អាល្លឺម៉ង់ ចាប់ផ្តើមធ្វើតេស្ដវ៉ាក់សាំងប្រឆាំង COVID-19

ប៊ែរឡាំង៖ ក្នុងដំណាក់កាលដំបូង ប្រទេសអាល្លឺម៉ង់ ត្រូវបានអនុញ្ញាតិឲ្យប្រព្រឹត្តធ្វើតេស្តវ៉ាក់សាំងប្រឆាំង COVID-19 ខណៈដែលប្រទេសអង់គ្លេស នឹងត្រៀមចាប់ផ្តើមស្អែកនេះ ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅយប់ថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០។ វ៉ាក់សាំងខាងលើកំពុងស្ថិតក្រោមការអភិវឌ្ឍ របស់ក្រុមហ៊ុនឯងទេសខាងជីវ–បច្ចេកវិទ្យា បាយអូធីនធិច (BioNTech) ដែលមានមូលដ្ឋាននៅទីក្រុង មែនស៍ (Mainz) របស់ប្រទេសអាល្លឺម៉ង់។ ការធ្វើតេស្តនៃវ៉ាក់សាំងនោះ នឹងធ្វើឡើងចំពោះមនុស្សសុខភាពល្អចំនួន ២០០នាក់ដែលមានអាយុចន្លោះ ១៨–២៥ឆ្នាំនៅដំណាក់កាលដំបូង ហើយដំណាក់កាលបន្ទាប់នឹងធ្វើឡើងចំពោះ អ្នកដែលប្រឈមហានិភ័យខ្ពស់ពីCOVID-19។ ទន្ទឹមគ្នានេះការធ្វើតេស្ដវ៉ាក់សាំង COVID-19 ទៅលើមនុស្ស ក៏កំពុងត្រៀមប្រព្រឹត្តទៅនៅសាកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេសនាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះផងដែរ បើតាមការបញ្ជាក់ពី រដ្ឋមន្រ្តីសុខាភិបាលចក្រភពអង់គ្លេស។ គួរជម្រាបថា សម្រាប់នៅសហរដ្ឋអាមេរិក និងប្រទេសចិនវិញ ការធ្វើតេស្តវ៉ាក់សាំង COVID-19 លើមនុស្សកំពុងតែបន្តប្រព្រឹត្តទៅ។យ៉ាងណាក្តី ទម្រាំសម្រេចបានវ៉ាក់សាំង COVID-19 ដែលអាចប្រើប្រាស់បានក្នុងលក្ខណៈទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពក៏ដូចជា សុវត្ថភាពនោះ គឺត្រូវចំណាយពេលចន្លោះពី ១–២ឆ្នាំឯណោះ ព្រោះវាត្រូវការការធ្វើតេស្តសាកល្បងជាច្រើន រហូតទទួលស្គាល់អំពីប្រសិទ្ធភាព និងសុវត្ថិភាព ១០០% ពីស្ថាប័នអន្ដរជាតិ៕ អាន​បន្ថែម អាល្លឺម៉ង់ ចាប់ផ្តើមធ្វើតេស្ដវ៉ាក់សាំងប្រឆាំង COVID-19

ឡាវមិនមានករណីឆ្លងកូវីដ១៩ថ្មីឡើយក្នុងរយៈពេល១០ថ្ងៃកន្លងមក

ប្រទេសឡាវ៖ឡាវជាប្រទេសដែលមានអ្នកឆ្លងកូវីដ១៩ ចុងក្រោយគេបង្អស់នៅក្នុងតំបន់អាស៊ាន ដោយឡាវបានទប់ស្កាត់ការឆ្លងរាលដាលបានយ៉ាងល្អ ។ តាមសារព័ត៌មាន TTXVN នៅថ្ងៃទី២២ខែមេសា បានផ្សាយថា នៅក្នុងសន្និសីទកាសែតរបស់ក្រសួងសុខាភិបាលឡាវ នាល្ងាចថ្ងៃទី២២ខែមេសាបានបញ្ជាក់ថា … អាន​បន្ថែម ឡាវមិនមានករណីឆ្លងកូវីដ១៩ថ្មីឡើយក្នុងរយៈពេល១០ថ្ងៃកន្លងមក

លោក Joe Biden ប្រកាសថានឹងជ្រើសរើសភរិយាអតីតប្រធានាធិបតីអូបាម៉ាធ្វើជាអនុប្រធានាធិបតី

បេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ លោក Joe Biden បានបញ្ជាក់ថា លោកនឹងជ្រើសរើសភរិយាអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា គឺលោកស្រី … អាន​បន្ថែម លោក Joe Biden ប្រកាសថានឹងជ្រើសរើសភរិយាអតីតប្រធានាធិបតីអូបាម៉ាធ្វើជាអនុប្រធានាធិបតី

យោធា២៧នាក់ ក្នុងចំណោម ៣៧៧នាក់ នៅលើនាវាចម្បាំង ផាន់ហ្ស៊ីហ៍ (Panshih) ធ្វើតេស្ដវិជ្ជមានចំពោះ COVID-19 ជាលើកដំបូងនៅក្នុងជួរយោធាកោះតៃវ៉ាន់

កោះតៃវ៉ាន់៖ ជាលើកដំបូងនៅក្នុងជួរយោធា នៃកងនាវាកោះតៃវ៉ាន់ ចំនួន២៧នាក់ ក្នុងចំណោម ៣៧៧នាក់ នៅលើនាវាចម្បាំង ផាន់ហ្ស៊ីហ៍ (Panshih) ដែលបានធ្វើតេស្ដវិជ្ជមានចំពោះ … អាន​បន្ថែម យោធា២៧នាក់ ក្នុងចំណោម ៣៧៧នាក់ នៅលើនាវាចម្បាំង ផាន់ហ្ស៊ីហ៍ (Panshih) ធ្វើតេស្ដវិជ្ជមានចំពោះ COVID-19 ជាលើកដំបូងនៅក្នុងជួរយោធាកោះតៃវ៉ាន់

ចិនរកឃើញអ្នកឆ្លង COVID-19 ៣០ករណីថ្មី ក្នុងនោះ ២៣ករណីជាករណីនាំចូលពីប្រទេសខាងក្រៅ និង ៧ករណីឆ្លងស្រុក

ទីក្រុងប៉េកាំង៖ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលចិន បានរាយការណ៍ឲ្យដឹងថា ខ្លួនបានកត់ត្រាករណីឆ្លងថ្មីៗ នៃជំងឺ … អាន​បន្ថែម ចិនរកឃើញអ្នកឆ្លង COVID-19 ៣០ករណីថ្មី ក្នុងនោះ ២៣ករណីជាករណីនាំចូលពីប្រទេសខាងក្រៅ និង ៧ករណីឆ្លងស្រុក

ក្លិប Barcelona ​គ្រោង​ដូរ​ឈ្មោះ​កីឡដ្ឋានរបស់​ខ្លួន​

​ ​កីឡដ្ឋាន​ Camp Nou ​របស់ក្លិបអ្នកមានបុណ្យ Barcelonaមានគម្រោងដូរឈ្មោះចេញនៅរដូវកាលក្រោយ ដោយបាន​ប្រកាស​ស្វែង​រកអ្នកឧបត្ថម្ភដើម្បី​មក​ដាក់​នៅ​លើកីឡដ្ឋាននេះ ។ កីឡដ្ឋាន Camp … អាន​បន្ថែម ក្លិប Barcelona ​គ្រោង​ដូរ​ឈ្មោះ​កីឡដ្ឋានរបស់​ខ្លួន​

នាយករដ្ឋមន្ត្រីអូស្ត្រាលីពិភាក្សាជាមួយបណ្តាប្រទេសស្តីពីប្រភពកូវីដ១៩

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានទូរស័ព្ទពិភាក្សា ជាមួយសមភាគីអាមរិក បារាំង អាល្លឺម៉ង់ ដើម្បីស្វែងរកការគាំទ្រ ស្រាវជ្រាវ … អាន​បន្ថែម នាយករដ្ឋមន្ត្រីអូស្ត្រាលីពិភាក្សាជាមួយបណ្តាប្រទេសស្តីពីប្រភពកូវីដ១៩

លីកកំពូលអាល្លឺម៉ង់គ្រោងដំណើរការប្រកួតឡើងវិញនៅថ្ងៃទី៩ ខែឧសភា

លីកកំពូលអាល្លឺម៉ង់ Bunesliga ទំនងជាបានសម្រេចចិត្តរួមគ្នាមួយ ហើយថា នឹងអាចដំណើរការប្រកួតរបស់ខ្លួនឡើងវិញ យ៉ាងយូរបំផុត៣សប្តាហ៍ទៀត ក្រោយមានការប្រកាសគាំទ្រ ពីសំណាក់អ្នកនយោបាយ ជាច្រើនរូបក្នុងប្រទេសរួចមក។ ដំណើរការប្រកួតទំនងជាអាចចាប់ផ្តើមឡើងវិញនៅថ្ងៃទី៩ … អាន​បន្ថែម លីកកំពូលអាល្លឺម៉ង់គ្រោងដំណើរការប្រកួតឡើងវិញនៅថ្ងៃទី៩ ខែឧសភា

