ខ្សែប្រយុទ្ធ Robert Lewandowski ឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ

ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្រុម Bayern Munich បានឈ្នះកីឡាករបុរសឆ្នើមក្នុងពានរង្វាន់បាល់ទាត់ Fifa Football Awards ក្នុងទីក្រុង Zurich ដោយបានយកឈ្នះកីឡាករ Lionel Messi និង Cristiano Ronaldo របស់កីឡាករឆ្នើមកាលពីឆ្នាំទៅ។ នេះបើយាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ។ ខ្សែប្រយុទ្ធប៉ូឡូញរូបនេះរកបាន៥៥គ្រាប់ក្នុង៤៧ប្រកួតកាលពីរដូវកាលមុន … អាន​បន្ថែម ខ្សែប្រយុទ្ធ Robert Lewandowski ឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ

ការពន្យារពេលព្រឹត្តិការណ៍ Australian Open នឹងចាប់ផ្តើមនៅថ្ងៃទី៨ ខែកុម្ភៈឆ្នាំក្រោយ

យោងតាមការចេញផ្សាយរបស់ CNA ដែលដកស្រង់ពី AFP បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយតឺន្នីសAustralian Open ដែលគ្រោងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ទី១៧ ខែធ្នូ ត្រូវបានវិលត្រឡប់មកវិញនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីមានការចរចាជាច្រើនសប្តាហ៍ ខណៈដែលការរំខានពីជំងឺកូវីដ-១៩ បានឈានដល់រដូវកាលទី២ នៃកីឡាវាយតឺន្នីស Grand Slam ។ ការប្រកួតជម្រុះបុរសនឹងត្រូវរៀបចំឡើងនៅ Doha ប៉ុន្តែអូស្រ្តាលីនឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ជាច្រើនរួមទាំងពានរង្វាន់វាយតឺន្នីសលំដាប់កំពូល ATP Cup ផងដែរដោយប្រកាសពីកាលវិភាគរបស់ខ្លួននៅដើមឆ្នាំ២០២១ … អាន​បន្ថែម ការពន្យារពេលព្រឹត្តិការណ៍ Australian Open នឹងចាប់ផ្តើមនៅថ្ងៃទី៨ ខែកុម្ភៈឆ្នាំក្រោយ

West Brom តែងតាំងអតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស Sam Allardyce ជាអ្នកចាត់ការថ្មីក្រោយបញ្ចប់តំណែងលោកSlaven Bilic

BBC Sport បានចេញផ្សាយកាលពីព្រឹកថ្ងៃទី១៧ ធ្នូនេះថា ក្លិប West Brom បានតែងតាំងលោក Sam Allardyce ជាអ្នកចាត់ការថ្មីក្នុងកិច្ចសន្យារយៈពេល១៨ ខែ។ លោក Allardyce ដែលមិនបានគ្រប់គ្រងតាំងពីចាកចេញពីក្រុម Everton កាលពីឆ្នាំ២០១៨ បានចូលកាន់កាប់តំណែងបន្ទាប់ពីក្លិបបានបណ្តេញលោក Slaven Bilic ចេញ។ អតីតគ្រូបង្វឹកអង់គ្លេសវ័យ៦៦ឆ្នាំ Slaven Bilic ធ្លាប់ទទួលបន្ទុកគ្រប់គ្រងក្លិបចំនួន៧នៅ Premier League ហើយមិនទាន់មានក្លិបណាមួយដែលលោកដឹកនាំត្រូវបានកាត់ចេញពីក្របខ័ណ្ឌកំពូលអង់គ្លេសនោះទេ។លោក Slaven Bilic បានដឹកនាំ West Brom ឈរចំណាត់ថ្នាក់លេខ១៩ក្នុងតារាងដែលមាន៧ពិន្ទុក្នុង១៣ប្រកួត។ ក្រុម West Brom ទទួលបានលទ្ធផលស្មើ ១-១ … អាន​បន្ថែម West Brom តែងតាំងអតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស Sam Allardyce ជាអ្នកចាត់ការថ្មីក្រោយបញ្ចប់តំណែងលោកSlaven Bilic

ហង្សក្រហម Liverpool បំបាក់ក្រុមភ្ញៀវមាន់ខ្នាយមាស Tottanhamឡើងឈរកំពូលតារាង

ក្រុមហង្សក្រហម Liverpool បានយកឈ្នះក្រុមភ្ញៀវមាន់ខ្នាយមាស Tottanham ២ទល់១ក្នុងការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី១៣ កាលពីរាត្រីថ្ងៃទី១៦ ខែធ្នូ ឈានចូលថ្ងៃទី១៧ ដោយក្រុមនេះបានឡើងទៅឈរកំពូលតារាងបណ្តោះអាសន្ន។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ។ … អាន​បន្ថែម ហង្សក្រហម Liverpool បំបាក់ក្រុមភ្ញៀវមាន់ខ្នាយមាស Tottanhamឡើងឈរកំពូលតារាង

