Cristiano Ronaldo ក្នុងដំណើរស្វែងរកកំណត់ត្រាជាប្រវត្តិសាស្ត្រមួយទៀត

ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo គឺនៅសល់តែ៧គ្រាប់ប៉ុណ្ណោះពីការផ្គូរផ្គងកំណត់ត្រាខ្សែប្រយុទ្ធសញ្ជាតិអុីរ៉ង់ Ali Ali Daei ដែលជាអ្នករកគ្រាប់បាល់បានច្រើងជាងគេឲ្យជម្រើសជាតិគឺ១០៩គ្រាប់។ ខ្សែប្រយុទ្ធរបស់ក្រុមសេះបង្កង់ Juventus បានរកគ្រាប់បាល់បាន១០២គ្រាប់សម្រាប់ក្រុមព័រទុយហ្គាល់ដែលគាត់នឹងត្រូវជួបជាមួយក្រុមអាស៊ែបៃហ្សង់, ស៊ែប៊ី និងលុចសំបួនៅថ្ងៃទី២៤, ថ្ងៃទី២៧ និងថ្ងៃទី៣០ ខែមីនា។ ដោយបានបង្ហាញខ្លួនជាលើកដំបូងជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់នៅអាយុ១៨ឆ្នាំនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០០៣ ក្នុងការប្រកួតជាមួយកាហ្សាក់ស្ថាន Ronaldo មិនមានឆន្ទៈក្នុងការខកខានឱកាសបំបែកកំណត់ត្រាផ្សេងទៀតឡើយ។ នេះជាលើកទី១ ដែលRonaldoវាយបកបំប៉ោងសំណាញ់ទីសម្រាប់ព័រទុយហ្គាល់គឺក្នុងព្រឹត្តិការណ៍ ជើងឯកយូរ៉ូឆ្នាំ២០០៤ … អាន​បន្ថែម Cristiano Ronaldo ក្នុងដំណើរស្វែងរកកំណត់ត្រាជាប្រវត្តិសាស្ត្រមួយទៀត

រឿងអាស្រូវផ្លូវភេទកីឡាវាយតឺន្នីសDjokovic និងរឿងអាស្រូវផ្លូវភេទកីឡាករដទៃទៀត

កីឡាករ Novak Djokovic គឺជាកីឡាករវាយតឺន្នីសចុងក្រោយបង្អស់ដែលត្រូវបានគេចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទបន្ទាប់ពីការកត់សម្គាល់ថ្មីៗនេះធ្វើឡើងដោយ Natalija Scekic ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MARCA នៅព្រឹកថ្ងៃទី២៣ ខែមីនានេះ ។ តារាម៉ូឌែលសញ្ជាតិស៊ែប៊ីបានបង្ហើបឱ្យដឹងថា មានអ្នកណាម្នាក់បានផ្តល់ប្រាក់ចំនួន៦០,០០០អឺរ៉ូជាថ្នូរនឹងការលួងលោម Djokovic ហើយបន្ទាប់មកថតរឿងទាំង២ជាមួយគ្នាដើម្បីព្យាយាមបំផ្លាញកេរ្តិ៍ឈ្មោះរបស់កីឡាករវាយតឺន្នីសលេខ១ពិភពលោករូបនេះ។ ប៉ុន្តែ Djokovic មិនមែនជាតារាវាយតឺន្នីសតែម្នាក់ដែលពាក់ព័ន្ធនឹងរឿងអាស្រូវបែបនេះទេ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមានកីឡាករមួយចំនួនដែលសុទ្ធសឹងជាប់ពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទ ។ ម្ចាស់ជើងឯកកម្មវិធី Grand Slam គឺនាង Flavia Pennetta បានបង្ហើបថានាងបានបែកបាក់ជាមួយមិត្តប្រុសយូរឆ្នាំជាមួយជាកីឡាករវាយតឺន្នីសចូលនិវត្តន៍ឈ្មោះ Carlos Moya បន្ទាប់ពីនាងដឹងថាខ្លួនមានទំនាក់ទំនងស្នេហាជាមួយពិធីករទូរទស្សន៍អេស្ប៉ាញ Carolina Cerezuela ។ Pennetta បានពិភាក្សាពីទំនាក់ទំនងរបស់ពួកគេនៅក្នុងជីវប្រវត្តិរបស់នាង Dritto al Cuore ។ ម្ចាស់ជើងឯកកីឡាករ Wimbledon ត្រូវបានគេដាក់ឈ្មោះហៅក្រៅថា ‘Boom Boom Becker’ បន្ទាប់ពីពាក្យចចាមអារ៉ាមជាច្រើនបាននិយាយថា គាត់បានរួមភេទជាមួយនារីម្នាក់នៅក្នុងទូដាក់ចានលើគ្រែកាលពីឆ្នាំ១៩៩៩ … អាន​បន្ថែម រឿងអាស្រូវផ្លូវភេទកីឡាវាយតឺន្នីសDjokovic និងរឿងអាស្រូវផ្លូវភេទកីឡាករដទៃទៀត

