ភ្នំពេញ ៖ បុរសជាជាងពិដានម្នាក់បានដាច់ខ្យល់ស្លាប់ខណៈកំពង់អង្គុយលើកៅអីហើយក៍មានក្អួតចេញមកហើយក៍នាំគ្នាដឹកយកទៅមន្ទីពេទ្យដើម្បីជួយសង្គ្រោះតែជាអកុសលបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១០និង០០នាទីព្រឹកថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៧នៅចំណុចផ្ទះលេខ65E0ផ្លូវ៥៩៨ក្រុម៧ភូមិភ្នំពេញសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញ។ សពមានឈ្មោះ ឈន់ សុជាតិ ភេទប្រុសអាយុ២៤ឆ្នាំមុខរបរបជាងពិដានស្នាក់នៅផ្ទះកើតហេតុខាងលើនិងមានស្រុកកំណើតភូមិខ្សាច់ឃុំល្វាស្រុកព្រះស្តេចខេត្តព្រៃវែង។ ប្រភពពីកម្មករដែលធ្វើការដូចគ្នាបានអោយដឹងថាកាលពីពេលយប់ជនរងគ្រោះបានផឹកស្រាបៀជាមួយនិងមិត្តភក្តីអស់មួយកេះហើយក៍ចូលដេកជាធម្មត្តាលុះព្រឹកឡើងជនរង(សព)បាននាំគ្នាហូបបាយជាមួយនិងកម្មក និងជាងហើយក៍អង្គុយនៅលើកៅអីមួយសន្ទុះក្រោយមកស្រាប់តែជនរងគ្រោះបានក្អួតដោយឃើញសភាពមិនស្រួលថៅកែរួមនិងជាងបាននាំគ្នាដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីពេទ្យ … អានបន្ថែម ជាងពិដានម្នាក់បានដាច់ខ្យល់ស្លាប់សង្ស័យខ្យល់គរ