Juventus ចាប់ផ្តើមជ័យជម្នះលើកដំបូងក្រោមការដឹកនាំគ្រូបង្វឹកថ្មីលោកPirlo ខណៈហង្សក្រហមLiverpool បន្តឈ្នះ

ក្រុមតំណែងជើងឯក Juventus នៅអុីតាលី Serie A ទទួលបានជ័យជម្នះសម្រាប់ថ្ងៃបើកឆាករដូវកាលថ្មី២០២០-២០២១ ក្រោមការដឹកនាំលោកAndrea Pirlo ទៅលើក្រុម Sampdoria ក្នុងលទ្ធផល ៣ទល់០ កាលពីយប់ថ្ងៃអាទិត្យ។ ចំណាយពេលតែ១៣នាទីកីឡាករ Dejan Kulusevski បានរកគ្រាប់បាល់ដំបូងជួយឲ្យក្រុម Juventus នាំមុខក្រុមភ្ញៀវ Sampdoria នៅតង់ទី១។ ចូលដល់តង់ទី២កីឡាករ Leandro Bonucci បានបន្ថែមមួយគ្រាប់ទៀតនៅនាទីទី៧៨ ហើយនៅនាទីទី៨៨ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo រកបាន១គ្រាប់បន្ថែមទៀត ធ្វើឲ្យក្រុម Juventus យកឈ្នះក្រុម Sampdoria ក្នុងលទ្ធផល៣ទល់០។ លទ្ធផលនេះមានន័យថា ក្រុមសេះបង្កង់ Juventus ចាប់ផ្ដើមរដូវកាលនេះនៅចំណាត់ថ្នាក់លេខ២តាមពីក្រោយក្រុម Genoa ដែលបានយកឈ្នះ … អាន​បន្ថែម Juventus ចាប់ផ្តើមជ័យជម្នះលើកដំបូងក្រោមការដឹកនាំគ្រូបង្វឹកថ្មីលោកPirlo ខណៈហង្សក្រហមLiverpool បន្តឈ្នះ

Son រកបាន៤គ្រាប់ជួយឲ្យ Tottenham Hotspur ឈ្នះគូប្រកួតសម្រាប់សប្តាហ៍ទី២នៅលីគកំពូលអង់គ្លេស

ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង Son Heung-Min បានក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនក្នុងការប្រកួតកាលពីម្សិលមិញសម្រាប់ក្រុមTottenham Hotspur ដោយរកបាន៤គ្រាប់ម្នាក់ឯងសម្រាប់ការប្រកួតសប្តាហ៍ទី២នៃក្របខ័ណ្ឌកំពូលអង់គ្លេស Premier League ទៅលើក្រុមម្ចាស់ផ្ទះ Southampton ក្នុងលទ្ធផល ៥ទល់២។ ក្នុងការប្រកួតនោះក្រុមម្ចាស់ផ្ទះ Southampton មានឱកាសរកគ្រាប់បាល់នាំមុខមុនទៅលើក្រុម Tottenham Hotspur នៅនាទីទី៣២ ដោយកីឡាករ Ings ។ ប៉ុន្តែនៅនាទីទី៤៥ ជិតចប់ការប្រកួតតង់ទី១ទៅហើយកីឡាករឆ្នើមរបស់កូរ៉េខាងត្បូង Son Heung-Min របស់ក្រុម Tottenhamរកបាន១គ្រាប់សងវិញធ្វើឲ្យចប់ការប្រកួតតង់ទី១ ក្រុមទាំងពីរស្មើគ្នា១ទល់១។ ចូលដល់តង់ទី២ កីឡាករ Son … អាន​បន្ថែម Son រកបាន៤គ្រាប់ជួយឲ្យ Tottenham Hotspur ឈ្នះគូប្រកួតសម្រាប់សប្តាហ៍ទី២នៅលីគកំពូលអង់គ្លេស

កីឡាការិនីលេខ២ពិភពលោក Simona Halep ឡើងវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ Italian Open

