលាលែងចេញពីតំណែង។ ចំណែកនាយករដ្ឋមន្ត្រីថ្មីនឹងត្រូវសភាបោះឆ្នោតជ្រើសរើស។ លោក Stefan Lofven … អាន​បន្ថែម នាយករដ្ឋមន្ត្រីស៊ុយអែតលាលែងចេញពីតំណែង