តម្លៃ​ប្រេង​ឡើងថ្លៃ៖ ខណៈដែល​ស្តុក​ប្រេង​​ឆៅ​ និង​សាំង​របស់អាម៉េរិក​ ធ្លាក់ចុះ​

សេដ្ឋកិច្ច​​​៖ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០២១​នេះ​ តម្លៃ​ថ្លៃ​ប្រេង​ឆៅ​បាន​ឡើង​ ​ខណៈ​ដែល​ស្តុក​ប្រេង​ឆៅ​ និង​សាំង​របស់​អាម៉េរិក​ ​ធ្លាក់​ចុះ​ដែល​នាំឱ្យ​មាន​សុទិដ្ឋិនិយម​អំពី​ការ​រើប​រើ​ឡើងវិញ​លឿន​នៃ​​តំរូវការ​ប្រេង និង​ការ​មន្ទិល​អំពី​អនាគត​នៃ​កិច្ចព្រមព្រៀង​នុយគ្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ​២០១៥ ដែល​អាច​បញ្ចប់​ទណ្ឌកម្ម​អាម៉េរិក​លើ​ការនាំចេញ​ប្រេង​ឆៅ​របស់​អ៊ីរ៉ង់​។​ … អាន​បន្ថែម តម្លៃ​ប្រេង​ឡើងថ្លៃ៖ ខណៈដែល​ស្តុក​ប្រេង​​ឆៅ​ និង​សាំង​របស់អាម៉េរិក​ ធ្លាក់ចុះ​

បិសាចក្រហម Manchester United បង្កើនការផ្តល់ជូនខ្សែប្រយុទ្ធស្លាប Jadon Sancho ពី Borussia Dortmund ដល់ទៅ៧២.៦លានផោន

ក្រុមបិសាចក្រហម Manchester United បានបង្កើនការផ្តល់ជូនសម្រាប់កីឡាករ Jadon Sancho របស់ក្រុម Borussia Dortmund ដល់៨៥លានអឺរ៉ូ (៧២.៦លានផោន)។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport និងគេហទំព័ររបស់ក្លិប Man United។ ក្រុមបិសាចក្រហមបានដេញថ្លៃម្តងរួចមកហើយសម្រាប់ខ្សែបម្រើស្លាបជម្រើសជាតិអង់គ្លេសអាយុ ២១ឆ្នាំខាងលើ ហើយការបដិសេធចុងក្រោយរបស់ពួកគេនៅតែ១០លានអឺរ៉ូទាបជាងតម្លៃរបស់ក្លិបអាល្លឺម៉ង់។ ទោះជាយ៉ាងណាក៏ដោយខណៈដែលការដេញថ្លៃចុងក្រោយទំនងជាមិនត្រូវបានទទួលយកឥឡូវនេះវាត្រូវបានគេមើលឃើញថា ស្ទើរតែប្រាកដថាការផ្ទេរចុងក្រោយនឹងត្រូវបានបញ្ចប់។ Sancho បច្ចុប្បន្នជាផ្នែកមួយនៃក្រុមជម្រើសជាតិអង់គ្លេសនៅ យូរ៉ូ ២០២០ … អាន​បន្ថែម បិសាចក្រហម Manchester United បង្កើនការផ្តល់ជូនខ្សែប្រយុទ្ធស្លាប Jadon Sancho ពី Borussia Dortmund ដល់ទៅ៧២.៦លានផោន

