ទិដ្ឋភាពនៃពិធីគោរពវិញ្ញាណក្ខន្ធ​ ថ្ងៃទី​១១ កញ្ញានៅអាមេរិក

អន្តរជាតិ៖ កាលពីយប់មិញ(ពេលវេលានៅកម្ពុជា ត្រូវនឹងព្រឹកថ្ងៃទី​១១ខែកញ្ញានៅអាមេរិក​) ថ្នាក់ដឹកនាំ​និងពលរដ្ឋ​អាមេរិក​បានចូលរួមពិធីគោរពវិញ្ញាណក្ខន្ធលើកទី​១៩ឆ្នាំ ថ្ងៃវាយប្រហារភេរវកម្ម ១១ខែកញ្ញាឆ្នាំ​២០០១។ ប៉ុន្តែពិធីរៀបចំគោរពវិញ្ញាណក្ខន្ធគឺខុសពីរាល់ឆ្នាំ ដោយសារតែការឆ្លងរាលដាលកូវីដ​-១៩។ ព័ត៌មានពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្ម ធ្វើឲ្យផ្លាស់ប្តូរទឹកដីអាមេរិក គឺពលរដ្ឋជុំវិញពិភពលោកបានដឹងជុំវិញព័ត៌មានទាំងនោះ … អាន​បន្ថែម ទិដ្ឋភាពនៃពិធីគោរពវិញ្ញាណក្ខន្ធ​ ថ្ងៃទី​១១ កញ្ញានៅអាមេរិក

Paris Saint-Germain ចុះហត្ថលេខាលើខ្សែបម្រើ Alessandro Florenzi ក្នុងលក្ខខណ្ឌខ្ចីជើងពីក្រុម Roma

ក្លិបយក្ស Paris Saint-Germain បានពង្រឹងខ្សែបម្រើស្តាំជាមួយនឹងការមកដល់របស់កីឡាករ Alessandro Florenzi មកពី Roma ក្នុងលក្ខខណ្ឌខ្ចីជើង។ កីឡាករសញ្ជាតិអុីតាលីរូបនេះបានចូលរួមក្នុងកិច្ចព្រមព្រៀងខ្ចីជើងរយៈពេល១រដូវជាមួយនឹងជម្រើសក្នុងការទិញផ្តាច់។ យោងតាមរបាយការណ៍ PSG បានបង់ថ្លៃឲ្យ Roma ចំនួន១លានអឺរ៉ូសម្រាប់ប្រាក់ Florenzi ខណៈដែលជម្រើសក្នុងការទិញរបស់ពួកគេត្រូវបានគេរាយការណ៍ថាមានតម្លៃ៩លានអឺរ៉ូ។ Florenzi បានចូលរួមជាមួយក្លិប Valencia ក្នុងការខ្ចីជើងសម្រាប់ពាក់កណ្តាលទីពីរនៃរដូវកាលមុនដែលក្នុងអំឡុងពេលនោះគាត់បានបង្ហាញខ្លួនចំនួន១៤ដងសម្រាប់ក្លិប Los Che ដែលខ្ចីជើងបន្តទៀត ៕ដោយ៖ភារៈ អាន​បន្ថែម Paris Saint-Germain ចុះហត្ថលេខាលើខ្សែបម្រើ Alessandro Florenzi ក្នុងលក្ខខណ្ឌខ្ចីជើងពីក្រុម Roma

ក្រសួងការបរទេស​ចិន៖ ព្រមានទៅទីក្រុង​វ៉ាស៊ីនតោន បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​និស្សិត​ចិន ​ដែល​កំពុង​រៀនសូត្រ​នៅ​ទឹកដី​អាមេរិក

អន្តរជាតិ៖ ក្រោយ​ពីសហរដ្ឋអាមេរិក​ បានដកហូត​ទិដ្ឋាការ​ពី​និស្សិត និង​អ្នកស្រាវជ្រាវ​ចិន ​ប្រមាណ​ជា១០០០​នាក់​ក្រោម​ហេតុផល​ថា លួច​ស៊ើបការណ៍​ឲ្យ​រដ្ឋាភិបាល​ចិននោះ ។ ក្រសួងការបរទេស​ចិន បានប្រតិកម្មទៅវិញភ្លាមៗ ដោយស្នើ​ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន … អាន​បន្ថែម ក្រសួងការបរទេស​ចិន៖ ព្រមានទៅទីក្រុង​វ៉ាស៊ីនតោន បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​និស្សិត​ចិន ​ដែល​កំពុង​រៀនសូត្រ​នៅ​ទឹកដី​អាមេរិក

