អតីតអ្នកចាត់ការទូទៅក្លិប Aston Villa និង Celtic លោក Jozef Venglos ទទួលមរណភាពក្នុងវ័យ៨៤ឆ្នាំ

លោក Jozef Venglos ដែលជាអ្នកគ្រប់គ្រងដំបូងនៅក្លិបនៅអង់គ្លេស និងអៀរឡង់ដែលទទួលបន្ទុកជាក្រុមនៅលីកកំពូលអង់គ្លេសបានទទួលមរណភាពក្នុងអាយុ៨៤ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC Sport កាលពីថ្ងៃទី២៧ មករា​ … អាន​បន្ថែម អតីតអ្នកចាត់ការទូទៅក្លិប Aston Villa និង Celtic លោក Jozef Venglos ទទួលមរណភាពក្នុងវ័យ៨៤ឆ្នាំ

CAS បើកសវនាការលើបណ្តឹងឧទ្ធរណ៍របស់ Yastremska មុនការប្រកួតកម្មវិធី Australian Open

តុលាការអាជ្ញាកណ្តាលកីឡា (CAS) បានឲ្យដឹងថា ខ្លួនបានចាប់ផ្តើមបើកសវនាការបណ្តឹងសាទុក្ខជាបន្ទាន់របស់កីឡាការិនីវាយតឺន្នីស Dayana Yastremska ដែលត្រូវបានផ្អាកជាបណ្តោះអាសន្ន។ ដូច្នេះការសម្រេចចិត្តអាចត្រូវបានធ្វើឡើងដោយមានការចូលរួមផ្ទាល់របស់នាងនៅក្នុងព្រឹត្តិការណ៍ Australian Open … អាន​បន្ថែម CAS បើកសវនាការលើបណ្តឹងឧទ្ធរណ៍របស់ Yastremska មុនការប្រកួតកម្មវិធី Australian Open

Papu Gomez ចុះហត្ថលេខាចូលជាមួយក្លិប Sevilla ជាផ្លូវការសម្រាប់

ក្រោយពីមានការបែកបាក់ក្នុងទំនាក់ទំនងរវាងគ្រូបង្វឹក Atalanta លោក Gian Piero Gasperini និងកីឡាករ Papu Gomez ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអាហ្សង់ទីនរូបនេះបានចុះកិច្ចសន្យាជាផ្លូវការជាមួយក្រុម … អាន​បន្ថែម Papu Gomez ចុះហត្ថលេខាចូលជាមួយក្លិប Sevilla ជាផ្លូវការសម្រាប់

Ozil ផ្លាស់ពី Arsenal ទៅចូលរួមជាមួយក្រុម Fenerbahce របស់ទួរគីជាផ្លូវការ

ក្លិបកាំភ្លើងធំ Arsenal បានអះអាងថា ខ្សែបម្រើសញ្ជាតិអាឡឺម៉ង់ MesutOzil បានបញ្ចប់ការផ្លាស់ប្តូរទៅកាន់ក្រុម Fenerbahce របស់លីគកំពូលទួរគីជាអចិន្ត្រៃយ៍ហើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន dailymail កាលពីថ្ងៃទី២៧ ខែមករា។ ក្លិប Fenerbahce បានប្រកាសកាលពីសប្តាហ៍មុនថា ក្លិបបានចុះហត្ថលេខាជាមួយ Ozil ដែលបានបាត់បង់ការពេញចិត្តនៅ Arsenal ហើយមិនត្រូវបានក្លិប Arsenal ឲ្យបង្ហាញខ្លួនក្នុងការប្រកួតក្របខ័ណ្ឌ Premier League ឬ Europa League នៅដើមរដូវកាលនេះឡើយ។ កីឡាករ Ozil បាននិយាយថា “ខ្ញុំសូមថ្លែងអំណរគុណដល់ក្លិបដែលបានធ្វើដំណើរដ៏អស្ចារ្យក្នុងរយៈពេល៧ឆ្នាំកន្លះនេះ។ ការគាំទ្រដែលខ្ញុំទទួលបានពីក្រុម និងអ្នកគាំទ្រក្នុងអំឡុងពេលខ្ញុំនៅទីនេះពិតជាមិនគួរឱ្យជឿហើយជាអ្វីដែលខ្ញុំនឹងដឹងគុណជានិច្ច” ។ កីឡាករដែលជួយឲ្យក្រុមអាល្លឺម៉ង់ឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកវ័យ៣២ឆ្នាំរូបនេះ ស្ថិតក្នុងចំណោមកីឡាករដែលទទួលបានប្រាក់ខែខ្ពស់ជាងគេនៅក្លិប Arsenal មិនបានលេងចាប់តាំងពីខែមីនាមកម្ល៉េះ ។ នាយកបច្ចេកទេសក្លិបលោក Edu បានថ្លែងអំណរគុណដល់ Ozilចំពោះការចូលរួមចំណែករបស់គាត់ក្នុងក្លិបដែលរួមបញ្ចូលទាំងជ័យជម្នះFA Cup ចំនួន៣ដង និងសម្រាប់ជំនាញរបស់គាត់ក្នុងការចរចារផ្ទេរកីឡាករ ខណៈដែលអ្នកចាត់ការទូទៅលោក Mikel Arteta បាននិយាយថា វាជាឯកសិទ្ធិក្នុងការលេងជាមួយក្រុម និងគ្រូបង្វឹក។ នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក Arteta បាននិយាយថា “MesutOzil គឺជាបេះដូងនៃពេលវេលាដ៏អស្ចារ្យជាច្រើនសម្រាប់ក្លិបនេះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះរាប់បញ្ចូលទាំងការឈ្នះពានរង្វាន់ FA Cup ទាំង៣លើកចុងក្រោយផងដែរ។ ជោគជ័យទាំងនេះជាចំណែកនៃប្រវត្តិសាស្ត្ររបស់យើងជានិច្ច។ … អាន​បន្ថែម Ozil ផ្លាស់ពី Arsenal ទៅចូលរួមជាមួយក្រុម Fenerbahce របស់ទួរគីជាផ្លូវការ

