វីរបុរសបាល់ទាត់របស់ប្រេស៊ីល លោក Pele ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ដំបូងគេ

វីរបុរសបាល់ទាត់លោក Pele បានទទួលវ៉ាក់សាំង COVID-19 កម្រិតដំបូងនៅប្រទេសប្រេស៊ីលកាលពីថ្ងៃពុធ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA ។ អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិប្រេស៊ីលរូបនេះមានវ័យ៨០ឆ្នាំ ដូច្នេះគាត់ត្រូវបានចាត់ចូលទៅក្នុងក្រុមអាទិភាពសម្រាប់ការចាក់វ៉ាក់សាំងនៅប្រេស៊ីលដែលមានចំនួនច្រើនជាង៨,៤៧លានដូសត្រូវបានគេប្រើប្រាស់រួចហើយ។ លោក Pele បានសរសេរនៅលើបណ្តាញសង្គមថា “ថ្ងៃនេះគឺជាថ្ងៃដែលមិនអាចបំភ្លេចបាន! ខ្ញុំបានទទួលវ៉ាក់សាំង។ ជំងឺរាតត្បាតមិនទាន់ចប់នៅឡើយទេ យើងត្រូវតែរក្សាវិន័យដើម្បីការពារជីវិតរហូតដល់មនុស្សជាច្រើនបានចាក់វ៉ាក់សាំង”។ វីរបុរសបាល់ទាត់របស់ប្រេស៊ីលរូបនេះបន្តថា “សូមបន្តលាងដៃរបស់អ្នកនិងនៅផ្ទះប្រសិនបើអាចធ្វើទៅបាន។ នៅពេលអ្នកចេញទៅក្រៅកុំភ្លេចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពសង្គមរបស់អ្នក។ រឿងនេះនឹងកើតឡើងប្រសិនបើយើងគិតគូរពីគ្នា និងជួយគ្នាទៅវិញទៅមក។ គួរបញ្ជាក់ថា ប្រទេសប្រេស៊ីលគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតពីការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ដោយមានមនុស្សជាង១០,៦លាននាក់បានឆ្លងជំងឺនេះ និងមនុស្សជាង ២៥៦,០០០នាក់បានស្លាប់ ៕ … អាន​បន្ថែម វីរបុរសបាល់ទាត់របស់ប្រេស៊ីល លោក Pele ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ដំបូងគេ

នាយករដ្ឋមន្រ្តីអង់គ្លេសគាំទ្រការដេញថ្លៃសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣០

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson មានប្រសាសន៍ថា វាជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់ចក្រភពអង់គ្លេស និងអៀរឡង់ដើម្បីចាប់ផ្តើមការដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣០ (World Cup 2030) ខណៈដែលប្រទេសនេះក៏នឹងមានឆន្ទៈធ្វើជាម្ចាស់ផ្ទះនៃការប្រកួតយូរ៉ូ២០២០បន្ថែមទៀតនៅឆ្នាំនេះប្រសិនបើអាចទាមទារបាន។ លោកនាយករដ្ឋមន្ត្រីអង់គ្លេសបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយចេញផ្សាយដោយសារព័ត៌មានរ៉យទ័រ ដែល CNA យកមកផ្សាយកាលពីរសៀលថ្ងៃទី២ មីនាថា “យើងពិតជាចង់នាំយកការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣០មកអង់គ្លេសណាស់។ ខ្ញុំគិតថាវាជាកន្លែងដែលត្រឹមត្រូវ វាជាទឹកដីបាល់ទាត់ ហើយដល់ពេលត្រូវស្នើសុំហើយ វាពិតជារឿងដ៏អស្ចារ្យសម្រាប់ប្រទេសនេះ”។ កាសែត The Sun បានរាយការណ៍ថា រដ្ឋមន្ត្រីកីឡាអង់គ្លេស Rishi Sunak នឹងកំណត់ថវិកាចំនួន២,៨ … អាន​បន្ថែម នាយករដ្ឋមន្រ្តីអង់គ្លេសគាំទ្រការដេញថ្លៃសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣០

មេឃខៀវ Man City បន្តឈ្នះ កាន់តែដាច់ពិន្ទុក្រុមលេខ២ Man United

ក្រុមកំពូលតារាងមេឃខៀវ Manchester City ទទួលបានជ័យជម្នះលើក្រុមភ្ញៀវ Wolverhampton Wanderers ក្នុងលទ្ធផល ៤ទល់១ ធ្វើឲ្យក្រុមខ្លាំងមួយនេះបន្តកាន់កាប់កំពូលតារាង កាន់តែធ្វើឲ្យដាច់ពិន្ទុកាន់តែឆ្ងាយពីក្រុមលេខ២ បិសាចក្រហម Manchester United ។ ការប្រកួតសម្រាប់សប្តាហ៍ទី២៧របស់ក្រុមមេឃខៀវ Man City កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែមីនា … អាន​បន្ថែម មេឃខៀវ Man City បន្តឈ្នះ កាន់តែដាច់ពិន្ទុក្រុមលេខ២ Man United

