MLS ស៊ើបអង្កេតការផ្ទេរ Matuidi ទៅកាន់ក្លិប Inter Miami របស់David Beckham

ការផ្លាស់ប្តូររបស់កីឡាករ Blaise Matuidi ទៅកាន់ក្លិប Inter Miami កំពុងត្រូវបានស៊ើបអង្កេតដោយស្ថាប័នលីគកំពូលអាមេរិក Major League Soccer (MLS) ដើម្បីកំណត់ថា តើច្បាប់ប្រាក់ខែត្រូវបានរំលោភជាមួយនឹងការចុះហត្ថលេខាលើខ្សែបម្រើរូបនេះកាលពីឆ្នាំ២០២០ ។ MLS កំពុងតែស្វះស្វែងរកមើលថា តើក្លិបរបស់ David Beckham បានបង់ប្រាក់ឱ្យបុរសវ័យ៣៣ឆ្នាំតាមរយៈមធ្យោបាយមិនត្រឹមត្រូវ។ កីឡាករ Matuidi មិនត្រូវបានប្រកាសថា ជាកីឡាករដែលត្រូវបានជ្រើសរើសនោះទេ ព្រោះក្លិបបាននិយាយថា ខ្លួនបានប្រើប្រាក់បម្រុងទុកជំនួសវិញ។ ក្រុមនីមួយៗអាចប្រើប្រាស់ថវិកាចំនួន២,៨លានដុល្លារក្នុងការបម្រុងទុកសម្រាប់កីឡាករដែលចំណាយខ្ពស់ដោយមិនលើសពីកំរិតប្រាក់ខែដែលមានចំនួន៤,៨លានដុល្លារក្នុងឆ្នាំ២០២០ សម្រាប់កីឡាករ២០នាក់ដំបូងនៅក្នុងក្រុម។ ដូច្នេះ MLS កំពុងស៊ើបអង្កេតថា តើនេះជាករណីរំលោភច្បាប់ឬអត់? … អាន​បន្ថែម MLS ស៊ើបអង្កេតការផ្ទេរ Matuidi ទៅកាន់ក្លិប Inter Miami របស់David Beckham

រដ្ឋាភិបាលចក្រភពអង់គ្លេសប្រកាសអំពីកញ្ចប់ថវិកាសម្រាប់ការស្តារឡើងវិញចំនួន៣០០លានផោនក្នុងវិស័យកីឡា

រដ្ឋាភិបាលចក្រភពអង់គ្លេសបានប្រកាសនូវកញ្ចប់ថវិកាថ្មីសម្រាប់វិស័យកីឡានៅប្រទេសអង់គ្លេសដែលមានទឹកប្រាក់ចំនួន៣០០លានផោន (៤១៨,៨៦ លានដុល្លារ) ដែលជាផ្នែកមួយនៃផែនការដើម្បីជួយដល់សេដ្ឋកិច្ចក្នុងការដោះស្រាយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ ។ នេះបើយោងតាមការចេញផ្សាយរបស់ CNA ដែលដកស្រង់ពីសារព័ត៌មានរ៉យទ័រ។ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Rishi Sunak បាននិយាយនៅក្នុងសុន្ទរកថា ថវិកាប្រចាំឆ្នាំកាលពីថ្ងៃពុធថាទឹកប្រាក់ចំនួន៧០០លានផោនត្រូវបានផ្តល់ជូនដើម្បីគាំទ្រដល់សិល្បៈ វប្បធម៌ និងស្ថាប័នកីឡា។ក្រសួងហិរញ្ញវត្ថុអង់គ្លេសបានប្រកាសនៅលើបណ្តាញសង្គមធ្វីតទ័រថាមានទឹកប្រាក់ចំនួន៣០០លានផោនដើម្បីគាំទ្រក្លិប និងស្ថាប័នគ្រប់គ្រងលើវិស័យកីឡាជាច្រើននៅក្នុងប្រទេសអង់គ្លេស។ បន្ទាប់ពីការអត្ថាធិប្បាយរបស់នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ចេញផ្សាយកាលពីថ្ងៃអង្គារបានរំលឹកឡើងវិញនូវការគាំទ្ររបស់រដ្ឋាភិបាលសម្រាប់ការដេញថ្លៃរួមគ្នាដែលមានសក្តានុពលពីចក្រភពអង់គ្លេស និងអៀរឡង់ដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣០ ។ លោក Rishi Sunak បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍របស់លោកថា “យើងកំពុងផ្តល់ជូននូវទឹកប្រាក់ចំនួន៧០០លានផោនដើម្បីគាំទ្រដល់សិល្បៈ វប្បធម៌ និងស្ថាប័នកីឡារបស់យើងនៅពេលដែលពួកគេបើកដំណើរការឡើងវិញ។ គាំទ្រដល់ការដេញថ្លៃរួមគ្នាក្នុងឆ្នាំ២០៣០ … អាន​បន្ថែម រដ្ឋាភិបាលចក្រភពអង់គ្លេសប្រកាសអំពីកញ្ចប់ថវិកាសម្រាប់ការស្តារឡើងវិញចំនួន៣០០លានផោនក្នុងវិស័យកីឡា

