Barcelona ដាក់បញ្ជូលខ្សែប្រយុទ្ធ Lorenzo Insigne ទៅក្នុងរ៉ាដាដែលត្រូវនាំយកនៅរដូវកាលក្រោយ

ក្រុម Barcelona អាចនឹងផ្ទេរសម្រាប់ខ្សែប្រយុទ្ធម្នាក់ទៀតបន្ទាប់ពីចុះហត្ថលេខាខ្សែប្រយុទ្ធ២រូបគឺ Sergio Aguero និង Memphis Depayលើការផ្ទេរដោយឥតគិតថ្លៃ ខណៈដែលពួកគេត្រូវបានគេរាយការណ៍ថាបានដាក់ការចាប់អារម្មណ៍ Lorenzo Insigne នៅលើរ៉ាដារបស់ពួកគេ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA បានឲ្យដឹងថា កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់កីឡាករអន្តរជាតិអ៊ីតាលី Lorenzo Insigne ជាមួយក្រុម Napoli បន្តរហូតដល់ឆ្នាំ២០២២ ហើយកីឡាករវ័យ៣០ឆ្នាំរូបនេះនៅមិនទាន់បន្តកុងត្រាថ្មីជាមួយក្លិបរបស់គាត់នៅឡើយទេ។ Barcelona អាចចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយ Insigne នៅរដូវក្តៅនេះ ព្រោះថា Napoli នឹងសុខចិត្តចៀសវាងការបាត់បង់រូបគេនៅរដូវក្តៅក្រោយដោយមិនគិតថ្លៃប្រសិនបើគាត់មិនបន្តកុងត្រា។ Insigne បានទាក់ទាញចំណាប់អារម្មណ៍ពីក្លិបនៅអឺរ៉ុបជាច្រើនទៀតប៉ុន្តែគាត់នឹងរង់ចាំរហូតដល់ចុងបញ្ចប់នៃព្រឹត្តិការណ៍ជើងឯកអឺរ៉ុប(យូរ៉ូ)ឆ្នាំ២០២០ ដើម្បីស្តាប់ការផ្តល់ជូនពីក្លិប ខណៈដែលការទាមទារប្រាក់ខែរបស់គាត់អាចកើនឡើងប្រសិនបើគាត់លេចធ្លោនៅក្នុងការប្រកួត។ គួរបញ្ជាក់ថា ខ្សែប្រយុទ្ធ Lorenzo Insigne របស់ក្លិប Napoli រកបាន១០៩គ្រាប់ក្នុង៣៩៧ប្រកួតផ្លូវការ រួមទាំងរកគ្រាប់បាល់បញ្ជូលទីនៅ Camp … អាន​បន្ថែម Barcelona ដាក់បញ្ជូលខ្សែប្រយុទ្ធ Lorenzo Insigne ទៅក្នុងរ៉ាដាដែលត្រូវនាំយកនៅរដូវកាលក្រោយ

អង់គ្លេស និងក្រូអាតដឹកដៃគ្នាឡើងវគ្គ១៦ក្រុមចុងក្រោយ

ក្រុមជម្រើសជាតិអង់គ្លេសបានបន្តជ័យជម្នះទៅលើក្រុមជម្រើសជាតិឆេកក្នុងលទ្ធផល១ទល់០កាលពីយប់មិញ ធ្វើឲ្យក្រុមខ្លាំងមួយនេះមានឱកាសឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍យូរ៉ូ២០២០។ ចំណែកក្រុមក្រូអាតក៏បានឡើងទៅវគ្គ១៦ក្រុមដែរ ដោយបានយកឈ្នះយ៉ាងធំធេងទៅលើក្រុមស្កុតឡេន៣ទល់១។ យោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៣ មិថុនានេះបានឲ្យដឹងថា ១គ្រាប់របស់ក្រុមជម្រើសជាតិអង់គ្លេសរកបានដោយខ្សែប្រយុទ្ធរបស់ … អាន​បន្ថែម អង់គ្លេស និងក្រូអាតដឹកដៃគ្នាឡើងវគ្គ១៦ក្រុមចុងក្រោយ

អូឡាំពិកតូក្យូ៖ ជប៉ុនហាមលក់ភេសជ្ជៈមានអាល់កុលនៅតាមទីតាំងប្រកួតកីឡា

នៅថ្ងៃទី២៣ ខែមិថុនា គណៈកម្មការរៀបចំការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ បានប្រកាសហាមប្រាមលក់ភេសជ្ជៈ មានជាតិអាល់កុលនៅជិតទីតាំងប្រកួតកីឡាអូឡាំពិក ។ ទន្ទឹមនឹងនោះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ គណៈកម្មការរៀបចំការប្រកួតបានហាមប្រាមនាំយកភេសជ្ជៈមានជាតិអាល់កុលចូលទស្សនាការប្រកួត ។ … អាន​បន្ថែម អូឡាំពិកតូក្យូ៖ ជប៉ុនហាមលក់ភេសជ្ជៈមានអាល់កុលនៅតាមទីតាំងប្រកួតកីឡា