ខ្សែប្រយុទ្ធ Depay ផ្តោតលើ Lyon ១០០ភាគរយចំពេលមានទំនាក់ទំនងជាមួយក្រុម Barcelona និង PSG

កីឡាករ Memphis Depay កំពុងតែគិតអំពីការរំពឹងទុកនៃការឈ្នះនៅក្នុងក្រុម Lyon ចំពេលមានការស្នើសុំទិញរូបគេពីក្លិប Paris Saint-Germain និងប្រជែង Barcelona សម្រាប់ការចុះហត្ថលេខានៅខែមករាខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ Soccer News នៅរសៀលថ្ងៃទី១៦ ខែធ្នូម្សិលមិញ។ កីឡាករវ័យ២៦ឆ្នាំនេះផុតកុងត្រាជាមួយ Lyon នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយកំពុងមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅលេងនៅ Barcelona ចាប់តាំងពីអតីតគ្រូបង្វឹកសញ្ជាតិហុល្លង់ Ronald Koemanចូលកាន់តំណែងនៅរដូវកាលចុងក្រោយនេះ។ កីឡាកររូបនេះរកគ្រាប់បាល់៦គ្រាប់ក្នុង១៤ប្រកួត នៅលីគកំពូលបារាំងក្នុងរដូវកាលនេះ ហើយបើយោងតាមគេហទំព័របារាំង Le Parisien បានឲ្យដឹងថា PSG ចង់ឲ្យកីឡាករសញ្ជាតិហុល្លង់រូបនេះចាប់ដៃគូជាមួយ Neymar និង Kylian Mbappe នៅឆ្នាំ២០២១ខាងមុខផងដែរ ។ កាលពីពេលថ្មីៗនេះ Depay បានណែនាំថា គាត់បានបើកចំហដើម្បីជួបជុំជាមួយលោក Koeman នៅឯ Camp Nou ប៉ុន្តែបានសាកសួរអំពីអនាគតរបស់គាត់នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថាគាត់សប្បាយរីករាយនៅក្លិបបច្ចុប្បន្ននេះបើសិនជាក្លិបបន្តកុងត្រាថ្មី។ កីឡាកររូបនេះបាននិយាយថា “និយាយដោយស្មោះត្រង់យើងមានក្រុមដ៏អស្ចារ្យមួយនៅទីនេះ។ ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងនៅឆ្នាំក្រោយនោះទេ។ ខ្ញុំជាកីឡាករ Lyon ហើយខ្ញុំនៅទីនេះដើម្បីឈ្នះការប្រកួត … អាន​បន្ថែម ខ្សែប្រយុទ្ធ Depay ផ្តោតលើ Lyon ១០០ភាគរយចំពេលមានទំនាក់ទំនងជាមួយក្រុម Barcelona និង PSG

អតីតប្រធានក្រុម Williams នៅ Formula 1 មានសុខភាពល្អឡើងវិញ តែស្ថិតក្នុងមន្ទីរពេទ្យនៅឡើយ

សារព័ត៌មាន BBC Sport បានចុះផ្សាយកាលពីថ្ងៃទី១៦ ធ្នូម្សិលមិញថា លោក Sir Frank Williams ដែលបានកសាងក្រុមប្រណាំងរថយន្តWilliams ឲ្យក្លាយជាក្រុមមួយដែលទទួលបានជោគជ័យបំផុតក្នុងព្រឹត្តិការណ៍ Formula 1ស្ថិតក្នុងស្ថានភាពសុខភាពល្អឡើងវិញបន្ទាប់ពីចូលមន្ទីរពេទ្យ។ ប៉ុន្តែលោកកំពុងតែស្ថិតក្នុងមន្ទីរពេទ្យនៅឡើយ ដោយដោយគ្រូពេទ្យនៅបន្តតាមដានសុខភាពរបស់លោក។ លោក Sir Frank Williams មានវ័យ៧៨ឆ្នាំ និងកូនស្រីរបស់លោកឈ្មោះ Claire បានចាកចេញពីក្រុម Williams កាលពីដើមឆ្នាំនេះបន្ទាប់ពីការលក់ភាគហ៊ុនរបស់ខ្លួនទៅឱ្យវិនិយោគិនអាមេរិក។ សេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា ស្ថានភាពសុខភាពរបស់លោក Sir … អាន​បន្ថែម អតីតប្រធានក្រុម Williams នៅ Formula 1 មានសុខភាពល្អឡើងវិញ តែស្ថិតក្នុងមន្ទីរពេទ្យនៅឡើយ

