Henrikh Mkhitaryan ក្លាយទៅជាកីឡាករទី៣ដែល បិសាចក្រហមទិញមកពង្រឹងក្លិបសម្រាប់រដូវកាលថ្មី

ក្លិបបិសាចក្រហម Manchester United របស់អង់គ្លេសបានទិញខ្សែប្រយុទ្ធអន្តរជាតិអាមេនៀ Henrikh Mkhitaryan ពីក្រុម Borussia Dortmund នៅក្នុងក្របខ័ណ្ឌកំពូល របស់អាល្លឺម៉ង់។ Continue reading “Henrikh Mkhitaryan ក្លាយទៅជាកីឡាករទី៣ដែល បិសាចក្រហមទិញមកពង្រឹងក្លិបសម្រាប់រដូវកាលថ្មី”

Manchester City នាំយកយកខ្សែបម្រើវ័យក្មេងអ៊ុយក្រែនមកកាន់អង់គ្លេស

ក្លិបបាល់ទាត់ Manchester United បាន សម្រេចទិញខ្សែបម្រើវ័យក្មេងសញ្ជាតិអ៊ុយក្រែន Oleksandr Zinchenko ពីក្រុម FC Ufa របស់រុស្ស៊ី ។ Continue reading “Manchester City នាំយកយកខ្សែបម្រើវ័យក្មេងអ៊ុយក្រែនមកកាន់អង់គ្លេស”

Leicester City បំបែកកំណត់ត្រារបស់ក្លិបក្នុង ការទិញខ្សែប្រយុទ្ធ Ahmed Musa ពីប្រទេសរុស្ស៊ី

ក្លិបបាល់ទាត់ Leicester City ម្ចាស់ ជើងឯកអង់គ្លេស Premier League ឆ្នាំ២០១៦បានយល់ព្រមទិញខ្សែប្រយុទ្ធអន្តរជាតិ នីហ្សេរីយ៉ា Ahmed Musa ពីក្លិប CSKA Moscowរបស់រុស្ស៊ីក្នុងតម្លៃខ្លួន១៦,៦លានផោន ។ Continue reading “Leicester City បំបែកកំណត់ត្រារបស់ក្លិបក្នុង ការទិញខ្សែប្រយុទ្ធ Ahmed Musa ពីប្រទេសរុស្ស៊ី”

សូហ្វតឺន្នីសកម្ពុជាទទួលបានសម្ភារហ្វឹក ហាត់ពីក្រុមហ៊ុនលក់សម្ភារកីឡានៅជប៉ុន

ភ្នំពេញ ៖ ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងព្រះរាជាណាចក្រកម្ពុជា និង ដោយមើលឃើញពីការវិវត្តយ៉ាងចាប់រហ័សរបស់សហព័ន្ធកីឡាសូហ្វតឺន្នីសកម្ពុជាដែលតែងតែដណ្តើមបានមេដាយពីការប្រកួតនៅលើឆាកអន្តរជាតិនានានោះ ក្រុមហ៊ុនចែកចាយនិងលក់សម្ភារកីឡាដ៏ល្បីឈ្មោះនៅជប៉ុន YONEX SPORT បានឧបត្ថម្ភសម្ភារកីឡាមួយចំនួនដល់សហព័ន្ធសម្រាប់បម្រើដល់ការហ្វឹកហាត់គិតជាទឹកប្រាក់ ប្រមាណជាង២ពាន់ដុល្លារអាមេរិកកាលពីថ្មីៗនេះដែលពិធីប្រគល់និងទទួលបានប្រារព្ធ ធ្វើនៅលើទីលានកីឡាសូហ្វតឺន្នីសកម្ពុជាក្នុងពហុកីឡដ្ឋានជាតិ។ Continue reading “សូហ្វតឺន្នីសកម្ពុជាទទួលបានសម្ភារហ្វឹក ហាត់ពីក្រុមហ៊ុនលក់សម្ភារកីឡានៅជប៉ុន”

