ពិភពលោកតាមដានកម្មវិធីចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ទ្រង់ទ្រាយធំរបស់​អង់គ្លេស

កម្មវិធីចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ របស់អង់គ្លេសទទួលបានការ​តាមដានយ៉ាងយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ​​ដោយសារតែវ៉ាក់សាំង​ខាងលើផលិតដោយក្រុមហ៊ុន អាមេរិក Pfizer សហការជាមួយក្រុមហ៊ុន​BioNTechរបស់អាល្លឺម៉ង់​។ នៅថ្ងៃទី​៨ ខែធ្នូ (ពេលវេលានៅអង់គ្លេស​)កម្មវិធីចាក់វ៉ាក់សំាងនឹងចាប់ផ្តើម​​ ក្រោយពីទទួលបានវ៉ាក់សាំង​៨សែនដូស​ពីមជ្ឈមណ្ឌលផលិតរបស់ក្រុមហ៊ុន Pfizer​ … អាន​បន្ថែម ពិភពលោកតាមដានកម្មវិធីចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ទ្រង់ទ្រាយធំរបស់​អង់គ្លេស

អ្នកជំនាញសេដ្ឋកិច្ច បញ្ជាក់ពីប្រភេទកសិផលដែលពលរដ្ឋខ្មែរគួរបង្កើនការដាំដុះសម្រាប់ទីផ្សារនាំចេញក្នុងរយៈពេល ២-៣ឆ្នាំខាងមុខ

ភ្នំពេញ៖ ខណៈដែលវីរុសកូរ៉ូណាកូវីដ–១៩ កំពុងតែរាតត្បាតលើពិភពលោក បានធ្វើឱ្យវិស័យជាច្រើនកំពុងតែរងគ្រោះ ប៉ុន្តែវិស័យកសិកម្មមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនៅឡើយ ហើយថែមទាំងអាចជំរុញវិស័យនេះឱ្យបង្កើនសង្វាក់ផលិតកម្មបន្ថែមទៀត ដែលការអភិវឌ្ឍវិស័យកសិកម្មដែលអាចជួយស្តារសេដ្ឋកិច្ចបានទៀតផង។ ជាក់ស្តែង បច្ចុប្បន្ននេះ វិស័យកសិកម្មនៅកម្ពុជា … អាន​បន្ថែម អ្នកជំនាញសេដ្ឋកិច្ច បញ្ជាក់ពីប្រភេទកសិផលដែលពលរដ្ឋខ្មែរគួរបង្កើនការដាំដុះសម្រាប់ទីផ្សារនាំចេញក្នុងរយៈពេល ២-៣ឆ្នាំខាងមុខ

ប្រធានាធិបតីជាប់ឆ្នោត ចូ បៃឌិន ជ្រើសរើសអគ្គរដ្ឋអាជ្ញាប្រចាំរដ្ឋកាលីហ្វ័រនីញា ធ្វើជាបេក្ខភាពរដ្ឋមន្ត្រីសុខាភិបាលអាមេរិក

អន្តរជាតិ៖ លោក Xavier Becerra ដែលជាអគ្គរដ្ឋអាជ្ញាប្រចាំរដ្ឋកាលីហ្វ័រនីញា ត្រូវបានប្រធានាធិបតីជាប់ឆ្នោតថ្មីៗ ចូ បៃឌិន ជ្រើសរើសធ្វើជាបេក្ខភាពរដ្ឋមន្ត្រីសុខាភិបាលអាមេរិក ។ … អាន​បន្ថែម ប្រធានាធិបតីជាប់ឆ្នោត ចូ បៃឌិន ជ្រើសរើសអគ្គរដ្ឋអាជ្ញាប្រចាំរដ្ឋកាលីហ្វ័រនីញា ធ្វើជាបេក្ខភាពរដ្ឋមន្ត្រីសុខាភិបាលអាមេរិក

ឥណ្ឌូនេស៊ីទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ដំបូងគេពីប្រទេសចិន

រដ្ឋាភិបាលឥណ្ឌូនេស៊ីបានទទួលវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ដំបូងគេបង្អស់ផលិតដោយក្រុមហ៊ុនចិន Sinovac ។ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo កាលពីថ្ងៃទី​៦ខែធ្នូ​បានឲ្យដឹងថា វ៉ាក់សាំងដំបូងរបស់ចិនបានបញ្ជូនមកដល់ឥណ្ឌូនេស៊ីហើយ ដើម្បីត្រៀមចាក់បង្ការដល់ពលរដ្ឋ … អាន​បន្ថែម ឥណ្ឌូនេស៊ីទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ដំបូងគេពីប្រទេសចិន

