ពិធីការិនី មាស សុវណ្ណរតនា ចែកម៉ាស និងទឹកអាល់កុលជូន តាស៊ីក្លូម៉ូតូឌុប

ភ្នំពេញ ៖ ពិធីការិនីអ្នកនាង មាស សុវណ្ណរតនា បានដើរចែកម៉ាសនិងអាល់កុលជូន តាស៊ីក្លូ ម៉ូតូឌុប អ្នករត់កង់បី និង ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវដោយផ្ទាល់កាលពីថ្ងៃទី១៩ មីនានេះ ។ ការចែកនេះធ្វើឡើងក្រោយពីមានការបារម្ភពីសុខភាព របស់ពួកគាត់ ស្របពេលដែលប្រាក់ចំណូលពីការរកទទួលទានរបស់ពួកគាត់ក៏មានការធ្លាក់ចុះ។ អតីតអ្នកសារព័ត៌មាន មាស សុវណ្ណរតនា បានដឹកនាំសមាជិកដែលជាស្រ្តីមេផ្ទះលក់អនឡាញ រួមទាំងគ្រួសាររបស់នាងប្រមាណជាង២០នាក់បានរួមគ្នាចែកម៉ាសតាមបណ្តោយផ្សារចាស់ និង ផ្សារកណ្តាល ក្នុងទឹកដីខណ្ឌដូនពេញ ។ ក្នុងនោះពួកគេបានចំណាយពេលនិងថវិកាចុះចែកម៉ាស់២៥០០បន្ទះ និងអាល់កុល២៥០០ដប ជូន តាស៊ីក្លូ អ្នករត់កងបី និងប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ ដើម្បីបំផុសឱ្យមហាជនមានការប្រុងប្រយ័ត្ន និង យកចិត្តដាក់ក្នុងការពារពី កូរ៉ូណាវិរុស (កូវីដ១៩) ខណៈកម្ពុជាមានករណីផ្ទុះជម្ងឺនេះរហូតមានឆ្លងរហូតជាង៤០នាក់នាពេលនេះ។ ពិធីការិនី រតនា បានប្រាប់ក្រុមអ្នកសារព័ត៌មានឱ្យដឹងថា និយាយពីអារម្មណ៍របស់នាងនោះ នាងក៏ខ្លាចក្នុងការចេញក្រៅ និង ទៅកាន់ទីប្រជុំ ព្រោះតែជំងឺនេះបានផ្ទុះជាបន្តបន្ទាប់ស្ទើរតែមិនជឿថា កម្ពុជាយើងអាចឆ្លងបាន ខណៈកម្ពុជា ជាប្រទេសអាស៊ី ដែលមានលក្ខខណ្ឌមិនសមស្របឱ្យវិរុសនេះ កើតឡើងបាន។ ប៉ុន្តែសម្រាប់នាងវិញជាសកម្មភាពមនុស្សធម៌ធ្វើឱ្យនាងសប្បាយចិត្តយ៉ាងខ្លាំង ក្នុងការចែករំលែកជូនមហាជន បើទោះបីជាមិនបានគ្រប់មនុស្សនៅតាមដងផ្លូវក៏ដោយ។ … អាន​បន្ថែម ពិធីការិនី មាស សុវណ្ណរតនា ចែកម៉ាស និងទឹកអាល់កុលជូន តាស៊ីក្លូម៉ូតូឌុប

លេចចេញការរិះគន់ហូរហែររឿងតារាល្បីត្អូញបាត់ចំណូលព្រោះជំងឺរាតត្បាតCovid-19

ភ្នំពេញ៖ មហាជនជាច្រើនបានថ្លែងការរិះគន់ខ្លាំងៗទៅកាន់តារាចម្រៀង និងកំប្លែងមួយចំនួនព្រោះតែពួកគេបានត្អូញត្អែពីបញ្ហាបាត់ប្រាក់ចំណូលព្រោះជំងឺរាតត្បាត Covid-19។ មានអ្នករិះគន់ជាច្រើនបានប្រដូចទៅនឹងករណីតារាល្បីនៅបរទេសបានព្យាយាមបញ្ចេញទឹកប្រាក់របស់ពួកគេជួយសង្គមខុសពីតារាល្បីនៅកម្ពុជាត្អូញបាត់ប្រាក់ចំណូល។ ​ការបាត់បង់ប្រាក់ចំណូលរបស់ប្រជាជននៅទូទាំងពិភពលោកបានក្លាយជាចំណុច មួយដែលកំពុងតែមានការព្រួយបារម្ភ ស្របពេលដែលជំងឺ Covid-19 បាននិងកំពុងគំរាមកំហែងទៅលើគ្រប់វិស័យរបស់បណ្តាប្រទេសជាច្រើននៅលើសាកលលោកផងដែរ។ … អាន​បន្ថែម លេចចេញការរិះគន់ហូរហែររឿងតារាល្បីត្អូញបាត់ចំណូលព្រោះជំងឺរាតត្បាតCovid-19

