Zidane បានផ្សារភ្ជាប់ជាមួយនឹងការក្លាយជាគ្រូបង្វឹករបស់ក្រុម Juventus

ព័ត៌មានកាន់តែលេចឡើងថា លោក Andrea Pirlo នឹងត្រូវបានបណ្តេញចេញពីតំណែងជាគ្រូបង្វឹកក្រុមសេះបង្កង់ Juventus នៅរដូវក្តៅនេះដោយមានសេចក្តីរាយការណ៍នៅប្រទេសអុីតាលីបញ្ជាក់ថាគ្រូបង្វឹក Real Madrid លោក Zinedine Zidane អាចទទួលបន្ទុកនៅទីក្រុង Turin ។ សារព័ត៌មានអេស្ប៉ាញ MARCA បានផ្សាយថា អតីតកីឡាករបារាំងZinedine Zidane បានលេងឱ្យក្រុម Juventus ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១ មុនពេលផ្លាស់ទៅទីក្រុង Los Blancos ដែលគាត់បានតំណាងឱ្យចូលនិវត្តន៍នៅឆ្នាំ២០០៦ ។ សារព័ត៌មានបារាំង La Gazzetta dello Sport កត់សំគាល់ថា លោក Pirlo នឹងឃើញការប្រកួត៣ចុងក្រោយនៃរដូវកាលនៅ Serie A ទោះបីជាក្រុម Juventus ចាញ់ក្រុម AC Milan ៣-០ កាលពីចុងសប្តាហ៍ក៏ដោយដែលធ្វើឲ្យក្រុមនេះស្ថិតក្នុងចំណាត់ថ្នាក់ទី៥ … អាន​បន្ថែម Zidane បានផ្សារភ្ជាប់ជាមួយនឹងការក្លាយជាគ្រូបង្វឹករបស់ក្រុម Juventus

Andy Murray និង Liam Broady នឹងលេងជាគូក្នុងកម្មវិធី Italian Open

កីឡាករវាយតឺន្នីសលំដាប់ពិភពលោក Andy Murray បានចាប់ឆ្នោតគូជាលើកទី២នៅក្នុងកម្មវិធី Italian Open ខណៈដែលកីឡាករអង់គ្លេស និងមិត្តរួមជាតិរបស់គេគឺ Liam Broady ត្រូវបានប្តូរចូលជំនួសជាមួយគាត់។ សារព័ត៌មាន BBC Sport បានផ្សាយថា Murray មិនបានប្រកួតប្រជែងនៅម្នាក់ឯងទេ ប៉ុន្តែបាននៅទីក្រុងរ៉ូមដើម្បីហ្វឹកហាត់ដើម្បីប្រកួតជាមួយនឹងកីឡាករកំពូលៗរួមទាំង Novak Djokovic ជាដើម។ កីឡាករ Scot Murray អាយុ៣៣ឆ្នាំ និង Broady អាយុ២៧ឆ្នាំនឹងត្រូវជួបជាមួយកីឡាករអូស្ត្រាលី Max Purcell និង Luke Saville នៅជុំទី១ ។ក្នុងវិញ្ញាសាឯកត្តជនវិញ កីឡាករអង់គ្លេស Cameron … អាន​បន្ថែម Andy Murray និង Liam Broady នឹងលេងជាគូក្នុងកម្មវិធី Italian Open

Juventus អាចប្រឈមនឹងការបណ្តេញចេញពី Serie A

ក្រុមសេះបង្កង់ Juventus ត្រូវបានគេអះអាងថា ក្លិបនេះនឹងត្រូវបណ្តេញចេញពីក្របខ័ណ្ឌអុីតាលី Serie A ប្រសិនបើពួកគេនៅតែជាផ្នែកមួយនៃការចូលរួមក្នុងក្របខ័ណ្ឌ European Super League ដែលទើបបង្កើតថ្មី។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី១១ ឧសភាម្សិលមិញ។ ក្លិបដែលមានមូលដ្ឋាននៅទីក្រុងទូរីន Juventus រួមជាមួយក្រុមBarcelona និង Real Madrid មិនទាន់ដកខ្លួនចេញពី European Super League ដែលបានស្នើនៅឡើយទេ។ … អាន​បន្ថែម Juventus អាចប្រឈមនឹងការបណ្តេញចេញពី Serie A

