ក្លិប Al Ahly នឹងត្រូវប៉ះ Bayern Munich ក្នុងពានរង្វាន់ Club World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
ការស៊ុតបាល់បញ្ចូលទីរបស់កីឡាករ Hussain El Shahat បានធ្វើឱ្យក្រុម Al Ahly ទទួលបានជ័យជម្នះ លើក្រុម Al-Duhail ក្នុងវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ Club World Cup កាលពីថ្ងៃព្រហស្បតិ៍ដែលមានកៅអីទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុមម្ចាស់ជើងឯកអឺរ៉ុប Bayern Munich ។ ក្រុមម្ចាស់ជើងឯកប្រទេសអេហ្ស៊ីបមួយនេះបានរកគ្រាប់បាល់បានយ៉ាងល្អក្នុងការបើកឆាក ៤៥នាទីនិងគ្រប់គ្រងបានយ៉ាងល្អក្នុងតង់ទី២ដើម្បីឈានទៅប្រកួតវគ្គ៤ក្រុមចុងក្រោយនៅកាតា។ កីឡាករ Hussain El Shahat ជាអ្នករកគ្រាប់បាល់ឲ្យក្រុម Al Ahly នាទីទី៣០។ ទោះយ៉ាងណាមានគោលដៅតែមួយប៉ុណ្ណោះ ហើយក្រុម Al Ahly នឹងត្រូវប្រឈមមុខជាមួយក្រុមម្ចាស់ជើងឯក Champions League នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ។ សូមបញ្ជាក់ថា ៤ក្រុមដែលត្រូវប៉ះគ្នាក្នុងពានរង្វាន់ Club World … អានបន្ថែម ក្លិប Al Ahly នឹងត្រូវប៉ះ Bayern Munich ក្នុងពានរង្វាន់ Club World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