កីឡាករ​របស់ក្លិបហង្សក្រហម៣នាក់ស្ថិតក្នុងបញ្ជីតារា​ឆ្នើម​ប្រចាំ​ Premier League

អង់គ្លេស៖ ក្លិបហង្សក្រហម ​ Liverpoo បាន​ក្ដោបក្ដាប់​ទាំង​ស្រុង​ក្នុង​ការ​ឈ្នះ​ Premier League សម្រាប់រដូវកាល២០១៩-២០២០ និង​ឱកាស​ប្រជែង​ពាន​កីឡាករឆ្នើមប្រចាំរដូវកាលទៀតផង។ ក្រុមហង្ស​ក្រហម​ត្រូវ​ការ​ឈ្នះ​ត្រឹម​២​ប្រកួត​ទៀត​ប៉ុណ្ណោះ​ដើម្បី​ក្លាយ​ជា​ជើង​ឯក​លីក​កំពូល​អង់គ្លេស​រដូវកាលនេះក្នុង​នោះ​មាន​២៥​ពិន្ទុ​ដាច់​ក្រុម​លេខ​ពីរ​ Manchester … អាន​បន្ថែម កីឡាករ​របស់ក្លិបហង្សក្រហម៣នាក់ស្ថិតក្នុងបញ្ជីតារា​ឆ្នើម​ប្រចាំ​ Premier League

អង់គ្លេសនឹងធ្វើតេស្តវ៉ាក់សាំងការពារកូវីដ-19លើមនុស្សនៅថ្ងៃព្រហស្បតិ៍នេះ

អង់គ្លេស ៖ ​​តាម​ប្រភពពី CGTN បានឲ្យដឹងថា ការធ្វើតេស្តលើមនុស្សសម្រាប់វ៉ាក់សាំងការពារ COVID-19 ដែល​បង្កើត​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Oxford នឹង​ចាប់ផ្តើម​ធ្វើតេស្ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​។​នេះ​បើ​យោង … អាន​បន្ថែម អង់គ្លេសនឹងធ្វើតេស្តវ៉ាក់សាំងការពារកូវីដ-19លើមនុស្សនៅថ្ងៃព្រហស្បតិ៍នេះ

មេដឹកនាំគីម ជុងអ៊ុន មិនមានការវៈកាត់បេះដូងនោះឡើយ

កូរ៉េខាងជើង៖ ជាថ្មីម្តងទៀត ក្រុមចារកិច្ចអាមេរិក និងកូរ៉េខាងត្បូង បរាជ័យ ក្នុងការតាមដានស្ថានភាពនៅក្នុងប្រទេសកូរ៉េខាងជើង។ កន្លងមក ប្រព័ន្ធផ្សព្វផ្សាយ កូរ៉េខាងត្បូង បានផ្សាយថាមេដឹកនាំ … អាន​បន្ថែម មេដឹកនាំគីម ជុងអ៊ុន មិនមានការវៈកាត់បេះដូងនោះឡើយ

ពុទ្ធោ..! អ្នកសារព័ត៌មាន៥៣នាក់នៅទីក្រុងប៉ុមបៃ ប្រទេសឥណ្ឌា ឆ្លងកូវីដ-១៩

ប្រទេសឥណ្ឌា៖ សារព័ត៌មាន CNN នៅថ្ងៃទី២១ខែមេសា បានផ្សាយថា ៖ យ៉ាងហោចណាស់ ក៏មានអ្នកសារព័ត៌មាន ៥៣នាក់នៅទីក្រុងប៉ុមបៃ ប្រទេសឥណ្ឌាបានធ្វើតេស្តរកឃើញវិជ្ជមានចំពោះកូវីដ-១៩។ … អាន​បន្ថែម ពុទ្ធោ..! អ្នកសារព័ត៌មាន៥៣នាក់នៅទីក្រុងប៉ុមបៃ ប្រទេសឥណ្ឌា ឆ្លងកូវីដ-១៩