Cristiano Ronaldo តាមស្មើកំណត់ត្រាគ្រាប់បាល់របស់វីរបុរសអ៊ីរ៉ង់ Ali Daei

កីឡាករ Cristiano Ronaldo បានឈានដល់ចំណុចកំពូលដ៏ល្បីល្បាញមួយទៀត ខណៈដែលបាល់ប៉េណាល់ទី២របស់ខ្លួនក្នុងលទ្ធផលស្មើ ២-២ របស់ព័រទុយហ្គាល់ជាមួយបារាំងបានធ្វើឲ្យរូបគាត់រកបានគ្រាប់បាល់ក្នុងព្រឹត្តិការណ៍អន្តរជាតិចំនួន១០៩ដែលជាកំណត់ត្រាពិភពលោករួមគ្នាសម្រាប់បាល់ទាត់បុរស។ ខ្សែប្រយុទ្ធ Ali Daei ដែលរកបាន១០៩គ្រាប់ឱ្យអុីរ៉ង់ចន្លោះឆ្នាំ១៩៩៣ដល់ឆ្នាំ២០០៦ ហើយរ៉ូណាល់ដូជាកីឡាករបុរសទី២ដែលអាចរកគ្រាប់បាល់បាន១០៩គ្រាប់ឬលើសពីនេះក្នុងការបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិក្នុងព្រឹត្តិការណ៍អន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៤មិថុនានេះ។ នេះគឺជាប្រវត្តិសាស្ត្រចុងក្រោយបង្អស់ដែលជំរុញឱ្យមានអំណះអំណាងសម្រាប់កីឡាករវ័យ៣៦ឆ្នាំដែលត្រូវបានគេចាត់ទុកថា ជាមនុស្សអស្ចារ្យគ្រប់ពេល។ គាត់គឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅក្នុងការប្រកួតកំពូលរបស់ក្លិបគឺពានរង្វាន់ European Cup ឬ … អាន​បន្ថែម Cristiano Ronaldo តាមស្មើកំណត់ត្រាគ្រាប់បាល់របស់វីរបុរសអ៊ីរ៉ង់ Ali Daei

ពូលF ដែលជាពូលមរណៈ រកឃើញ៣ក្រុមឡើងវគ្គ១៦ក្រុមព្រឹត្តិការណ៍យូរ៉ូ២០២០

ការប្រកួតវគ្គជម្រុះតាមពូលក្នុងពូលF ដែលគេស្គាល់ថា ជាពូលចុងក្រោយ និងជាពូលមរណៈបានរកឃើញក្រុមដែលត្រូវឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍យូរ៉ូ២០២០ហើយ។ ការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ មិថុនានេះក្រុមទាំង៤ក្នុងពូលនេះគឺលទ្ធផលស្មើគ្នាទាំងអស់។ BBC Sport បានបង្ហាញពីលទ្ធផលនៃជំនួបប្រកួតទាំង៤ក្រុមនេះថា ក្រុមជម្រើសជាតិបារាំងបានត្រឹមស្មើក្រុមជម្រើសជាតិព័រទុយហ្គាល់ដែលជាអតីតម្ចាស់ជើងឯក … អាន​បន្ថែម ពូលF ដែលជាពូលមរណៈ រកឃើញ៣ក្រុមឡើងវគ្គ១៦ក្រុមព្រឹត្តិការណ៍យូរ៉ូ២០២០

ស៊ុយអែត និងអេស្ប៉ាញឈ្នះដូចគ្នា ឡើងទៅវគ្គ១៦ក្រុមព្រឹត្តិការណ៍យូរ៉ូ២០២០

ក្រុមជម្រើសជាតិស៊ុយអែតធ្វើបានល្អដោយបានយកឈ្នះក្រុមខ្លាំងប៉ូឡូញក្នុងលទ្ធផល៣ទល់២ ក្នុងជំនួបវគ្គជម្រុះយូរ៉ូតាមពូលE កាលពីរាត្រីថ្ងៃទី២៣ មិថុនាម្សិលមិញ។ ចំណែកក្រុមជម្រើសជាតិអេស្ប៉ាញបានបំបាក់ក្រុមស្លូវ៉ាគីរហូតដល់៥ទល់០ ដែលនេះជាជ័យជម្នះលើកដំបូងរបស់អេស្ប៉ាញក្នុងវគ្គជម្រុះតាមពូល ដោយ២ប្រកួតកន្លងមកគឺស្មើទាំង២។ យោងតាមការចេញផ្សាយរបស់ BBC Sport … អាន​បន្ថែម ស៊ុយអែត និងអេស្ប៉ាញឈ្នះដូចគ្នា ឡើងទៅវគ្គ១៦ក្រុមព្រឹត្តិការណ៍យូរ៉ូ២០២០

