Mbappe បន្តការចចារពង្រីកកិច្ចសន្យាថ្មីជាមួយ PSG បន្ថែមទៀត

យោងតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca នៅព្រឹកថ្ងៃទី៨ ធ្នូនេះបានឲ្យដឹងថា ខ្សែប្រយុទ្ធ Kylian Mbappe និងក្លិប Paris Saint-Germain បានរៀបចំការប្រជុំពីររួចហើយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈដែលពួកគេបន្តចចារលើការពង្រីកកិច្ចសន្យាដ៏មានសក្តានុពលសម្រាប់កីឡាករអន្តរជាតិបារាំងរូបនេះដែលកិច្ចព្រមព្រៀងបច្ចុប្បន្ននឹងត្រូវបញ្ចប់នៅឆ្នាំ២០២២ ។ ខ្សែប្រយុទ្ធរបស់ PSG ចង់បានការធានាថា ក្រុមនៅលីគកំពូលបារាំង Ligue1 នឹងប្រកួតប្រជែងម្តងទៀត និងព្យាយាមឈានដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌChampions League ដូចដែលពួកគេធ្វើបានកាលពីរដូវកាលមុន។ ការប្រជុំភាគីទាំង២នេះបានដើរឆ្ពោះទៅរកទិសដៅដែលក្លិប PSG ចង់បានពីអនាគតរបស់ Mbappe ។ លោក Leonardo នាយកផ្នែកកីឡាក្លិប PSG បានអះអាងថា​”យើងកំពុងនិយាយពីការបន្តកិច្ចសន្យា ហើយខ្ញុំគិតថា Mbappe ក៏ចង់ធ្វើដែរ។ ឥឡូវនេះគឺជាពេលវេលាដែលត្រូវមានគំនិតកាន់តែច្បាស់អំពីអនាគតរបស់គាត់ហើយយើងបានបោះជំហានទៅមុខ” ។ ប្រសិនបើក្រុម PSG មានទុទិដ្ឋិនិយមអំពីអនាគតរបស់ Mbappe វាជាពេលមួយដែលពួកគេជឿជាក់ថា ទំនងជាកីឡាករបារាំងរូបនេះអាចស្នាក់នៅក្លិបបន្តទៀត។ ដំណឹងនេះធ្វើឲ្យក្លិប Real … អាន​បន្ថែម Mbappe បន្តការចចារពង្រីកកិច្ចសន្យាថ្មីជាមួយ PSG បន្ថែមទៀត

Paul Pogba មិនសប្បាយចិត្តនៅជាមួយ Man United អាចត្រូវចាកចេញ

ភ្នាក់ងាររបស់លោក Mino Raiola បាននិយាយថា Paul Pogba មិនសប្បាយចិត្តលេងនៅក្លិបបិសាចក្រហម Manchester United ទេ ហើយត្រូវផ្លាស់ប្តូរក្រុមផ្សេងក្នុងទីផ្សារដោះដូរនាពេលខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៨ ធ្នូនេះ។ កិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែបម្រើសញ្ជាតិបារាំងរូបនេះនៅក្លិបបិសាចក្រហមនឹងបន្តរហូតដល់ខែមិថុនាឆ្នាំ២០២២។ ខ្សែបម្រើវ័យ២៧ឆ្នាំរូបនេះបានបង្ហាញខ្លួនត្រឹមតែ៨ដងប៉ុណ្ណោះនៅ Premier League រដូវកាលនេះដោយរកបានគ្រាប់បាល់ដំបូងក្នុងរដូវកាលនេះកាលពីថ្ងៃសៅរ៍ពេលប្រកួតជាមួយក្រុម West Ham។ ភ្នាក់ងាររបស់ Pogba លោក Raiola បាននិយាយថា “Pogbaមិនសប្បាយចិត្តទេ គាត់លែងអាចបង្ហាញពីអារម្មណ៍របស់គាត់ដូចអ្វីដែលគាត់ចង់បាននិងរំពឹងដូចមុនហើយ។ គាត់ត្រូវតែផ្លាស់ប្តូរក្រុមដែលគាត់កំពុងលេង។ គាត់មានកិច្ចសន្យាដែលនឹងផុតកំណត់ក្នុងរយៈពេលមួយឆ្នាំកន្លះប៉ុន្តែខ្ញុំគិតថាដំណោះស្រាយល្អបំផុតសម្រាប់ភាគីទាំងអស់គឺលក់គាត់នៅទីផ្សារបន្ទាប់ គាត់មិនមានចេតនាចង់បន្តកិច្ចសន្យារបស់គាត់ទៀតនោះទេ”។ គួរបញ្ជាក់ថា ខ្សែបម្រើ Pogba ដែលបានចូលរួមជាមួយក្រុមបិសាចក្រហមពីក្លិប Juventus ក្នុងតម្លៃ៨៩លានផោនកាលពីឆ្នាំ២០១៦ មិនបានធ្វើឱ្យមានការចាប់អារម្មណ៍ចំពោះការចង់លេងឲ្យ ក្លិប Real … អាន​បន្ថែម Paul Pogba មិនសប្បាយចិត្តនៅជាមួយ Man United អាចត្រូវចាកចេញ

