អភិបាលខេត្តកណ្តាល ចុះត្រួតពិនិត្យស្ថានភាពបែរត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយ នៅតាមដងទន្លេមេគង្គ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកល្វាឯម ស្រុកកៀនស្វាយ និងស្រុកលើកដែក

ខេត្តកណ្តាល៖ បើយោងតាមប្រភពពី រដ្ឋបាលខេត្តកណ្តាល បានបញ្ជាក់អោយដឹងថា, អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរក្រុង-ស្រុកតាមដងទន្លេ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល … អាន​បន្ថែម អភិបាលខេត្តកណ្តាល ចុះត្រួតពិនិត្យស្ថានភាពបែរត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយ នៅតាមដងទន្លេមេគង្គ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកល្វាឯម ស្រុកកៀនស្វាយ និងស្រុកលើកដែក

ថ្ងៃ​នេះ​! កម្ពុជារកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៥៤២នាក់​ ខណៈ​​អ្នក​ជាសះស្បើយ​ ១,១០៩នាក់​ និងអ្នក​ស្លាប់​ ១៣នាក់

ភ្នំពេញ៖ បើ​យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃចន្ទទី១៤ ខែមិថុនា​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៥៤២នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ១,១០៩នាក់ និងករណីស្លាប់​ … អាន​បន្ថែម ថ្ងៃ​នេះ​! កម្ពុជារកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ៥៤២នាក់​ ខណៈ​​អ្នក​ជាសះស្បើយ​ ១,១០៩នាក់​ និងអ្នក​ស្លាប់​ ១៣នាក់

អំណោយរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន​ ត្រូវ​បានប្រគល់ជូនកងកម្លាំងនគរបាលខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ លោកឧត្ដមសេនីយ៍ត្រី​ ជិន វិទ្យា ស្នងការរង​ ផែនកាងារធនធានមនុស្ស តំណាងឱ្យ​លោកឧត្តមសេនីយ៍ទោ​ ជួន​ ណារិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ … អាន​បន្ថែម អំណោយរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន​ ត្រូវ​បានប្រគល់ជូនកងកម្លាំងនគរបាលខេត្តព្រះសីហនុ

រដ្ឋកាលដឹកនាំរបស់ណេតាន់ យ៉ាហ៊ូ បានបញ្ចប់ អុីស្រាអែលមាននាយករដ្ឋមន្ត្រីថ្មី

មេដឹកនាំគណបក្សស្តាំនិយម យ៉ាម៉ាណា គឺលោក Naftali Bennett បានក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់អុីស្រាអែលបន្ទាប់ពីទទួលបានការបោះឆ្នោតគាំទ្រនៅក្នុងសភាអុីស្រាអែល។ រដ្ឋសភាអុីស្រាអែលនៅថ្ងៃទី ១៣ខែមិថុនា (ពេលវេលាក្នុងតំបន់) បានបោះឆ្នោតជ្រើសរើសលោក … អាន​បន្ថែម រដ្ឋកាលដឹកនាំរបស់ណេតាន់ យ៉ាហ៊ូ បានបញ្ចប់ អុីស្រាអែលមាននាយករដ្ឋមន្ត្រីថ្មី

ខ្សែបម្រើសញ្ជាតិដាណឺម៉ាក Christian Eriksen បានធូរស្បើយឡើងវិញ ក្រោយពីសន្លប់ពេលប្រកួតជាមួយហ្វាំងឡង់