Higuain ធ្វើដំណើរទៅសហរដ្ឋអាមេរិកដើម្បីចូលរួមជាមួយក្លិប Inter Miami

ខ្សែប្រយុទ្ធ Gonzalo Higuain កំពុងតែឈានទៅរកការបញ្ចប់ការផ្លាស់ទៅកាន់ក្លិប Inter Miami នៅលីគកំពូលរបស់អាមេរិក។ កីឡាករវ័យ៣២ឆ្នាំដែលបានចូលរួមជាមួយក្រុមសេះបង្កង់ Juventus កាលពីឆ្នាំ២០១៦រូបនេះនឹងតាមពីក្រោយអតីតមិត្តរួមក្រុមកីឡាករ Blaise Matuidi ដែលកំពុងលេងនៅលីគកំពូលអាមេរិក MLS ដែរ។ ដូចដែលបានបង្ហាញដោយសារព័ត៌មាន La Gazzetta dello Sportកីឡាករ Higuain បានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុម Juventusដើម្បីលុបចោលកិច្ចសន្យារបស់គាត់ដែលត្រូវផុតកំណត់នៅឆ្នាំ២០២១ដើម្បីឲ្យកីឡាកររូបនេះមានឱកាសចាកចេញទៅកាន់ទឹកដីអាមេរិក។ កាសែតអុីតាលីបានរាយការណ៍ថា កីឡាករសញ្ជាតិអាហ្សង់ទីន Higuain បានធ្វើដំណើរទៅសហរដ្ឋអាមេរិករួចហើយដើម្បីចុះកុងត្រាជាមួយក្រុមដែលគ្រប់គ្រងដោយវីរបុរសអង់គ្លេស David Beckham ដែលជាមិត្តរួមក្រុមរបស់ Higuain នៅឯក្លិប Real Madrid កាលពីរដូវកាល ២០០៦-២០០៧ ។ គេរំពឹងថាការចុះកុងត្រារបស់ Higuain ទៅ Inter Miami នឹងត្រូវប្រកាសនាពេលខាងមុខនៅពេលដែលក្លិប Juventus បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ពីការចាកចេញរបស់គាត់។ ក្នុងអំឡុងពេលនៅទីក្រុង Turin កីឡាករHiguain រកបាន៦៦គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុត១៦ដង ក្នុងការបង្ហាញខ្លួន១៤៩ប្រកួត ៕ដោយ៖ភារៈ អាន​បន្ថែម Higuain ធ្វើដំណើរទៅសហរដ្ឋអាមេរិកដើម្បីចូលរួមជាមួយក្លិប Inter Miami

Fiorentina ទិញបានអតីតខ្សែបម្រើក្រុម AC Milan កីឡាករBonaventura

អតីតខ្សែបម្រើ Giacomo Bonaventura របស់ក្រុម AC Milan បានចូលរួមជាមួយ Fiorentina ជាផ្លូវការហើយ។ កីឡាករអន្តរជាតិអុីតាលីវ័យ៣១ឆ្នាំរូបនេះបានចុះកិច្ចសន្យារយៈពេល២ឆ្នាំជាមួយក្លិប Fiorentina ។ Bonaventura បង្ហាញខ្លួនបានជាង១៨០ប្រកួតឱ្យក្លិប Rossoneri និងរកបាន៣៥គ្រាប់បន្ទាប់ពីចូលរួមក្នុងក្លិប Atalanta ក្នុងឆ្នាំ២០១៤ ។ កីឡាករដែលមានជំនាញទាំងខ្សែបម្រើ និងខ្សែប្រយុទ្ធ Bonaventuraបានចាកចេញពីក្រុមរបស់លោក Stefano Pioli នៅចុងរដូវកាល២០១៩-២០២០ បន្ទាប់ពីកិច្ចសន្យារបស់គាត់ផុតកំណត់។ Fiorentina ក៏បានបញ្ជាក់ផងដែរថា កីឡាករ Riccardo Sottil នឹងចំណាយរដូវកាល ២០២០-២០២១ លើកិច្ចព្រមព្រៀងខ្ចីជើងពីក្លិប Cagliari ដែលជាជម្រើសក្នុងការទិញខ្សែបម្រើ Bonaventura មកជំនួស … អាន​បន្ថែម Fiorentina ទិញបានអតីតខ្សែបម្រើក្រុម AC Milan កីឡាករBonaventura

Barcelona កំណត់កាលបរិច្ឆេទសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានក្លិបថ្មី