កីឡាការិនីវាយតឺន្នីសលំដាប់លេខ២ពិភពលោកនាង SimonaHalep បានបន្តដំណើរដើម្បីមានសង្ឈឹមឈ្នះពានរង្វាន់Italian Open ជាលើកទី ១ របស់នាងបន្ទាប់ពីនាងបានផ្តួលកីឡាការិនី Garbine Muguruza ក្នុងលទ្ធផល ៦–៣ ,៤–៦ ,៦–៤ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅទីក្រុងរ៉ូម។ កីឡាការិនីវាយតឺន្នីសលំដាប់កំពូលវ័យ២៨ឆ្នាំរូបនេះបានផ្តួលគូប្រជែងរបស់នាងអាយុ២៦ឆ្នាំក្នុងសិតទី១ ។ បន្ទាប់មកគូនេះបានធ្វើការសម្រាកជាច្រើនលើកនៅសិតទី២ មុនពេលដែលកីឡាការិនី Garbine Muguruza របស់អេស្ប៉ាញបង្ខំចិត្តធ្វើការសម្រេចចិត្តបន្តការប្រកួត។ កីឡាការិនី Simona Halep នឹងត្រូវប៉ះកីឡាការិនីMarketa Vondrousova ឬកីឡាការិនី KarolínaPliskova ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍វាយតឺន្នីសItalian Open លើកទី៣ របស់នាងនៅថ្ងៃចន្ទនេះ។ ម្ចាស់ជើងឯករង Australian Open កីឡាការិនីGarbine Muguruza ដែលបានផ្តួលកីឡាការិនីអង់គ្លេសJohanna Konta ក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្របានប្រើពេលវេលាសម្រាកនៅចុងបញ្ចប់នៃសិតទី១ និងហាក់ដូចជាមានការឈឺចាប់ដៃបន្តិចបន្តួច។ កីឡាការិនី Garbine Muguruza ដែលមានភាពទុនខ្សោយបន្តិច បានឈ្នះការប្រកួត៤ លើកចុងក្រោយ តែក៏ត្រូវកីឡាការិនីSimona Halep យកឈ្នះក្នុងវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រនេះសម្រាប់ការប្រកួត៣សិត។ កីឡាការិនីលេខ១៧ពិភពលោកGarbine Muguruza មិនអាចរក្សាខ្លួននាងក្នុងការប្រកួតបន្ទាប់ដោយមានកំហុសទ្វេដងធ្វើឲ្យរូបនាងចាញ់អតីតម្ចាស់ជើងឯក Grand Slam ២សម័យកាលគឺកីឡាការិនីGarbine Halep តែម្តង ៕ដោយ៖ភារៈ … អាន​បន្ថែម កីឡាការិនីលេខ២ពិភពលោក Simona Halep ឡើងវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ Italian Open

Tottenham បញ្ជាក់ពីការវិលត្រឡប់របស់ Bale ក្នុងលក្ខខណ្ឌខ្ចីជើង

ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានបញ្ជាក់ពីការវិលត្រឡប់របស់កីឡាករ Gareth Bale ក្នុងការខ្ចីជើងពីក្រុម Real Madrid រួមជាមួយនឹងការទិញខ្សែការពារឆ្វេង … អាន​បន្ថែម Tottenham បញ្ជាក់ពីការវិលត្រឡប់របស់ Bale ក្នុងលក្ខខណ្ឌខ្ចីជើង

