បើកម៉ូតូហុងដាឌ្រីមបញ្ច្រាសទិសចរាចរណ៍ទៅពន្លះជាមួយម៉ូតូវីវ៉ារបួសធ្ងន់២នាក់

ភ្នំពេញ​៖​ បុរសម្នាក់ជិះម៉ូតូបញ្ច្រាសទិសដៅចរាចរណ៍ក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូវីវ៉ាដែលបើកដោយនារីជាសិស្សសាលាម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង២០នាទីព្រឹក​ថ្ងៃទី២៣​ ខែមករា​ ឆ្នាំ២០២១​ នៅចំណុចមុខសាលាសង្កាត់ចោមចៅទី៣​ តាមបណ្តោយផ្លូវជាតិលេខ៣​ ខណ្ឌពោធិ៍សែនជ័យ​។  តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញនារីសិស្សសាលាម្នាក់ជិះម៉ូតូម៉ាកវីវ៉ា​ … អាន​បន្ថែម បើកម៉ូតូហុងដាឌ្រីមបញ្ច្រាសទិសចរាចរណ៍ទៅពន្លះជាមួយម៉ូតូវីវ៉ារបួសធ្ងន់២នាក់

ទីប្រឹក្សា​ផ្ទាល់​សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា

ភ្នំពេញ​៖​ លោកបណ្ឌិត សុខ សុ​ក្រឹ​ត្យា ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ និង​ជា​រដ្ឋលេខាធិការ​ក្រសួង ទេសចរណ៍​នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ ម្សិលមុិញ … អាន​បន្ថែម ទីប្រឹក្សា​ផ្ទាល់​សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ​ជាមួយ ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា

ទាហានអាមេរិកជិត២០០នាក់ឆ្លងកូវីដ-១៩ ពេលចូលរួមការពារពិធីចូលកាន់តំណែងប្រធានាធិបតីរបស់លោក បៃឌិន

នៅថ្ងៃទី​២២ ខែមករា មន្ត្រីអាមេរិក បានឲ្យដឹងថា​ មានកម្លាំងទាហាន ការពារជាតិប្រមាណ​ជិត២០០នាក់បានឆ្លងកូវីដ​-១៩ ក្នុងពេលបំពេញបេសកកម្មនៅទីក្រុងវ៉ាស៊ីនតោន ធានាសន្តិសុខដល់ពិធីចូលកាន់តំណែងប្រធានាធិបតីរបស់លោកបៃឌិន ។ កម្លាំងទាហាន … អាន​បន្ថែម ទាហានអាមេរិកជិត២០០នាក់ឆ្លងកូវីដ-១៩ ពេលចូលរួមការពារពិធីចូលកាន់តំណែងប្រធានាធិបតីរបស់លោក បៃឌិន

ព្រឹទ្ធសភាអាមេរិកអនុម័ត​បេក្ខភាពរដ្ឋមន្ត្រីការពារជាតិអាមេរិកជាជនជាតិស្បែកខ្មៅដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ

ព្រឹទ្ធសភាអាមេរិក នៅថ្ងៃទី​២២ខែមករា បានបោះឆ្នោតអនុម័តបេក្ខភាពរដ្ឋមន្ត្រីក្រសួងការពារជាតិ ថ្មី ដែលលោកបៃឌិនបានជ្រើសរើស គឺលោក​ Lloyd Austin ។ អតីតមេទ័ពផ្កាយ​៤ … អាន​បន្ថែម ព្រឹទ្ធសភាអាមេរិកអនុម័ត​បេក្ខភាពរដ្ឋមន្ត្រីការពារជាតិអាមេរិកជាជនជាតិស្បែកខ្មៅដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ

អភិបាលស្រុកចន្ទ្រា និងក្រុមការងារចុះត្រួតពិនិត្យ និងនាំគ្រឿងចក្រទៅជួសជុលផ្លូវជង្ហុកកិនបង្ហាប់និងក្រាលថ្មមិចប្រវែង ៧៥៥០ម៉ែត្រឆ្លងកាត់២ឃុំក្នុងស្រុកចន្ទ្រា

ខេត្តស្វាយរៀង៖  អនុវត្តតាមការណែនាំរបស់នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកចន្រ្ទា និងក្រុងបាវិត នៅព្រឹកថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំជូត … អាន​បន្ថែម អភិបាលស្រុកចន្ទ្រា និងក្រុមការងារចុះត្រួតពិនិត្យ និងនាំគ្រឿងចក្រទៅជួសជុលផ្លូវជង្ហុកកិនបង្ហាប់និងក្រាលថ្មមិចប្រវែង ៧៥៥០ម៉ែត្រឆ្លងកាត់២ឃុំក្នុងស្រុកចន្ទ្រា