Barcelona នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានក្លិបនៅថ្ងៃទី២០ និងថ្ងៃទី២១ ខែមីនា ឆ្នាំក្រោយ។ លោក Josep Maria Bartomeu ដែលមិនមានសមត្ថភាពឈរឈ្មោះបោះឆ្នោតឡើងវិញបន្ទាប់ពីចំណាយពេល២អាណត្តិជាប់គ្នានៅក្នុងការិយាល័យក្លិបបានបញ្ជាក់ថាក្លិបនឹងរៀបចំការបោះឆ្នោតនៅចន្លោះខែមករា និងចុងខែមីនាបន្ទាប់ពីបដិសេធការអំពាវនាវឱ្យមានការបោះឆ្នោតក្នុងឆ្នាំនេះ។ ក្លិបយក្សនៅអេស្ប៉ាញមួយនេះបានប្រកាសថា ការបោះឆ្នោតនឹងត្រូវបានធ្វើឡើងនៅទីតាំងផ្សេងនៅជុំវិញទឹកដី ហើយការបោះឆ្នោតតាមប្រៃសណីយនឹងត្រូវបានអនុញ្ញាតដោយសារតែហានិភ័យដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ ធ្វើឲ្យសមាជិកដែលមានសិទ្ធិបោះឆ្នោតមិនអាចមកប្រជុំគ្នានៅទីកន្លែងតែមួយបាន។ ទោះបីជាលោក Josep Maria Bartomeu នឹងត្រូវចូលកាន់តំណែងរហូតដល់ឆ្នាំក្រោយក៏ដោយក៏លោក Bartomeu ផ្ទាល់ និងក្រុមប្រឹក្សាភិបាលកំពុងប្រឈមមុខនឹងការគំរាមកំហែងនៃចលនាមួយដែលគាំទ្របេក្ខជនផ្សេង។ ចលនាដែលមានឈ្មោះថា “Mes que una Mocio”មានការគាំទ្រពីបេក្ខជនប្រធានក្លិបមានលោក Victor Font, Jordi Farreនិងលោក Lluis Fernandez-Ala ជាដើម។ យោងតាមសារព័ត៌មានអេស្ប៉ាញ ​​Marca បានឲ្យដឹងថា ចលនានេះបានប្រមូលហត្ថលេខាចំនួន៧.៥០០ គិតត្រឹមថ្ងៃទី៨ … អាន​បន្ថែម Barcelona កំណត់កាលបរិច្ឆេទសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានក្លិបថ្មី

តារាសម្ដែងហុងកុងល្បីឈ្មោះម្នាក់ គឺលោក ទិនហ្វី ដែមានទ្រព្យាសម្បតិវាល់លាន តាមពិតជាមនុស្សគួរឲ្យអាណិតទៅវិញ….

អន្តរជាតិ៖ បើយោងតាមសារព័ត៌មានស៊ីណា បានចេញផ្សាយកាលពីថ្ងៃទី៨ ខែកញ្ញា កន្លងទៅនេះថា លោក Stephen Chow ដែលប្រិយមិត្តបានស្គាល់ឈ្មោះក្រៅហៅថា៖ “ទីនហ្វី … អាន​បន្ថែម តារាសម្ដែងហុងកុងល្បីឈ្មោះម្នាក់ គឺលោក ទិនហ្វី ដែមានទ្រព្យាសម្បតិវាល់លាន តាមពិតជាមនុស្សគួរឲ្យអាណិតទៅវិញ….

ប្លែកៗ ពិតជាមិនគួរឲ្យជឿសោះ! បវរកញ្ញាភេទទី៣ប្រុសចរិតស្រីម្នាក់ កែខ្លួនជាស្រីហើយ ត្រលប់មកធ្វើជាមនុស្សប្រុសវិញ ក្រោយកែបាន៦ឆ្នាំ

អន្តរជាតិ៖ បច្ចុប្បន្នលើកពិភពលោកតែងតែមានរឿងប្លែកៗជាច្រើន ដែលមើលទៅមិនគួរឲ្យជឿសោះ ។ ព្រោះជាក់ស្តែង មានរឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលមួយរបស់បវរកញ្ញាកែភេទប្រុសចរិតស្រីគាត់ឈ្មោះ Trithipnipa Thippaphada ដែលជាប់ឈ្មោះ ជាបរវកញ្ញា … អាន​បន្ថែម ប្លែកៗ ពិតជាមិនគួរឲ្យជឿសោះ! បវរកញ្ញាភេទទី៣ប្រុសចរិតស្រីម្នាក់ កែខ្លួនជាស្រីហើយ ត្រលប់មកធ្វើជាមនុស្សប្រុសវិញ ក្រោយកែបាន៦ឆ្នាំ