Juventus នឹងមិនបណ្តេញគ្រូបង្វឹកចេញទេ ទោះបីព្រួយបារម្ភពីកៅអីក្របខ័ណ្ឌ Champions League ក៏ដោយ

ក្រុមសេះបង្កង់ Juventus នឹងនៅជាប់ជាមួយគ្រូបង្វឹកលោក Andrea Pirlo សម្រាប់រដូវកាលដែលនៅសេសសល់បើទោះបីជាគេរំពឹងថា បានដឹកនាំក្រុមធ្លាក់ក្នុងវគ្គជម្រុះ Champions League ក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅថ្ងៃអង្គារទី១១ ឧសភានេះ។ ការបរាជ័យក្នុងផ្ទះ ៣-០ កាលពីថ្ងៃអាទិត្យដោយសារថ្វីជើងក្រុម AC Milan បានធ្វើឲ្យ Juventus ឈរនៅចំណាត់ថ្នាក់លេខ៥ក្នុងក្របខ័ណ្ឌ Serie A ដោយនៅសល់៣ប្រកួតទៀតចប់រដូវកាល។ លោក Pirlo គឺជាជម្រើសដ៏គួរឱ្យភ្ញាក់ផ្អើលមួយដើម្បីជំនួសលោក Maurizio Sarri កាលពីរដូវក្តៅមុនហើយក្រោមការដឹកនាំរបស់គាត់ ក្រុម Juventus មិនបានឈ្នះពានរង្វាន់នេះជាលើកដំបូងចាប់តាំងពីឆ្នាំ២០១២ ។ … អាន​បន្ថែម Juventus នឹងមិនបណ្តេញគ្រូបង្វឹកចេញទេ ទោះបីព្រួយបារម្ភពីកៅអីក្របខ័ណ្ឌ Champions League ក៏ដោយ

ប្រទេសព័រទុយហ្គាល់អាចធ្វើជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រ Champions League ជាជាងនៅកីឡដ្ឋាន Wembley របស់អង់គ្លេស

ប្រទេសព័រទុយហ្គាល់គឺជាបេក្ខភាពដ៏សំខាន់ម្នាក់ក្នុងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League បន្ទាប់ពី UEFA មិនបានទទួលបានការធានាពីការចង់ផ្លាស់ប្តូរការប្រកួតទៅកាន់កីឡដ្ឋាន Wembley របស់អង់គ្លេសឡើយ។ សារព័ត៌មាន BBC Sport នៅព្រឹកថ្ងៃទី១១ ឧសភានេះបានឲ្យដឹងថា UEFA, មន្ត្រីរដ្ឋាភិបាលអង់គ្លេសនិងសមាគមកីឡាបាល់ទាត់បានជួបគ្នាកាលពីថ្ងៃចន្ទដើម្បីពិភាក្សាពីការផ្លាស់ប្តូរការប្រកួតរវាងក្រុមតោខៀវ Chelsea និងក្រុម Manchester City ពីទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី។ UEFA បានសំរេចថា វានឹងត្រូវផ្លាស់ប្តូរបន្ទាប់ពីទួរគីត្រូវបានដាក់ក្នុងបញ្ជីធ្វើដំណើរក្រហមរបស់អង់គ្លេសមានន័យថា អ្នកគាំទ្រមិនអាចធ្វើដំណើរទៅទស្សនាបានទេ។ ព័រទុយហ្គាល់ស្ថិតនៅក្នុងបញ្ជីនាំមុខ ដូច្នេះអ្នកគាំទ្រនឹងត្រូវបានអនុញ្ញាតឱ្យចូលរួមនៅថ្ងៃទី២៩ ខែឧសភា។ ការប្រកួតនៅតែអាចលេងនៅកីឡដ្ឋាន Wembley ប៉ុន្តែវានឹងតម្រូវឱ្យមានការផ្លាស់ប្តូរដ៏ធំមួយពីរដ្ឋាភិបាលដែលរហូតមកដល់ពេលនេះមិនបានឈានដល់កិច្ចព្រមព្រៀងជាមួយ UEFA នៅឡើយទេ។ គណៈគ្រប់គ្រងបាល់ទាត់អឺរ៉ុបមានអារម្មណ៍ថា នៅក្នុងប្រទេសព័រទុយហ្គាល់នឹងមានភាពងាយស្រួលក្នុងការទទួលបានអ្នកឧបត្ថម្ភ និងអ្នកផ្សាយដែលនឹងត្រូវទទួលបានសំណងប្រសិនបើពួកគេមិនអាចចូលរួមក្នុងការប្រកួតនេះ។ ទីក្រុង Porto ត្រូវបានគេលើកឡើងថា ជាកន្លែងដែលមានសក្តានុពល ប៉ុន្តែវាត្រូវបានគេយល់ថា ទីក្រុង Lisbon ដែលបានធ្វើជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំមុនក៏ជាលទ្ធភាពមួយផងដែរ។ … អាន​បន្ថែម ប្រទេសព័រទុយហ្គាល់អាចធ្វើជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រ Champions League ជាជាងនៅកីឡដ្ឋាន Wembley របស់អង់គ្លេស