មេទ័ពរុស្ស៊ី៖ លោកខាងលិចបានចាប់ផ្តើមសង្គ្រាមលោកលើកទី ៣ប្រឆាំងរុស្ស៊ី

តាមការលើកឡើងរបស់មេទ័ពរុស្ស៊ី Sergei Lipovoy បានបញ្ជាក់ថាស្ថានភាពនាពេលបច្ចុប្បន្នមិនខុសអ្វីពីសង្គ្រាមត្រជាក់នោះឡើយ។ លោកបញ្ជាក់ទៀតថា សង្គ្រាមលោកលើកទីបីបានចាប់ផ្តើមឡើងហើយ។ ប៉ុន្តែទម្រង់របស់វាខុសពីមុន គឺសង្គ្រាមតាមបែបច្ចេកវិទ្យាព័ត៌មានទំនើប ។ លោក … អាន​បន្ថែម មេទ័ពរុស្ស៊ី៖ លោកខាងលិចបានចាប់ផ្តើមសង្គ្រាមលោកលើកទី ៣ប្រឆាំងរុស្ស៊ី

អាមេរិកខិតខំបញ្ចុះបញ្ចូលពលរដ្ឋវ័យក្មេងទៅចាក់វ៉ាក់សាំង

ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅអាមេរិក ដូចជាទន្រ្ទាំជើងនៅមួយកន្លែង ដោយសារតែពលរដ្ឋមានវ័យក្មេងមិនព្រមទៅចាក់វ៉ាក់សាំង។ កន្លងមកអាមេរិកបានកំណត់គោលដៅចាក់វ៉ាក់សំាងជូនពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើងទៅឲ្យបាន៧០% នៅមុនថ្ងៃឯករាជ្យ ៤កក្កដា។ សារព័ត៌មានរ៉យទ័របានផ្សាយថា គោលដៅរបស់ប្រធានាធិបតីអាមេរិក ចូ … អាន​បន្ថែម អាមេរិកខិតខំបញ្ចុះបញ្ចូលពលរដ្ឋវ័យក្មេងទៅចាក់វ៉ាក់សាំង

អាមេរិកប្រតិកម្ម ក្រោយរុស្ស៊ី ចិនគំរាមបោះបង់ប្រាក់ដុល្លារ

លោក Jerome Powell ប្រធានមូលនិធិបម្រុងសហរដ្ឋអាមេរិក FED បានប្រកាសថា អាមេរិក មិនខ្លាចចិននិងរុស្ស៊ីបោះបង់ ប្រាក់ដុល្លារអាមេរិក នោះឡើយ។ … អាន​បន្ថែម អាមេរិកប្រតិកម្ម ក្រោយរុស្ស៊ី ចិនគំរាមបោះបង់ប្រាក់ដុល្លារ

ប្រទេសក្រីក្របង្ហាញការខឹងសម្បាយ៉ាងខ្លាំងដល់ប្រទេសអ្នកមានដែលរក្សាវ៉ាក់សំាងមិនចែកចាយដល់ប្រទេសក្រីក្រ

វ៉ាក់សាំងរាប់សិបលានដូសបានរក្សាទុកចោលនៅក្នុងប្រទេសអ្នកមានរហូតដល់ជិតផុតកំណត់ ប្រើប្រាស់ដោយមិនព្រមចែកចាយដល់ប្រទេសផ្សេងទៀតដែលត្រូវការវ៉ាក់សាំងជាចាំបាច់នោះទេ។ ក្នុងពេលវ៉ាក់សាំងរបស់ខ្លួនជិតផុតកំណត់ទើបប្រកាសចែកចាយដល់ប្រទេសផ្សេង ក្នុងនោះជាក់ស្តែងមានសហរដ្ឋអាមេរិកនិងអុីស្រាអែលជាដើម។ នៅពេលនេះដែរ រដ្ឋមន្ត្រីការបរទេសបង់ក្លាដែស លោក អាប់ឌុល ម៉ូមិន (Abdul … អាន​បន្ថែម ប្រទេសក្រីក្របង្ហាញការខឹងសម្បាយ៉ាងខ្លាំងដល់ប្រទេសអ្នកមានដែលរក្សាវ៉ាក់សំាងមិនចែកចាយដល់ប្រទេសក្រីក្រ

ប្រធានាធិបតីអុីរ៉ង់ ផ្តល់អាទិភាពក្នុងយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ -១៩

អុីរ៉ង់នឹងប្រើប្រាស់វ៉ាក់សាំងផលិតនៅក្នុងស្រុកចាក់ជូនពលរដ្ឋ ដើម្បី ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ហើយបើកទ្វារដំណើរការសេដ្ឋកិច្ចឡើងវិញ។ នៅថ្ងៃទី២២ ខែមិថុនា ប្រធានាធិបតីថ្មីអុីរ៉ង់ លោក Ebrahim Raisi … អាន​បន្ថែម ប្រធានាធិបតីអុីរ៉ង់ ផ្តល់អាទិភាពក្នុងយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ -១៩