ប្រាក់ចំណូលប្រចាំត្រីមាសរបស់ក្លិបបិសាចក្រហមកើនឡើងដោយសារការផ្សព្វផ្សាយ

ក្លិបបិសាចក្រហម Manchester United បានចេញសេចក្តីថ្លែងការណ៍មួយថា ប្រាក់ចំណូលសរុបរបស់ខ្លួនបានកើនឡើង២,៦ភាគរយក្នុងរយៈពេល៣ខែចុងក្រោយនៃឆ្នាំ២០២០ ដោយសារការផ្សាយនិងការឧបត្ថម្ភពីដៃគូនានា។ អនុប្រធានប្រតិបត្តិលោក Ed Woodward បាននិយាយថា “ការចាក់វ៉ាក់សាំងយ៉ាងលឿននៅចក្រភពអង់គ្លេស និងលើសពីនេះផ្តល់ឱ្យយើងនូវទំនុកចិត្តថាយើងកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកភាពធម្មតារួមទាំងការវិលត្រឡប់របស់អ្នកគាំទ្រទៅនឹងស្ថានភាពធូរស្រាលឡើងវិញពីវិស័យកីឡាបាល់ទាត់” ។ ប្រាក់ចំណូលនៃការផ្សាយដែលជាផ្នែកធំបំផុតរបស់ក្លិបបាល់ទាត់អង់គ្លេស Premier League មួយនេះបានកើនឡើង៦៨%ស្មើនឹង១០៨,៧លានផោន។ ការហក់ឡើងខ្ពស់នេះត្រូវបានជំរុញឲ្យក្លិបបិសាចក្រហមអាចចូលរួមក្នុងការប្រកួតពានរង្វាន់ធំៗនៅអឺរ៉ុបនិងមានហិរញ្ញវត្ថុដើម្បីផ្គត់ផ្គង់ក្នុងការទិញកីឡាករផងដែរ។ សេចក្តីថ្លែងការណ៍របស់ក្លិបបានបង្ហាញថា ប្រាក់ចំណូលសម្រាប់រយៈពេល៣ខែគិតត្រឹមថ្ងៃទី៣១ ខែធ្នូមានចំនួន១៧២,៨លានផោន … អាន​បន្ថែម ប្រាក់ចំណូលប្រចាំត្រីមាសរបស់ក្លិបបិសាចក្រហមកើនឡើងដោយសារការផ្សព្វផ្សាយ

ខ្សែបម្រើ Bentancur របស់ Juventus ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

ខ្សែបម្រើ Rodrigo Bentancur របស់ក្រុមសេះបង្កង់ Juventus បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ហើយត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ។ នេះបើយោងតាមការចុះផ្សាយរបស់ Channel News Asia កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១។ កីឡាករអន្តរជាតិអ៊ុយរ៉ាហ្គាយដែលតែងតែបង្ហាញខ្លួនជាទៀងទាត់ក្រោមការដឹកនាំរបស់លោក Andrea Pirlo នៅរដូវកាលនេះនឹងខកខានការប្រកួតចុងសប្តាហ៍នៃក្របខ័ណ្ឌ Serie A ជាមួយក្រុម Lazio ហើយទំនងជាមិនបានលេងពេលប៉ះក្រុម Porto នៅក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយនៅសប្តាហ៍ក្រោយទេ។ សេចក្តីថ្លែងការណ៍របស់ក្លិប Juventus បានសរសេរថា … អាន​បន្ថែម ខ្សែបម្រើ Bentancur របស់ Juventus ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

