ក្នុងរយៈពេលតែមួយម៉ោងប៉ុណ្ណោះកម្លាំងទាហានរុស្ស៊ីបានបោសសម្អាតបណ្តេញក្រុមជ្រុលនិយមដែលបានព្យាយាមគ្រប់គ្រងទីតាំងយោធានៅក្នុងប្រទេសកាហ្សាក់ស្ថាន ដែលជាសកម្មភាពប៉ុនប៉ងធ្វើរដ្ឋប្រហារនៅក្នុងប្រទេសនេះ។ ក្នុងរយៈពេលមិនដល់មួយម៉ោងផងកម្លាំងទាហានរុស្ស៊ីដែលបានបញ្ជូនទៅជួយដល់ប្រទេសកាហ្សាក់ស្ថានបានបណ្តេញក្រុមឧទ្ទាម ដោយបានចាប់ខ្លួននិងបាញ់សម្លាប់ជាច្រើននាក់ ខណៈដែលក្រុមឧទ្ទាមទាំងនោះព្យាយាមតទល់ជាមួយកម្លាំងទាហានរុស្ស៊ី។ ក្រុមជ្រុលនិយមនៅក្នុងប្រទេសនេះបានព្យាយាមដណ្តើមគ្រប់គ្រងឃ្លាំងអាវុធ ទីតាំងយោធា ដើម្បីប្រើប្រាស់សម្រាប់ការវាយប្រហារទៅលើកម្លាំងសន្តិសុខរបស់រដ្ឋាភិបាល។ ប៉ុន្តែកម្លាំងទាហានបានទៅជួយធ្វើអន្តរាគមន៍ទាន់ពេលវេលា ។ … អានបន្ថែម កម្លាំងទាហានរុស្ស៊ីបោសសម្អាតក្រុមឧទ្ទាមនៅកាហ្សាក់ស្ថាន ដោយប្រើពេលតែមួយម៉ោងប៉ុណ្ណោះ