Manchester City ដេញថ្លៃ១០០លានផោនសម្រាប់ខ្សែប្រយុទ្ធ Harry Kane

ក្លិបមេឃខៀវ Manchester City បានប្រាប់ទៅក្លិបមាន់ខ្នាយមាស Tottenham Hotspur ថា ពួកគេនឹងផ្តល់ប្រាក់ចំនួន១០០លានផោនសម្រាប់ប្រធានក្រុមជម្រើសជាតិអង់គ្លេស Harry Kane។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Time របស់អង់គ្លេសកាលពីថ្ងៃម្សិលមិញ។ ម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League មេឃខៀវ Man City បានទាក់ទងក្លិប Tottenham ជាច្រើនសប្តាហ៍មុនដើម្បីបង្ហាញពីចំណាប់អារម្មណ៍របស់ពួកគេចំពោះកីឡាករវ័យ២៧ឆ្នាំ Harry Kane ហើយនឹងត្រៀមបញ្ចូលកីឡាកររបស់ Man City មួយចំនួននៅក្នុងកិច្ចព្រមព្រៀងផ្ទេរផងដែរ។ … អាន​បន្ថែម Manchester City ដេញថ្លៃ១០០លានផោនសម្រាប់ខ្សែប្រយុទ្ធ Harry Kane

កីឡដ្ឋាន Wembley ត្រូវបានអនុញ្ញាតឱ្យមានអ្នកគាំទ្រ៦០,០០០នាក់សម្រាប់ការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រយូរ៉ូ២០២០

រដ្ឋាភិបាលចក្រភពអង់គ្លេសនិយាយថា សមត្ថភាពហ្វូងមនុស្សនៅឯកីឡដ្ឋាន Wembley នឹងត្រូវបង្កើនដល់ជាង៦០.០០០នាក់សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍យូរ៉ូ២០២០ ។មានន័យថា ពហុកីឡដ្ឋាននឹងមានសមត្ថភាព៧៥ភាគរយសម្រាប់ការប្រកួតខាងលើ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៣ មិថុនានេះ។ ការកើនឡើងចំនួនអ្នកចូលទស្សនាផ្ទាល់នេះក៏នឹងឃើញមានហ្វូងមនុស្សច្រើនបំផុតបានប្រមូលផ្តុំគ្នាសម្រាប់ព្រឹត្តិការណ៍កីឡានៅចក្រភពអង់គ្លេសក្នុងរយៈពេលជាង១៥ខែចាប់តាំងពីការផ្ទុះកូវីដ-១៩។ លោក Aleksander Ceferin ប្រធាន Uefa បានមានប្រសាសន៍ថា “វាពិតជាដំណឹងដ៏អស្ចារ្យដែលអ្នកគាំទ្រជាច្រើននឹងអាចទស្សនាការប្រកួត៣លើកចុងក្រោយនៃ យូរ៉ូ នៅ Wembley” ។ រដ្ឋាភិបាលចក្រភពអង់គ្លេសបានពន្យារពេលការដកការរឹតត្បិតទាំងអស់រហូតដល់ថ្ងៃទី១៩ ខែកក្កដាប៉ុន្តែការប្រកួតនៅឯកីឡដ្ឋាន Wembley រួមជាមួយនឹងព្រឹត្តិការណ៍កីឡាមួយចំនួនទៀតកំពុងត្រូវបានអនុញ្ញាតឲ្យមានចំនួនអ្នកចូលរួមយ៉ាងច្រើនក្រោមកម្មវិធីស្រាវជ្រាវព្រឹត្តិការណ៍របស់ខ្លួន។ សមត្ថភាពរបស់កីឡដ្ឋាន Wembley ត្រូវបានកាត់បន្ថយមកត្រឹម២២.៥០០នាក់សម្រាប់ការប្រកួតជាក្រុមនៅ Euro ២០២០ … អាន​បន្ថែម កីឡដ្ឋាន Wembley ត្រូវបានអនុញ្ញាតឱ្យមានអ្នកគាំទ្រ៦០,០០០នាក់សម្រាប់ការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រយូរ៉ូ២០២០