លោក Arsene Wenger នាំយកខ្សែប្រយុទ្ធជប៉ុនមកពង្រឹងក្រុម Arsenal

ក្រុមកាំភ្លើងធំ Arsenal នៅក្នុងក្រប ខ័ណ្ឌអង់គ្លេស Premier Leagueបានសម្រេច នាំយកខ្សែប្រយុទ្ធជប៉ុន Takuma Asano ពីក្រុម Sanfrecce Hiroshimaមកពង្រឹងក្លិប ខ្លួននៅរដូវកាលក្រោយ ។ Continue reading “លោក Arsene Wenger នាំយកខ្សែប្រយុទ្ធជប៉ុនមកពង្រឹងក្រុម Arsenal”

កីឡាករអន្តរជាតិប៉ូឡូញ Grzegorz Krychowiak ចុះកុងត្រាលេងឲ្យ Paris Saint-Germain ៥ឆ្នាំ

កីឡាករអន្តរជាតិប៉ូឡូញ Grzegorz Krychowiak បានសម្រេចចិត្តផ្លាស់ចេញពី ក្រុម Sevilla របស់អេស្ប៉ាញទៅលេងឲ្យក្រុមជើងឯកបារាំង Paris Saint-Germainក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ។ Continue reading “កីឡាករអន្តរជាតិប៉ូឡូញ Grzegorz Krychowiak ចុះកុងត្រាលេងឲ្យ Paris Saint-Germain ៥ឆ្នាំ”

Mikel Arteta លាឈប់ពីArsenalទៅកាន់តួនាទីគ្រូបង្វឹកនៅ Man City

ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Mikel Arteta បានលាឈប់ពីអាជីពកីឡាកររបស់ ក្រុមកាំភ្លើងធំ Arsenal ទៅកាន់តួនាទីជាគ្រូបង្វឹកជំនួយនៅក្នុងក្រុម Manchester City វិញក្រោមការដឹកនាំរបស់លោក Pep Guardiola ។ Continue reading “Mikel Arteta លាឈប់ពីArsenalទៅកាន់តួនាទីគ្រូបង្វឹកនៅ Man City”

​ម្ចាស់ជើងឯកអង់គ្លេសប្រមាញ់បានខ្សែបម្រើបារាំង Nampalys Mendy

ក្រុម Leicester City ម្ចាស់ជើងឯកអង់ គ្លេស Premier League ឆ្នាំ២០១៦បានចុះកុងត្រាលើកិច្ចសន្យារយៈពេល៤ឆ្នាំទិញខ្សែបម្រើសញ្ជាតិបារាំងNampalys Mendy ពីក្រុម Nice ។ Continue reading “​ម្ចាស់ជើងឯកអង់គ្លេសប្រមាញ់បានខ្សែបម្រើបារាំង Nampalys Mendy”

កីឡាករ ឆន ចន្នី និង កីឡាករ យ៉ុន ដារ័ត្ន រកបានម្នាក់៣ពិន្ទុក្នុងជុំទី១ពានរង្វាន់ TIFFY វគ្គទី៣

ភ្នំពេញ ៖ នៅថ្ងៃបើកការប្រកួតដណ្តើម ពានរង្វាន់ TIFFY Super Fight វគ្គទី៣នេះ កីឡាករ ឆន ចន្នី មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ និងកីឡាករ យ៉ុន ដារ័ត្ន មកពីក្លិបតាឡីដំរីមានប្ញទ្ធិទទួលបានម្នាក់៣ពិន្ទុដូចគ្នា ក្រោយពីវាយឲ្យដៃគូប្រកួតចុះចាញ់និងឈ្នះដោយពិន្ទុកាលពីយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦នៅលើសង្វៀនទូរ ទស្សន៍ប៉ុស្តិ៍លេខ៥ ។ Continue reading “កីឡាករ ឆន ចន្នី និង កីឡាករ យ៉ុន ដារ័ត្ន រកបានម្នាក់៣ពិន្ទុក្នុងជុំទី១ពានរង្វាន់ TIFFY វគ្គទី៣”

សហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជាធ្វើសន្និបាតបូកសរុបការងារអាណត្តិ ទី២ឆ្នាំ២០១៥-២០១៦ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០១៦-២០១៧

ភ្នំពេញ ៖ សហព័ន្ធកីឡាតុងហ្គីលម៉ូដូ កម្ពុជាបានធ្វើសន្និបាតបូកសរុបការងារ ប្រចាំឆ្នាំរបស់ខ្លួន ដើម្បីលើកទិសដៅអនុ វត្តបន្តសម្រាប់ឆ្នាំ២០១៦-២០១៧ ដោយ មានវត្តមានគ្រូបង្វឹកកីឡាករកីឡាការិនី មកពី១៣ក្លិបសមាគមកីឡាតុងហ្គីលម៉ូដូ កម្ពុជានៅទូទាំងប្រទេសនារសៀលថ្ងៃទី៣ខែកក្កដា ឆ្នាំ២០១៦នៅអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ Continue reading “សហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជាធ្វើសន្និបាតបូកសរុបការងារអាណត្តិ ទី២ឆ្នាំ២០១៥-២០១៦ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០១៦-២០១៧”

ម្ចាស់ផ្ទះបារាំងសង្ឃឹមច្រើនដើម្បីដណ្តើមកៅអីវគ្គ៤ក្រុម

ក្រុមម្ចាស់ផ្ទះបារាំងត្រូវប្រកួតជាមួយ ក្រុមជម្រើសជាតិអីុស្លង់វគ្គ៨ក្រុមដើម្បីរក ឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុង ព្រឹត្តិការណ័យូរ៉ូឆ្នាំ២០១៦ ។ បារាំងមាន ប្រៀបខ្លាំងទៅលើក្រុមអីុស្លង់ទាំងទឹកដី និងប្រវត្តិប្រកួត ។ សម្រាប់ការជួបគ្នា៧ ប្រកួតចុងក្រោយក្រុមជម្រើសជាតិបារាំង មិនដែលចាញ់ក្រុមអីុស្លង់នោះទេ ពោលគឺ ឈ្នះ៥ប្រកួត ស្មើ២ប្រកួត ។ ប៉ុន្តែបារាំងក៏ មិនអាចមើលស្រាលអីុស្លង់បានដែរ ដោយ អីុស្លង់បានបំបាក់អង់គ្លេសដែលជាក្រុម ខ្លាំងកាលពីវគ្គ១៦ក្រុម ។ Continue reading “ម្ចាស់ផ្ទះបារាំងសង្ឃឹមច្រើនដើម្បីដណ្តើមកៅអីវគ្គ៤ក្រុម”

កីឡាស្គីទឹកកកធ្វើតេស្តកីឡាករ កីឡាការិនីជាប់អាហារូបករណ៍លើកទី១

ភ្នំពេញ ៖ សហព័ន្ធកីឡាស្គីទឹកកកកម្ពុជា បានធ្វើតេស្តសមត្ថភាពកីឡាករកីឡាការិនីដែលជាប់អាហារូបករណ៍អាឃ្វ័ររៀលលើកទី១សំដៅជំរុញបច្ចេកទេសវាស់ស្ទង់សមត្ថភាពបន្ថែមទៀតក្រោយពីបានហ្វឹកហាត់ អស់រយៈពេលច្រើនខែកន្លងទៅនៅទីលានកីឡាស្គីទឹកកកផ្សារទំនើបអុីអនម៉លកាល ពីល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ។ Continue reading “កីឡាស្គីទឹកកកធ្វើតេស្តកីឡាករ កីឡាការិនីជាប់អាហារូបករណ៍លើកទី១”