Man City, Arsenal, Leed United, West Ham ធ្វើបានល្អក្រៅទឹកដី

ការប្រកួតក្របខ័ណ្ឌអង់គ្លេស Premier League សម្រាប់សប្តាហ៍ទី២០ ម្ចាស់ភ្ញៀវទាំង៤ក្រុមដូចជា Man City, Arsenal, Leed United, … អាន​បន្ថែម Man City, Arsenal, Leed United, West Ham ធ្វើបានល្អក្រៅទឹកដី

កីឡាករបាល់ទាត់ពិភាក្សាអំពីការរំលោភបំពានតាមអ៊ីនធើណេតជាមួយមន្រ្តីរដ្ឋាភិបាលអង់គ្លេស

កីឡាករបាល់ទាត់អង់គ្លេសកំពូលៗរួមទាំងប្រធានក្រុម Liverpool កីឡាករ Jordan Henderson និងអតីតកីឡាការិនីអន្តរជាតិ លោកស្រី Karen Carney បានពិភាក្សាអំពីការរំលោភបំពាន … អាន​បន្ថែម កីឡាករបាល់ទាត់ពិភាក្សាអំពីការរំលោភបំពានតាមអ៊ីនធើណេតជាមួយមន្រ្តីរដ្ឋាភិបាលអង់គ្លេស

កីឡាករប្រឈមនឹងបញ្ហាចាក់វ៉ាក់សាំង COVID-19 នៅមុនព្រឹត្តិការណ៍អូឡាំពិក

នៅពេលដែលអ្នករៀបចំអូឡាំពិកបដិសេធសេចក្តីរាយការណ៍ថា ការប្រកួតកីឡានៅទីក្រុងតូក្យូរដូវក្តៅនេះនឹងត្រូវពន្យារពេលម្តងទៀត ពួកគេ និងអង្គភាពកីឡាដទៃទៀតកំពុងប្រជែងនឹងបញ្ហានៃការចាក់វ៉ាក់សាំង COVID-19 សម្រាប់អ្នកចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិមួយនេះ។ តាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃអង្គារបានឲ្យដឹងថា លោក … អាន​បន្ថែម កីឡាករប្រឈមនឹងបញ្ហាចាក់វ៉ាក់សាំង COVID-19 នៅមុនព្រឹត្តិការណ៍អូឡាំពិក

ករណីឆ្លងកូវីដ-១៩ នៅក្របខ័ណ្ឌ Premier League បានធ្លាក់ចុះជាថ្មីដោយរកឃើញតែ៨នាក់

យោងតាមការចេញផ្សាយរបស់ Livescore News បានឲ្យដឹងកាលពីថ្ងៃទី២៦ មករាថា ក្របខ័ណ្ឌ Premier League បានប្រកាសពីករណីវិជ្ជមានថ្មីចំនួន៨នាក់ពីការធ្វើតេស្តរកជំងឺកូវីដ-១៩ពីរលើកចុងក្រោយ ដែលពាក់កណ្តាលនៃចំនួនកីឡាករ … អាន​បន្ថែម ករណីឆ្លងកូវីដ-១៩ នៅក្របខ័ណ្ឌ Premier League បានធ្លាក់ចុះជាថ្មីដោយរកឃើញតែ៨នាក់