Romelu Lukaku ចូលរួមជាមួយក្រុមជម្រើសជាតិបែលហ្ស៊ិកបន្ទាប់ពីការធ្វើតេស្តអវិជ្ជមាន Covid-19

សារព័ត៌មាន BBC Sport នៅព្រឹកថ្ងៃទី២៣ មីនានេះបានផ្សាយថា ខ្សែប្រយុទ្ធ Romelu Lukaku នឹងចូលរួមជាមួយក្រុមជម្រើសជាតិបែលហ្ស៊ិកបន្ទាប់ពីធ្វើតេស្តអវិជ្ជមានសម្រាប់ Covid-19 បន្ទាប់ពីមានការផ្ទុះឡើងនៅក្លិបរបស់គាត់គឺ Inter Milan ។ ការប្រកួតនៅក្របខ័ណ្ឌ Serie A កាលពីថ្ងៃសៅរ៍ត្រូវបានពន្យារពេលបន្ទាប់ពីកីឡាករ៤នាក់រួមទាំងអ្នកចាំទី Samir Handanovic បានវិលត្រឡប់មកវិញនូវការធ្វើតេស្តវិជ្ជមាន។ មេដឹកនាំនៃក្របខ័ណ្ឌ Serie A ដំបូងឡើយបានហាមកីឡាករមិនឱ្យចាកចេញពីប្រទេសអុីតាលីដើម្បីបំពេញកាតព្វកិច្ចអន្តរជាតិ។ ក្រុមបែលហ្ស៊ិកចាប់ផ្តើមការប្រកួតជម្រុះ World Cup របស់ពួកគេទល់នឹងប្រទេសវែលនៅថ្ងៃពុធ។ បន្ទាប់មកពួកគេនឹងត្រូវប្រឈមមុខនឹងសាធារណរដ្ឋឆេកនៅទីក្រុងប្រាកនៅថ្ងៃសៅរ៍ និងប៉ះបេឡារ៉ូសក្នុងទឹកដីខ្លួនឯងនៅថ្ងៃអង្គារសប្តាហ៍ក្រោយ។​​​ ជាមួយគ្នានេះគ្រូបង្វឹក Roberto Martinez អះអាងថា នឹងគ្មាន Eden … អាន​បន្ថែម Romelu Lukaku ចូលរួមជាមួយក្រុមជម្រើសជាតិបែលហ្ស៊ិកបន្ទាប់ពីការធ្វើតេស្តអវិជ្ជមាន Covid-19

Ronnie O’Sullivan ផ្តួលចន John Higgins ១០-៨ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Tour Championship

កីឡាករស្នូកឃ័រលំដាប់ពិភពលោក Ronnie O’Sullivan បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតដណ្តើមពានរង្វាន់ Tour Championship ដោយបានផ្តួល John Higgins ក្នុងលទ្ធផល ១០-៨ នៅឯរមណីយដ្ឋាន Celtic Manor នៅ Newport ប្រទេសវែល។ សារព័ត៌មាន BBC Sport បានផ្សាយនៅព្រឹកថ្ងៃទី២៣ មីនានេះថា ម្ចាស់ជើងឯកស្នូកឃ័រពិភពលោករូបនេះបាននាំមុខ … អាន​បន្ថែម Ronnie O’Sullivan ផ្តួលចន John Higgins ១០-៨ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Tour Championship

រដ្ឋាភិបាលអង់គ្លេស៖​ បង្ហាញផែនការទំនើបកម្មវិស័យការពារជាតិ​ជាមួយការប្ដេជ្ញាចិត្តពង្រឹងការការពារផលប្រយោជន៍ខ្លួន

អន្តរជាតិ​៖​ បេីយោងតាមក្រសួងការពារជាតិអង់គ្លេស បានបង្ហាញផែនការទំនើបកម្មយោធា ជាមួយការប្ដេជ្ញាចិត្តពង្រឹងការការពារផលប្រយោជន៍អង់គ្លេសលើបញ្ហាជាច្រើន និងនៅជុំវិញពិភពលោក​ បន្ទាប់ពី​នាយករដ្ឋមន្ត្រីអង់គ្លេសបានបង្ហាញពីគោលនយោបាយការបរទេស និងសន្តិសុខនៅចំពោះមុខសភាជាន់ទាបអង់គ្លេស។ ក្រសួងការពារជាតិអង់គ្លេស​ បន្តថា​ ផែនការទំនើបកម្មយោធា … អាន​បន្ថែម រដ្ឋាភិបាលអង់គ្លេស៖​ បង្ហាញផែនការទំនើបកម្មវិស័យការពារជាតិ​ជាមួយការប្ដេជ្ញាចិត្តពង្រឹងការការពារផលប្រយោជន៍ខ្លួន