លោក David Beckham ៖ Messi និង Ronaldo គឺជាកីឡាករដែលយើងចង់នាំទៅក្លិប Inter Miami

លោក David Beckham កំពុងដឹកនាំក្រុមរបស់គាត់ Inter Miami ចូលរដូវកាលទី២នៅលីកកំពូលអាមេរិក MLS។ បន្ទាប់ពីបាននាំយកកីឡាករកំពូលៗមួយចំនួនដូចជា Gonzalo … អាន​បន្ថែម លោក David Beckham ៖ Messi និង Ronaldo គឺជាកីឡាករដែលយើងចង់នាំទៅក្លិប Inter Miami

ខ្សែប្រយុទ្ធ Zlatan Ibrahimovic របស់ក្លិប AC Milan ខកខានមិនបានចូលរួមប្រកួតជាមួយ Man Utd នៅ Europa League ដោយមានបញ្ហារបួស

ខ្សែប្រយុទ្ធរបស់ក្លិប AC Milan កីឡាករ Zlatan Ibrahimovic នឹងត្រូវអវត្តមានរហូតដល់៣សប្តាហ៍ដោយមានបញ្ហារបួសសាច់ដុំភ្លៅខាងឆ្វេងមានន័យថា គាត់នឹងខកខានការប្រកួតជម្រុះពានរង្វាន់ Europa League … អាន​បន្ថែម ខ្សែប្រយុទ្ធ Zlatan Ibrahimovic របស់ក្លិប AC Milan ខកខានមិនបានចូលរួមប្រកួតជាមួយ Man Utd នៅ Europa League ដោយមានបញ្ហារបួស

ប៉ូលីសឃាត់ខ្លួនមនុស្ស៤នាក់ពាក់ព័ន្ធបញ្ហាហិរញ្ញវត្ថុនៅក្លិបអេស្ប៉ាញBarcelona

ប៉ូលីសតំបន់កាតាឡាន់ ប្រទេសអេស្ប៉ាញបានឲ្យដឹងថា ពួកគេបានធ្វើការចាប់ខ្លួនមនុស្សចំនួន៤នាក់បន្ទាប់ពីបានស្វែងរកថាមានពាក់ព័ន្ធនឹងបញ្ហាហិរញ្ញវត្ថុរបស់ក្រុមអេស្ប៉ាញ Barcelona។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។ … អាន​បន្ថែម ប៉ូលីសឃាត់ខ្លួនមនុស្ស៤នាក់ពាក់ព័ន្ធបញ្ហាហិរញ្ញវត្ថុនៅក្លិបអេស្ប៉ាញBarcelona

អតីតគ្រូបង្វឹកក្រុម West Ham និង Newcastle លោក Roeder បានទទួលមរណភាពក្នុងវ័យ៦៥ឆ្នាំ

សម្ព័ន្ធសមាគមអ្នកចាត់ការទូទៅ (LMA) បានចេញសេចក្តីថ្លែងការណ៍មួយថាអតីតគ្រូបង្វឹកក្រុម West Ham United និង Newcastle United លោកRoeder … អាន​បន្ថែម អតីតគ្រូបង្វឹកក្រុម West Ham និង Newcastle លោក Roeder បានទទួលមរណភាពក្នុងវ័យ៦៥ឆ្នាំ

ស្ថាប័ន Formula1 បដិសេធផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ពីប្រទេសបារ៉ែន

ស្ថាប័នប្រណាំងរថយន្តលំដាប់ពិភពលោក Formula 1 បានបដិសេធការផ្តល់ជូនពីប្រទេសបារ៉ែនដើម្បីចាក់វ៉ាក់សាំងដល់បុគ្គលិកទាំងអស់ដែលចូលរួមក្នុងការធ្វើតេស្តមុនរដូវកាល និងការប្រកួតពានរង្វាន់ធំប្រចាំឆ្នាំ(Bahrain Grand Prix)។ ប្រទេសបារ៉ែនបានចេញសេចក្តីជូនដំណឹងមួយថា សកម្មភាពនេះគឺជាផ្នែកមួយនៃកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួនដែលវាត្រូវបានពង្រីកដល់ព្រឹត្តិការណ៍នានានៅក្នុងប្រទេស។ អ្នកនាំពាក្យរបស់ … អាន​បន្ថែម ស្ថាប័ន Formula1 បដិសេធផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ពីប្រទេសបារ៉ែន

