Manchester United ប្រហែលជាមិនឲ្យ Bruno Fernandes ធ្វើដំណើរទៅកាន់ព័រទុយហ្គាល់ទេ
អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer បាននិយាយថា គាត់ប្រហែលជាមិនអនុញ្ញាតឱ្យ Bruno Fernandes ធ្វើដំណើរទៅក្រៅប្រទេសសម្រាប់ការប្រកួតរបស់ព័រទុយហ្គាល់ក្នុងអំឡុងពេលប្រកួតអន្តរជាតិឡើយប្រសិនបើខ្សែបម្រើរូបនេះត្រូវបានតម្រូវឲ្យនៅដាច់ដោយឡែកពីគេយូរថ្ងៃពេលវិលត្រឡប់ទៅកាន់ប្រទេសអង់គ្លេសវិញ។ ខ្សែបម្រើ Bruno Fernandes អាចប្រឈមនឹងនៅដាច់ដោយឡែករយៈពេល១០ថ្ងៃដោយសារការវិលត្រឡប់ពីកាតព្វកិច្ចអន្តរជាតិដោយព័រទុយហ្គាល់ស្ថិតនៅក្រោមបញ្ជីឈ្មោះក្រហមរបស់ចក្រភពអង់គ្លេសដែលត្រូវរឹតត្បិត ដោយសារខ្លាចជំងឺរាតត្បាតកូវីដ-១៩។ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានបញ្ជាក់ថា ក្លិបនានាអាចបដិសេធមិនឲ្យកីឡាកររបស់ខ្លួនប្រសិនបើពួកគេត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកពីគ្នា លើសពី៥ថ្ងៃនៅពេលពួកគេត្រឡប់មកក្លិបវិញ។ បន្ទាប់ពីបញ្ចប់ការប្រកួតនៅក្របខ័ណ្ឌ Premier League លោក Solskjaer បាននិយាយថា “យើងមិនអាចប្រថុយប្រថាន ហើយក៏មិនបានអំពាវនាវឱ្យបានត្រឹមត្រូវដែរ ប៉ុន្តែវាមិនសមហេតុផលទេប្រសិនបើអ្នកបាត់បង់កីឡាកររបស់អ្នកសម្រាប់ការនៅដាច់ដោយឡែករយៈពេល១០ថ្ងៃ។ យើងគឺជាអ្នកបង់លុយឲ្យកីឡាករ ហើយ FIFA បានកំណត់ថាពួកគេមិនចាំបាច់ត្រូវទៅលេងនោះទេ ដូច្នេះវានឹងក្លាយជាការលំបាកក្នុងការឲ្យពួកគេលេងនៅក្នុងប្រទេសដែលមានបញ្ជីឈ្មោះក្រហមរបស់អង់គ្លេស” ។ ក្រុមជម្រើសជាតិព័រទុយព័រទុយហ្គាល់គ្រោងនឹងជួបប្រកួតជាមួយក្រុមជម្រើសជាតិអាស៊ែបៃហ្សង់, ស៊ែប៊ី និងលុច្សសំបួនៅថ្ងៃទី២៤, ថ្ងៃទី២៧ … អានបន្ថែម Manchester United ប្រហែលជាមិនឲ្យ Bruno Fernandes ធ្វើដំណើរទៅកាន់ព័រទុយហ្គាល់ទេ