កម្លាំងទាហានមីយ៉ាន់ម៉ាសង្ឃឹមថា នឹងទទួលបានការវិនិយោគច្រើនពីខាងក្រៅ

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា សង្ឃឹមថា នឹងមានការវិនិយោគពីបណ្តាប្រទេសនៅក្នុងតំបន់អាស៊ី បើទោះបីមានការថ្កោលទោសពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារក្តី។ សារព័ត៌មាន Bloomberg បានដកស្រង់សម្តីរដ្ឋមន្ត្រីទទលបន្ទុកសេដ្ឋកិច្ច និងការវិនិយោគ មីយ៉ាន់ម៉ា លោក … អាន​បន្ថែម កម្លាំងទាហានមីយ៉ាន់ម៉ាសង្ឃឹមថា នឹងទទួលបានការវិនិយោគច្រើនពីខាងក្រៅ

រុស្ស៊ីប្រើរ៉ុក្កែត Soyuz បញ្ជូនផ្កាយរណបចំនួន៣៨គ្រឿងមកពី១៨ប្រទេសឡើងទៅកាន់ទីអវកាស

នៅក្នុងសេចក្តីប្រកាសរបស់ក្រុមហ៊ុនអវកាស Rosocsmos បានឲ្យដឹងថា រ៉ុក្កែត Soyuz2.1 បានបញ្ជូនផ្កាយរណបចំនួន៣៨ គ្រៀង មកពី៣៨ប្រទេស ក្នុងនោះមានផ្កាយរណបរបស់កូរ៉េខាងត្បូង កាណាដា … អាន​បន្ថែម រុស្ស៊ីប្រើរ៉ុក្កែត Soyuz បញ្ជូនផ្កាយរណបចំនួន៣៨គ្រឿងមកពី១៨ប្រទេសឡើងទៅកាន់ទីអវកាស

តំបន់ជាច្រើនក្នុងប្រទេសអូស្ត្រាលី លិចលង់ដោយគ្រោះទឹកជំនន់ជាប្រវត្តិសាស្ត្រ

នៅតំបន់ភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលី ប្រឈមនឹងគ្រោះទឹកជំនន់ទ្រង់ទ្រាយធំជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសនេះ។ ភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាជាច្រើនថ្ងៃ បង្កឲ្យមានការលិចលង់តំបន់ជាច្រើនជាប់ឆ្នេរសមុទ្រនៅរដ្ឋ New South Wales ។ នៅថ្ងៃទី២២ខែមីនា តំបន់ភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលីភ្លៀងនៅតែបន្តធ្លាក់ខ្លាំង … អាន​បន្ថែម តំបន់ជាច្រើនក្នុងប្រទេសអូស្ត្រាលី លិចលង់ដោយគ្រោះទឹកជំនន់ជាប្រវត្តិសាស្ត្រ

បាតុកម្មក្លាយជាហិង្សានៅអង់គ្លេស បណ្តាលឲ្យប៉ូលិសជាច្រើនរងរបួស

កាលពីថ្ងៃទី២១ ខែមីនា(ពេលវេលាក្នុងតំបន់) ក្រុមបាតុករបានប៉ះទង្គិចគ្នាជាមួយកម្លាំងប៉ូលិសនៅទីក្រុង Bristol ភាគខាងលិចទិក្រុងឡុងដុងប្រទេសអង់គ្លេស បណ្តាលឲ្យប៉ូលិស២នាក់រងរបួសធ្ងន់។ នៅក្នុងសេចក្តីប្រកាសលើបណ្តាញសង្គម Twitter លោក John … អាន​បន្ថែម បាតុកម្មក្លាយជាហិង្សានៅអង់គ្លេស បណ្តាលឲ្យប៉ូលិសជាច្រើនរងរបួស

អតីតគ្រូបង្វឹកក្លិប Liverpool និង Newcastle លោក Benitez ចង់វិលត្រឡប់មកដឹកនាំក្រុមនៅក្របខ័ណ្ឌ Premier League វិញ

លោក Rafael Benitez អតីតអ្នកចាត់ការទូទៅក្រុម Liverpool និងក្រុម Newcastle United កំពុងទន្ទឹងរង់ចាំការវិលត្រឡប់មកកាន់ក្របខ័ណ្ឌ Premier … អាន​បន្ថែម អតីតគ្រូបង្វឹកក្លិប Liverpool និង Newcastle លោក Benitez ចង់វិលត្រឡប់មកដឹកនាំក្រុមនៅក្របខ័ណ្ឌ Premier League វិញ

Serena Williams ដកខ្លួនចេញពីកម្មវិធី Miami Open

 យោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២២ ខែមីនានេះបានឲ្យដឹងថា កីឡាការិនីវាយតឺន្នីសកំពូលរបស់ពិភពលោក Serena Williams បានដកខ្លួនចេញពីកម្មវិធី Miami … អាន​បន្ថែម Serena Williams ដកខ្លួនចេញពីកម្មវិធី Miami Open

រកឃើញ៤ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup

ការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់អង់គ្លេសFA Cup បានបញ្ចប់ហើយកាលពីយប់ថ្ងៃទី២១ ខែមីនា ដោយរកឃើញ៤ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ។ ២ក្រុមដែលប្រកួតកាលពីរាត្រីថ្ងៃទី២០គឺក្រុមមេឃខៀវ Manchester City បានយកឈ្នះក្រុម Everton ក្នុងលទ្ធផល២ទល់០។ … អាន​បន្ថែម រកឃើញ៤ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup