ផ្ទុះការរិះគន់ខ្លាំងទៅលើកម្មវិធី Freshy Winner ក្រោយលេងល្បែងទាយពាក្យ និងប្រើកាយវិការអសីលធម៌

ភ្នំពេញ៖ ធ្វើឲ្យទស្សនិកជនមិនតិចទេរិះគន់មិនប្រណីមាត់ក្រោយពីកម្មវិធីកម្សាន្តទូរទស្សន៍ Freshy Winner បានបង្កើតល្បែងកម្សាន្តទាយពាក្យ និងឲ្យតារាកិត្តិយសប្រើប្រាស់កាយវិការមិនសមរម្យ ឬអសីលធម៌នៅលើឆាក។ នេះគឺជាករណីថ្មីមួយទៀតហើយដែលធ្វើឲ្យអ្នកទស្សនាប្រតិកម្មមិនពេញចិត្តនៃការអនុញ្ញាតិឲ្យសិល្បករប្រើប្រាស់កាយវិការ និងពាក្យមិនសមទំនងនិងចាក់ផ្សាយឲ្យសាធារណជនទស្សនា។ Freshy … អាន​បន្ថែម ផ្ទុះការរិះគន់ខ្លាំងទៅលើកម្មវិធី Freshy Winner ក្រោយលេងល្បែងទាយពាក្យ និងប្រើកាយវិការអសីលធម៌

បញ្ជូនជនសង្ស័យ៦នាក់ទៅកាន់តុលាការពាក់ព័ន្ធបទល្មើសឆក់ទ្រព្យសម្បតិ្តប្រជាពលរដ្ឋ

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យបានបញ្ជូនជនសង្ស័យ៦នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៩ ខែមករា ធ្នាំ២០២២នេះដើម្បីប្រគល់ឱ្យតំណាងអយ្យការបើកការស៊ើបសួរតាមនីតិវិធី។ សូមរំលឹកថា ក្រោម​ការ​ដឹក​នាំ​បញ្ជាពី​លោកឧត្តមសេនីយ៍​ឯក​ ស​ ថេត​ អគ្គស្នងការរង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ … អាន​បន្ថែម បញ្ជូនជនសង្ស័យ៦នាក់ទៅកាន់តុលាការពាក់ព័ន្ធបទល្មើសឆក់ទ្រព្យសម្បតិ្តប្រជាពលរដ្ឋ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយបណ្ដារដ្ឋមន្ត្រីទេសចរណ៍អាស៊ាន

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយបណ្ដារដ្ឋមន្ត្រីទេសចរណ៍អាស៊ានដឹកនាំដោយលោក លឹម ចុកហ៊ុយ អគ្គលេខាធិការអាស៊ាន។

នៅក្នុងជំនួបដែលធ្វើឡើងនៅឯសណ្ឋាគារសុខាខេត្តព្រះសីហនុ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់អំពីស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ជាពិសេសយុទ្ធនាការនៃការចាក់វ៉ាក់សាំង។ អ្វីដែលកម្ពុជាក៏ដូចជាសមាជិកអាស៊ានដទៃទៀតបាន និងកំពុងធ្វើកន្លងទៅនេះបានឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែង ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដើម្បីធ្វើយ៉ាងណាស្ដារវិស័យទេសចរណ៍នៅក្នុងតំបន់អាស៊ាន។ សម្ដេចតេជោបានមានប្រសាសន៍ទៀតថារហូតមកដល់ពេលនេះ ការប្រើប្រាស់វ៉ាក់សាំងពិតជាមានឥទ្ធិពល និងមានប្រសិទ្ធភាព ដែលកន្លងមកនេះបញ្ហានៃជំងឺកូវីដ-១៩បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើវិស័យទេសចរណ៍របស់ប្រទេសកម្ពុជាក៏ដូចជាទេសចរណ៍ក្នុងតំបន់អាស៊ានផងដែរ។ ជាក់ស្ដែងមុនពេលមានជំងឺកូវីដ-១៩ កម្ពុជាទទួលភ្ញៀវទេសចរប្រមាណជា ៦ លាននាក់ ហើយក្រោយពេលមានជំងឺកូវីដ-១៩ភ្ញៀវទេសចរអន្តរជាតិបានធ្លាក់មកត្រឹម២ម៉ឺននាក់ប៉ុណ្ណោះ ។ សម្ដេចតេជោបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំជួយ ដល់ប្រជាពលរដ្ឋជាពិសេសប្រជាពលរដ្ឋដែលមានផលប៉ះពាល់ដោយជំងឺកូវីដ-១៩ នេះ។ សម្ដេចតេជោក៏បានជម្រាបជូនដល់បណ្ដារដ្ឋមន្ត្រីទេសចរណ៍អាស៊ានថា កម្ពុជាខិតខំជំរុញការចាក់វ៉ាក់សាំងដូសជំរុញគឺដូសទី៣និងដូសទី៤សម្រាប់អ្នកដែលស្ថិតនៅជួរមុខ។ ដែលកត្តាទាំងអស់នេះធ្វើឲ្យកម្ពុជាអាចមានឱកាសបើកប្រទេសជាតិឡើងវិញ។

សម្ដេចបានគូសបញ្ជាក់ថា ពេលយើងមានវ៉ាក់សាំងកូវីដ-១៩ យើងបានឃើញថាសមាជិកអាស៊ាននីមួយៗបានចាត់វិធានការខុសៗគ្នាក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ-១៩។ សម្ដេចតេជោក៏បានគូសបញ្ជាក់អំពីកំណើនសេដ្ឋកិច្ចកម្ពុជាដែលឆ្នាំ ២០២០ ដោយសារឥទ្ធិពលនៃកូវីដ-១៩ កំណើនសេដ្ឋកិច្ចបានធ្លាក់ចុះ ប៉ុន្តែឆ្នាំ២០២១កន្លងទៅបានឡើងជាង៣% ឯណោះខណ:ធនាគារពិភពលោកបានទស្សន៍ទាយថាអាចកើនឡើងបានប្រមាណ២% ប៉ុន្តែជាក់ស្ដែងបានកើនឡើងរហូតដល់ជាង៣%ឯណោះ។

សម្ដេចតេជោបានបញ្ជាក់ថា ស្ថានភាពបច្ចុប្បន្នបានប្រសើរហើយៗសម្ដេចបានស្នើឲ្យមានការជំរុញការធ្វើដំណើរក្នុងអាស៊ានជាពិសេសគួរពិនិត្យឡើងវិញនូវការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងវិស័យទេសចរណ៍នេះ ដោយសម្តេចស្នើឱ្យកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាននេះពិនិត្យមើលឡើងវិញ ដោយសារទេសចរណ៍ជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចម្យ៉ាងទៀតដោយសារទំនាក់ទំនងរវាងប្រជាជន និងប្រជាជនជាការសំខាន់ផងដែរ។សម្ដេចតេជោបានជម្រាបជូនបណ្ដារដ្ឋមន្ត្រីទេសចរណ៍អាស៊ានថា កន្លងមកកម្ពុជាមានប៉ូលសេដ្ឋកិច្ចរហូតដល់ ៣ គឺមានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ហើយឥឡូវនេះរាជរដ្ឋាភិបាលក៏បានបង្កើតប៉ូលទី៤ ផងដែរ នៅប៉ែកឦសានប្រទេសដែលមាន ឧស្សាហកម្ម កសិកម្ម មានដូចជាកាហ្វេ និងគ្រាប់ស្វាយចន្ទីជាដើម។សម្ដេចតេជោបានគូសបញ្ជាក់អំពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការវិនិយោគបន្ថែមលើការកសាងហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុ និងខេត្តសៀមរាបដោយ កម្ពុជាបានចាយថវិកាមួយចំនួនក្នុងការកសាងបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ជាដើម។សម្ដេចតេជោបានគូសបញ្ជាក់ថាយើងនឹងបញ្ចប់ការកសាងផ្លូវល្បឿនលឿននៅពេលខាងមុខពីភ្នំពេញទៅខេត្តព្រះសីហនុហើយកំពុងពិចារណាលើការកសាងផ្លូវរថភ្លើងល្បឿនលឿនផងដែរ រវាងភ្នំពេញ និងប្រទេសថៃ និងភ្នំពេញប្រទេសវៀតណាមនៅពេលអនាគត។

លោកអគ្គលេខាធិការអាស៊ានបានមានប្រសាសន៍ថា លោកពិតជាថ្លែងអំណរគុណដល់សម្ដេចតេជោនាយករដ្ឋមន្ត្រីចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចនៅក្នុងកម្មវិធីបើកវេទិកាទេសចរណ៍អាស៊ានក៏ដូចជាក្នុងកម្មវិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានផងដែរ។​ លោកបន្តថាអ្វីដែលសម្ដេចបានលើកឡើងក្នុងការជំរុញសមាហរណកម្មអាស៊ាន ជាពិសេសឧស្សាហកម្មទេសចរណ៍ជាតែម្ដង ដែលកន្លងមកមានការប៉ះពាល់យ៉ាងខ្លាំងដោយសារការជះឥទ្ធិពលនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩។ លោកថាអ្វីដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីផ្ដល់វត្តមាន និងសន្ទរកថារបស់សម្ដេចបានលើកទឹកចិត្តនិងណែនាំឲ្យបណ្ដាប្រទេសអាស៊ានបន្តខិតខំក្នុងការជំរុញធ្វើយ៉ាងណាឱ្យបានជាលទ្ធផលផ្លែផ្កាជាក់ស្ដែងនៅពេលខាងមុខហើយឯកឧត្តមក៏បានសាទរកម្ពុជាដែលបានបើកវេទិកាទេសចរណ៍អាស៊ានលើកដំបូងក្នុងរយៈពេល២ឆ្នាំដោយសារយើងមិនបានរៀបចំពីមុនមកដោយសារបញ្ហាកូវីដ-១៩។ ដូច្នេះអ្វីដែលកម្ពុជាបានធ្វើនេះជាជោគជ័យហើយកន្លែងដែលល្អក្នុងការជំរុញឲ្យមានវេទិកាទេសចរណ៍អាស៊ានកម្ពុជានេះគឺល្អណាស់។ មិនត្រឹមតែប៉ុណ្ណោះ លោកមានប្រសាសន៍ផងដែរថា ការដែលយើងរៀបចំបើកឡើងវិញវេទិកាទេសចរណ៍អាស៊ាននេះក៏បញ្ជាក់អំពីការបើកឡើងវិញនៃទេសចរណ៍អាស៊ានផងដែរ។
លោកបញ្ជាក់ថាកន្លងទៅមុនកូវីដ-១៩ ផ្នែកវិស័យទេសចរណ៍បើគិតជា GDPស្មើនឹង១៤,៣%នៃ GDPអាស៊ានសរុបទាំងមូល ហើយបើគិតនៅក្នុងមុខរបរការងារក្នុងអាស៊ានគឺស្មើប្រមាណជាង១៣%ឯណោះ។

ដូច្នេះវិស័យទេសចរណ៍នេះសំខាន់ណាស់សម្រាប់ទ្រទ្រង់សហគ្រាសនៃមីក្រូតូច និងមធ្យមក្នុងអាស៊ានហើយក៏ជាផ្នែកមួយដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចក្នុងអាស៊ាន។ លោកបានបញ្ជាក់សារជាថ្មីថាការប្រជុំនៅខេត្តព្រះសីហនុសម្រាប់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាននេះគឺបានបញ្ជូនសារសំខាន់ណាស់អំពីការធ្វើដំណើរសម្រាប់ទេសចរណ៍ក្នុងអាស៊ានឡើងវិញក៏ដូចជាសម្រាប់ជូនសារទៅក្រៅតំបន់អាស៊ានថាវិស័យទេសចរណ៍អាស៊ានបានបើកឡើងវិញហើយ។ ក្នុងកិច្ចប្រជុំនេះដែរលោកគូសបញ្ជាក់ថានៅប្រទេសកម្ពុជាកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍នឹងអនុម័តលើឯកសារមួយចំនួនជាពិសេសក្នុងការស្ដារឡើងវិញលើវិស័យទេសចរណ៍ក្រៅពីកូវីដ-១៩ ហើយជាពិសេសទៀតសេចក្តីប្រកាសទីក្រុងភ្នំពេញនេះធ្វើយ៉ាងណាជំរុញទេសចរណ៍ដែលមានលក្ខណៈធន់និងបត់បែន។ឯកឧត្តមបញ្ជាក់ដែរថាការងារអាទិភាពរបស់កម្ពុជាឆ្នាំនេះក្នុងក្របខណ្ឌវិស័យទេសចរណ៍គឺជំរុញធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចអាស៊ានងើបឡើងវិញហើយវិស័យទេសចរណ៍នេះគឺអាចចូលរួមក្នុងការអនុវត្តនូវគំនិតផ្ដួចផ្ដើមមួយចំនួនក្នុងការជួយជម្រុញសេដ្ឋកិច្ចអាស៊ានក្នុងការពង្រឹងវិស័យទេសចរណ៍អាស៊ាន ជាពិសេសដល់អ្នកដែលប្រកបអាជីពលើវិស័យទេសចរណ៍នេះ។ លោកអគ្គលេខាធិការអាស៊ានបានមានប្រសាសន៍ទៀតថាយើងនឹងបន្តធ្វើការយ៉ាងជិតស្និតជាមួយបណ្ដាសមាជិកអាស៊ានទាំងអស់ធ្វើយ៉ាងម៉េចបើកឡើងវិញវិស័យទេសចរណ៍ហើយសំខាន់ណាស់អ្វីដែលសម្ដេចតេជោបានស្នើឲ្យអាស៊ានធ្វើយ៉ាងណារៀបចំបើកនិងអនុវត្តរបៀងអាស៊ានសម្រាប់ការធ្វើដំណើររបស់អាស៊ានយើងមានផែនការក្នុងការបើកនិងជំរុញជាពិសេសការធ្វើដំណើរទេសចរណ៍នៅពេលខាងមុខនេះជាពិសេសពាក់ព័ន្ធផ្នែកផ្សេងៗទៀតដូចជាសុខាភិបាល ដឹកជញ្ជូននិងការបរទេស។ដូច្នេះអគ្គលេខាធិការបានសន្យាជាមួយសម្ដេចតេជោថាអគ្គលេខាធិការអាស៊ាននឹងខិតខំធ្វើការងារជាមួយសមាជិកអាស៊ានដៃគូពាក់ព័ន្ធនឹងវិស័យមួយចំនួនធ្វើយ៉ាងណាជំរុញឲ្យអនុវត្តបានក្នុងការធ្វើដំណើរនៅក្នុងក្របខ័ណ្ឌអាស៊ានប៉ុន្តែអ្វីដែលចាំបាច់គឺត្រូវរៀបចំឱ្យមានផែនការសកម្មភាពហើយការងារនិងលើកយកមកពិភាក្សានៅក្នុងខែមិនាខាងមុខនៅពេលរដ្ឋមន្ត្រីសុខាភិបាលជួបគ្នានៅពេលខាងមុខ។ អគ្គលេខាធិការអាស៊ានបានសន្យាថានឹងធ្វើការងារនេះជាមួយនិងវិស័យពាក់ព័ន្ធទាំងអស់ខិតខំជំរុញយ៉ាងណាឲ្យវិស័យទេសចរណ៍កំរើកឡើងវិញ។អគ្គលេខាធិការអាស៊ានក៏បានថ្លែងអំណរគុណក្នុងភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបានផ្ដល់ភាពកក់ក្តៅនិងលើកទឹកចិត្ត ជាពិសេសសារក្នុងសន្ទរកថារបស់សម្ដេចគឺបានខិតខំជំរុញធ្វើយ៉ាងណាឱ្យវិស័យទេសចរណ៍បានប្រសើរជាងមុននិងចូលរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចអាស៊ានបានប្រសើរជាងមុន៕


ដោយ : សិលា Continue reading “សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយបណ្ដារដ្ឋមន្ត្រីទេសចរណ៍អាស៊ាន”

តុលាការបើកសវនាការជំនុំជម្រះសំណុំរឿងលោក កឹម សុខា

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានបន្តសវនាការជំនុំជម្រះសំណុំរឿងលោក កឹម សុខា អតីតមេដឹកនាំគណបក្សប្រឆាំងឃុបឃិតជាមួយបរទេសផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ។ … អាន​បន្ថែម តុលាការបើកសវនាការជំនុំជម្រះសំណុំរឿងលោក កឹម សុខា

ស្នងការខេត្តកណ្ដាលឃើញវីដេអូក្មេងទំនេីងបង្ហោះម៉ូតូភ្លាមបញ្ជាកម្លាំងជំនាញចុះចាប់ភ្លែត

ខេត្តកណ្ដាល៖ បន្ទាប់ពីអ្នកធ្វើដំណើរឃើញទិដ្ឋភាពក្រុមក្មេងបង្ហោះម៉ូតូតាមដងផ្លូវជាតិលេខ២១បេ ត្រង់ចំណុចភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលក៏ថតបាញ់ឱ្យស្នងការខេត្តកណ្ដាល​ភ្លាម ហើយស្នងការក៏បានបញ្ជាឱ្យកម្លាំងជំនាញចរាចរណ៍ សហការជាមួយកម្លាំងនគរបាលក្រុងតាខ្មៅចុះចាប់ក្រុមក្មេងទំនើងបង្ហោះម៉ូតូទាំងនោះយកមកចាត់ការតាមនីតិវិធីច្បាប់។ ក្រុមក្មេងទំនើងមានគ្នា១០នាក់ ទី១-ឈ្មោះជា … អាន​បន្ថែម ស្នងការខេត្តកណ្ដាលឃើញវីដេអូក្មេងទំនេីងបង្ហោះម៉ូតូភ្លាមបញ្ជាកម្លាំងជំនាញចុះចាប់ភ្លែត

កាកបាទក្រហមកម្ពុជា​ទទួល​អំណោយ​ពីក្រុមហ៊ុន​សប្បុរសជន​ឧបត្ថម្ភជែលលាងដៃ ជំហានទី២ ចំនួន១៦.២០០កេស

ភ្នំពេញ​៖​ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន … អាន​បន្ថែម កាកបាទក្រហមកម្ពុជា​ទទួល​អំណោយ​ពីក្រុមហ៊ុន​សប្បុរសជន​ឧបត្ថម្ភជែលលាងដៃ ជំហានទី២ ចំនួន១៦.២០០កេស

អាស៊ានគាំទ្រឥណ្ឌូណេស៊ីធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ខណៈកម្ពុជាចាត់ទុកថាជាឱកាសដ៏ល្អ ត្រៀមឆ្ពោះធ្វើម្ចាស់ផ្ទះបន្តវេន លើកទី១២

ភ្នំពេញ៖ បើយោងតាម (រូបភាពឯកសារប្រកួតកីឡាជនពិការអាស៊ាន និងការហ្វឹកហាត់ក្រុមជម្រើសជាតិជនពិការកម្ពុជា)លើផេកផ្លូវការ ( Cambodia2023) CAMSOC ជាមួយពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា #កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE … អាន​បន្ថែម អាស៊ានគាំទ្រឥណ្ឌូណេស៊ីធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ខណៈកម្ពុជាចាត់ទុកថាជាឱកាសដ៏ល្អ ត្រៀមឆ្ពោះធ្វើម្ចាស់ផ្ទះបន្តវេន លើកទី១២

ប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅលើគ្រែរោងមុខផ្ទះអ្នកភូមិនៅស្រុករមាសហែក

ខេត្តស្វាយរៀ៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងម្ចាស់ផ្ទះខណ:ដែលពួកគេប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅរោងមុខផ្ទះរបស់ខ្លួន ហើយក៏ប្រញាប់ប្រញាល់រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកពិនិត្យសព។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ ថ្ងៃទី១៨ខែមករាឆ្នាំ២០២២ ស្ថិតនៅភូមិសណ្តោរ ឃុំជ្រៃធំ ស្រុករមាសហែក។ យោងតាមសមត្ថកិច្ចនគរបាលស្រុករមាសហែកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះឃឹម … អាន​បន្ថែម ប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅលើគ្រែរោងមុខផ្ទះអ្នកភូមិនៅស្រុករមាសហែក

អគ្គនាយកដ្ឋានគយ ចាប់ផ្ដើម​ចុះបង្ក្រាបរថយន្តអត់ពន្ធហើយ​ បន្ទាប់ពីទុករយៈពេលឱ្យចូលបង់ពន្ធជាច្រើនខែ

ភ្នំពេញ៖ កម្លាំង​អគ្គនាយកដ្ឋានគយ និងរដ្ឋាកម្ពុជា​​ ចាប់ផ្តើមប្រតិបត្តិការចុះបង្ក្រាបរថយន្តអត់ពន្ធ​ នៅតាមទីសាធារណៈដូចភ្លៀងរលឹម បន្ទាប់ពី​ទុក​រយៈ​ពេល​ឱ្យ​ចូលបង់ពន្ធជាច្រើនខែ។ ជាក់ស្តែងអគ្គនាយកដ្ឋានគយ និងរដ្ឋាកម្ពុជា កាលពីដើមខែមករា ឆ្នាំ២០២២នេះ … អាន​បន្ថែម អគ្គនាយកដ្ឋានគយ ចាប់ផ្ដើម​ចុះបង្ក្រាបរថយន្តអត់ពន្ធហើយ​ បន្ទាប់ពីទុករយៈពេលឱ្យចូលបង់ពន្ធជាច្រើនខែ

ខ្លាឃ្មុំតូច (ឈ្មោះអង់គ្លេស៖ Sun Bear ឈ្មោះវិទ្យាសាស្រ្ត៖ Helarctos malayanus) ត្រូវបានថតដោយ Camera Trap កាលពីពេលថ្មីៗ នៅតំបន់ការពារធម្មជាតិកម្ពុជា

ភ្នំពេញ ៖ ខ្លាឃ្មុំតូច (ឈ្មោះអង់គ្លេស៖ Sun Bear ឈ្មោះវិទ្យាសាស្រ្ត៖ Helarctos malayanus) ត្រូវបានថតដោយ … អាន​បន្ថែម ខ្លាឃ្មុំតូច (ឈ្មោះអង់គ្លេស៖ Sun Bear ឈ្មោះវិទ្យាសាស្រ្ត៖ Helarctos malayanus) ត្រូវបានថតដោយ Camera Trap កាលពីពេលថ្មីៗ នៅតំបន់ការពារធម្មជាតិកម្ពុជា

កំពង់ផែទេសចរណ៍កែប-កោះទន្សាយ អាចទទួលនាវាទេសចរណ៍ធំៗចំនួន៣គ្រឿង ដោយ​ចំណាយថវិកាជាតិសរុបប្រមាណ ១.២លានដុល្លារអាមេរិក ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ

ខេត្ត​កែប​៖​ កំពង់ផែទេសចរណ៍កែប-កោះទន្សាយ ក្រុងកែប ខេត្តកែប អាចទទួលនាវាទេសចរណ៍ធំៗចំនួន៣គ្រឿង ដែលក្នុង១គ្រឿងអាចផ្ទុកអ្នកដំណើរចំនួន១៥០នាក់ និងទូកទេសចរណ៍តូចៗមួយចំនួន សាងសង់លើទីតាំងកំពង់ផែចាស់មានផ្ទៃក្រឡាសរុប ៣៤៧០ម៉ែត្រការ៉េ ចំណាយថវិកាជាតិសរុបប្រមាណ … អាន​បន្ថែម កំពង់ផែទេសចរណ៍កែប-កោះទន្សាយ អាចទទួលនាវាទេសចរណ៍ធំៗចំនួន៣គ្រឿង ដោយ​ចំណាយថវិកាជាតិសរុបប្រមាណ ១.២លានដុល្លារអាមេរិក ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ

ជនមិនស្គាល់មុខលបកាប់ប្តីប្រពន្ធ២នាក់រងរបួសស្ទើរស្លាប់

ខេត្តកំពង់ឆ្នាំង៖ ប្ដីនិងប្រពន្ធ២នាក់ត្រូវបានគេប្រទះឃើញដេកដួលនៅក្នុងថ្លុកឈាម ខណៈដែលមានជនមិនស្គាល់មុខលបកាប់ប្រហារជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ហើយត្រូវបានញាតិមិត្តបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត ប៉ុន្តែដោយសារស្ថានភាពរបួសធ្ងន់ពេកទើបបញ្ជូនបន្តទៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។    ករណីកាប់ប្រហារខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ … អាន​បន្ថែម ជនមិនស្គាល់មុខលបកាប់ប្តីប្រពន្ធ២នាក់រងរបួសស្ទើរស្លាប់