ហង្សក្រហម Liverpoolទិញបានខ្សែបំរើThiago Alcantara ពីក្រុមBayern munich

ក្លិបហង្សក្រហម Liverpoolជោគជ័យក្នុងការទិញខ្សែបំរើអេស្ប៉ាញ Thiago Alcantara ពីក្រុមBayern munichក្នុងតម្លៃ២០លានផោនលើកិច្ចសន្យារយះពេល៤ឆ្នាំ។ ​កីឡាករអន្តរជាតិអេស្ប៉ាញវ័យ២៩ឆ្នាំនេះបាននិយាយថា “ខ្ញុំមានអារម្មណ៍រំភើបអស្ចារ្យណាស់សម្រាប់ទទួលបានឱកាសដែលខ្ញុំរងចាំអស់រយះពេលជាយូរមកហើយ។ ខ្ញុំពិតជារីករាយខ្លាំងណាស់ដែលបានមកដល់ទីនេះ។” ​Thiago Alcantara នឹងពាក់អាវលេខ៦ពេលមកលេងឲ្យក្រុមហង្សក្រហម។ រូបគេធ្លាប់បានឈ្នះជើងឯកអេស្ប៉ាញ La Ligaចំនួន២ដងជាមួយនឹងក្រុម Barcelonaមុនផ្លាស់ទៅលេងឲ្យក្រុមBayern Munichនៅក្នុងឆ្នាំ២០១៣។ ​Thiago Alcantara នឹងទទួលបានប្រាក់លើកទឹកចិត្តចំនួន៥លានផោនទៀតប្រសិនបើក្រុមហង្សក្រហមឈ្នះជើងឯកអង់គ្លេស Premier League និងChampions … អាន​បន្ថែម ហង្សក្រហម Liverpoolទិញបានខ្សែបំរើThiago Alcantara ពីក្រុមBayern munich

កីឡាវាយកូនបាល់លើតុពិភពលោកគ្រោងរៀបចំកិច្ចប្រជុំចុងក្រោយថ្ងៃទី២៨ កញ្ញាខាងមុខដើម្បីត្រៀមរៀបចំការប្រកួត

សហព័ន្ធកីឡាវាយកូនបាល់លើតុពិភពលោក (WTT) បានរៀបចំសន្និសីទតាមវីដេអូមួយដើម្បីជូនដំណឹងដល់សមាគមជាសមាជិក ITTF ទាំងអស់អំពីការធ្វើបច្ចុប្បន្នភាពចុងក្រោយមុនពេលកិច្ចប្រជុំប្រចាំឆ្នាំរបស់ITTF (AGM) ដែលគ្រោងធ្វើនៅថ្ងៃទី ២៨ ខែកញ្ញាខាងមុខ។ នៅក្នុងសុន្ទរកថាបើករបស់ប្រធានក្រុមប្រឹក្សា WTT លោក LiuGuoliang ដែលជាប្រធានសមាគមកីឡាវាយកូនបាល់ ចិនផងដែរនោះបានមានប្រសាសន៍ថា “ជាមួយនឹងកីឡាវាយកូនបាល់លើតុពិភពលោកយើងកំពុងធ្វើការឆ្ពោះទៅរកជំហានបន្ទាប់គឺបង្កើត កីឡាវាយកូនបាល់លើតុថ្មីឱ្យក្លាយជាលក្ខណៈសម្បត្តិកីឡាដ៏ធំបំផុតរបស់ពិភពលោក”។ លោកបានបន្តថា​ “កីឡាវាយកូនបាល់លើតុពិភពលោកបានកើតមកតាមពេលវេលាដែលត្រូវការ ហើយអាចព្យាករណ៍បានថានេះគឺជាឱកាសដ៏ល្អឥតខ្ចោះក្នុងការបង្កើតនូវតម្លៃដ៏អស្ចារ្យសម្រាប់កីឡាមួយនេះហើយដើម្បីបង្ហាញពីតម្លៃពិតរបស់កីឡាករកំពូលៗ និងអ្នកគាំទ្រ” ។ … អាន​បន្ថែម កីឡាវាយកូនបាល់លើតុពិភពលោកគ្រោងរៀបចំកិច្ចប្រជុំចុងក្រោយថ្ងៃទី២៨ កញ្ញាខាងមុខដើម្បីត្រៀមរៀបចំការប្រកួត