កីឡាករ-កីឡាការិនីកម្ពុជា ស្ថិតក្នុងចំណោមប្រជាជន ៨០ភាគរយ ទទួលវ៉ាក់សាំងជំងឺ កូវីដ-១៩

ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិក មានប្រសាសន៍ថា កីឡាករ-កីឡាការិនីកម្ពុជា សូមថ្លែងអំណរគុណ​ ដល់សម្តេចតេជោ … អាន​បន្ថែម កីឡាករ-កីឡាការិនីកម្ពុជា ស្ថិតក្នុងចំណោមប្រជាជន ៨០ភាគរយ ទទួលវ៉ាក់សាំងជំងឺ កូវីដ-១៩

ខ្សែប្រយុទ្ធ Haaland អះអាងថាសប្បាយចិត្តនៅ Dortmund ទោះបីទទួលបានពានរង្វាន់ Golden Boy ក៏ដោយ

កីឡាករ Erling Haaland បានអះអាងថា រូបគេពិតជារីករាយដែលបានមកលេងនៅ Borussia Dortmund ខណៈការរំពឹងទុកនៅតែបន្តកសាងកេរ្តិ៍ឈ្មោះនៅក្លិបអាល្លឺម៉ង់មួយនេះ បើទោះបីរូបគេទទួលបានពានរង្វាន់កីឡាករឆ្នើមវ័យក្មេងជាងគេ Golden Boy និងលេចឮព័ត៌មានក្លិបមួយចំនួនចង់បានរូបគេក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca កាលពីថ្ងៃទី១៥ ធ្នូ ម្សិលមិញ។ ជាមួយគ្នានោះ Juventus ជាក្លិបចុងក្រោយដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធវ័យក្មេងរូបនេះដោយមានសេចក្តីរាយការណ៍មកពីសារព័ត៌មានអុីតាលី។ ឆ្លើយតបនឹងពាក្យចចាមអារ៉ាមទាំងនោះ Erling Haaland បាននិយាយថា “នោះគឺជាអ្វីដែលពួកគេកំពុងនិយាយ ប៉ុន្តែខ្ញុំមិនដែលនិយាយពីវាទេ។ ខ្ញុំបាននៅ BorussiaDortmund រយៈពេលមួយឆ្នាំ ខ្ញុំសប្បាយរីករាយពេលនៅទីនេះ”។ មានការជជែកជាច្រើនអំពីការផ្ទេរដ៏ធំមួយសម្រាប់កីឡាករជនជាតិន័រវេសរូបនេះមិនតិចទេ ដោយសារតែគាត់ត្រូវបានតំណាងដោយភ្នាក់ងារ Super Mino Raiola ។ ប៉ុន្តែ Erling Haaland បាននិយាយថា “គាត់បានជួយខ្ញុំច្រើនណាស់។ គាត់ជាភ្នាក់ងារល្អបំផុតនៅលើពិភពលោក ខ្ញុំចង់បន្តទៅមុខទៀតក្នុងអាជីពរបស់ខ្ញុំជាមួយគាត់”។ … អាន​បន្ថែម ខ្សែប្រយុទ្ធ Haaland អះអាងថាសប្បាយចិត្តនៅ Dortmund ទោះបីទទួលបានពានរង្វាន់ Golden Boy ក៏ដោយ

ការធ្វើតេស្តចុងក្រោយលើកីឡាករនិងបុគ្គលិកក្នុងក្របខ័ណ្ឌ Premier League រកឃើញវិជ្ជមាន៦នាក់

