ខេត្តបន្ទាយមានជ័យៈនៅព្រឹកថ្ងៃទី១៣ខែសីហាឆ្នាំ២០២១នេះលោកអភិបាលខេត្តបន្ទាយមានជ័យអ៊ុំ រាត្រីមានប្រសាសន៏ថាៈក្រោយពីទទួលបានចរាចរណ៏ណែនាំរបស់មុខរាជរដ្ឋាភិបាលអនុញ្ញាតិឲ្យ បើកព្រំដែនឡើងវិញនៅលេខ០៤ក្នុងនាមថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យដែលមានព្រំប្រទល់ជាប់និងផលប្រទេសថៃ១៥៣គីឡូម៉ែត្រ ជាក់ស្ដែងនៅទីតាំងច្រកតំបន់បឹងត្រគួនថិតក្នុងស្រុកថ្មពួក។នៅពេលកន្លងមកបានបិទព្រំដែនដែលក្រុមការងារចម្រុះបានរៀបចំមានតង់ក្នុងការស្នាក់នៅបណ្ដោះអាសន្នក្នុងអំឡុងដែលបិទព្រំដែន១៤ថ្ងៃនេះមានបងប្អូនពលករលោកគាត់បានចូលមកក្នុងទឹកដីខ្មែរនិងមួយចំនួនទៀតនៅតាម បន្ទាត់ព្រំដែនខេត្តបន្ទាយមានជ័យក៏ដូចបងប្អូនកងកម្លាំងនិងលោកគ្រូពេទ្យដែលនៅជាប់ជាប្រចាំក្នុងនោះមានអ្នកប្រចាំការ មើលថែពួកគាត់ក្នុងតំបន់បិទខ្ទប់នោះមានម៉ុងភួយនិងមានផ្ដល់អាហារបីពេល ព្រឹកថ្ងៃត្រង់និងល្ងាច។ លោកមានប្រសាសន៏បន្តថាៈនៅក្នុងថ្ងៃបើកបព្រំដែនឡើងវិញនៅថ្ងៃនេះបងប្អូនដែលស្នាក់នៅនិងមានបងប្អូនមួយចំនួនគាត់ចូលមកបន្ថែម ហើយយើងមិនទាន់បានបូកសរុបនោះទេដោយចាប់ពីព្រឹកថ្ងៃដដែលនេះមានបងប្អូនទាំងចាស់ទាំងអ្នកថ្មីចូលមក ខេត្តបន្ទាយមានជ័យដែលកងកម្លាំងចម្រុះកំពុងតែសម្របសម្រួលពួកគាត់នេះមានចំនួន៦១០នាក់ហើយ … អានបន្ថែម ពលករ៣៣៥នាក់ក្រុមគ្រូពេទ្យរកឃើញវិជ្ជមានវិជ្ជមានcovid19រហូត៣៧នាក់