ប្រកាសបិទវគ្គបណ្តុះបណ្តាលចៅក្រម អាជ្ញាកណ្តាលកម្រិត “ក” កីឡាវ៉ូវីណាម

ភ្នំពេញ, វគ្គបណ្តុះបណ្តាលចៅក្រម អាជ្ញាកណ្តាលកម្រិត “ក” កីឡាវ៉ូវីណាម ប្រចាំឆ្នាំ២០២០ បានបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ម្សិលមិញ … អាន​បន្ថែម ប្រកាសបិទវគ្គបណ្តុះបណ្តាលចៅក្រម អាជ្ញាកណ្តាលកម្រិត “ក” កីឡាវ៉ូវីណាម

FIFA ចេញសេចក្តីថ្លែងការណ៍ប្រឆាំងនឹងការបង្កើតលីកកំពូលអឺរ៉ុប European Super League

FIFA បានចេញសេចក្តីថ្លែងការណ៍ប្រឆាំងយ៉ាងខ្លាំងនឹងការស្នើសុំបង្កើតក្របខ័ណ្ឌបាល់ទាត់កំពូលអឺរ៉ុប (European Super League) ប៉ុន្តែអ្នកខ្លះកំពុងងឿងឆ្ងល់ថា តើមានតួនាទីអ្វីបន្ថែមទៀតចំពោះតំណែងនេះ? នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca ។ … អាន​បន្ថែម FIFA ចេញសេចក្តីថ្លែងការណ៍ប្រឆាំងនឹងការបង្កើតលីកកំពូលអឺរ៉ុប European Super League

គ្រូបង្វឹកក្លិប Real Madrid លោក Zinedine Zidane ធ្វើតេស្តវិជ្ជមាន Covid-19 មុនពេលប្រកួតជាមួយក្រុម Alaves

លោក Zinedine Zidane គ្រូបង្វឹករបស់ក្រុម Real Madrid បានធ្វើតេស្តរកឃើញជំងឺ Covid-19 អាចនឹងខកខានការបង្ហាញខ្លួនក្នុងការដឹកនាំក្រុមពេលប៉ះជាមួយក្រុម Alaves នៅថ្ងៃទី២៣ មករានេះ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន BBC Sport នៅព្រឹកនេះ។ ក្លិបយក្សអេស្ប៉ាញ Real Madrid បានចេញសេចក្តីថ្លែងការណ៍ខ្លីមួយដោយប្រកាសថា បុរសវ័យ៤៨ឆ្នាំ Zinedine Zidane មានផ្ទុកជំងឺ Covid-19 ប៉ុន្តែមិនបានផ្តល់ព័ត៌មានបន្ថែមអំពីស្ថានភាពរបស់គាត់ ឬផលប៉ះពាល់ណាមួយសម្រាប់ក្រុមដែលកំពុងលេងនោះទេ។ លោក Zidane កំពុងរងសម្ពាធចំពោះលទ្ធផល និងការប្រកួតមិនល្អរបស់ក្រុម Real Madrid រួមទាំងការបរាជ័យក្នុងពានរង្វាន់ Copa del Rey កាលពីថ្ងៃពុធដោយប្រកួតចាញ់ក្រុមនៅលីគទី៣ Alcoyano ។ … អាន​បន្ថែម គ្រូបង្វឹកក្លិប Real Madrid លោក Zinedine Zidane ធ្វើតេស្តវិជ្ជមាន Covid-19 មុនពេលប្រកួតជាមួយក្រុម Alaves

Dortmund រងការបរាជ័យផ្ទួនៗ កាន់តែឆ្ងាយពីឱកាសឡើងកំពូលតារាង

ក្រុម Borussia Dortmund បានរងបរាជ័យក្នុងក្របខ័ណ្ឌ Bundesliga ជាលើកទី២ ខណៈដែលក្រុមនេះបានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ BorussiaMonchengladbach ក្នុងលទ្ធផល៤ទល់២ កាលពីរាត្រីថ្ងៃទី២២ឈានចូលថ្ងៃទី២៣ មករានេះ។ ការប្រកួតក្នុងតង់ទី១ កីឡាករ Elvedi របស់ក្រុម Moncheng បានរកគ្រាប់បាល់នាំមុខ១គ្រាប់នៅនាទីទី១១។ នៅនាទីទី២២ និងនាទីទី២៨ ខ្សែប្រយុទ្ធ Haaland របស់ក្រុម Dortmund រកបាន២គ្រាប់ផ្ទួនៗនាំមុខក្រុមម្ចាស់ផ្ទះវិញ ប៉ុន្តែនៅនាទីទី៣២កីឡាករ Elvedi បានស៊ុតបាល់ពីចម្ងាយយ៉ាងល្អធ្វើឲ្យចប់ការប្រកួតតង់ទី១ លទ្ធផលស្មើគ្នា២ទល់២។ … អាន​បន្ថែម Dortmund រងការបរាជ័យផ្ទួនៗ កាន់តែឆ្ងាយពីឱកាសឡើងកំពូលតារាង