អាវរបស់ស្តេចបាល់បោះ Michael Jordan លក់ក្នុងតម្លៃកំណត់ត្រា១លានផោន

អាវដែលពាក់ពេលប្រកួតដែលជាកម្មសិទ្ធិរបស់អតីតកីឡាករបាល់បោះ Michael Jordan ក្នុងរដូវកាលទី២របស់គាត់នៅឯសាកលវិទ្យាល័យ North Carolina ត្រូវបានលក់ក្នុងតម្លៃ១,៣៨លានដុល្លារកាលពីថ្ងៃចន្ទ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport … អាន​បន្ថែម អាវរបស់ស្តេចបាល់បោះ Michael Jordan លក់ក្នុងតម្លៃកំណត់ត្រា១លានផោន

Fulham បានកាត់ចេញពីក្របខ័ណ្ឌ Premier League បន្ទាប់ពីបរាជ័យដោយសារ Burnley

ក្រុម Fulham ត្រូវបានកាត់ចេញពីក្របខ័ណ្ឌ Premier League នៅរដូវកាលក្រោយបន្ទាប់ពីការបរាជ័យក្រោមថ្វីជើងក្រុម Burnley ដែលធ្វើឲ្យក្លិបធានាបានកៅអីរបស់ពួកគេសម្រាប់រដូវកាលថ្មី។ នេះជាលើកដំបូងនៅក្នុងយុគសម័យនៃក្របខ័ណ្ឌ Premier … អាន​បន្ថែម Fulham បានកាត់ចេញពីក្របខ័ណ្ឌ Premier League បន្ទាប់ពីបរាជ័យដោយសារ Burnley

រដ្ឋាភិបាលចក្រភពអង់គ្លេសប្រាប់អ្នកគាំទ្រមិនគួរធ្វើដំណើរទៅកាន់ប្រទេសទួរគីដែលជាកន្លែងប្រកួតផ្តាច់ព្រ័ត្រ Champions League នោះទេ  

អ្នកគាំទ្រចក្រភពអង់គ្លេស និងអ្នកគាំទ្រក្រុម Manchester City មិនគួរធ្វើដំណើរទៅកាន់ប្រទេសទួរគីសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នោះទេ។ នេះជាការថ្លែងរបស់រដ្ឋាភិបាលអង់គ្លេសបន្ទាប់ពីបានបន្ថែមប្រទេសនេះទៅក្នុងបញ្ជីក្រហមនៃការធ្វើដំណើររបស់អង់គ្លេស។  វគ្គផ្តាច់ព្រ័ត្រគ្រោងនឹងធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុលនៅថ្ងៃទី២៩ ខែឧសភាខាងមុខនេះ។ … អាន​បន្ថែម រដ្ឋាភិបាលចក្រភពអង់គ្លេសប្រាប់អ្នកគាំទ្រមិនគួរធ្វើដំណើរទៅកាន់ប្រទេសទួរគីដែលជាកន្លែងប្រកួតផ្តាច់ព្រ័ត្រ Champions League នោះទេ  

