ភ្នំពេញ៖ បទចម្រៀងចម្រុះចំនួន៥បទបន្តបន្ទប់គ្នារបស់តារាចម្រៀង ព្រាប សុវត្ថិ និងកញ្ញា តន់ ចន្ទសីម៉ា បានបញ្ចេញហើយកាលពីថ្មីៗនេះ។ បទថ្មី៥បទបន្ថែមគឺក្រោយជំនួបជាដៃគូច្រៀងរួមគ្នានូវបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍”កាត់ឆុង” ដែលទទួលបានការគាំទ្រខ្លាំងរហូតមានអ្នកទស្សនារាប់លាន់ដងនោះ។ ស្របពេលដែលផលិតកម្មផ្សេងកំពុងស្ងប់ស្ងាត់នឹងការបញ្ចេញបទចម្រៀងត្រៀមសម្រាប់ឱកាសចូលឆ្នាំខ្មែរនោះ ស្រាប់តែផលិតកម្ម Galaxy Navatra បានបញ្ចេញបទចម្រៀងសម្រុកបំបុកទីផ្សារជារៀងរាល់ថ្ងៃតែម្តង ហើយភាគច្រើនគឺជាបទចម្រៀងដែលសម្រិតសម្រាំងក្នុងការផលិត និងជាបទខ្លឹមៗ ដើម្បីប្រាកដថា បទរបស់ខ្លួននឹងក្លាយជាចំណែកទីផ្សារធំមួយសម្រាប់ប្រជាជនខ្មែររាំលេងកម្សាន្ត។ យ៉ាងហោចណាស់មានបទចម្រៀង ញាក់កន្ត្រាក់អារម្មណ៍ បទចម្រៀងប្រជាប្រិយខ្មែរមិនក្រោម១០បទនោះទេ … អានបន្ថែម ព្រាប សុវត្ថិ និងតន់ ចន្ទសីម៉ា សម្រុកបញ្ចេញបទថ្មីសម្រាប់ឱកាសចូលឆ្នាំខ្មែរ