ក្រសួងពាណិជ្ជកម្ម៖​ ណែនាំដល់ម្ចាស់សហគ្រាស​ចំនួន​ ២ប្រភេទ​ អាចទៅចូលរួមពិព័រណ៍ទំនិញ នៅប្រទេសសិង្ហបុរី

ភ្នំពេញ​៖​ ក្រសួងពាណិជ្ជកម្ម បានណែនាំដល់ម្ចាស់សហគ្រាសផលិត និងកែច្នៃគ្រាប់កាហ្វេ​ និងផលិតផលផ្ទះបាយ អាចទៅចូលរួមពិព័រណ៍ ទំនិញ នៅប្រទេសសិង្ហបុរី ដើម្បីជំរុញការនាំចេញ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច … អាន​បន្ថែម ក្រសួងពាណិជ្ជកម្ម៖​ ណែនាំដល់ម្ចាស់សហគ្រាស​ចំនួន​ ២ប្រភេទ​ អាចទៅចូលរួមពិព័រណ៍ទំនិញ នៅប្រទេសសិង្ហបុរី

ប៉ូលីស​ថៃ​ ចាប់​ខ្លួន​ម្ចាស់ក្រុមហ៊ុននាំចេញផ្លែទុរេននៅប្រទេសថៃ ខណៈ​យកទុរេនវៀតណាម​ បន្លំជាទុរេនថៃរួចនាំចេញទៅប្រទេសចិន

អន្តរជាតិ​៖​ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន thestar បានចុះផ្សាយថា​ ម្ចាស់ក្រុមហ៊ុនទិញផ្លែឈើមួយនៅខេត្ត Chanthaburi ប្រទេសថៃ​ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទទី២១ ខែមិថុនា កន្លងទៅថ្មីៗនេះ … អាន​បន្ថែម ប៉ូលីស​ថៃ​ ចាប់​ខ្លួន​ម្ចាស់ក្រុមហ៊ុននាំចេញផ្លែទុរេននៅប្រទេសថៃ ខណៈ​យកទុរេនវៀតណាម​ បន្លំជាទុរេនថៃរួចនាំចេញទៅប្រទេសចិន

អាមេរិក នឹងវិលត្រឡប់ ចូលកិច្ចព្រមព្រៀងបរមាណូជាមួយអុីរ៉ង់កាលពីឆ្នាំ២០១៥វិញ

អាមេរិកមានគម្រោងវិលត្រឡប់ចូលកិច្ចព្រមព្រៀងបរមាណូជាមួយអុីរ៉ង់កាលពីឆ្នាំ២០១៥ ដែលអតីតប្រធានាធិបតី ដូណាល់ ត្រាំបាន ដកចេញ។ ការវិលត្រឡប់ចូលវិញ គឺក្នុងគោលដៅដាក់គំនាបអុីរ៉ង់ឲ្យអនុវត្ត(JCPOA)។ ភាគីដែលចូលរួមនៅក្នុងកិច្ចព្រមព្រៀងបរមាណូអុីរ៉ង់ឆ្នាំ២០១៥ ដោយបានព្រមព្រៀងគ្នាធ្វើសកម្មភាពរួមជាទ្រង់ទ្រាយ(JCPOA)ឆ្នាំ២០១៥។ កិច្ចព្រមព្រៀងនោះបានចុះហត្ថលេខារវាងរវាងប្រទេស … អាន​បន្ថែម អាមេរិក នឹងវិលត្រឡប់ ចូលកិច្ចព្រមព្រៀងបរមាណូជាមួយអុីរ៉ង់កាលពីឆ្នាំ២០១៥វិញ

វាយប្រហារគ្នាយ៉ាងខ្លាំងរវាងកម្លាំងទាហានមីយ៉ាន់ម៉ា និងក្រុមឧទ្ទាម

យ៉ាងហោចណាស់ក៏មានមនុស្ស៨នាក់ស្លាប់ក្នុងការវាយប្រហារគ្នារវាងកម្លាំងទាហានរដ្ឋាភិបាល និងកម្លាំងទាហានប្រជាជននៅតំបន់ Mandalay ប្រទេសមីយ៉ាន់ម៉ា។ តាមប្រភពព័ត៌មានពីគណៈកម្មការយោធាដឹកនាំមីយ៉ាន់ម៉ា បានឱ្យដឹងថា ការប៉ះទង្គិចគ្នាដោយអាវុធនេះកើតឡើងនៅព្រឹកថ្ងៃទី ២២ខែមិថុនា ក្នុងស្រុក Chanmayathazi … អាន​បន្ថែម វាយប្រហារគ្នាយ៉ាងខ្លាំងរវាងកម្លាំងទាហានមីយ៉ាន់ម៉ា និងក្រុមឧទ្ទាម