បើកម៉ូតូលឿនពេកដល់ផ្លូវកោងជ្រុលទៅបុករថយន្តស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ដោយសារជិះម៉ូតូទៅបុកជាមួយរថយន្ត នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្លូវកោងលើកំណាត់ផ្លូវក្រាលកៅស៊ូពីឃុំបត់ត្រង់ទៅឃុំរហាត់ទឹក ស្រុកមង្គលបុរី ។ … អាន​បន្ថែម បើកម៉ូតូលឿនពេកដល់ផ្លូវកោងជ្រុលទៅបុករថយន្តស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

នគរបាលខណ្ឌឫស្សីកែវសហការជាមួយនគរបាលប៉ុស្តិ៍ឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតបានថ្នាំញៀន៦កញ្ចប់

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឃាត់ខ្លួនជនសង្ស័យម្នាក់ដោយដកហូតបានថ្នាំញៀន៦កញ្ចប់ កាលពីវេលាម៉ោង៩និង៤៥នាទីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅចំណុចសំណង់មិនរៀបរយក្នុងក្រុមទី៦ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ … អាន​បន្ថែម នគរបាលខណ្ឌឫស្សីកែវសហការជាមួយនគរបាលប៉ុស្តិ៍ឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតបានថ្នាំញៀន៦កញ្ចប់

គ្រូបង្វឹកក្លិប Real Madrid លោក Zinedine Zidane ធ្វើតេស្តវិជ្ជមាន Covid-19 មុនពេលប្រកួតជាមួយក្រុម Alaves

លោក Zinedine Zidane គ្រូបង្វឹករបស់ក្រុម Real Madrid បានធ្វើតេស្តរកឃើញជំងឺ Covid-19 អាចនឹងខកខានការបង្ហាញខ្លួនក្នុងការដឹកនាំក្រុមពេលប៉ះជាមួយក្រុម Alaves នៅថ្ងៃទី២៣ មករានេះ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន BBC Sport នៅព្រឹកនេះ។ ក្លិបយក្សអេស្ប៉ាញ Real Madrid បានចេញសេចក្តីថ្លែងការណ៍ខ្លីមួយដោយប្រកាសថា បុរសវ័យ៤៨ឆ្នាំ Zinedine Zidane មានផ្ទុកជំងឺ Covid-19 ប៉ុន្តែមិនបានផ្តល់ព័ត៌មានបន្ថែមអំពីស្ថានភាពរបស់គាត់ ឬផលប៉ះពាល់ណាមួយសម្រាប់ក្រុមដែលកំពុងលេងនោះទេ។ លោក Zidane កំពុងរងសម្ពាធចំពោះលទ្ធផល និងការប្រកួតមិនល្អរបស់ក្រុម Real Madrid រួមទាំងការបរាជ័យក្នុងពានរង្វាន់ Copa del Rey កាលពីថ្ងៃពុធដោយប្រកួតចាញ់ក្រុមនៅលីគទី៣ Alcoyano ។ … អាន​បន្ថែម គ្រូបង្វឹកក្លិប Real Madrid លោក Zinedine Zidane ធ្វើតេស្តវិជ្ជមាន Covid-19 មុនពេលប្រកួតជាមួយក្រុម Alaves

Dortmund រងការបរាជ័យផ្ទួនៗ កាន់តែឆ្ងាយពីឱកាសឡើងកំពូលតារាង

ក្រុម Borussia Dortmund បានរងបរាជ័យក្នុងក្របខ័ណ្ឌ Bundesliga ជាលើកទី២ ខណៈដែលក្រុមនេះបានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ BorussiaMonchengladbach ក្នុងលទ្ធផល៤ទល់២ កាលពីរាត្រីថ្ងៃទី២២ឈានចូលថ្ងៃទី២៣ មករានេះ។ ការប្រកួតក្នុងតង់ទី១ កីឡាករ Elvedi របស់ក្រុម Moncheng បានរកគ្រាប់បាល់នាំមុខ១គ្រាប់នៅនាទីទី១១។ នៅនាទីទី២២ និងនាទីទី២៨ ខ្សែប្រយុទ្ធ Haaland របស់ក្រុម Dortmund រកបាន២គ្រាប់ផ្ទួនៗនាំមុខក្រុមម្ចាស់ផ្ទះវិញ ប៉ុន្តែនៅនាទីទី៣២កីឡាករ Elvedi បានស៊ុតបាល់ពីចម្ងាយយ៉ាងល្អធ្វើឲ្យចប់ការប្រកួតតង់ទី១ លទ្ធផលស្មើគ្នា២ទល់២។ … អាន​បន្ថែម Dortmund រងការបរាជ័យផ្ទួនៗ កាន់តែឆ្ងាយពីឱកាសឡើងកំពូលតារាង