Dembele មានបញ្ហារបួសសរសៃពួរម្តងទៀតត្រូវខកខានបង្ហាញខ្លួនឲ្យBarcelona

ខ្សែប្រយុទ្ធ Ousmane Dembele របស់ក្រុមអ្នកមានបុណ្យ Barcelona កំពុងតែប្រឈមមុខនឹងការញុំាញីដោយសាររបួសម្តងទៀត បន្ទាប់ពីរូបគេរងរបួសសរសៃពួរកាលពីប្រកួតកាលពីសប្តាហ៍មុន។ នេះបើយោងតាមការចុះផ្សាយរបស់ Livescore កាលពីម្សិលមិញ។ កីឡាករជម្រើសជាតិបារាំងរូបនេះត្រូវបានដូរចេញក្នុងតង់ទី១ ក្នុងលទ្ធផល២-១ នៅក្របខ័ណ្ឌ La Liga របស់ Barcelona កាលពីថ្ងៃសៅរ៍ដោយចាញ់ក្រុម Cadiz នៅក្រៅទឹកដី។ ក្លិប Barcelona បានបញ្ជាក់ពីព័ត៌មាននេះនៅលើគេហទំព័រផ្លូវការរបស់ពួកគេកាលពីថ្ងៃអាទិត្យ ប៉ុន្តែមិនបានផ្តល់ពេលវេលាជាក់លាក់សម្រាប់ការវិលត្រឡប់របស់គាត់នោះទេ។ Dembele បានរងរបួសយ៉ាងធ្ងន់ធ្ងរចាប់តាំងពីចូលរួមជាមួយ Barcelonaពីក្លិប Borussia Dortmund កាលពីខែសីហា ឆ្នាំ២០១៧ ក្នុងតម្លៃ១០៥លានផោន។ កីឡាករវ័យ២៣ឆ្នាំរូបនេះបានចាប់ផ្តើមការប្រកួតក្នុងលីគកំពូលអេស្ប៉ាញចំនួន៤ លើកនៅក្នុងរយៈពេលនេះ ពោលគឺមានបញ្ហារបួសជាប់ជាប្រចាំកាលពីរដូវកាល២០១៩-២០២០ ។ ក្នុងចំណោមការប្រកួតទាំង៧នៅ La Liga គឺ Dembele បានចាប់ផ្តើមតាំងពីរដូវកាលមុនជាមួយ Barcelona ដោយឈ្នះ៣ ចាញ់៣ និងស្មើ១ ។អត្រានៃការឈ្នះនោះ៤៣ភាគរយកើនឡើងដល់៦៣ភាគរយនៅក្នុង៤១ប្រកួតដែលខ្សែប្រយុទ្ធរូបនេះ លេងគឺឈ្នះ២៦ ចាញ់៧ និងស្មើ៨ … អាន​បន្ថែម Dembele មានបញ្ហារបួសសរសៃពួរម្តងទៀតត្រូវខកខានបង្ហាញខ្លួនឲ្យBarcelona