ប្រធានក្រុម Sergio Ramos ចូលហ្វឹកហាត់ជាមួយក្រុម Real Madrid ក្រោយជាពីរបួសមុនប៉ះ Moncheng នៅ Champions League

សារព័ត៌មានអេស្ប៉ាញ Marca បានផ្សាយកាលពីថ្ងៃ៧ ធ្នូម្សិលមិញថា ខ្សែការពាររឹងមាំ និងជាប្រធានក្រុម កីឡាករ Sergio Ramos បានចូលហ្វឹកហាត់ក្នុងក្រុម Real Madrid វិញបន្ទាប់ពីជាពីរបួស និងបន្ទាប់ពីជ័យជម្នះរបស់ពួកគេនៅឯ Sevilla កាលពីថ្ងៃសៅរ៍។ ប្រធានក្រុមរូបនេះមានគោលបំណងវិលត្រឡប់ទៅប្រកួតក្នុងក្របខ័ណ្ឌ Champions League ទល់នឹងក្រុម Borussia Monchengladbach ដែលជាការប្រកួតដ៏ធំមួយ ។ ខ្សែការពារ Ramos នឹងមិនចង់ខកខានការប្រកួតដែលនឹងដោះស្រាយជោគវាសនារបស់ក្រុម Real Madrid នៅ Champions … អាន​បន្ថែម ប្រធានក្រុម Sergio Ramos ចូលហ្វឹកហាត់ជាមួយក្រុម Real Madrid ក្រោយជាពីរបួសមុនប៉ះ Moncheng នៅ Champions League

Sergio Perez ឈ្នះជើងឯកប្រណាំងរថយន្តនៅ Sakhir Grand Prix លើកដំបូងក្នុងប្រវត្តិសាស្ត្រ

កីឡាករប្រណាំងរថយន្តឆ្នើម Sergio Perez បានទទួលជ័យជម្នះលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់គាត់នៅក្នុងការប្រណាំងរថយន្ត Formula 1 នៅឯព្រឹត្តិការណ៍ Sakhir Grand Prix កាលពីថ្ងៃអាទិត្យបន្ទាប់ពីការរង់ចាំការប្រណាំងចំនួន១៩០ លើក។ នេះបើយោងតាមការចេញផ្សាយរបស់ CNA កាលពីថ្ងៃទី៧ ធ្នូ ។ កីឡាករសញ្ជាតិម៉ិកស៊ិករូបនេះមិនមានក្រុមសម្រាប់ឆ្នាំក្រោយនោះទេ ប៉ុន្តែគាត់បានបង្ហាញទេពកោសល្យរបស់គាត់នៅបារ៉ែនដោយបានទទួលជ័យជម្នះនៅពីលើក្រុមលេខពីរ Esteban Ocon និង Lance … អាន​បន្ថែម Sergio Perez ឈ្នះជើងឯកប្រណាំងរថយន្តនៅ Sakhir Grand Prix លើកដំបូងក្នុងប្រវត្តិសាស្ត្រ

អាជ្ញាធរ​តៃវ៉ាន់ ​ពិន័យ​បុរស​ម្នាក់​ ដែល​បំពាន​វិធាន​ច​ត្តា​ឡី​ស័ក​ជា​ទឹកប្រាក់​៣៥០០​ពាន់​ដុល្លារ

អន្តរជាតិ៖ បុរស​ជនជាតិ​ហ្វីលីពីន​ម្នាក់ ត្រូវបានអាជ្ញាធរ​តៃវ៉ាន់ ពិន័យ​ជា​ទឹកប្រាក់​៣៥០០​ពាន់​ដុល្លារ​ ដែល​បំពាន​វិធាន​ច​ត្តា​ឡី​ស័ក​ ក្រោយ​ចេញពី​បន្ទប់​ដោយឡែក​របស់ខ្លួន​៨​វិនាទី​។ ​បើតាមមន្ទីរ​សុខាភិបាល​ទីក្រុង Kaohsuing និយាយថា ​បុរស​ជនជាតិ​ហ្វីលីពីន​ម្នាក់​ … អាន​បន្ថែម អាជ្ញាធរ​តៃវ៉ាន់ ​ពិន័យ​បុរស​ម្នាក់​ ដែល​បំពាន​វិធាន​ច​ត្តា​ឡី​ស័ក​ជា​ទឹកប្រាក់​៣៥០០​ពាន់​ដុល្លារ