លីកកំពូល​កម្ពុជា ​និងពានរង្វាន់ Hun Sen Cup ​សម្រេច​ផ្អាក​ការប្រកួត

ពាន​រង្វាន់​លីក​កំពូល​កម្ពុជា ​និង​ពាន​រង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) ​ត្រូវ​ផ្អាកបណ្តោះអាសន្ន ​ដើម្បី​ការពារ​ការឆ្លងវីរុស Covid-19 ​។ នេះបើយោងតាមលិខិតជូនដំណឹងរបស់​គណៈកម្មការ​ការប្រកួត​បាល់ទាត់​ជាតិកម្ពុជា ​នៅថ្ងៃទី១៩ ខែមីនា។ ​ការប្រកាសផ្អាកការប្រកួតនេះជា​វិធានការ​សមស្របរបស់សហព័ន្ធ​បាល់ទាត់​កម្ពុជាដើម្បី​ការពារ ការ​ឆ្លង​មេរោគ Covid-19 ​។ ​ខណៈ​ដែល​សហព័ន្ធ​បាល់ទាត់​ពិភព​លោកក៏​បាន​ធ្វើ​បែប​នេះ​ដូច​គ្នា ​លើ​ការ​ប្រកួត​ជម្រុះ World Cup 2022 ។ ​ នៅក្នុងលិខិតដដែលបានបញ្ជាក់ថា សម្រាប់​ការ​វិភាគ​ត្រឡប់ចូល​លេង​វិញនឹង​ប្រកាស​នៅ​ពេល​ខាង​មុខ ​។ ខាងក្រោមនេះគឺជាលិខិតជូនដំណឹងរបស់គណៈកម្មការការប្រកួតបាល់ទាត់ជាតិកម្ពុជា៖ អាន​បន្ថែម លីកកំពូល​កម្ពុជា ​និងពានរង្វាន់ Hun Sen Cup ​សម្រេច​ផ្អាក​ការប្រកួត

ម្ចាស់បទ”ចាបយំល្វើយៗ” លោក ចាន់ មករា បញ្ចេញបទអប់រំអំពីជំងឺ Covid-19

ភ្នំពេញ៖ ម្ចាស់បទ”ចាបយំល្វើយៗ” លោក ចាន់ មករា ទទួលបានការពេញចិត្តខ្លាំងពីប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងមហាជនជាច្រើនក្រោយពីអ្នកចម្រៀងរូបនេះច្រៀងបទចម្រៀងយ៉ាងពិរោះរណ្តំចិត្តជាច្រើន។ … អាន​បន្ថែម ម្ចាស់បទ”ចាបយំល្វើយៗ” លោក ចាន់ មករា បញ្ចេញបទអប់រំអំពីជំងឺ Covid-19

ស្ដែងៗ! ស្រវឹងធ្លាក់ភ្នែក បើករថយន្តទំនើបម៉ាក Audi A8L បុកម៉ូតូកង់បីខ្មែរដាច់ជាពីរ

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តស៊េរីទំនើបម៉ាក Audi A8L បោះពួយលឿនដូចហោះ ទៅបុកម៉ូតូកង់បីខ្មែរមួយគ្រឿងកំពុងបើកឆ្លងផ្លូវ បណ្ដាលឲ្យដាច់ជាពីរ និងធ្វើឲ្យម្ចាស់ម៉ូតូកង់បីរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់មកដឹកយកទៅមន្ទីរពេទ្យភ្លាមផងដែរ។ … អាន​បន្ថែម ស្ដែងៗ! ស្រវឹងធ្លាក់ភ្នែក បើករថយន្តទំនើបម៉ាក Audi A8L បុកម៉ូតូកង់បីខ្មែរដាច់ជាពីរ

ក្រសួងសុខាភិបាល រកឃើញវីរុសកូវីដ១៩ ដល់១០ករណីបន្ថែមទៀត កើនដល់៤៧នាក់ សម្រាប់ថ្ងៃទី១៩ មីនានេះ

ភ្នំពេញ៖ បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានប្រកាសមុននេះបន្តិចបានឱ្យដឹងថា៖ នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) ថ្មីចំនួន១០នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា … អាន​បន្ថែម ក្រសួងសុខាភិបាល រកឃើញវីរុសកូវីដ១៩ ដល់១០ករណីបន្ថែមទៀត កើនដល់៤៧នាក់ សម្រាប់ថ្ងៃទី១៩ មីនានេះ