Floyd Mayweather នឹងឡើងសង្វៀនម្តងទៀតប៉ះនិង Logan Paul នៅខែកុម្ភៈឆ្នាំក្រោយ

នៅព្រឹកថ្ងៃទី៧ ធ្នូនេះសារព័ត៌មាន BBC Sport បានផ្សាយថា លោកFloyd Mayweather ដែលជាអតីតជើងឯកប្រដាល់សកលទម្ងន់ធ្ងន់បានប្រកាសថា ខ្លួននឹងឡើងប្រកួតជាមួយកីឡាករ Logan Paul ក្នុងកម្មវិធីប្រកួតពិពិរណ៌ពិសេសមួយនៅខែកុម្ភៈឆ្នាំ ២០២១ខាងមុខ។ កីឡាករសញ្ជាតិអាមេរិក Mayweather មានអាយុ៤៣ឆ្នាំបានបញ្ចប់អាជីពរបស់ខ្លួនដោយមិនស្គាល់ចាញ់សោះក្នុងការប្រកួតចំនួន៥០លើករបស់គាត់ក្នុងនាមជាកីឡាករប្រដាល់សកល។ គាត់បានឡើងសង្វៀនចុងក្រោយនៅឆ្នាំ២០១៧ ដោយបានផ្តួលកីឡាករក្នុងកម្មវិធីប្រកួតក្បាច់ប្រដាល់ចម្រុះ Conor McGregor ដែលជាអ្នកមានជាងគេបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រប្រដាល់ក្នុងទ្រុង។ ដោយឡែកកីឡាករ Logan Paul មានវ័យ២៥ឆ្នាំធ្លាប់ប្រយុទ្ធម្តងរួចទៅហើយដោយចាញ់កីឡាករ KSI នៅខែវិច្ឆិកា ឆ្នាំ២០១៩ ។ មានការប៉ាន់ស្មានថា ការប្រកួតនឹងត្រូវបានព្រមព្រៀងគ្នាអស់រយៈពេលជាច្រើនខែ ហើយកីឡាករជនជាតិអាមេរិក Logan Paul ដែលមានអ្នកគាំត្រជាង២២ លាននាក់នៅលើយូធូបបានស្តីបន្ទោស Mayweatherជាច្រើនលើកដោយអ្នកទាំងពីរបានជេរប្រមាថលើបណ្តាញសង្គម។ … អាន​បន្ថែម Floyd Mayweather នឹងឡើងសង្វៀនម្តងទៀតប៉ះនិង Logan Paul នៅខែកុម្ភៈឆ្នាំក្រោយ

ក្រុមហ៊ុន IBM ព្រមាន ​ពី​ក្រុមចោរ​ព័ត៌មានវិទ្យា​ ឬHackers ដាក់​គោលដៅ​លើ​ប្រតិបត្តិ​ការផ្ដល់​វ៉ាក់សាំង​COVID-19

អន្តរជាតិ៖ ក្រុមមន្ត្រី​ របស់សហរដ្ឋ​អាមេរិក​រៀបចំ​គម្រោងកា​រ​ចែកចាយ​វ៉ាក់សាំង​កូ​វីដ​១៩ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍មុនបាន​ព្រមានថាក្រុមចោរ​ព័ត៌មានវិទ្យា ឬ​ហេ​ក​គ័​រ (hackers) កំពុង​ដាក់​គោលដៅ​ទៅលើ​ក្រុមហ៊ុន​ឱសថ​សំខាន់ៗ​ដែល​រៀបនឹង​បញ្ចេញ​វ៉ាក់សាំងនេះ។ ​ជាក់ស្តែងកាលពី​ថ្ងៃ​ព្រហស្បតិ៍ទី៣ ខែធ្នូ ឆ្នាំ២០២០ថ្មីៗនេះ … អាន​បន្ថែម ក្រុមហ៊ុន IBM ព្រមាន ​ពី​ក្រុមចោរ​ព័ត៌មានវិទ្យា​ ឬHackers ដាក់​គោលដៅ​លើ​ប្រតិបត្តិ​ការផ្ដល់​វ៉ាក់សាំង​COVID-19

Judd Trump ត្រូវប៉ះ Neil Robertson នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ស្នូកឃ័រជើងឯកឆ្នាំ២០២០នៅអង់គ្លេស

កីឡាករស្នូកឃ័រលំដាប់លេខ១ ពិភពលោក Judd Trump បានយកឈ្នះកីឡាករ Lu Ning របស់ចិនក្នុងលទ្ធផល ៦-២ ដើម្បីរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងឯកស្នូកឃ័រនៅអង់គ្លេស ដោយត្រូវប៉ះជាមួយកីឡារជម្រើសជាតិអូស្ត្រាលី Neil Robertson ។ លោក Trump អាយុ៣១ឆ្នាំរបស់អង់គ្លេសបានលើកពានរង្វាន់នេះកាលពី៩ឆ្នាំមុនហើយឡើងមកប៉ះជាមួយកីឡាករ Robertson ដែលបានឈ្នះកាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៥ ។ Robertson បានធ្វើឱ្យមានភាពអស្ចារ្យ ក្នុងជ័យជម្នះ ៦-២ លើកីឡាករ Zhou Yuelong របស់ចិន។ … អាន​បន្ថែម Judd Trump ត្រូវប៉ះ Neil Robertson នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ស្នូកឃ័រជើងឯកឆ្នាំ២០២០នៅអង់គ្លេស

