ទីក្រុង Innsbruck និង Turin ចូលរួមជាមួយទីក្រុង Madrid ក្នុងនាមជាសហម្ចាស់ផ្ទះការប្រកួតព្រឹត្តិការណ៍ Davis Cup Finals
ទីក្រុង Turin និង Innsbruck នឹងចូលរួមជាមួយទីក្រុង Madrid ក្នុងនាមជាសហម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ Davis Cup Finals ឆ្នាំនេះចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា។ ការប្រកួតផ្តាច់ព្រ័ត្រកាលពីឆ្នាំមុនត្រូវបានពន្យារពេលដោយសារតែការឆ្លងរាលដាលនៃវីរុសកូវីដ–១៩ហើយប្រទេសចំនួន១៨នឹងចូលរួមប្រកួតនៅឆ្នាំនេះ។ សហព័ន្ធកីឡាវាយតឺន្នីសអន្តរជាតិអះអាងថា ការប្រកួតផ្តាច់ ព្រ័ត្រនឹងត្រូវធ្វើឡើងក្នុងរយៈពេល១១ថ្ងៃជាជាង៧ថ្ងៃ ព្រោះអាចមានការយឺតយ៉ាវក្នុងការពិនិត្យសុខភាព។ ចក្រភពអង់គ្លេសនឹងលេងការប្រកួតក្នុងពូល C របស់ពួកគេជាមួយបារាំងនិងសាធារណរដ្ឋឆេកនៅ Innsbruck ក្នុងប្រទេសអូទ្រីស។ ទីក្រុងនីមួយៗនឹងធ្វើជាម្ចាស់ផ្ទះនៃក្រុមចំនួន២ក្នុងចំណោម៦ក្រុមគឺរដ្ឋធានីអេស្ប៉ាញ (Madrid) នឹងធ្វើជាម្ចាស់ផ្ទះពូល A ដែលមានអេស្ប៉ាញ, រុស្ស៊ី និងអេក្វាឌ័រ និងពូល B ដែលមានក្រុមកាណាដា, កាហ្សាក់ស្ថាន និងស៊ុយអែត។ ក៏ដូចជាពូល C ដែរ ទីក្រុង Innsbruck នឹងធ្វើការប្រកួតពូល F ដែលមានប្រទេសម្ចាស់ផ្ទះអូទ្រីសក៏ដូចជាប្រទេសស៊ែប៊ី និងអាឡឺម៉ង់។ … អានបន្ថែម ទីក្រុង Innsbruck និង Turin ចូលរួមជាមួយទីក្រុង Madrid ក្នុងនាមជាសហម្ចាស់ផ្ទះការប្រកួតព្រឹត្តិការណ៍ Davis Cup Finals
