ក្រុមជម្រើសជាតិអាមេរិកពាក់កងដៃពណ៌ទឹកក្រូចដើម្បីគាំទ្រការគ្រប់គ្រងកាំភ្លើងឲ្យកាន់តែតឹងតែង
ក្រុមបាល់ទាត់ជម្រើសជាតិបុរសរបស់សហរដ្ឋអាមេរិកបានពាក់ខ្សែដៃពណ៌ទឹកក្រូចដើម្បីគាំទ្រឲ្យមានការគ្រប់គ្រងកាំភ្លើងកាន់តែតឹងរ៉ឹង អំឡុងពេលប្រកួតស្មើ 0-0 កាលពីថ្ងៃអាទិត្យជាមួយក្រុមអ៊ុយរ៉ាហ្គាយ។ ការបង្ហាញការគាំទ្រឲ្យមានការរឹតបន្តឹងការគ្រប់គ្រងកាំភ្លើងនេះ បានកើតឡើងបន្ទាប់ពីក្រុមនេះបានផ្ញើលិខិតមួយទៅកាន់សភាដែលអំពាវនាវឱ្យមាន “ច្បាប់កាំភ្លើងកាន់តែរឹងមាំ” បន្ទាប់ពីមានការបាញ់ប្រហារទ្រង់ទ្រាយធំជាច្រើននៅក្នុងប្រទេសក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ សភាតំណាងរាស្រ្តអាមេរិកត្រូវបានគេរំពឹងថា នឹងបោះឆ្នោតលើច្បាប់គ្រប់គ្រងអាវុធនៅប៉ុន្មានថ្ងៃខាងមុខនេះ។ … អានបន្ថែម ក្រុមជម្រើសជាតិអាមេរិកពាក់កងដៃពណ៌ទឹកក្រូចដើម្បីគាំទ្រការគ្រប់គ្រងកាំភ្លើងឲ្យកាន់តែតឹងតែង