មាន់ខ្នាយមាស Tottanham បំបាក់ក្រុមកាំភ្លើងធំ Arsenal ២-០ឡើងឈរកំពូលតារាង

ក្រុមម្ចាស់ផ្ទះមាន់ខ្នាយមាស Tottanham បានបំបាក់ក្រុមភ្ញៀវកាំភ្លើងធំ Arsenal ២ទល់០ បន្តឈរកំពូលតារាងក្នុងលីគកំពូលអង់គ្លេស Premier League ធ្វើឲ្យក្រុមមាន់ខ្នាយមាសបំបែកកំណត់ត្រាមិនដែលចាញ់៥ប្រកួតជាប់ៗគ្នាគ្រប់ការប្រកួតទាំងអស់។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៧ ធ្នូ នេះ។ ២គ្រាប់របស់ក្រុមមាន់ខ្នាយមាស Tottanham រកបានដោយខ្សែប្រយុទ្ធឆ្នើមសញ្ជាតិកូរ៉េខាងត្បូង Son Heung-Min នៅនាទីទី១៣ និងគ្រាប់ទី២រកបានដោយប្រធានក្រុមខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Herry Kane នៅនាទីទី៤៥+១ … អាន​បន្ថែម មាន់ខ្នាយមាស Tottanham បំបាក់ក្រុមកាំភ្លើងធំ Arsenal ២-០ឡើងឈរកំពូលតារាង

អាមេរិក៖ ពលរដ្ឋទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នឹងទទួលបានប្រាក់​១៥០០ដុល្លារ ?

អតីតបេក្ខភាពប្រធានាធិបតីអាមេរិក ​បានស្នើរដ្ឋាភិបាលចំណាយប្រាក់ដល់ពលរដ្ឋអាមេរិក ដែលបានទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ដោយម្នាក់ៗទទួលបានប្រាក់​១៥០០ដុល្លារ​។ លោកJohn Delaney អតីតបេក្ខភាពប្រធានាធិបតីអាមេរិក បានលើកឡើងថា «ការចាក់វ៉ាក់សាំង កាន់តែឆាប់កាន់តែល្អ​​ … អាន​បន្ថែម អាមេរិក៖ ពលរដ្ឋទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នឹងទទួលបានប្រាក់​១៥០០ដុល្លារ ?

រដ្ឋមន្ត្រីឥណ្ឌូនេស៊ីទទួលសំណូក​ ត្រូវរឹបអូសប្រាក់ជាច្រើនវ៉ាលិស

រដ្ឋមន្ត្រីឥណ្ឌូនេស៊ីទទួលបន្ទុកកិច្ចការសង្គម​ បានចេញទៅសារភាពចំពោះនាយកដ្ឋានប្រឆាំងអំពើពុករលួយរបស់ប្រទេស ក្រោយពេលរកឃើញថាបានទទួលសំណូកដើម្បីចែកចាយជំនួយកូវីដ​-១៩ របស់រដ្ឋាភិបាល។ សារព័ត៌មានAP បានផ្សាយថា​ លោក Juliari Batubara បានទៅបង្ហាញខ្លួននៅមុខនាយកដ្ឋានប្រឆាំងអំពើពុករលួយ … អាន​បន្ថែម រដ្ឋមន្ត្រីឥណ្ឌូនេស៊ីទទួលសំណូក​ ត្រូវរឹបអូសប្រាក់ជាច្រើនវ៉ាលិស

🇹🇭ព្រះមហាក្សត្រថៃទទួលបានស្វាគមន៍​ពីពលរដ្ឋរាប់សិបពាន់នាក់ ក្នុងពិធីបុណ្យកំណើតអតីតព្រះមហាក្សត្រ

ព្រះមហាក្សត្រថៃទទួលបានការស្វាគមន៍​ពីពលរដ្ឋរាប់សិបពាន់នាក់ ក្នុងព្រះរាជពិធីបុណ្យខួបកំណើតរបស់អតីតព្រះមហាក្សត្រ ពលរដ្ឋថៃរាប់សិបពាន់នាក់ពាក់អាវពណ៌លឿងស្វាគមន៍ព្រះមហាក្សត្រ Maha Vajiralongkorn ក្នុងឱកាសដែលព្រះអង្គបានរៀបចំព្រះរាជពិធីបុណ្យខួបកំណើតរបស់ព្រះបិតាព្រះអង្គ។ តាមសារព័ត៌មាន AP ពលរដ្ឋរាប់សិបពាន់នាក់ពាក់អាវពណ៌លឿងស្វាគមន៍ព្រះមហាក្សត្រ Maha … អាន​បន្ថែម 🇹🇭ព្រះមហាក្សត្រថៃទទួលបានស្វាគមន៍​ពីពលរដ្ឋរាប់សិបពាន់នាក់ ក្នុងពិធីបុណ្យកំណើតអតីតព្រះមហាក្សត្រ