ខ្សែបម្រើរបស់ក្រុម Man Utd ម្នាក់រងការរំលោភបំពានរើសអើងជាតិសាសន៍
ខ្សែបម្រើ Fred របស់ក្រុមបិសាចក្រហម Manchester United រងការរំលោភបំពានរើសអើងជាតិសាសន៍នៅលើបណ្តាញសង្គមកាលពីថ្ងៃអាទិត្យបន្ទាប់ពីក្រុមរបស់គាត់ត្រូវបានធ្លាក់ចេញពីការប្រកួត FA Cup ។ កីឡាករវ័យ២៨ឆ្នាំរូបនេះបានបង្ហាញខ្លួនពេលប៉ះជាមួយក្រុម Leicesterទទួលបានជ័យជម្នះ៣-១ ។ បន្ទាប់ពីការប្រកួត គណនី Instagram របស់គាត់បានក្លាយជាគោលដៅនៃការរំលោភបំពានពីការត្រូល (trolls) ជាមួយនឹងការបង្ហោះការរំលោភបំពានជាតិសាសន៍ជាច្រើន។ កីឡាករអន្តរជាតិប្រេស៊ីលរូបនេះគឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករជាច្រើនរបស់ក្រុមបិសាចក្រហមដែលត្រូវរងការរំលោភបំពានក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ខ្សែប្រយុទ្ធ Marcus Rashford បានចេញសេចក្តីថ្លែងការណ៍អំពីការអត្ថាធិប្បាយដែលសំដៅលើគាត់កាលពីខែមករា ខណៈដែលកីឡាករAnthony Martial និង Axel Tuanzebe ក៏ជាគោលដៅនៃការរើសអើងជាតិសាសន៍ផងដែរ។ … អានបន្ថែម ខ្សែបម្រើរបស់ក្រុម Man Utd ម្នាក់រងការរំលោភបំពានរើសអើងជាតិសាសន៍