Marseille ចុះកុងត្រាបានខ្សែប្រយុទ្ធ Milik ពីក្លិប Napoli ក្នុងលក្ខខណ្ឌខ្ចីជើង

Arkadiusz Milik បានចូលរួមជាមួយ Marseille ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិប Napoli រហូតដល់ឆ្នាំ២០២២ ហើយការផ្លាស់ប្តូររបស់ខ្សែប្រយុទ្ធរូបនេះអាចនឹងត្រូវធ្វើឡើងជាអចិន្ត្រៃយ៍ក្នុងតំលៃ១២លានផោន។ នេះបើយោងតាមការចុះផ្សាយរបស់ Livescore News កាលពីថ្ងៃទី២២ មករា។ ខ្សែប្រយុទ្ធ Arkadiusz Milik មានវ័យ២៦ឆ្នាំធ្វើដំណើរទៅកាន់ក្លិបលីគកំពូលអុីតាលីជាង៤រដូវកាល នៅឯក្លិប Napoli ទោះបីជារូបគេមិនបានបង្ហាញខ្លួននៅរដូវកាលឆ្នាំ២០២០-២០២១ ក៏ដោយ។ កីឡាករអន្តរជាតិប៉ូឡូញរូបនេះរកបាន៤៨គ្រាប់ក្នុង១២២ប្រកួតនៅ Serie A ដោយផ្ទេរពីក្រុម Ajax ក្នុងតម្លៃ ៣៥លានផោនកាលពីឆ្នាំ២០១៦ ។ ការរងរបួសជង្គង់បានរារាំងអាជីពរបស់គេនៅ Napoli ហើយការផ្លាស់ប្តូរទៅ Marseille ត្រូវបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។ ខណៈដែល Napoli បាននិយាយថា Marseille មានកាតព្វកិច្ចក្នុងការធ្វើឱ្យការផ្ទេរជាអចិន្រ្តៃយ៍នោះភាគីក្លិបលីគកំពូលនៅបារាំង Ligue 1 មួយនេះបានអះអាងថា ជាជម្រើសមួយក្នុងការទិញផ្តាច់ផងដែរ។ របាយការណ៍និយាយថា កិច្ចព្រមព្រៀងអចិន្រ្តៃយ៍មួយនឹងជាប្រាក់ដំបូង៨លានផោន និង៤លានផោនជាប្រាក់លើកទឹកចិត្តត្រូវបានចរចារវាងក្រុមទាំង២ … អាន​បន្ថែម Marseille ចុះកុងត្រាបានខ្សែប្រយុទ្ធ Milik ពីក្លិប Napoli ក្នុងលក្ខខណ្ឌខ្ចីជើង

ប្រធានាធិបតីថ្មីលោក Joe Biden អាចទាមទារប្រាក់ខែស្មើគ្នាសម្រាប់ក្រុមជម្រើសជាតិស្ត្រីរបស់សហរដ្ឋអាមេរិក​