Manchester United ប្រហែលជាមិនឲ្យ Bruno Fernandes ធ្វើដំណើរទៅកាន់ព័រទុយហ្គាល់ទេ

អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer បាននិយាយថា គាត់ប្រហែលជាមិនអនុញ្ញាតឱ្យ Bruno Fernandes ធ្វើដំណើរទៅក្រៅប្រទេសសម្រាប់ការប្រកួតរបស់ព័រទុយហ្គាល់ក្នុងអំឡុងពេលប្រកួតអន្តរជាតិឡើយប្រសិនបើខ្សែបម្រើរូបនេះត្រូវបានតម្រូវឲ្យនៅដាច់ដោយឡែកពីគេយូរថ្ងៃពេលវិលត្រឡប់ទៅកាន់ប្រទេសអង់គ្លេសវិញ។ ខ្សែបម្រើ Bruno Fernandes អាចប្រឈមនឹងនៅដាច់ដោយឡែករយៈពេល១០ថ្ងៃដោយសារការវិលត្រឡប់ពីកាតព្វកិច្ចអន្តរជាតិដោយព័រទុយហ្គាល់ស្ថិតនៅក្រោមបញ្ជីឈ្មោះក្រហមរបស់ចក្រភពអង់គ្លេសដែលត្រូវរឹតត្បិត ដោយសារខ្លាចជំងឺរាតត្បាតកូវីដ-១៩។ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានបញ្ជាក់ថា ក្លិបនានាអាចបដិសេធមិនឲ្យកីឡាកររបស់ខ្លួនប្រសិនបើពួកគេត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកពីគ្នា លើសពី៥ថ្ងៃនៅពេលពួកគេត្រឡប់មកក្លិបវិញ។ បន្ទាប់ពីបញ្ចប់ការប្រកួតនៅក្របខ័ណ្ឌ Premier League លោក Solskjaer បាននិយាយថា “យើងមិនអាចប្រថុយប្រថាន ហើយក៏មិនបានអំពាវនាវឱ្យបានត្រឹមត្រូវដែរ ប៉ុន្តែវាមិនសមហេតុផលទេប្រសិនបើអ្នកបាត់បង់កីឡាកររបស់អ្នកសម្រាប់ការនៅដាច់ដោយឡែករយៈពេល១០ថ្ងៃ។ យើងគឺជាអ្នកបង់លុយឲ្យកីឡាករ ហើយ FIFA បានកំណត់ថាពួកគេមិនចាំបាច់ត្រូវទៅលេងនោះទេ ដូច្នេះវានឹងក្លាយជាការលំបាកក្នុងការឲ្យពួកគេលេងនៅក្នុងប្រទេសដែលមានបញ្ជីឈ្មោះក្រហមរបស់អង់គ្លេស” ។ ក្រុមជម្រើសជាតិព័រទុយព័រទុយហ្គាល់គ្រោងនឹងជួបប្រកួតជាមួយក្រុមជម្រើសជាតិអាស៊ែបៃហ្សង់, ស៊ែប៊ី និងលុច្សសំបួនៅថ្ងៃទី២៤, ថ្ងៃទី២៧ … អាន​បន្ថែម Manchester United ប្រហែលជាមិនឲ្យ Bruno Fernandes ធ្វើដំណើរទៅកាន់ព័រទុយហ្គាល់ទេ

Bilbao ឡើងប៉ះ Barcelona វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa del Rey

ក្រុមខ្លាំង Athletic Bilbao បានផ្តួលក្រុម Levante ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa del Rey ឡើងទៅវគ្គផ្តាច់ព្រ័ត្រដោយត្រូវប៉ះក្រុម Barcelona នៅខែមេសាខាងមុខ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA នៅព្រឹកថ្ងៃទី៥ មីនានេះថា ក្រុម Bilbao ធ្លាប់បានឈានដល់វគ្គផ្តាច់ព្រ័ត្រកាលពីរដូវកាលមុន និងត្រូវបានកំណត់ឲ្យលេងជាមួយក្រុម Real Sociedad មុនពេលដែលជំងឺរាតត្បាតកូវីដ-១៩រីករាលដាលបានបញ្ឈប់ការប្រកួតដោយការប្រកួតនាពេលនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី៣ ខែមេសានៅទីក្រុង Seville។ ប៉ុន្តែព្រឹត្តិការណ៍ឆ្នាំ២០២០-២០២១ បានបន្តហើយក្រុម Bilbao នឹងត្រូវជួប Barcelona នៅវគ្គផ្តាច់ព្រ័ត្រនោះនៅថ្ងៃទី១៧ ខែមេសាម្តងទៀតនៅ Seville ដដែល។ គ្រាប់បាល់របស់កីឡាករ Raul … អាន​បន្ថែម Bilbao ឡើងប៉ះ Barcelona វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa del Rey