ខ្សែបម្រើ Barnes របស់ Leicester រងរបួសជង្គង់ខកខានបង្ហាញខ្លួនរយៈពេល៦សប្តាហ៍

ការប្រកួតប្រជែងរបស់ក្រុម Leicester ក្នុងការឈានទៅកក់កៅអីប្រកួតក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយត្រូវប្រឈមកាន់តែខ្លាំង ដោយមានព័ត៌មានថា កីឡាករ Harvey Barnes … អាន​បន្ថែម ខ្សែបម្រើ Barnes របស់ Leicester រងរបួសជង្គង់ខកខានបង្ហាញខ្លួនរយៈពេល៦សប្តាហ៍

ការចាប់ឆ្នោត Europa League វគ្គ១៦ក្រុមចុងក្រោយគឺ Manchester United ប៉ះ AC Milan

ការចាប់ឆ្នោតសម្រាប់វគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Europa League បានបង្កើតនូវការប្រកួតដ៏រំភើបរវាងក្រុម Manchester United ប៉ះក្រុម AC Milan ដែលនឹងឃើញកីឡាករ Zlatan Ibrahimovicវិលត្រឡប់ទៅកាន់ទឹកដី Old Trafford ជាលើកដំបូងចាប់តាំងពីចាកចេញកាលពីឆ្នាំ២០១៨ ។ ការប្រកួតជើងទី១នៃការប្រកួតវគ្គ១៦ក្រុមចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី១១ ខែមីនា និងជើងទី២ប្រកួតនៅថ្ងៃទី១៨ ខែមីនា។ … អាន​បន្ថែម ការចាប់ឆ្នោត Europa League វគ្គ១៦ក្រុមចុងក្រោយគឺ Manchester United ប៉ះ AC Milan

កីឡាករបាល់ទាត់នៅសហរដ្ឋអាមេរិកលែងឈរគោរពភ្លេងជាតិមុនការប្រកួតទៀតហើយ

ក្រុមប្រឹក្សាជាតិសហព័ន្ធកីឡាបាល់ទាត់សហរដ្ឋអាមេរិកបានបោះឆ្នោតលុបចោលគោលការណ៍ដែល តម្រូវឲ្យកីឡាកររបស់ខ្លួនឈរគោរពភ្លេងជាតិមុនពេលចាប់ផ្តើមប្រកួតហើយ។ នេះបើយោងតាមការចេញផ្សាយរបស់ MARCA នៅព្រឹកថ្ងៃទី១ ខែមីនា​។ គោលនយោបាយលេខ ៦០៤-១ ត្រូវបានលុបចោលជាផ្លូវការកាលពីថ្ងៃសៅរ៍បន្ទាប់ពីមានសេចក្តីសម្រេចលុបចោលគោលនយោបាយដែលកំពុងអនុវត្តដែលបានធ្វើឡើងនៅក្នុងខែមិថុនា។ គោលនយោបាយនេះត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ២០១៦ នៅពេលដែលកីឡាករទាំងអស់លុតជង្គង់ក្នុងការបង្ហាញការគាំទ្រដល់ការតវ៉ាប្រឆាំងនឹងភាពសាហាវឃោរឃៅរបស់ប៉ូលិស និងការរើសអើងជាតិសាសន៍នៅសហរដ្ឋអាមេរិក។ សហព័ន្ធបាល់ទាត់អាមេរិកបានអនុញ្ញត្តឲ្យកីឡាករទាំងអស់ចាប់ផ្តើមប្រកួតភ្លាមៗដោយមិនចាំបាច់ឈរតម្រង់ជួរគ្នា ដើម្បីគោរពភ្លេងជាតិនោះទេ … អាន​បន្ថែម កីឡាករបាល់ទាត់នៅសហរដ្ឋអាមេរិកលែងឈរគោរពភ្លេងជាតិមុនការប្រកួតទៀតហើយ

បិសាចក្រហមបានត្រឹមស្មើ ធ្វើឲ្យគម្លាតពិន្ទុកាន់តែឆ្ងាយពីក្រុមកំពូលតារាង

ក្រុមបិសាចក្រហម Manchester United បានបាត់បង់៣ពិន្ទុបន្ថែមទៀតក្នុងការតាមក្រុមកំពូលតារាង Premier League គឺក្រុម Manchester City បន្ទាប់ពីពួកគេប្រកួតស្មើជាមួយក្រុមតោខៀវ Chelsea នៅឯ Stamford Bridge កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមីនានេះ។ ក្រុមរបស់លោក Ole Gunnar Solkjaer នៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ២ដដែល ប៉ុន្តែបច្ចុប្បន្នកំពុងតែដេញតាមពីក្រោយក្រុម Man City ចំនួន១២ពិន្ទុឯណោះ ខណៈដែលលទ្ធផលនេះបាន ធ្វើឲ្យ … អាន​បន្ថែម បិសាចក្រហមបានត្រឹមស្មើ ធ្វើឲ្យគម្លាតពិន្ទុកាន់តែឆ្ងាយពីក្រុមកំពូលតារាង