តារាហ្វេសប៊ុក Siv Mey Online Shop បន្តឡាយ បញ្ចេញរូបភាពស៊ិចស៊ី ស្រើបស្រាល ផ្គើន អនុសាសន៍សម្តេចតេជោ(មានវីដេអូ)

ភ្នំពេញ ៖ ពិតជាមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីអ្នកលក់ផលិតផលអនឡាញឈ្មោះ Siv Mey Online Shop នៅតែបន្តផ្អើន មិនខ្វល់ នឹងបទបញ្ជា និងអនុសាសន៍ របស់ប្រមុខរដ្ឋាភិបាលឡើយ ដោយបន្តឡាយបញ្ចេញនូវរូបភាពមិនសមរម្យមួយចំនួនដដែល។ អ្នកលក់ទំនិញ គ្រប់ប្រភេទឬតារាហ្វេសប៊ុកអ្នកនាង ស៊ីវ ម៉ីគ្រាដែលផ្សាយផ្ទាល់ លក់ផលិតផល នៅតែបន្ត ស្លៀកពាក់ស៊ិចស៊ីជ្រុល និងប្រើកាយវិការគ្មានសុជីវធម៌ ក្នុងការផ្សព្វផ្សាយ(Live) លក់ផលិតផលរបស់ខ្លួនលើបណ្តាញសង្គមដែល ធ្វើអោយប៉ះពាល់ដល់តម្លៃសីលធម៌ និងកិត្តិយសស្ត្រីខ្មែរ ។ កាយវិការទាំងនេះ ត្រូវបាន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា ព្រមានកាលពីពេលកន្លងទៅ។ អ្នកលេងហ្វេសបុកឃើញអ្នកនាង សៀវ ម៉ី (Live)លក់ផលិតផលបញ្ចេញភាពស៊ិចស៊ី ក្នុងការបង្ហាញ ( លាប )ផលិតផលរបស់ខ្លួន នឹងប្រើប្រាស់ពាក្យសម្តីអសុរស (ជេអ្នកនេះ អ្នកនោះ ) ជាមួយគ្នានេះដែរតែងតែដៀមដាមអ្នកនេះអ្នកនោះ ។ ក្រៅពីនេះតារាហ្វេសបុករូបនេះ តែងតែដៀមដាម អ្នកមានមុខរបរលក់ផលិផលសម្រស់ដូចខ្លួន នៅក្នុងទំព័រហ្វេសបុករបស់ខ្លួនដែលធ្វើអោយមានការប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស និងសីលធម៌របស់ស្ត្រីខ្មែរ ហើយណាមួយកម្ពុជាក៏គ្មានច្បាប់ឲ្យធ្វើបែបនោះឡើយ។ សូមរំលឹកផងដែរថា សម្តេច ហ៊ុន សែន ថ្លែងក្នុងឱកាស សម្តេចអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី»កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២០ បញ្ជាឲ្យក្រសួងមហាផ្ទៃ ធ្វើការងារក្នុងបទល្មើសបច្ចេកវិទ្យាដើម្បីពិនិត្យមើលនិងចាត់វិធានការរាល់វីដេអូអាសអាភាសរបស់ស្ត្រីខ្មែរមួយចំនួន ដែលបានថត និងបែកធ្លាយដោយខ្លួនឯង ដែលមានតាមវេបសាយមួយចំនួនព្រោះនេះ ពិតជាមានការប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយស និងសីលធម៌របស់ស្ត្រីខ្មែរ ។ សូមបញ្ជាក់ផងដែរថា អ្នកនាង សៀវ ម៉ី គឺជាអ្នកលក់ផលិតផលថែររក្សាសម្រស់ដ៏ល្បីមួយរូប នៅលើបណ្ដាញសង្គមហ្វេសប៊ុក ព្រមទាំងទទួលបានប្រជាប្រិយភាពខ្លាំងមិនចាញ់តារាល្បីៗប៉ុន្មាននោះទេ ជាមួយនឹងរូបសម្រស់ដ៏ស្រស់ស្អាតរបស់អ្នកនាង ៕ ដោយ … អាន​បន្ថែម តារាហ្វេសប៊ុក Siv Mey Online Shop បន្តឡាយ បញ្ចេញរូបភាពស៊ិចស៊ី ស្រើបស្រាល ផ្គើន អនុសាសន៍សម្តេចតេជោ(មានវីដេអូ)

សម្តេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋសូមបង្វែរការភ័យខ្លាច ឲក្លាយមកជាវិធានការការពារ តាមរយ:ការណែនាំរបស់ក្រសួងសុខាភិបាល

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋសូមបង្វែរការភ័យខ្លាច ឲក្លាយមកជាវិធានការការពារ តាមរយ:ការណែនាំរបស់ក្រសួងសុខាភិបាល។ សម្តេចតេជោ … អាន​បន្ថែម សម្តេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋសូមបង្វែរការភ័យខ្លាច ឲក្លាយមកជាវិធានការការពារ តាមរយ:ការណែនាំរបស់ក្រសួងសុខាភិបាល