លោកស្នងការខេត្តកណ្តាល ចុះពិនិត្យមើលតាមព្រំដែនកម្ពុជា-វៀតណាម

ខេត្តកណ្តាល៖ ស្របពេលដែលសម្ដេច ស ខេង បង្គាប់ឱ្យអាជ្ញាធរ និងសមត្ថកិច្ចផ្អាកជាបណ្ដោះអាសន្ន នូវការធ្វើដំណើររបស់ពលរដ្ឋប្រទេសទាំងពីរ ឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម។ ពិសេសឱ្យផ្អាកជាបណ្ដោះអាសន្ន នូវការធ្វើដំណើរចេញចូលប្រទេសរបស់ប្រជាពលរដ្ឋកម្ពុជា … អាន​បន្ថែម លោកស្នងការខេត្តកណ្តាល ចុះពិនិត្យមើលតាមព្រំដែនកម្ពុជា-វៀតណាម

អ្នកឆ្លង COVID-19 នៅថៃរកឃើញ ៦០នាក់ទៀតក្នុងពេលតែមួយថ្ងៃ, ចំនួនសរុបកើនដល់២៧២ករណី

ទីក្រុងបាងកក៖ បើតាមប្រភពពីមន្ត្រីសុខាភិបាលថៃម្នាក់ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០នេះ បានអោយដឹងថា៖ ចំនួនអ្នកឆ្លង … អាន​បន្ថែម អ្នកឆ្លង COVID-19 នៅថៃរកឃើញ ៦០នាក់ទៀតក្នុងពេលតែមួយថ្ងៃ, ចំនួនសរុបកើនដល់២៧២ករណី

ទីបំផុត ! សមត្ថកិច្ចចាប់ខ្លួនជនដៃដល់ចាក់សម្លាប់សន្តិសុខ បម្រើការងារនៅធនាគារភ្នំពេញ ពាណិជ្ជ PPC BANK បានហើយ

ភ្នំពេញ៖ ពិតជា«ឈាមស្រែក ស្បែកហៅ» នៅល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នេះ សមត្ថកិច្ច ចាប់ខ្លួនជនដល់ដែលបានចាក់សម្លាប់សន្តិសុខម្នាក់ នៅចំណុចធនាគារភ្នំពេញ … អាន​បន្ថែម ទីបំផុត ! សមត្ថកិច្ចចាប់ខ្លួនជនដៃដល់ចាក់សម្លាប់សន្តិសុខ បម្រើការងារនៅធនាគារភ្នំពេញ ពាណិជ្ជ PPC BANK បានហើយ

ព្រះ​មហាក្សត្រ​ផ្តល់វិភាគទាន១០០.០០០ដុល្លារចូលរួមបង្ការ​ និងទប់ស្កាត់ការរាលដាលនៃជំងឺ covID-19​ ជាមួយ​រាជ​រដ្ឋាភិបាល​

ភ្នំពេញ​ ៖​ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ​នរោត្តម សីហមុនី​ ព្រះមហាក្សត្រនៃព្រះ​ រាជាណាចក្រកម្ពុជា​ ព្រះ​អង្គ​ព្រះរាជទានព្រះរាជទ្រព្យចំនួន១០០.០០០ដុល្លារអាមេរិក​ (មួយ​រយពាន់ដុល្លារអាមេរិក​) ​សម្រាប់ជាវិភាគទានចូលរួមបង្ការ​ និងទប់ស្កាត់ការរាលដាលនៃជំងឺ … អាន​បន្ថែម ព្រះ​មហាក្សត្រ​ផ្តល់វិភាគទាន១០០.០០០ដុល្លារចូលរួមបង្ការ​ និងទប់ស្កាត់ការរាលដាលនៃជំងឺ covID-19​ ជាមួយ​រាជ​រដ្ឋាភិបាល​

បឹង​ធម្មជាតិ​មួយកន្លែង​ក្នុង​ឃុំ​ស្វាយជ្រុំ ត្រូវក្រុម​ឈ្មួញ​ជីក​អាចម៍ដី​លក់​គ្មានអាជ្ញាធរអើពើ​

​ ​ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់នៅឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹងថា៖ ក្រុម​ឈ្មួញ​ចាប់ផ្តើមជីក​.​ដឹក​អាចម៍ដី​លក់ ​យ៉ាងអនាធិបតេយ្យ​ក្នុង​បឹង​មួយកន្លែង​នៅក្ណុងឃុំនេះយ៉ាង​គឃ្លើន ហើយ ត្រូវបាន​គេ​សង្ស័យថាអាច​មាន​ការឃុបឃិតគ្នា … អាន​បន្ថែម បឹង​ធម្មជាតិ​មួយកន្លែង​ក្នុង​ឃុំ​ស្វាយជ្រុំ ត្រូវក្រុម​ឈ្មួញ​ជីក​អាចម៍ដី​លក់​គ្មានអាជ្ញាធរអើពើ​

សេចក្តីអំពាវនាវ របស់រដ្ឋបាលរាជធានីភ្នំពេញ

ខាងនេះជាសេចក្តីអំពាវនាវ របស់រដ្ឋបាលរាជធានីភ្នំពេញ សូមអានទាំងស្រុងដូចតទៅ៖  អាន​បន្ថែម សេចក្តីអំពាវនាវ របស់រដ្ឋបាលរាជធានីភ្នំពេញ