មន្ត្រីបាល់ទាត់ដាណឺម៉ាកបាននិយាយថា កីឡាករ Christian Eriksenនៅតែមានសុខភាពល្អនៅក្នុងមន្ទីរពេទ្យ ហើយបានផ្ញើសារស្វាគមន៍ដល់មិត្តរួមក្រុមជម្រើសជាតិរបស់គាត់។ Eriksen បានដួលភ្លាមៗមុនពេលពាក់កណ្តាលម៉ោងនៅក្នុងការប្រកួតបើកឆាក យូរ៉ូ២០២០ របស់ដាណឺម៉ាកជាមួយប្រទេសហ្វាំងឡង់កាលពីយប់ថ្ងៃសៅរ៍។ កីឡាកររបស់ក្លិប Inter Milan វ័យ២៩ឆ្នាំរូបនេះបានទទួលការព្យាបាលបន្ទាន់នៅលើទីលានមុនពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។ សេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា ស្ថានភាពរបស់គាត់មានស្ថេរភាពហើយគាត់នៅតែបន្តសម្រាកនៅមន្ទីរពេទ្យដើម្បីធ្វើការពិនិត្យបន្ត ។ សេចក្តីថ្លែងការណ៍បន្តថា “នៅព្រឹកនេះយើងបាននិយាយទៅកាន់Eriksen ដែលបានផ្ញើការសួរសុខទុក្ខដល់មិត្តរួមក្រុមរបស់គាត់។ក្រុមការងារ និងបុគ្គលិកនៃក្រុមជម្រើសជាតិបានទទួលជំនួយស្មារតីហើយនឹងបន្តនៅទីនោះសម្រាប់គ្នាទៅវិញទៅមកបន្ទាប់ពីឧប្បត្តិហេតុកាលពីថ្ងៃសៅរ៍។ យើងសូមថ្លែងអំណរគុណដល់អ្នករាល់គ្នាចំពោះការស្វាគមន៍ដ៏ស្មោះអស់ពីចិត្តរបស់ពួកគេ”។ ឧប្បត្តិហេតុកាលពីថ្ងៃសៅរ៍បានកើតឡើងនៅពេលដែលការបោះបាល់ត្រូវបានគេលេងឆ្ពោះទៅរក Eriksen នៅជិតចុងបញ្ចប់នៃតង់ទីមួយ។ មិត្តរួមក្រុមឃើញហេតុការណ៍សន្លប់នេះក៏បានឡោមព័ទ្ធគាត់ និងអ្នកគាំទ្រដែលភ្ញាក់ផ្អើលនៅឯកីឡដ្ឋាន Parken មានការខកចិត្តយ៉ាងខ្លាំងនៅពេលដែលកីឡាករត្រូវបានគេសែងយកទៅព្យាបាល។ វេជ្ជបណ្ឌិតក្រុមដាណឺម៉ាកលោក Martin Boesen បាននិយាយថា Eriksenបានសន្លប់បាត់ស្មារតីនៅពេលដែលគាត់ឈរលើទីលាន។ លោកអះអាងថា “នៅពេលខ្ញុំទៅដល់ គាត់ដកដង្ហើម ខ្ញុំអាចមានអារម្មណ៍ថាមានជីពចរ ប៉ុន្តែភ្លាមៗនោះបានប្រញាប់ធ្វើចលនា ហើយយើងចាប់ផ្តើមជួយសង្គ្រោះគាត់។ជំនួយពិតជាបានលឿនពីក្រុមវេជ្ជសាស្រ្ត និងបុគ្គលិកដែលនៅសេសសល់ដោយសហការគ្នាហើយយើងបានធ្វើអ្វីដែលយើងត្រូវធ្វើ និងចាត់ចែងឲ្យEriksen ទៅសម្រាកនៅមន្ទីរពេទ្យ”។ កាលពីខែមុន កីឡាករ Eriksen បានជួយក្រុម Inter Milan ឲ្យឈ្នះជើងឯកអុីតាលីជាលើកដំបូងក្នុងរយៈពេល១១ឆ្នាំ ជារដូវកាលដំបូងរបស់គាត់ជាមួយក្លិបនេះបន្ទាប់ពីចូលរួមពីក្រុម Tottenham ក្នុងតម្លៃ១៦.៩ … អាន​បន្ថែម ខ្សែបម្រើសញ្ជាតិដាណឺម៉ាក Christian Eriksen បានធូរស្បើយឡើងវិញ ក្រោយពីសន្លប់ពេលប្រកួតជាមួយហ្វាំងឡង់

បុគ្គលិក៣១នាក់នៃមន្ទីរពេទ្យមួយក្នុងទីក្រុងហូជីមិញរកឃើញវិជ្ជមានកូវីដ-១៩

តាមប្រភពព័ត៌មានពីមន្ទីរពេទ្យត្រូពិក «Nhiet doi » ទីក្រុងហូជីមិញ កាលពីថ្ងៃទី១៣ខែមិថុនា បានធ្វើតេស្តបុគ្គលិក៨៨៧នាក់ ក្នុងនោះមាន៨៣៤នាក់អវិជ្ជមាន និង៥៣នាក់វិជ្ជមានកូវីដ-១៩ ។ … អាន​បន្ថែម បុគ្គលិក៣១នាក់នៃមន្ទីរពេទ្យមួយក្នុងទីក្រុងហូជីមិញរកឃើញវិជ្ជមានកូវីដ-១៩

ស្រុកអន្លង់វែង រកឃើញថ្មីម្នាក់ ទៀតហើយពាក់ពន្ធករណីផ្ទុកមេរោគកូវីដ-១៩ និងមានអ្នកពាក់ព័ន្ធរហូតដល់១០នាក់និងឃ្លីនិកឯកជនមួយកន្លែង

ខេត្តឧត្ដរមានជ័យ៖ នៅវេលាម៉ោង២២:៣០នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ កម្លាំង ជំនាញអាជ្ញាធរសមត្ថកិច្ច បានសហការគ្នាចុះស្រាវជ្រាវរកអ្នកពាក់ពន្ធជំងឺកូវិដទើបរកឃើញ។ កម្លាំងចម្រុះរួមមាន កម្លាំងមូលដ្ឋានកង … អាន​បន្ថែម ស្រុកអន្លង់វែង រកឃើញថ្មីម្នាក់ ទៀតហើយពាក់ពន្ធករណីផ្ទុកមេរោគកូវីដ-១៩ និងមានអ្នកពាក់ព័ន្ធរហូតដល់១០នាក់និងឃ្លីនិកឯកជនមួយកន្លែង