អាមេរិកដាក់ទណ្ឌកម្មលើមន្ត្រីចិន​១៤រូបពាក់ព័ន្ធការបោះឆ្នោតនៅហុងកុង

ទីក្រុងវ៉ាស៊ីនតោនបានអនុម័តដាក់ទណ្ឌកម្ម​លើការធ្វើដំណើរនិងហិរញ្ញវត្ថុ​ចំពោះមន្ត្រីចិន​១៤រូប​​ ដែលអាមេរិកចោទប្រកាន់ថាបានជាប់ពាក់ព័ន្ធនឹងការបោះឆ្នោតនៅកោះហុងកុង ។ សារព័ត៌មានរ៉យទ័រ​នៅថ្ងៃទី ៨ខែធ្នូបានផ្សាយថា ទីក្រុងវ៉ាស៊ីនតោន​បានដាក់ទណ្ឌកម្មដល់មន្ត្រីចិន​១៤រូប​ ហើយទ្រព្យសម្បត្តិរបស់មន្ត្រីទាំង​១៤រូប​នឹងត្រូវបង្កកនៅអាមេរិក ។ ក្រុមហ៊ុនអាមេរិកក៏ដូចជាបុគ្គលហាមមានទំនាក់ទំនងរកស៊ីជាមួយមន្ត្រីទាំង​១៤រូបស្ថិតនៅក្នុងបញ្ជីដាក់ទណ្ឌកម្ម ។ … អាន​បន្ថែម អាមេរិកដាក់ទណ្ឌកម្មលើមន្ត្រីចិន​១៤រូបពាក់ព័ន្ធការបោះឆ្នោតនៅហុងកុង

អង់គ្លេសចែកកាតសម្រាប់ចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩

នៅថ្ងៃទី​៨ខែធ្នូនេះ អង់គ្លេសបានចាប់ផ្តើមចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ដល់ពលរដ្ឋរបស់ខ្លួនហើយ។ ពលរដ្ឋដែលទៅចាក់វ៉ាក់សាំង គឺទទួលបានកាតមួយសន្លឹក កត់ត្រាពីការចាក់លើកទីមួយ និងថ្ងៃកំណត់សម្រាប់ទៅចាក់លើកទីពីរ​ ក្រោយការចាក់លើកទីមួយ​៣សប្តាហ៍។ ក្រោយការអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩​របស់ក្រុមហ៊ុន Pfizer​ និងក្រុមហ៊ុន … អាន​បន្ថែម អង់គ្លេសចែកកាតសម្រាប់ចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩

កោះតៃវ៉ាន់ស្នើទិញមីស៊ីល​ការពារ ៣០០ដើមប្រភេទPatriot ពីអាមេរិកដើម្បីទប់ទល់ចិន

កោះតៃវ៉ាន់ បានឡើងគម្រោងទិញប្រព័ន្ធមីស៊ីលការពារដ៏ទំនើបPatriot ដើម្បីទប់ស្កាត់ការ​វាយប្រហារពីប្រទេសចិន​។ គេហទំព័រ​Daily hôm នៅថ្ងៃទី​៦ខែធ្នូ​បានផ្សាយថា តាមប្រភពព័ត៌មានពី​ទីបញ្ជាការកម្លាំងទាហានកោះតៃវ៉ាន់ បានបញ្ចាក់ថា កម្លាំងទាហានការពារដែនអាកាសកោះតៃវ៉ាន់បានឡើងគម្រោង​ទិញមីស៊ីលការពារ​​ដ៏ទំនើបចំនួន​៣០០ដើម ដើម្បីវាយស្ទាក់មីស៊ីលដែលវាយប្រហារពីប្រទេសចិន​។ … អាន​បន្ថែម កោះតៃវ៉ាន់ស្នើទិញមីស៊ីល​ការពារ ៣០០ដើមប្រភេទPatriot ពីអាមេរិកដើម្បីទប់ទល់ចិន