តំបន់ដែលមានអ្នកឆ្លងកូវីដ​-១៩ច្រើនជាងគេគឺអាមេរិក​ឡាទីន

គិតមកដល់វេលាម៉ោង​៧និង​៣០ នាទីយប់ថ្ងៃទី១១ខែកញ្ញានៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ​-១៩កើនឡើងដល់ទៅ​ជិត​២៨,៤លាននាក់ ក្នុងនោះមានអ្នកស្លាប់កើនឡើងដល់ទៅជាង​៩សែននាក់ហើយ។ សារព័ត៌មាន​​​ Channel News Asia ​នៅថ្ងៃទី​១១ខែកញ្ញា​បានផ្សាយថា​ តំបន់ដែលមានករណីឆ្លងកូវីដ​-១៩ច្រើនជាងគេគឺអាមេរិកឡាទី​នដោយមានអ្នកឆ្លងកើនលើស៨លាននាក់ហើយ ធ្វើឲ្យតំបន់នេះ … អាន​បន្ថែម តំបន់ដែលមានអ្នកឆ្លងកូវីដ​-១៩ច្រើនជាងគេគឺអាមេរិក​ឡាទីន

រុស្ស៊ីធ្វើសមយុទ្ធកម្លាំងទាហានអាកាសជាមួយ​​៦ប្រទេស ដោយមានយន្តហោះជាង​៦០គ្រឿងចូលរួម​

រុស្ស៊ីបានធ្វើសមយុទ្ធកម្លាំងទាហានអាកាសជាមួយ​៦ប្រទេស ស្ថិតនៅក្នុងសហគមន៍(ប្រទេសទទួលបានឯករាជ្យចេញពីសហភាពសូវៀត)។ ការធ្វើសមយុទ្ធនោះ គឺធ្វើឡើងនៅលើដែនអាកាសទាំង​៧ប្រទេស ដោយមានយន្តហោះចម្បាំង​៦០គ្រឿង​ចូលរួម​។ ការធ្វើសមយុទ្ធ​នៅថ្ងៃទី​១១ខែកញ្ញា​ គឺជាការធ្វើសមយុទ្ធទ្រង់ទ្រាយធំបំផុតនៅលើដែនអាកាស​ ក្នុងគោលដៅ​ការពាររួមជាទ្រង់ទ្រាយធំ​ សម្រាប់ប្រទេសឯករាជ្យចេញពីអតីតសហភាពសូវៀត។ ក្រៅពីនេះ … អាន​បន្ថែម រុស្ស៊ីធ្វើសមយុទ្ធកម្លាំងទាហានអាកាសជាមួយ​​៦ប្រទេស ដោយមានយន្តហោះជាង​៦០គ្រឿងចូលរួម​

ក្រុមហ៊ុនបំផ្លាញស្លាកស្នាមប្រវត្តិសាស្ត្រ៤៦.០០០ឆ្នាំនៅអូស្ត្រាលី អគ្គនាយក​៣នាក់បាត់តំណែង

កាលពីខែឧសភា ឆ្នាំ​២០២០ ក្រុមហ៊ុន Rio Tinto បង្កឲ្យមានការខឹងសម្បាយ៉ាងខ្លាំង​ពីមហាជន ពេលបំផ្ទុះភ្នំបំផ្លាញស្លាកស្នាមប្រវត្តិសាស្ត្រមានអាយុកាលដល់ទៅ​៤៦ពាន់ឆ្នាំរបស់ក្រុមកុលសម្ព័ន្ធដំបូងគេបង្អស់នៅអូស្ត្រាលី ។ នៅថ្ងៃទី​១១ ខែកញ្ញានេះ … អាន​បន្ថែម ក្រុមហ៊ុនបំផ្លាញស្លាកស្នាមប្រវត្តិសាស្ត្រ៤៦.០០០ឆ្នាំនៅអូស្ត្រាលី អគ្គនាយក​៣នាក់បាត់តំណែង

កាន់តែធ្ងន់ធ្ងរហើយឥណ្ឌាពេលនេះ៖ ខណៈត្រឹមមួយថ្ងៃសោះ បន្តរកឃើញអ្នកឆ្លង COVID-19 ច្រើនជាង៩ម៉ឺននាក់ និងស្លាប់ជាង១ពាន់នាក់

អន្តរជាតិ៖ រយៈពេល២ថ្ងៃជាប់ៗនេះ គេសង្កេតឃើញថា ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃសុក្រទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ អាជ្ញាធរមូលដ្ឋាន បានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 … អាន​បន្ថែម កាន់តែធ្ងន់ធ្ងរហើយឥណ្ឌាពេលនេះ៖ ខណៈត្រឹមមួយថ្ងៃសោះ បន្តរកឃើញអ្នកឆ្លង COVID-19 ច្រើនជាង៩ម៉ឺននាក់ និងស្លាប់ជាង១ពាន់នាក់