ក្រុមភ្ញៀវទាំង៣ទទួលបានជ័យជម្នះលើក្រុមម្ចាស់ផ្ទះរៀងៗខ្លួន

ការប្រកួតក្របខ័ណ្ឌ Premier League សម្រាប់សប្តាហ៍ទី២៧ បានបញ្ចប់ហើយកាលពីរាត្រីថ្ងៃទី៤ ឈានចូលថ្ងៃទី៥ ខែមីនានេះ ដោយមាន៣គូ។ ក្នុងនោះក្រុមភ្ញៀវ Everton, Tottenham និង Chelsea ទទួលបានជ័យជម្នះទាំងអស់ទៅលើក្រុមម្ចាស់ផ្ទះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport និង soccerway នៅព្រឹកនេះ។ ក្រុមភ្ញៀវស្ករគ្រាប់ Everton បានយកឈ្នះក្រុមម្ចាស់ផ្ទះ West Brom ក្នុងលទ្ធផល … អាន​បន្ថែម ក្រុមភ្ញៀវទាំង៣ទទួលបានជ័យជម្នះលើក្រុមម្ចាស់ផ្ទះរៀងៗខ្លួន

Andy Murray ធ្លាក់ចេញពីព្រឹត្តិការណ៍ Rotterdam Open ក្នុងជុំទី២

កីឡាករវាយតឺន្នីសសញ្ជាតិអង់គ្លេស Andy Murray បានធ្លាក់ចេញពីការប្រកួតក្នុងព្រឹត្តិការណ៍ Rotterdam Open ដោយចាញ់ក្នុងលទ្ធផល ៧-៥និង៦-២ លើកីឡាករលេខ៨ពិភពលោក Andrey Rublev របស់រុស្ស៊ីនៅជុំទី២ ។ បច្ចុប្បន្នកីឡាករ Murray ដែលមានចំណាត់ថ្នាក់លេខ១២៣ បានឈ្នះការប្រកួតកម្រិតដំបូងរបស់ខ្លួនចាប់តាំងពីខែសីហាដោយបានផ្តួល Robin Haase កាលពីថ្ងៃដើមសប្តាហ៍នេះ។ ទោះយ៉ាងណាកីឡាករលេខ៤ Rublev បានធានាសុវត្ថិភាពក្នុងការប្រកួតក្នុងរយៈពេល១ម៉ោងនិង៣៤នាទីដើម្បីទទួលជ័យជម្នះ។ ចំណែកកីឡាករលំដាប់ទី៣របស់អង់គ្លេស Cameron Norrie ក៏បានចាញ់កីឡាកររុស្ស៊ី Karen Khachanov ដែលបានកត់ត្រាជ័យជម្នះ ៦-២ … អាន​បន្ថែម Andy Murray ធ្លាក់ចេញពីព្រឹត្តិការណ៍ Rotterdam Open ក្នុងជុំទី២

អតីតខ្សែប្រយុទ្ធរបស់ក្លិបហង្សក្រហម Liverpool លោក Ian St John ទទួលមរណភាពក្នុងវ័យ៨២ឆ្នាំ

អតីតខ្សែប្រយុទ្ធរបស់ក្លិប Liverpool សញ្ជាតិស្កុតឡេនលោក Ian St John ដែលបានប្រកបអាជីពជាតារាបាល់ទាត់នៅលើទីលាន និងក្លាយជាពិធីករទូរទស្សន៍ដ៏មានប្រជាប្រិយភាព ទទួលបានជោគជ័យបានទទួលមរណភាពក្នុងវ័យ៨២ឆ្នាំបន្ទាប់ពីមានជំងឺប្រចាំកាយរុំារ៉ៃកាលពីថ្ងៃពុធ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័របានឲ្យដឹងថា លោក Ian St John គឺជាកីឡាករឈានមុខគេមួយរបស់ក្រុម Liverpool នៅទសវត្សឆ្នាំ១៩៦០ ហើយក្រោយមកបានក្លាយជាពិធីករដ៏មានប្រជាប្រិយរបស់លោក Saint និង Greavsie ដែលជាកម្មវិធីប្រកួតបាល់ទាត់ពេលថ្ងៃត្រង់ជាមួយអតីតខ្សែប្រយុទ្ធអង់គ្លេស Jimmy Greaves ។ អតីតកីឡាករសញ្ជាតិស្កុតឡេនរូបនេះគឺជាផ្នែកសំខាន់មួយរបស់ក្រុមហង្សក្រហមក្រោមការគ្រប់គ្រងដោយលោក Bill Shankly ដោយទទួលបានតម្លៃខ្លួនជាលើកដំបូងពេលចូលរួមក្នុងតម្លៃកំណត់ត្រា … អាន​បន្ថែម អតីតខ្សែប្រយុទ្ធរបស់ក្លិបហង្សក្រហម Liverpool លោក Ian St John ទទួលមរណភាពក្នុងវ័យ៨២ឆ្នាំ