កោះតៃវ៉ាន់ស្នើទិញមីស៊ីល​ការពារ ៣០០ដើមប្រភេទPatriot ពីអាមេរិកដើម្បីទប់ទល់ចិន

កោះតៃវ៉ាន់ បានឡើងគម្រោងទិញប្រព័ន្ធមីស៊ីលការពារដ៏ទំនើបPatriot ដើម្បីទប់ស្កាត់ការ​វាយប្រហារពីប្រទេសចិន​។ គេហទំព័រ​Daily hôm នៅថ្ងៃទី​៦ខែធ្នូ​បានផ្សាយថា តាមប្រភពព័ត៌មានពី​ទីបញ្ជាការកម្លាំងទាហានកោះតៃវ៉ាន់ បានបញ្ចាក់ថា កម្លាំងទាហានការពារដែនអាកាសកោះតៃវ៉ាន់បានឡើងគម្រោង​ទិញមីស៊ីលការពារ​​ដ៏ទំនើបចំនួន​៣០០ដើម ដើម្បីវាយស្ទាក់មីស៊ីលដែលវាយប្រហារពីប្រទេសចិន​។ … អាន​បន្ថែម កោះតៃវ៉ាន់ស្នើទិញមីស៊ីល​ការពារ ៣០០ដើមប្រភេទPatriot ពីអាមេរិកដើម្បីទប់ទល់ចិន

កម្លាំងទាហានរុស្ស៊ី​នឹងរៀបចំធ្វើសមយុទ្ធជាង៤៨០០លើកក្នុងឆ្នាំ​២០២១

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu នៅពេលថ្មីៗនេះ​បានប្រកាសឲ្យដឹងថា​ កម្លាំងទាហានប្រទេសនេះនឹងរក្សាការហ្វឹកហាត់​ធ្វើសង្គ្រាម​នៅឆ្នាំ​២០២១​ ដែលបានរក្សា​ដូចដើមគឺមានសមយុទ្ធជាង​៤៨០០លើកដូចការគ្រោងទុក។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី​Sergei Shoigu បានប្រកាសក្នុងសន្និសីទកាសែតកាលពីថ្ងៃទី​៦ខែធ្នូថា «ការហ្វឹកហាត់ថ្មីត្រូវបានឡើងគម្រោង … អាន​បន្ថែម កម្លាំងទាហានរុស្ស៊ី​នឹងរៀបចំធ្វើសមយុទ្ធជាង៤៨០០លើកក្នុងឆ្នាំ​២០២១

បោះឆ្នោតសភាវេណេហ្ស៊ុយអេឡា ប្រធានាធិបតីម៉ាឌូរ៉ូ និងសម្ពន្ធមិត្តទទួលបានជ័យជម្នះ

នៅព្រឹកថ្ងៃទី៧ខែធ្នូ​ ឆ្នាំ២០២០ គណៈកម្មាធិការរៀបចំការបោះឆ្នោត​វេណេហ្ស៊ុយអេឡា​ (CNE) បានប្រកាសថា​ គណបក្សសម្ពន្ធមិត្តកាន់អំណាច ​(PSUV) ទទួលបានកៅអីភាគច្រើនក្នុងសភាអាណត្តិថ្មី ក្នុងការបោះឆ្នោតកាលពីថ្ងៃទី​៦​ខែធ្នូ។ តាមសារព័ត៌មាន … អាន​បន្ថែម បោះឆ្នោតសភាវេណេហ្ស៊ុយអេឡា ប្រធានាធិបតីម៉ាឌូរ៉ូ និងសម្ពន្ធមិត្តទទួលបានជ័យជម្នះ

នេប៉ាល់ត្រៀមវាស់កម្ពស់កំពូលភ្នំ Everest ជាថ្មី

នៅថ្ងៃទី៧ខែធ្នូនេះ នេប៉ាល់នឹងរៀបចំពិធីប្រកាសពីកម្ពស់​របស់កំពូលភ្នំខ្ពស់បំផុតលើពិភពលោក គឺភ្នំ Everest ដោយសារតែ​មានការរញ្ជួយដីកន្លងមកធ្វើឲ្យប៉ះពាល់ដល់កម្ពស់របស់ភ្នំ​Everest ។ នាយកដ្ឋានស្រាវជ្រាវនេប៉ាល់បានប្រកាសឲ្យដឹងនៅថ្ងៃទី​៧ខែធ្នូថា ​ ក្រុមការងារវាស់កម្ពស់ភ្នំនឹងប្រកាស ជាសាធារណៈឲ្យបានច្បាស់ដោយសារតែកម្ពស់ភ្នំបានប្រែប្រួល … អាន​បន្ថែម នេប៉ាល់ត្រៀមវាស់កម្ពស់កំពូលភ្នំ Everest ជាថ្មី