អ្នកចាំទី Alves ខកខានការវិលត្រឡប់ប្រកួតកម្មវិធី Copa Libertadores របស់ក្លិប Flamengo

ក្រុមការពារតំណែងជើងឯក Flamengo នឹងគ្មានអ្នកចាំទី Diego Alvesដែលរងរបួសសម្រាប់ការប្រកួត Copa Libertadores របស់ពួកគេដែលត្រូវប្រកួតជាមួយក្រុម Independiente del Valle និង Barcelona de Guayaquil នៅទឹកដីអេក្វាឌ័រ។ Flamengo បាននិយាយនៅលើបណ្តាញសង្គម Twitter ថា កីឡាករវ័យ៣៥ឆ្នាំរូបនេះមិនបានធ្វើដំណើរជាមួយមិត្តរួមក្រុមរបស់គាត់ទៅកាន់កីឡដ្ឋាន Andean ទេបន្ទាប់ពីខកខានមិនបានជាសះស្បើយពីរបួសស្មារបស់គាត់។ អវត្តមានរបស់គាត់ទំនងជាផ្តល់ឱកាសមួយទៀតសម្រាប់អ្នកចាំទី Cesar Dutra ដែលបានជំនួស Alves ពេលប្រកួតចាញ់ ២-០ លើក្រុម Cearaក្នុងជើងឯក Serie A របស់ប្រេស៊ីលកាលពីថ្ងៃអាទិត្យ។ Flamengo នឹងជួបប្រកួតជាមួយក្រុម Independiente del Valle នៅថ្ងៃព្រហស្បតិ៍ និងប៉ះក្រុម Barcelona de Guayaquil នៅ៥ថ្ងៃក្រោយ។ … អាន​បន្ថែម អ្នកចាំទី Alves ខកខានការវិលត្រឡប់ប្រកួតកម្មវិធី Copa Libertadores របស់ក្លិប Flamengo

សរុបព័ត៌មានអំពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបប្រចាំសប្តាហ៍នេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត”សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-ក្លិប Tottenham ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយក្លិបSouthampton ចង់យកខ្សែប្រយុទ្ធអង់គ្លេស Danny Ings វ័យ២៨ឆ្នាំ។ ២-ក្រុមបិសាចក្រហម Manchester United នឹងត្រូវចំណាយប្រហែល២០លានអឺរ៉ូ (១៨.៥ លានផោន) ប្រសិនបើពួកគេចង់ចុះកុងត្រាជាមួយខ្សែការពារស្លាបក្លិប Real … អាន​បន្ថែម សរុបព័ត៌មានអំពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបប្រចាំសប្តាហ៍នេះ

Bayern Munich សំពង Schalke04យ៉ាងចាស់ដៃនៅថ្ងៃបើកឆាក 8-0

​ម្ចាស់ជើងឯកចាស់Bayern Munich បានយកឈ្នះលើក្រុមSchalke 04 យ៉ាងចាស់ដៃដោយលទ្ធផល8-0នៅក្នុងការប្រកួតថ្ងៃដំបូងរបស់ពួកគេក្នុងក្របខ័ណ្ឌកំពូលរបស់អាល្លឺម៉ង់។ ​កីឡាករLeroy Saneដែលទើបតែផ្លាស់ពីក្លិបManchester Cityក្នុងតម្លៃខ្លួន 44.7លានផោន ស៊ុតបាល់បញ្ចូលទីបានមួយគ្រាប់និង បញ្ចូនបាល់ឲ្យកីឡាករGnabryស៊ុតបញ្ចូលទីបាន២គ្រាប់។កីឡាករRobert Lewandowski, Leon Goretzka, Thomas Muller និង កីឡាករវ័យ១៧ឆ្នាំ Jamal Musiala  រកបានម្នាក់មួយគ្រាប់ខណៈកីឡាករSerge … អាន​បន្ថែម Bayern Munich សំពង Schalke04យ៉ាងចាស់ដៃនៅថ្ងៃបើកឆាក 8-0