ធនាគារគុយបាឈប់ទទួលយកប្រាក់បញ្ញើជាដុល្លារអាមេរិក

នៅថ្ងៃទី២១ខែមិថុនា ធនាគារជាតិគុយបា បានចាប់ផ្តើមអនុវត្តច្បាប់ថ្មីរបស់ធនាគារ ដែលបានប្រកាសកាលពី១០ថ្ងៃមុន គឺ ឈប់ទទួលប្រាក់បញ្ញើជា ប្រាក់ដុល្លាររបស់អាមេរិក ។ នេះជាវិធានការដើម្បីទប់ទល់ជាមួយការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពាណិជ្ជកម្ម … អាន​បន្ថែម ធនាគារគុយបាឈប់ទទួលយកប្រាក់បញ្ញើជាដុល្លារអាមេរិក

នៅក្នុង​ឆ្នាំ២០២១នេះ៖​ វិស័យ​ឧស្សាហកម្ម​ ​ត្រូវបាន​ព្យាករ​ថា​ នឹងមាន​កំណើន​ក្នុង​អត្រា ៥,៩%​

ភ្នំពេញ​៖ បើ​យោងតាម​សារាចរ​ណែនាំ​ស្តីពី​ការរៀបចំ​សេចក្តីព្រាងច្បាប់​ស្តី​ព​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០២២ ដែល​ចេញផ្សាយ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​ ​នាពេល​ថ្មីៗ​នេះ​ បានបញ្ជាក់ថា៖​ វិស័យ​ឧស្សាហកម្ម​ ​ត្រូវបាន​ព្យាករ​ថា​ នឹងមាន​កំណើន​ក្នុង​អត្រា​៥,៩% … អាន​បន្ថែម នៅក្នុង​ឆ្នាំ២០២១នេះ៖​ វិស័យ​ឧស្សាហកម្ម​ ​ត្រូវបាន​ព្យាករ​ថា​ នឹងមាន​កំណើន​ក្នុង​អត្រា ៥,៩%​

មន្ទីរឃុំឃាំងអូស្ត្រាលី ត្រូវជម្លៀសអ្នកទោសទៅកាន់ទីតាំងផ្សេងដោយសា រតែរងការវាយប្រហារពីសត្វកណ្តុរ

តាមសារព័ត៌មាន Guardian បានផ្សាយថា បុគ្គលិក គ្រប់គ្រងមន្ទីរឃុំឃាំង Wellington រដ្ឋ New South Wales … អាន​បន្ថែម មន្ទីរឃុំឃាំងអូស្ត្រាលី ត្រូវជម្លៀសអ្នកទោសទៅកាន់ទីតាំងផ្សេងដោយសា រតែរងការវាយប្រហារពីសត្វកណ្តុរ

តារាបាល់ទាត់ជប៉ុន Kumi Yokoyama ចេញមកធ្វើជាកីឡាការិនីប្តូរភេទ

តារាបាល់ទាត់នារីជប៉ុន Kumi Yokoyama បានក្លាយជានារីប្តូរភេទដែលជាអត្តពលិកម្នាក់ក្នុងចំណោមអត្តពលិកមួយចំនួនដែលបានធ្វើដូច្នេះនៅក្នុងប្រទេសមួយដែលសិទ្ធិរបស់ក្រុម LGBTQ ស្ថិតនៅពីក្រោយប្រទេសអភិវឌ្ឍន៍ដទៃទៀត។ យោងតាមការចេញផ្សាយរបស់ AFP បានឲ្យដឹងថា Kumi … អាន​បន្ថែម តារាបាល់ទាត់ជប៉ុន Kumi Yokoyama ចេញមកធ្វើជាកីឡាការិនីប្តូរភេទ

ខ្សែបម្រើសញ្ជាតិស្កុតឡេន Billy Gilmour ធ្វើតេស្តវិជ្ជមាន Covid-19

កីឡាករ Billy Gilmour បានធ្វើតេស្តវិជ្ជមានជំងឺ Covid-19 ហើយនឹងខកខានការប្រកួតដ៏សំខាន់របស់ស្កុតឡេនជាមួយនឹងក្រូអាតនៅថ្ងៃអង្គារនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីរាត្រីថ្ងៃទី២១ … អាន​បន្ថែម ខ្សែបម្រើសញ្ជាតិស្កុតឡេន Billy Gilmour ធ្វើតេស្តវិជ្ជមាន Covid-19