ក្រុមព្រះរាជអាជ្ញាកូរ៉េខាងត្បូងបានបើកការស្រាវជ្រាវទៅលើប្រធានក្រុមហ៊ុនធំៗដែលសង្ស័យថាបានជាប់ពាក់ទ័ន្ធនិងប្រធានាធិបតីផាកយ៉ុងហេ។ ក្នុងចំណោមក្រុមហ៊ុនដែលចាប់អារម្មជាងគេនោះគឺប្រធានក្រុមហ៊ុនHyundai Motorនិងប្រធានក្រុមហ៊ុនSamsung។ក្រុមព្រះរាជ្យអាជ្ញា បានបើកការស្រាវជ្រាវថាតើលោកស្រីផាកយ៉ុងហេជាប់ពាក់ព័ន្ធ ឬដាក់គំនៀងទៅលើក្រុមហ៊ុនទាំងនោះដែរឬទេ។ ក្រៅពីនេះនៅមានក្រុមហ៊ុនជាច្រើនផ្សេងទៀតរងការស្រាវជ្រាវ ថាតើមានការបង្ខំឲ្យបរិចាកប្រាក់ឲ្យមូលនិធិ២ដែលគ្រប់គ្រងដោយមិត្តភក្តិដ៏ជិតស្និងនិងប្រធានាធិបតី។ នៅពេលនេះប្រធានាធិបតីផាកយ៉ុងហេកំពុងប្រឈមនិងគំនៀបពីពលរដ្ឋយ៉ាងខ្លាំង។នៅថ្ងៃទី១២ខែវិច្ឆិកាពលរដ្ឋរាប់សិបពាន់នាក់បាននាំគ្នាធ្វើបាតុកម្មនៅទីក្រុងសេអ៊ូលទាមទាលោកស្រីផាកចុះចេញពីតំណែង។នេះគឺជាបាតុកម្មទ្រងទ្រាយធំបំផុតមិនធ្លាប់មាននៅកូរ៉េខាងជើងរយៈពេលជាង៣០ឆ្នាំកន្លងមក។ ប៉ូលិសទីក្រុងសេអូលបានឲ្យដឹងថាមានបាតុករប្រមានជាង១៧ពាន់នាក់ចូលរួមធ្វើបាតុកម្ម ចំណែកក្រុមអ្នកដឹកនាំបាតុកម្មបញ្ចាក់ថា … អានបន្ថែម កូរ៉េខាងត្បូងបើកការស្រាវជ្រាវលើក្រុមហ៊ុនធំៗពាក់ព័ន្ធប្រធានាធិបតីផាកយ៉ុងហេ