ក្របខ័ណ្ឌ Premier League បានអះអាងកាលពីថ្ងៃអង្គារថា មនុស្សចំនួន៦នាក់បានធ្វើតេស្តលទ្ធផលវិជ្ជមាននៅក្នុងការធ្វើតេស្តចុងក្រោយរបស់ខ្លួនដែលត្រូវបានធ្វើឡើងលើកីឡាករ និងបុគ្គលិកកាលពីសប្តាហ៍មុន។ លីគបានចេញសេចក្តីថ្លែងការណ៍ដែលដកស្រង់ពីសារព័ត៌មាន CNA កាលពីម្សិលមិញថា បុគ្គលដែលបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩នឹងត្រូវនៅដាច់ដោយឡែករយៈពេល១០ថ្ងៃ។ ក្នុងសេចក្តីថ្លែងការណ៍ដដែលបានបន្តថា “ក្របខ័ណ្ឌ Premier League នៅថ្ងៃនេះអាចបញ្ជាក់បានថារវាងថ្ងៃចន្ទទី៧ ខែធ្នូដល់ថ្ងៃអង្គារទី១៥ ខែធ្នូកីឡាករ និងបុគ្គលិកក្លិបចំនួន១.៥៤៩នាក់ត្រូវបានធ្វើតេស្តសាកល្បងរកជំងឺកូវីដ-១៩ ។ ក្នុងចំណោមនោះមានការធ្វើតេស្តវិជ្ជមានថ្មីចំនួន៦រូប ។ មនុស្សសរុបចំនួន១០៦នាក់ហើយបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ក្នុងការធ្វើតេស្តទាំង១៥លើកសម្រាប់រដូវកាលនេះ។ … អាន​បន្ថែម ការធ្វើតេស្តចុងក្រោយលើកីឡាករនិងបុគ្គលិកក្នុងក្របខ័ណ្ឌ Premier League រកឃើញវិជ្ជមាន៦នាក់

តោខៀវ Chelsea បាត់បង់៣ពិន្ទុ ខណៈ Man City បានត្រឹមស្មើ West Brom

យោងតាមការចេញផ្សាយរបស់ BBC Sport និងតាមលទ្ធផលរបស់ Soccerway នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះបានបង្ហាញថា ការប្រកួតសម្រាប់សប្តាហ៍ទី១៣នៅក្របខ័ណ្ឌ Premier League កាលពីរាត្រីថ្ងៃទី១៥ ធ្នូ មាន២ក្រុមគឺក្រុមម្ចាស់ផ្ទះ Wolverhampton ឈ្នះក្រុមតោខៀវ Chelsea ខណៈដែលក្រុមម្ចាស់ផ្ទះ Man City បានត្រឹមស្មើក្រុមភ្ញៀវ West Brom ប៉ុណ្ណោះ។ ក្រុមតោខៀវ Chelsea បានប្រកួតចាញ់២ប្រកួតផ្ទួនៗនៅលីគកំពូលអង់គ្លេសដែលធ្វើឲ្យក្រុមមួយនេះបាត់បង់ពិន្ទុ … អាន​បន្ថែម តោខៀវ Chelsea បាត់បង់៣ពិន្ទុ ខណៈ Man City បានត្រឹមស្មើ West Brom

កីឡាការិនី A-Lim Kim ឈ្នះពានរង្វាន់ US Women’s Open ដំបូងរបស់នាង

កីឡាការិនីវាយកូនហ្គោលលំដាប់លេខ៩៤ពិភពលោក A-Lim Kim បានឈ្នះពានរង្វាន់ធំដំបូងរបស់នាងជាមួយនឹងការប្រកួតផ្តាច់ព្រ័ត្រដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅកម្មវិធី US Women’s Open ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC Sport កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញ។ កីឡាការិនី A-Lim Kim វ័យ២៥ឆ្នាំបានចាប់ផ្តើមប្រកួតដោយតាមពីក្រោយកីឡាការិនី Hinako Shibuno ប៉ុន្តែបានយកឈ្នះវិញរហូតដល់៦៧ដងក្នុងចំណោមការប្រកួត៣ជើង។ កីឡាការិនីកូរ៉េខាងត្បូងរូបនេះបានបង្ហាញខ្លួនជាលើកដំបូងក្នុងព្រឹត្តិការណ៍ US Women’s … អាន​បន្ថែម កីឡាការិនី A-Lim Kim ឈ្នះពានរង្វាន់ US Women’s Open ដំបូងរបស់នាង

Roger Federer មិនទាន់ច្បាស់១០០ភាគរយចូលប្រកួតសម្រាប់ព្រឹត្តិការណ៍ Australian Openនៅឡើយទេ

លោក Roger Federer បាននិយាយថា ការជាសះស្បើយពីការវះកាត់លើជង្គង់ខាងឆ្វេងរបស់គាត់កាលពីដើមឆ្នាំនេះបានចំណាយពេលយូរជាងការរំពឹងទុក ហើយគាត់មិនច្បាស់ថា តើគាត់នឹងត្រៀមខ្លួនសម្រាប់ចូលប្រកួតកីឡាវាយតឺន្នីសព្រឹត្តិការណ៍ Australian Open ឬអត់នោះទេ។ … អាន​បន្ថែម Roger Federer មិនទាន់ច្បាស់១០០ភាគរយចូលប្រកួតសម្រាប់ព្រឹត្តិការណ៍ Australian Openនៅឡើយទេ