ប្រធានាធិបតីអាមេរិកថ្មីលោក Joe Biden ត្រូវបានគេរំពឹងថា នឹងបន្តធ្វើកំណែទម្រង់មួយដែលនឹងផ្លាស់ប្តូរប្រវត្តិសាស្ត្របាល់ទាត់នៅក្នុងប្រទេសដោយធ្វើឲ្យមានតម្លាភាពនៃប្រាក់ខែរវាងក្រុមជម្រើសជាតិស្រ្តី និងបុរស។ បន្ទាប់ពីការកត់សម្គាល់របស់លោកស្រី Megan Rapinoe អំពីសមាជិកក្រុមជម្រើសជាតិស្ត្រីរបស់សហរដ្ឋអាមេរិកដែលសមនឹងទទួលបានប្រាក់ខែស្មើគ្នាចំពោះភាគីបុរសនោះ លោក Joe Biden បានបញ្ចេញសម្លេងនៅលើបណ្តាញសង្គមដោយសង្កត់ធ្ងន់ថា គាត់នឹងព្យាយាមផ្លាស់ប្តូរវិសមភាពប្រសិនបើគាត់ត្រូវបានជ្រើសរើសជាប្រធានាធិបតីអាមេរិក។ កាលពីខែឧសភា តុលាការបានច្រានចោលបណ្តឹងរបស់ក្រុមបាល់ទាត់ជម្រើសជាតិស្ត្រីដែលបានប្តឹងទៅសហព័ន្ធបាល់ទាត់សហរដ្ឋអាមេរិកដោយស្វែងរកសំណងចំនួន៦៦លានដុល្លារក្រោមច្បាប់ស្មើភាពគ្នា។បន្ទាប់ពីសេចក្តីសម្រេចនោះលោក Joe Biden បានយកបណ្តាញសង្គមបង្ហាញការគាំទ្រជាសាធារណៈដល់កីឡាករទាំងនោះ។ លោក Joe Biden បានសរសេរថា “ចំពោះ USWNT: កុំបោះបង់ចោលការទាមទារនេះ! នេះមិនទាន់ចប់នៅឡើយទេ។ ចំពោះសហព័ន្ធបាល់ទាត់របស់សហរដ្ឋអាមេរិក ប្រាក់ឈ្នួលស្មើគ្នាឥឡូវនេះ ឬផ្សេងទៀតនៅពេលខ្ញុំធ្វើជាប្រធានាធិបតី អ្នកអាចទៅកន្លែងផ្សេងទៀតសម្រាប់ការផ្តល់មូលនិធិបាល់ទាត់ពិភពលោក”​។ កាលពីខែធ្នូភាគីបាល់ទាត់ទាំងពីរ (ស្ត្រី-បុរស)បានឈានដល់កិច្ចព្រមព្រៀងដ៏សំខាន់មួយសម្រាប់កីឡាករដើម្បីកែលម្អលក្ខខណ្ឌការងាររបស់ពួកគេ ហើយក្រុមស្ត្រីបានសម្រេចនូវជម្រើសដូចគ្នានឹងបុរសក្នុងការប្រកួត និងកន្លែងស្នាក់នៅក្នុងកំឡុងពេលការប្រកួតលក្ខណៈអន្តរជាតិរបស់ពួកគេ។ ដោយមានវត្តមានរបស់លោក Joe Biden នៅក្នុងសេតវិមាន និងលោកស្រី Kamala Harris ជាអនុប្រធានាធិបតី មេដឹកនាំទាំង២អាចចរចាជាមួយសហព័ន្ធបាល់ទាត់សហរដ្ឋអាមេរិកដើម្បីណែនាំប្រាក់ខែស្មើគ្នាក្នុងពេលឆាប់ៗនេះ ៕ដោយ៖ភារៈ អាន​បន្ថែម ប្រធានាធិបតីថ្មីលោក Joe Biden អាចទាមទារប្រាក់ខែស្មើគ្នាសម្រាប់ក្រុមជម្រើសជាតិស្ត្រីរបស់សហរដ្ឋអាមេរិក​

ខ្សែប្រយុទ្ធ Sergio Aguero របស់ Man City ធ្វើតេស្តវិជ្ជមាន Covid-19

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC Sport កាលពីថ្ងៃទី២២ មករា ២០២១បានឲ្យថា ខ្សែប្រយុទ្ធ Sergio Aguero របស់ក្រុម Manchester City បានធ្វើតេស្តវិជ្ជមានជំងឺ Covid-19 ដែលធ្វើឲ្យកីឡាកររូបនេះអាចខកខានការប្រកួតរបស់ក្រុមមួយរយៈពេល។ កីឡាករសញ្ជាតិអាហ្សង់ទីនដែលទើបតែលេងបានសរុប១៤១នាទីឆ្លងកាត់ការបង្ហាញខ្លួនចំនួន៥ដងក្នុងរដូវកាលនេះត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេបន្ទាប់ពីបានធ្វើតេស្តវិជ្ជមាន Covid-19 ។ Agueroខកខានការប្រកួត៣លើកកន្លងមកដោយសាររូបគេត្រូវនៅដាច់ដោយឡែកពីគេ ហើយពេលនេះគេត្រូវអវត្តមានយូរបន្តិចហើយ។ ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះបានសរសេរលើ Twitter ថា “ខ្ញុំមានរោគសញ្ញាខ្លះ ហើយខ្ញុំកំពុងធ្វើតាមបញ្ជារបស់វេជ្ជបណ្ឌិតដើម្បីឲ្យបានជាសះស្បើយ” ។ នេះគឺជាការខកខានមួយទៀត បន្ទាប់ពីកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេរបស់ Man City រូបនេះមានបញ្ហាជង្គង់ និងសរសៃពួរដោយត្រូវសម្រាកព្យាបាលមួយរយៈពេលដែរ។ Aguero ដែលបាននៅជាមួយក្លិប Man … អាន​បន្ថែម ខ្សែប្រយុទ្ធ Sergio Aguero របស់ Man City ធ្វើតេស្តវិជ្ជមាន Covid-19