សម្តេចតេជោ ហ៊ុន សែន អំពាវនាវ អោយសមត្ថកិច្ច អាជ្ញាធរ ព្រះរាជអាជ្ញា ចាប់ការលក់ករណីដែលថាមានថ្នាំព្យាបាលជំងឺកូវីដ១៩

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវកុំឱ្យប្រជាពលរដ្ឋជឿការឃោសនានៅក្នុងប្រទេសកម្ពុជា ដែលថាមានថ្នាំព្យាបាលជំងឺកូវីដ១៩ ជាសះស្បើយ, ។ សម្តេចតេជោ ហ៊ុន … អាន​បន្ថែម សម្តេចតេជោ ហ៊ុន សែន អំពាវនាវ អោយសមត្ថកិច្ច អាជ្ញាធរ ព្រះរាជអាជ្ញា ចាប់ការលក់ករណីដែលថាមានថ្នាំព្យាបាលជំងឺកូវីដ១៩

សម្តេចតេជោ ហ៊ុន សែន ប្រកាសបិទកាស៊ីណូទាំងអស់នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០,

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសបិទកាស៊ីណូទាំងអស់នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០។ សម្តេចថ្លែងក្នុងសន្និសីទកាសែតផ្សាយផ្ទាល់នៅរដ្ឋសភាបើកសម័យប្រជុំពេញអង្គ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង … អាន​បន្ថែម សម្តេចតេជោ ហ៊ុន សែន ប្រកាសបិទកាស៊ីណូទាំងអស់នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០,

ក្រសួងសុខាភិបាលប្រកាសរកឃើញ៤ករណីថ្មីបន្ថែមទៀត សរុបកើនដល់១០៧នាក់ ព្យាបាលជាសះស្បើយ២នាក់បន្ថែម សរុបអ្នកជា២៣នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាលប្រកាសការរកឃើញករណីថ្មី វិជ្ជមានវីរុសកូវីដ១៩ ចំនួន ០៤នាក់ និង អ្នកព្យាបាលជាសះស្បើយ ចំនួន ០២នាក់ … អាន​បន្ថែម ក្រសួងសុខាភិបាលប្រកាសរកឃើញ៤ករណីថ្មីបន្ថែមទៀត សរុបកើនដល់១០៧នាក់ ព្យាបាលជាសះស្បើយ២នាក់បន្ថែម សរុបអ្នកជា២៣នាក់

ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលចំនួនអ្នកឆ្លង អ្នកជាសះស្បើយកូវីដ-១៩នៅព្រឹកថ្ងៃទី ៣០ ខែ មិនា ឆ្នាំ២០២០ នេះ

ភ្នំពេញ៖ ក្រសួងសុខាភិបាលជូនព័ត៌មាន ស្តីពី រកឃើញករណីថ្មី វីរុសកូវីដ១៩ ចំនួន៤នាក់ និងអ្នកព្យាបាលជាសៈស្បើយចំនួន២នាក់។ ១-រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន៤ នាក់ ២-អ្នកជាសះស្បើយថ្មីចំនួន … អាន​បន្ថែម ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលចំនួនអ្នកឆ្លង អ្នកជាសះស្បើយកូវីដ-១៩នៅព្រឹកថ្ងៃទី ៣០ ខែ មិនា ឆ្នាំ២០២០ នេះ

សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួននារីម្នាក់ដែលប្រកាសលក់ឧបករណ៍ធ្វើតេស្តរកវីរុស Covid-19 ដោយខុសច្បាប់

ភ្នំពេញ៖កាលពីម៉ោង៦ល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ដោយទទួលបានបទបញ្ជាពលោក ជា​ ពិសី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងជាអភិបាលខណ្ឌប្ញស្សីកែវ រួមទាំងក្រុមការងារ បានចុះទៅដល់ទីតាំងមួយកន្លែងដែលជាប់ពាក់ព័ន្ធនឹងការបង្ហោះលក់ឧបករណ៍ធ្វើតេស្តរកវីរុស … អាន​បន្ថែម សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួននារីម្នាក់ដែលប្រកាសលក់ឧបករណ៍ធ្វើតេស្តរកវីរុស Covid-19 ដោយខុសច្បាប់

រដ្ឋសភាជាតិ ធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល

ភ្នំពេញ៖ យោងតាមការស្នើសុំពីរាជរដ្ឋាភិបាល ដល់សម្តេចប្រធានរដ្ឋសភាជាតិ ធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល គឺនៅព្រឹកថ្ងៃទី៣០ខែមិនាឆ្នាំ២០២០នេះរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបើកសម័យប្រជុំជាវិសាមញ្ញ ដោយបានធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលដូចមានរាយនាមខាងក្រោម៖ ១/តែងតាំងទេសរដ្ឋមន្ត្រី ១-ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត … អាន​បន្ថែម រដ្ឋសភាជាតិ ធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល

ឃាត់ខ្លួនជនសង្ស័យ២នាក់រួមទាំងថ្នាំញៀនក្រាមព៌ណសមួយចំនួននៅ​ឫស្សីកែវ​

ភ្នំពេញ​ ៖​នៅថ្ងៃទី២៩ខែមិនា ឆ្នាំ២០២០ វេលាម៉ោង២៣ ,កំលាំងជំនាញនៃអធិកាដ្ឋានករបាលខណ្ឌឬស្សីកែវបានសហការជាមួយនឹងកម្លាំងនគរបាលខណ្ឌប៉ុសិ្តតួសង្កែ១បានធ្វើការស្រាវជ្រាវបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុចផ្លូវលំក្រុមទី៤ ភូមិទួលសំពៅសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចឃាត់ខ្លួនបាន ជនសង្ស័យចំនួន០២នាក់ ១/ឈ្មោះសុខ ហេង … អាន​បន្ថែម ឃាត់ខ្លួនជនសង្ស័យ២នាក់រួមទាំងថ្នាំញៀនក្រាមព៌ណសមួយចំនួននៅ​ឫស្សីកែវ​

ប្រេីកាំភ្លើងបាញ់រះយ៉ាងសេរីអស់ប្រមាណ​ជិត១០គ្រាប់នៅខណ្ឌដូនពេញ

ភ្នំពេញ​ ៖​ សំឡេង​ផ្ទុះអាវុធអស់ជាច្រើនគ្រាប់បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋទាំងកណ្តាលយប់នៅប្លុកបឹងកក់តែពុំបណ្តាលឲ្យមានអ្នកស្លាប់ឬរងរបួស។ ហេតុការបង្កការភ័យខ្លាចនេះបានកើតឡើងនៅវេលាម៉ោង១០នឹង០៥នាទីយប់ថ្ងៃទី២៩ខែមិនាឆ្នាំ២០២០តាមបណ្តោយផ្លូវបេតុងកែងផ្លូវR6នៅចំណុចផ្លូវរថភ្លើងប្លុកបឹងកក់ស្ថិតនៅក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។ ប្រជាពលរដ្ឋដែលរស់នៅជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានរថយន្តចំនួន៣គ្រឿងមានម៉ាក១/តូយ៉ូតាប្រូស ២/កាមរីបាឡែន និង៣/រថយន្តលុចស៊ីសRX330តែមិនចាំស្លាកលេខបានបើកមកឈប់នៅច្រកចូលផ្លូវរថភ្លើងរួចមានម្នាក់បានចុះពីលើរថយន្តមកដកកាំភ្លើងបាញ់រះទៅលើប្រជាពលរដ្ឋអស់ប្រហែលជាជិត១០គ្រាប់រួចស្រែកសួរថា(មិចមិនទាន់ងាប់ទេអី?)អ្នកដែលឃើញហេតុការណ៍បានបន្តថាក្រោយស្រែកសួររួចជនដៃដល់បានអាមេកាំភ្លើងបំរុងបាញ់ថែមទៀតតែបាញ់មិនចេញទើបប្រញាប់ឡើងជិះរថយន្តចេញទៅបាត់ ។ សំណាងល្អក្នុងហេតុការណ៍បាញ់រះជាច្រើនគ្រាប់ខាងលើពុំបង្កឲ្យមានអ្នកស្លាប់ឬរងរបួសដោយគ្រាន់តែធ្វើឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។ ក្រោយពេលកើតហេតុ … អាន​បន្ថែម ប្រេីកាំភ្លើងបាញ់រះយ៉ាងសេរីអស់ប្រមាណ​ជិត១០គ្រាប់នៅខណ្ឌដូនពេញ

កីឡាករក្លិប West Ham ៨នាក់ ចេញ​រោគសញ្ញាជំងឺកូវីដ-១៩

លោកស្រី Karren Brady អនុប្រធាន​ក្លិប West Ham បាន​បង្ហើប​ឲ្យ​ដឹងថា កីឡាករ West Ham … អាន​បន្ថែម កីឡាករក្លិប West Ham ៨នាក់ ចេញ​រោគសញ្ញាជំងឺកូវីដ-១៩

យុត្តិធម៌មានតើ សំណុំរឿងឪពុកមារបស់តារាចម្រៀង ជុំ លីណូទទួលបានយុត្ដិធម៌ហើយ

ភ្នំពេញ៖ សំណុំរឿងឪពុកមារបស់តារាចម្រៀង ជុំ លីណូ ទទួលបានយុត្តិធម៌ បន្ទាប់ពីប្រើពេលប្តឹងតវ៉ា អស់រយៈពេល៥ឆ្នាំ, តុលាការចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ។ នេះបើតាមការបញ្ជាក់ដោយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ … អាន​បន្ថែម យុត្តិធម៌មានតើ សំណុំរឿងឪពុកមារបស់តារាចម្រៀង ជុំ លីណូទទួលបានយុត្ដិធម៌ហើយ