Bayern Munich ក្លាយជាជើងឯកលីគកំពូលអាល្លឺម៉ង់ Bundesliga ៩រដូវកាលជាប់ៗគ្នា

ក្រុម Bayern Munich បានអបអរសាទរក្នុងនាមជាម្ចាស់ជើងឯកនៃប្រទេសអាល្លឺម៉ង់សម្រាប់រដូវកាលទី៩ជាប់ៗគ្នា ខណៈដែលការរកគ្រាប់បាល់បញ្ចូលទីរបស់ខ្សែប្រយុទ្ធ Robert Lewandowski បានជួយពួកគេឲ្យផ្តួលក្រុម Borussia Monchengladbach … អាន​បន្ថែម Bayern Munich ក្លាយជាជើងឯកលីគកំពូលអាល្លឺម៉ង់ Bundesliga ៩រដូវកាលជាប់ៗគ្នា

Murray ត្រូវហាត់ជាមួយ Djokovic នៅទីក្រុងរ៉ូមពេលជាពីរបួស

កីឡាករវាយតឺន្នីសអង់គ្លេស Andy Murray នឹងហ្វឹកហាត់ជាមួយកីឡាករលេខ១ពិភពលោក Novak Djokovic និងកីឡាករអាហ្សង់ទីន Diego Schwartzman នៅទីក្រុងរ៉ូមនៅថ្ងៃអាទិត្យនេះដែលជាផ្នែកមួយនៃផែនការវិលត្រឡប់ទៅកាន់ ATP Tour វិញបន្ទាប់ពីមានបញ្ហារបួសបានជាសះស្បើយ។ សារព័ត៌មានរ៉យទ័របានផ្សាយថា ម្ចាស់ជើងឯក Grand Slam ៣សម័យកាល Murray ដែលបានធ្លាក់មកចំណាត់ថ្នាក់លេខ១២៣ក្នុងតារាងចំណាត់ថ្នាក់ពិភពលោកបន្ទាប់ពីរងរបួសរយៈពេលយូរដោយសារតែការវះកាត់ត្រគាកនោះសង្ឃឹមថា នឹងទទួលបានសិទ្ធិដើម្បីលេងនៅក្នុងព្រឹត្តិការណ៍ ATP នៅទីក្រុងហ្សឺណែវ ឬទីក្រុងលីយ៉ុងចាប់ពីថ្ងៃទី១៧ ខែឧសភា។ Murray បានលេងចុងក្រោយនៅកម្មវិធី Rotterdam Open ដែលជាកន្លែងដែលគាត់ត្រូវបានផ្តួលដោយកីឡាកររុស្ស៊ី Andrey Rublevកាលពីថ្ងៃទី៣ ខែមីនាមុនពេលដកខ្លួនចេញពីកម្មវិធី Miami … អាន​បន្ថែម Murray ត្រូវហាត់ជាមួយ Djokovic នៅទីក្រុងរ៉ូមពេលជាពីរបួស

Manchester United វាយបកយកឈ្នះ Aston Villa បង្អាក់ Man City មិនឲ្យលើកពានឆាប់

ក្រុមបិសាចក្រហម Manchester United បានយកឈ្នះក្រុមម្ចាស់ផ្ទះ Aston Villa ៣-១ នៅ Premier League កាលពីថ្ងៃអាទិត្យ ទី៩ ឧសភា ខណៈដែលកីឡាករ Bruno Fernandes, Mason Greenwood និង EdinsonCavani បានស៊ុតបញ្ចូលទីក្នុងតង់ទី២ ដើម្បីបង្អាក់ការអបអរសាទរឈ្នះជើងឯករបស់ក្រុម Manchester City ។ … អាន​បន្ថែម Manchester United វាយបកយកឈ្នះ Aston Villa បង្អាក់ Man City មិនឲ្យលើកពានឆាប់

បញ្ចប់ការសង្ស័យ Neymar បន្តកុងត្រាថ្មីជាមួយ Paris St-Germain

ខ្សែប្រយុទ្ធ Neymar បានបន្តកុងត្រាជាមួយក្លិប Paris St-Germainដោយធ្វើឱ្យកីឡាករសញ្ជាតិប្រេស៊ីលរូបនេះបន្តស្នាក់នៅក្លិបយក្សបារាំងរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport … អាន​បន្ថែម បញ្ចប់ការសង្ស័យ Neymar បន្តកុងត្រាថ្មីជាមួយ Paris St-Germain