ភ្នំពេញ÷ ថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងចំណោមមន្ត្រីនគរបាលដែលបម្រើការងារនៅប៉ុស្តិ៍ឃ្មួញ ពីព្រោះថានឹងមាននាយប៉ុស្តិ៍ថ្មីមកដឹកនាំព្រោះតែនាយប៉ុស្តិ៍ចាស់ចូលនិវត្តន៍។ មានការភ្ញាក់ផ្អើលជ្រួលច្របល់ក៏ព្រោះតែនាយប៉ុស្តិ៍ថ្មីនោះជាមនុស្សដែលធ្លាក់ពីលើមេឃ ព្រោះក្រុមមន្ត្រីនគរបាលចាស់ៗនៅទីនោះមិនធ្លាប់ស្គាល់ឡើយ។ នគរបាលនៅទីនោះជជែកគ្នាមិនដាច់សូរ ព្រោះតែការតែងតាំងនាយនគរបាលប៉ុស្តិ៍ឃ្មួញនោះហាក់ដូចជាមិនបានសួរនាំមន្ត្រីនៅក្នុងប៉ុស្តិ៍នោះឡើយ។ បើតាមការជជែកតគ្នានៅក្នុងចំណោមមន្ត្រីនគរបាលនៅឯអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានបង្ហើបថា មន្ត្រីនគរបាលដែលត្រូវតែងតាំងជានាយប៉ុស្តិ៍ឃ្មួញនោះគឺមកពីអធិការដ្ឋានខណ្ឌទួលគោក។ គេមិនដឹងថាអារឿងតែងតាំងមន្ត្រីមកពីអធិការដ្ខាននគរបាលខណ្ឌទួលគោកឱ្យធ្វើជានាយប៉ុស្តិ៍នគរបាលឃ្មួញនោះជារឿងត្រឹមត្រូវដែរឬយ៉ាងណានោះទេ។ … អានបន្ថែម ភ្ញាក់ផ្អើលនាយប៉ុស្តិ៍ឃ្មួញមកកាន់តំណែងថ្មីគឺធ្លាក់ពីលើមេឃ