ខ្សែបម្រើ Camacho របស់ក្រុម Wolfsburg បង្ខំចិត្តចូលនិវត្តន៍នៅអាយុ៣០ឆ្នាំដោយសាររបួស

ខ្សែបម្រើ Ignacio Camacho របស់ក្រុម Wolfsburg បានបង្ខំចិត្តបញ្ចប់អាជីពជាកីឡាករបាល់ទាត់របស់គាត់នៅអាយុ៣០ឆ្នាំបន្ទាប់ពីជួបបញ្ហារបួសកជើងត្រូវចំណាយពេលវេលាយូរដើម្បីព្យាបាល។ អតីតកីឡាករក្រុម Atletico Madrid និង Malaga រូបនេះបានចំណាយពេល៣រដូវកាលជាមួយក្រុម Wolfsburg ប៉ុន្តែចុងក្រោយបង្ហាញខ្លួនបានសម្រាប់ការប្រកួតនៅខែកញ្ញា ឆ្នាំ២០១៨ ។ អតីតកីឡាករអន្តរជាតិអេស្ប៉ាញរូបនេះបានរងរបួសកជើងរបស់ខ្លួនក្នុងការប្រកួត DFB-Pokal ជាមួយក្រុម Hannover ក្នុងឆ្នាំ២០១៧ និងបានរងរបួសរហូតដល់បច្ចុប្បន្ន បើទោះបីជាបានឆ្លងកាត់ការវះកាត់ដើម្បីព្យាបាលក៏ដោយ។ Wolfsburg បានប្រកាសនៅលើគេហទំព័រផ្លូវការរបស់ពួកគេកាលពីថ្ងៃចន្ទថា កិច្ចសន្យារបស់ Camacho ត្រូវបានបញ្ចប់ប៉ុន្តែគាត់នឹងស្នាក់នៅក្នុងក្លិបរយៈពេល២ឆ្នាំដើម្បីបន្តព្យាបាល ។ Camacho បាននិយាយថា “ខ្ញុំបានប្រឹងប្រែងមិនឈប់ដើម្បីត្រឡប់ទៅទីលានវិញ ប៉ុន្តែខ្ញុំនឹងចាកចេញដោយសុវត្ថិភាពព្រោះខ្ញុំបានធ្វើអស់ពីសមត្ថភាពហើយ។ ខ្ញុំបានផ្តល់ឱ្យនូវអ្វីគ្រប់យ៉ាងដែលខ្ញុំចង់បានដើម្បីត្រឡប់ទៅធ្វើរឿងដែលខ្ញុំស្រឡាញ់បំផុតហើយនោះគឺជាការលេងបាល់ទាត់ ប៉ុន្តែមិនងាយស្រួលនោះទេ ខ្ញុំឈឺចាប់រាល់ថ្ងៃក្នុងរយៈពេល៣ឆ្នាំចុងក្រោយហើយទីបំផុតខ្ញុំសម្រេចចិត្តបញ្ចប់អាជីពរបស់ខ្ញុំ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកដែលបានជួយខ្ញុំទាំងអស់”។ Camacho រកបាន១គ្រាប់ពេលនៅអេស្ប៉ាញសម្រាប់ការប្រកួតមិត្តភាពជាមួយអាឡឺម៉ង់ឆ្នាំ២០១៤ និងបានចំណាយពេល៦ឆ្នាំជាមួយ Malaga ហើយបានផ្លាស់ទៅ Atletico Madrid ។ គាត់បានជួយឲ្យក្រុមទទួលបានជ័យជម្នះក្នុងពាន Europa … អាន​បន្ថែម ខ្សែបម្រើ Camacho របស់ក្រុម Wolfsburg បង្ខំចិត្តចូលនិវត្តន៍នៅអាយុ៣០ឆ្នាំដោយសាររបួស