Barcelona យកឈ្នះ Sevilla ជើងទី២ឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់Copa del Rey

ក្រុមអ្នកមានបុណ្យ Barcelona បានបំប៉ោងសំណាញ់ទីក្នុងការប្រកួតជើងទី២ ខណៈដែលពួកគេបានយកឈ្នះក្រុម Sevilla ដែលមានគ្នា១០នាក់ដោយលទ្ធផល ៣-០ បន្ទាប់ពីម៉ោងបន្ថែមក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa del … អាន​បន្ថែម Barcelona យកឈ្នះ Sevilla ជើងទី២ឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់Copa del Rey

FIFA អនុញ្ញាតឱ្យបេក្ខជនជាមហាសេដ្ឋីធ្វើប្រធានសហព័ន្ធបាល់ទាត់ទ្វីបអាហ្វ្រិក

ប្រភពមួយដែលជិតស្និទ្ធនឹងបេក្ខជនម្នាក់បានប្រាប់សារព័ត៌មាន AFP ថា FIFA បានស្នើឱ្យបេក្ខជនចំនួន៣នាក់គាំទ្រលោក Patrice Motsepeជនជាតិអាហ្វ្រិកខាងត្បូងនៅក្នុងការបោះឆ្នោតជាប្រធានសហព័ន្ធបាល់ទាត់ទ្វីបអាហ្វ្រិកដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ លោក Ahmad Ahmad … អាន​បន្ថែម FIFA អនុញ្ញាតឱ្យបេក្ខជនជាមហាសេដ្ឋីធ្វើប្រធានសហព័ន្ធបាល់ទាត់ទ្វីបអាហ្វ្រិក

កីឡាករជប៉ុន និងអាហ្សង់ទីនអាយុក្រោម២៤ឆ្នាំត្រៀមប្រកួតមិត្តភាពត្រៀមព្រឹត្តិការណ៍អូឡាំពិកនៅតូក្យូ

សមាគមបាល់ទាត់ជប៉ុន (JFA) បានឲ្យដឹងកាលពីម្សិលមិញថាក្រុមបាល់ទាត់បុរសរបស់ជប៉ុននឹង រៀបចំការប្រកួតមិត្តភាពរបស់ខ្លួនសម្រាប់ព្រឹត្តិការណ៍អូឡាំពិកដោយមានការប្រកួតមិត្តភាពចំនួន២ទល់នឹងក្រុមជម្រើសជាតិអាយុក្រោម២៤ឆ្នាំមកពីប្រទេសអាហ្សង់ទីននៅចុងខែនេះ។ សារព័ត៌មាន CNA បានផ្សាយថា ការប្រកួតលើកដំបូងនឹងត្រូវធ្វើឡើងនៅពហុកីឡដ្ឋាន Ajinomoto ទីក្រុងតូក្យូនាថ្ងៃទី២៦ ខែមីនាមុនពេលដែលក្រុមទាំង២ត្រូវជួបគ្នាម្តងទៀតក្នុងរយៈពេល៣ថ្ងៃក្រោយនៅឯកីឡដ្ឋាន Mikuni World ក្នុងទីក្រុង Kitakyushu ខេត្ត Fukuoka ។ សមាគមបាល់ទាត់ជប៉ុនបានប្រកាសថា ជាមួយនឹងប្រទេសជប៉ុនបានរារាំងជាបណ្ដោះអាសន្នដល់អត្តពលិកបរទេសដើម្បីទប់ស្កាត់ការកើនឡើងនៃជំងឺកូវីដ-១៩ ដែលការប្រកួតទាំងនេះគឺអាស្រ័យលើការដកការរឹតត្បិតរបស់រដ្ឋាភិបាល ឬផ្តល់ការលើកលែងពិសេស។ សារព័ត៌មាន Nikkei របស់ជប៉ុនបានរាយការណ៍កាលពីសប្តាហ៍មុនថាការប្រកាសអាសន្ននៅក្នុងប្រទេសជប៉ុនគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៧ ខែមីនាជាមួយនឹងការហាមឃាត់ការធ្វើដំណើរពីអត្តពលិកបរទេសផងដែរ។ ប្រទេសអាហ្សង់ទីនដែលជាម្ចាស់ជើងឯកអូឡាំពិកឆ្នាំ២០០៤ … អាន​បន្ថែម កីឡាករជប៉ុន និងអាហ្សង់ទីនអាយុក្រោម២៤ឆ្នាំត្រៀមប្រកួតមិត្តភាពត្រៀមព្រឹត្តិការណ៍អូឡាំពិកនៅតូក្យូ