មានអ៊ីចឹងទៀត! បន្លំខ្លួនជាអ្នកជំងឺកូវីដ-១៩ ចូលលួចទូរស័ព្ទដៃអស់ជិត១០គ្រឿងត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានខណៈពួកគេ បានបន្លំខ្លួនជាអ្នកជំងឺកូវីដ-១៩ ចូលលួចទូរស័ព្ទដៃអ្នកជំងឺអស់ជិត១០គ្រឿង និង លុយជាង១លានរៀល។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ … អាន​បន្ថែម មានអ៊ីចឹងទៀត! បន្លំខ្លួនជាអ្នកជំងឺកូវីដ-១៩ ចូលលួចទូរស័ព្ទដៃអស់ជិត១០គ្រឿងត្រូវសមត្ថកិច្ចឃាត់ខ្លួន

ក្រសួងធនធានទឹកនិងឧតុនិយមបានចេញព្រឹត្តិប័ត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក

ភ្នំពេញ, នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ក្រសួងធនធានទឹកនិងឧតុនិយមបានចេញព្រឹត្តិប័ត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក -កម្ពស់ទឹកពិនិត្យឃើញនៅ ថ្ងៃទី 14-06-2021 វេលាម៉ោង 7 … អាន​បន្ថែម ក្រសួងធនធានទឹកនិងឧតុនិយមបានចេញព្រឹត្តិប័ត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង នៅតែបន្តចាត់ក្រុមការងារនាំយកស្បៀងទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋ១១៩នាក់បន្ថែមទៀត ក្នុងសង្កាត់ព្រែកកំពឹសដែលជាប់ពាក់ព័ន្ធជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ធ្វើការនៅរោងចក្រ Y&W

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យទី១៣ ខែមិថុនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល … អាន​បន្ថែម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង នៅតែបន្តចាត់ក្រុមការងារនាំយកស្បៀងទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋ១១៩នាក់បន្ថែមទៀត ក្នុងសង្កាត់ព្រែកកំពឹសដែលជាប់ពាក់ព័ន្ធជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ធ្វើការនៅរោងចក្រ Y&W

ឃាត់ខ្លួនប្រជាពលរដ្ឋ១០នាក់និងអ្នកដឹកជញ្ជូនម្នាក់​ បម្រុង​ឆ្លង​ដែន​ទៅថៃខុសច្បាប់

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖កម្លាំងចម្រុះការពារព្រំដែនកម្ពុជា-ថៃបាន​ដើរ​ល្បាត​នៅខាងជើង​ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ​ចម្ងាយ​ប្រហែល​៥០​ម៉ែត្រ​ ក្នុងភូមិ​សាស្ត្រ​ភូមិ​តា​ជោ​ភ្នំ​ឆ័​ត្រ​ ឃុំ​ស្វាយចេក​ ស្រុក​ស្វាយចេក​ នៅរសៀលថ្ងៃ​ទី​១២​ខែមិថុនា​ ឆ្នាំ​២០២១​នេះ បាន​ជួប​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​១០​នាក់​ និង​អ្នក​បើបើករថយន្តម្នាក់​ បម្រុង​នាំ​គ្នាឆ្លង​ដែន​ដោយ​ខុសច្បាប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ … អាន​បន្ថែម ឃាត់ខ្លួនប្រជាពលរដ្ឋ១០នាក់និងអ្នកដឹកជញ្ជូនម្នាក់​ បម្រុង​ឆ្លង​ដែន​ទៅថៃខុសច្បាប់

សមត្ថកិច្ចថៃឃាត់ពលករខ្មែរប្រុស-ស្រី១០នាក់លួចឆ្លងដែនខុសច្បាប់

ក្រុងប៉ោយប៉ែត៖ កម្លាំងទាហានព្រំដែនរបស់សមត្ថកិច្ចថៃ បានស្កាត់ចាប់ឃុំពលករខ្មែរចំនួន១០នាក់ កាលពីវេលាម៉ោងប្រមាណ ១៨និង១៥នាទីថ្ងៃទី១៣ មិថុនា ២០២១នេះ។សេចក្ដីរាយការថា កម្លាំងទាហានស្រុកតា ព្រះយ៉ា សហការជាមួយទាហានកងកម្លាំងបូរផា … អាន​បន្ថែម សមត្ថកិច្ចថៃឃាត់ពលករខ្មែរប្រុស-ស្រី១០នាក់លួចឆ្លងដែនខុសច្បាប់