Bellingham រកបានគ្រាប់បាល់ដំបូងជួយឲ្យ Dortmund ឈ្នះក្នុងជុំទី១ពានរង្វាន់អាល្លឺម៉ង់ Cup

កីឡាករ Jude Bellingham ត្រូវបានគេកត់សំគាល់ពីការបង្ហាញខ្លួនលើកដំបូងរបស់គេនៅក្លិប Borussia Dortmund ដោយរកបាន១គ្រាប់ក្នុងការប្រកួតជាក្រុម Duisburg ក្នុងលទ្ធផល៥ទល់០ ក្នុងជុំទី១នៃព្រឹត្តិការណ៍ អាល្លឺម៉ង់ Cup ។ កីឡាករវ័យ១៦ឆ្នាំ Bellingham ដែលបានចូលរួមជាមួយ Dortmund ពីក្លិប Birmingham City នៅរដូវក្តៅនោះបានរកគ្រាប់បាល់បញ្ចូលទីក្នុងតង់ទី១ នៅនាទីទី៣០ ស្របពេលដែល Sancho រកបាន១គ្រាប់នាំមុខតាំងពីនាទីទី១៤ តាមរយៈបាល់ពិន័យប៉េណាល់ទី ក្នុងជំនួបកាលពីរាត្រីម្សិលមិញ។ ការរកគ្រាប់បាល់ដំបូងឲ្យក្លិបយក្សរបស់អាល្លឺម៉ងនេះ កីឡាករBellingham បានបំបែកកំណត់ត្រារបស់ក្លិប Dortmund ក្លាយជាកីឡាករដែលរកគ្រាប់បាល់បានក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្រ្តរយៈពេល១១០ឆ្នាំរបស់ក្លិបនេះ។ ៣គ្រាប់របស់កីឡាករក្រុម Dortmund រកបានបន្តទៀតគឺកីឡាករ Hazard រកបាននៅនាទីទី៣៩ គ្រាប់ទី៤រកបានដោយកីឡាករ Reynaនៅនាទីទី៥០ និងគ្រាប់បាល់ទី៥ចុងក្រោយរកបានដោយកីឡាករ Reusនៅនាទីទី៥៨។ … អាន​បន្ថែម Bellingham រកបានគ្រាប់បាល់ដំបូងជួយឲ្យ Dortmund ឈ្នះក្នុងជុំទី១ពានរង្វាន់អាល្លឺម៉ង់ Cup

Messi ឈរនៅលើកំពូលតារាងជាកីឡាកររកបានចំណូលបានច្រើនជាងគេរបស់ទស្សនាវដ្តី Forbes ប្រចាំឆ្នាំ២០២០ ខណៈ Ronaldo ឈរនៅលំដាប់ទី២

ខ្សែប្រយុទ្ធ Lionel Messi របស់ក្រុម Barcelona បានឈរនៅលើគេក្នុងបញ្ជីរបស់ទស្សនាវដ្តី Forbes សម្រាប់កីឡាករបាល់ទាត់ដែលរកចំណូលបានខ្ពស់បំផុតនៅឆ្នាំ២០២០ ។ ទស្សនាវដ្តី Forbes បានប៉ាន់ប្រមាណថា ប្រាក់ចំណូលប្រចាំឆ្នាំរបស់ Messi គឺ១២៦លានដុល្លារ (៩៧,២លានផោន) ខណៈដែលខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្លិប Juventus ទទួលបាន១១៧លានដុល្លារ (៩០,៣លានផោន) ។ Neymar ស្ថិតនៅលេខ៣ និងមិត្តរួមក្រុម Paris St-Germain គឺ Kylian Mbappe ឈរលំដាប់លេខ៤ ។ … អាន​បន្ថែម Messi ឈរនៅលើកំពូលតារាងជាកីឡាកររកបានចំណូលបានច្រើនជាងគេរបស់ទស្សនាវដ្តី Forbes ប្រចាំឆ្នាំ២០២០ ខណៈ Ronaldo ឈរនៅលំដាប់ទី២