Zinedine Zidane ចាកចេញពី Real Madrid ព្រោះក្លិបលែងមានជំនឿលើគាត់ទៀតហើយ
លោក Zinedine Zidane មានប្រសាសន៍ថា គាត់បានលាឈប់ពីតំណែងជាអ្នកចាត់ការទូទៅរបស់ក្រុម Real Madrid ដោយសារតែគាត់មានអារម្មណ៍ថា ក្លិបលែងមានជំនឿលើគាត់ ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport ។ គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានចាកចេញពីក្លិប La Liga ជាលើកទី២ ក្នុងអាជីពជាគ្រូបង្វឹករបស់ខ្លួនកាលពីថ្ងៃទី២៧ ខែឧសភាបន្ទាប់ពីពួកគេបានបរាជ័យក្នុងការឈ្នះពានរង្វាន់មួយអំឡុងរដូវកាល ២០២០-២០២១។ Zidane ធ្លាប់គ្រប់គ្រង Real Madrid ពីឆ្នាំ២០១៦-២០១៨ មុនពេលត្រឡប់មកវិញ ១០ខែក្រោយមកក្នុងខែមីនា ឆ្នាំ២០១៩ ។ … អានបន្ថែម Zinedine Zidane ចាកចេញពី Real Madrid ព្រោះក្លិបលែងមានជំនឿលើគាត់ទៀតហើយ
